0

ក្រសួង​មហាផ្ទៃ​មិនគួរ​មើល​រំលង​សកម្មភាព​ អ៊ួង ម៉ាលី អធិការ​ស្រុកសណ្តាន់ និង​បក្ខ​ពួក ដែលជា​មេក្លោង​កាប់បំផ្លាញ​ព្រៃឡង់ដ៍​យក​ដីធ្វើ​កម្មសិទ្ធិ​និងលក់​ឱ្យឈ្មួញ​នោះ​ទេ!

ខេត្តកំពង់ធំ ៖ តំបន់ព្រៃឈើ ធម្មជាតិក្នុងប្រទេសកម្ពុជាដែល លាតសន្ធឹងធំធេងស្ទើរពេញផ្ទៃ  ប្រទេស ដែលព្រៃឈើនោះមាន តម្លៃរាប់មិនអស់មិនអាចកាត់  ថ្លៃបាននោះ តែអនិច្ចាណាស់  តំបន់ព្រៃឡង់រាប់ម៉ឺនហិកតានោះ  ត្រូវបានជនទុច្ចរិតឃុបឃិតគ្នា កាប់បំផ្លិចបំផ្លាញចោលយ៉ាង អនាធិបតេយ្យបំផុតពីសំណាក់ ក្រុមអាជ្ញាធរពុករលួយអស់នោះ  មិនគួរបើជំនាញក្រសួងពាក់ព័ន្ធ មើលរំលងនោះទេ ! ។

ដូចជា ថ្មីៗនេះបើតាមក្រុម  អ្នកសង្កេតការណ៍មើលព្រៃឈើ  និងសហគមន៍ព្រៃឈើក្នុងតំបន់ ព្រៃឡង់ដ៍ បានធ្វើការរិះគន់និង ចោទប្រកាន់ថា អធិការស្រុក សន្តាន់ ឈ្មោះ អ៊ួង ម៉ាលី និង ក្រុមបក្ខពួកឈ្មួញ គឺជាមេក្លោង  កាប់បំផ្លាញព្រៃឡង់ដ៍និងដុត បំផ្លាញកូនឈើយ៉ាងរង្គាលយក ដីធ្វើជាកម្មសិទ្ធិនិងរានយកដី លក់ឱ្យឈ្មួញយ៉ាងអនាធិបតេយ្យ  បំផុត ។

ផ្ទុយពីការអសមត្ថភាពរបស់  ក្រុមអាជ្ញាធរ បើតាមបណ្តាញ អ្នកស៊ីបការពិសេស និងក្រុមអ្នក សារព័ត៌មានក្លឹបអ្នកកាសែត ឯករាជ្យ និងសហគមការពារ  ព្រៃឈើបានចុះទៅតំបន់ព្រៃឡង់  ខាងលើ ដែលគេបានឃើញពី  វិនាសកម្មព្រៃឈើដ៏ទ្រង់ទ្រាយធំ សម្បើម១កន្លែងនោះ បានថ្លែង  ថា វាគឺជាការឃុបឃិតមួយដែល  កើតឡើងជាប្រព័ន្ធរវាងក្រុមមន្ត្រី  រដ្ឋបាលព្រៃឈើនិងអាជ្ញាធរដែន ដី ប៉ូលិស និងទាហាននិងឈ្មួញ  បទល្មើសព្រៃឈើនោះតែម្តង ។

ជុំវិញការកាប់បំផ្លាញព្រៃឡង់ដ៍យ៉ាងរង្គាលដែលមិនគួរ  កើតមានពីសំណាក់ក្រុមមន្ត្រី ប៉ូលិស ជាអាជ្ញាធរដែនដីជាអ្នក  ការពារសុវត្ថិភាពប្រជាពលរដ្ឋ  ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនគួរបើ  ពួកគេហ៊ាននោះទេ ! ក្រោយ ការចូលស៊ើបអង្កេតនិងយោង សេចក្តីរាយការណ៍របស់ប្រជា សហគមន៍ ទើបអង្គការអភិរក្ស  ព្រៃឈើនិងអង្គការអភិវឌ្ឍន៍ធន ធានធម្មជាតិ, អង្គការការពារ  ព្រៃឈើ សត្វព្រៃនិងបរិស្ថាន  អង្គការការពារបរិស្ថាននិងធន ធានធម្មជាតិនិងក្រុមសហភាតរៈ  និងក្លឹបអ្នកកាសែតឯករាជ្យ ដែលដឹកនាំដោយ លោក ហ៊ុន  សុខា បានចុះឃ្លាំមើលការកាប់  បំផ្លាញព្រៃឈើក្នុងតំបន់ច្បស់ រាក់ អូថ្លាន់ អូតាអុង អូតាលៃ  អូឈ្នូរ និងតំណាក់កកោះ ។ ហើយដែលតំបន់ទាំងនេះត្រូវ បានក្រុមហ៊ុនឈ្មោះ ៩៥ ដែល មានដីសម្បទានសង្គមកិច្ចនៅ ចំណុចព្រះអាទិត្យសោះ ។ ចុះ ហេតុអីបានជាក្រុមហ៊ុននេះហ៊ាន ចុះទៅកាប់ព្រៃឈើនៅតំបន់ ខាងលើទៅ វិញ ។

ជាងនេះទៅទៀត អ្វីជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ  គេបែរជាឃើញតំបន់ខាងលើ ត្រូវបានមន្ត្រីប៉ូលិសថ្នាក់ស្រុក  កំពុងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ  និងកាប់លក់អោយឈ្មួញយ៉ាង ពេញបន្ទុក ។

ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ  ពុករលួយនិងកាប់បំផ្លាញព្រៃ ឈើយ៉ាងពេញបន្ទុកនោះគឺ ឈ្មោះ អ៊ួង ម៉ាលី ជាអធិការ  ស្រុកសណ្តាន់ក៏ត្រូវបានក្រុម  ប្រជាពលរដ្ឋអ្នកស្រុកចង្អុលមុខ ថា គាត់គឺជាមេខ្លោងនាំអាទិ៍  កាប់បំផ្លាញព្រៃរដ្ឋយកធ្វើធ្វើជា កម្មសិទ្ធិ គឺជាមេក្លោងកាប់រាន  ដីយកទៅលក់អោយក្រុមឈ្មួញ បានលុយត្រូវប៉ាន់រាប់សិបម៉ឺន ដុល្លារជាយូរឆ្នាំ មកហើយ ។

មិនតែប៉ុណ្ណោះឈ្មោះ អ៊ួង  ម៉ាលី ក៏នេះត្រូវបានប្រជាពលរដ្ឋ ខ្សឹបប្រាប់ថាជាបុគ្គលមានអំណាចក្នុងស្រុកសណ្តាន់ដោយពុំ មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ គាត់ អ៊ួង ម៉ាលី នេះទេ! ព្រោះ  តែគាត់យកឈ្មោះអ្នកធំមកប្រើ ក្នុងការកាងកាប់បំផ្លាញព្រៃ ឡង់ដ៍យ៉ាងរង្គាលយកលក់និង ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននិងលក់ឱ្យ ក្រុមឈ្មួញក្រុមហ៊ុនយ៉ាងព្រហើន  បំផុតដោយមិនញញើតច្បាប់ ប្រឆាំងអំពើពុករលួយនោះទេ ។ ហើយដែល ផ្ទុយពីប្រជាពល រដ្ឋវិញ ដែលរកស៊ីព្រៃឈើបន្តិច   បន្តួចនោះបែរជាត្រូវគាត់លោក អធិការចាប់វ៉ៃខ្នោះនិងបញ្ជូន ទៅឱ្យតុលាការដាក់គុកទាំង អស់ ។ ចំពោះខ្លួនកាប់ព្រៃយក  ដីលក់រាប់រយហិកតាខ្លួនឯង នោះ បែរជា គ្មាននរណាហ៊ាន  ចាប់គាត់ដាក់គុកវិញសោះ ទុក  ឱ្យគាត់ធ្វើព្យុះធ្វើភ្លៀងតាមតែ អំពើចិត្ត ដែលគួរតែអង្គភាព  ប្រឆាំងអំពើពុករលួយដាក់ការ ស្រាវជ្រាវសកម្មភាពរបស់គាត់ ជាបន្ទាន់ផង ។

ប្រភពប្រជាពលរដ្ឋក៏បានឱ្យ  ដឹងទៀតថា ក្រុមបក្ខពួករបស់  លោកអធិការស្រុកសន្តាន់ដែល គេស្គាល់ឈ្មោះជាមេក្លោងកាប់ បំផ្លាញព្រៃឈើវាតទីយកដីនិង រកស៊ីបទល្មើសព្រៃឈើយ៉ាងដុះ ស្លែយូរឆ្នាំនោះ ទីមួយគឺ ឈ្មោះ  អ៊ូ សុធា បញ្ជាការសឹករងស្រុក សណ្តាន់ ទីពីរមានឈ្មោះយាយ  រ៉ើម, ទី៣-នៅ ភា នៅភូមិ សំរោង ឃុំមានរិទ្ធិ ទី៤- ឈ្មោះ ឆាយ នៅភូមិសណ្តាន់ ស្រុក សណ្តាន់ ជាមេបំផ្លាញឈើនិង  ជួញឈើប្រចាំស្រុកសណ្តាន់ ដែលមានខ្នងបង្អែកពីក្រោយ ការពារផងនោះ ។

ដោយឡែក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដែលច្បាប់រដ្ឋាភិ បាលលោក ហ៊ុន សែន មិនគួរ មើលរំលងនេះត្រូវបានសកម្មជន ព្រៃឈើទម្លាយឱ្យយើងដឹង ទៀតថា គឺពួកគេបានត្រូវរ៉ូវគ្នា  ឃុបឃិតជាប្រព័ន្ធមួយដែលគេ បរិយាយថា“ស៊ីតាមជំនាញ” និងទឹកទន្លេមិនបំពានទឹកបឹង នោះ ។ ហើយដែលមានអត្ថន័យ ថា ក្រុមរដ្ឋបាលព្រៃឈើមិនហ៊ាន  ប៉ះពាល់ទង្វើបក្ខពួកនិយមកាប់ បំផ្លាញព្រៃវាតទីយកដីធ្វើជាកម្ម សិទ្ធិរបស់ឈ្មោះ អ៊ូ សុធា និង អធិការស្រុកសណ្តាន់ អ៊ួង ម៉ាលី  ឡើយ ។ ហើយដូច្នេះដូចគ្នា និង  សកម្មភាពក្រុមរដ្ឋបាលព្រៃឈើ  ដែលឃុបឃិតត្រូវរ៉ូវឱ្យមាន សកម្មភាពប្រជាពលរដ្ឋខូចនិង ក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃ ឈើឡើងវាលព្រៃឡង់ដ៍នេះ គឺ ដូចមេសឹករងស្រុកនិងអធិការ ស្រុកសណ្តាន់ក៏មិនរាយការឱ្យ ខ្សែទទឹងខ្សែបណ្តោយដឹងឮ ទាល់តែសោះ ដូចគ្នា…. ៘

ជាងនេះទៅទៀត អ្វីជា សំណូមពររបស់សកម្មជនប្រជា ពលរដ្ឋការពារព្រៃឈើមិនអាច ទទួលយកបាននោះ គឺស្នើសុំឱ្យ  ក្រសួងមហាផ្ទៃនិងនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាល ជាតិ នេត សាវឿន គួរមានវិធាន  ការចុះធ្វើអធិការកិច្ចលើអធិការ  អ៊ួង ម៉ាលី នាយសឹករង អ៊ូ សុធា  ដែលយកតួនាទីរដ្ឋមកបម្រើផល ប្រយោជន៍ខ្លួនឯង ធ្វើមានបាន  សង់វីឡាទិញឡានទំនើបនេះ  ផង ។

ជាពិសេស គួរតែអង្គភាពប្រឆាំងអំពើពុករលួយ លោក  ឱម យិនទៀង ក៏ដូចជាក្រសួង  កសិកម្មរុក្ខាប្រមាញ់និងនេសាទ  ក្រសួងបរិស្ថានត្រូវតែមានវិធាន ការពិនិត្យទប់ស្កាត់តំបន់ព្រៃឡង់ ជាបន្ទាន់ផង មុននឹងព្រៃឈើ  ក្នុងខេត្តកំពង់ធំរលត់រលាយ សាបសូន្យពីព្រៃឡង់ទៅជាវាល រហោស្ថានដោយសារតែក្រុម បក្ខពួកបុគ្គល អ៊ួង ម៉លី និង អ៊ូ សុធា នោះ ៕
ដោយ ៖ រាស្ត្រព្រៃឡង់ដ៍

Hun_sen21 2015_02_01c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× eight = 72

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!