+អង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវបណ្តោយឱ្យឈ្មួញបទល្មើសព្រៃឈើ ប៉េអឹម សាយ ម៉េងឡាយ រួចខ្លួននោះទេ !
ខេត្តកំពង់ចាម ៖ ថ្មីៗនេះឈ្មួញរកស៊ីឈើដែលតុលាការ បានចេញដីកាកោះឱ្យចូលបំភ្លឺនោះ ឈ្មោះសាយ ម៉េងឡាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៤មានរថយន្តដឹកឈើប្រណីត ធុនធំពីរគ្រឿងផ្ទុកឈើប្រមាណ៥៩ ម៉ែត្រគូបបានចេញពីខេត្តកំពង់ធំតាម ផ្លូវជាតិលេខ៧១ឆ្លងកាត់ស្រុកចំការ លើឆ្ពោះទៅព្រំដែនយួន ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យការិយាល័យយើងដឹងថា នៅពេលរថយន្តនោះមកដល់ភូមិសាស្ត្រ ទឹកដីឃុំតាប្រុក ស្រុកចំការលើ ខេត្ត កំពង់ចាមកម្លាំងរដ្ឋបាលព្រៃក៏បានចេញ ស្ទាក់រថយន្តដឹកឈើទាំងនោះ ដើម្បី ត្រួតពិនិត្យដោយដាក់រថយន្តរាំងផ្លូវ ពីមុខ។ ប៉ុន្តែនៅពេលនោះមានអ្នកបញ្ជា ឱ្យអ្នកបើករថយន្តដឹកឈើបត់ត្រឡប់ ក្រោយហើយបានបំបុករថយន្តមេព្រៃ ទាំងកំរោលបណ្តាលឱ្យខូចរថយន្ត មេព្រៃអស់ពីរគ្រឿង។ រួចហើយរថយន្ត ដឹកឈើក៏បានបើកបន្តដំណើរទៅមុខ ទៀត ។
ប្រភពដដែលក៏បានឱ្យដឹងទៀតថា ក្រោយមកកម្លាំងរដ្ឋបាលព្រៃឈើក៏ ស្ទាក់ចាប់បានរថយន្តដឹកឈើប្រណីត ទាំងពីរគ្រឿងដែលផ្ទុកឈើប្រណីត ប្រមាណ៥៩ ម៉ែត្រគូបនោះនាំយកទៅ រក្សាទុកនៅព្រែកព្នៅក្នុងរាជធានី ភ្នំពេញទាំងយប់ ព្រោះខ្លាចមានការ អន្តរាគមន៍ដោះលែងពីអ្នកមាន អំណាចដែលបានឃុបឃិតជាមួយ ឈ្មួញឈើនោះ។ រីឯអ្នកបើករថយន្ត ដឹកឈើល្មើសបានរត់គេចខ្លួន ។
គួររំលឹកថា ក្រោយហេតុការណ៍នោះកើត ឡើង មន្ត្រីរដ្ឋបាលព្រៃឈើបានដាក់ ពាក្យបណ្តឹងពីករណីនេះទៅប៉ូលិស ស្រុកចំការលើដោយបានទារសំណង ជាច្រើនម៉ឺនដុល្លារនិងសុំឱ្យផ្តន្ទាទោស អ្នកប្រព្រឹត្តល្មើសទៅតាមច្បាប់។ ក្រុមមន្ត្រីបន្តថា បន្ទាប់ ពីស៊ើបអង្កេតល្អិតល្អន់ប្រមូលរាល់ ភស្តុតាងរួចហើយប៉ូលិសស្រុកចំការ លើក៏បានបញ្ជូនសំណុំរឿងទៅប៉ូលិស ខេត្តកំពង់ចាមហើយបានបញ្ជូនបន្តទៅ តុលាការខេត្តកំពង់ចាម តែម្តង ដោយពុំពន្យាពេលឡើយ ។ ព្រោះតែខ្លាចអំណាចនៃការអន្តរាគមន៍ពីមេឈ្មួញបទល្មើសព្រៃឈើដ៏ធំជាមន្ត្រីប៉េអឹម សាយ ម៉េងឡាយ ។
តាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ ចាមបានឱ្យដឹងថា ក្រោយពីដាក់ពាក្យ បណ្តឹងភាគីរថយន្តដឹកឈើនិងមន្ត្រី ខេត្តមួយចំនួនបានព្យាយាមជួយរត់ការ ខ្វែងដៃខ្វែងជើងដើម្បីឱ្យល្មើសនៅ ក្នុង រឿងនេះបានរួចផុតពីសំណាញ់ច្បាប់។ ប៉ុន្តែខាងរដ្ឋបាលព្រៃឈើមិនយល់ព្រម ព្រោះរឿង នេះវាជាករណីប៉ុនប៉ងឃាត កម្មមកលើមន្ត្រីរដ្ឋបាលព្រៃឈើដែល ចុះបំពេញភារកិច្ចរបស់ខ្លួនត្រឹមត្រូវតាម ច្បាប់។
ដូចជា មកដល់ថ្ងៃទី២០មករា២០១៥ លោក ជីវ ចាន់តារា តំណាងអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាមក៏បាន ចេញដីកាកោះឱ្យឈ្មោះសាយម៉េង ឡាយចូលទៅតុលាការខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨កុម្ភៈខាងមុខ ដើម្បី សួរបំភ្លឺពីដំណើររឿងប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនាប្រព្រឹត្តិ ភូមិផ្លាកឃុំតាប្រុក ស្រុកចំការលើខេត្ត កំពង់ចាម កាលពីថ្ងៃទី៣១តុលា២០១ ៤។ មិនតែប៉ុណ្ណោះក្រោយពីតុលាការបានចេញដីកា កោះឈ្មោះសាយម៉េងឡាយនេះភ្លាម បានធ្វើឱ្យប្រជាពលរដ្ឋជាពិសេសអ្នក រស់នៅខេត្តកំពង់ចាមមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង និងរង់ចាំមើលពី ចំណាត់ការរបស់តុលាការព្រោះរូប គេ ជា មន្ត្រីអាវុធ ហត្ថខេត្តកំពង់ចាម។
ជាងនេះទៅទៀតប្រភពព័ត៌មានដដែលបានអះ អាងថា ឈ្មោះសាយ ម៉េងឡាយ នេះគឺ ជាអ្នករកស៊ីឈើប្រណីតមួយរូបដែល បានក្លាយជាអ្នកមានវ័យក្មេង ម្នាក់ តំបន់ត្រើងនេះ។ ជាមួយគ្នានោះនៅខែ សីហា ឆ្នាំ២០១៤ គេបានទិញឈ្មោះ ចូល ធ្វើជាមន្ត្រីអាវុធហត្ថខេត្តកំពង់ចាម ពាក់ស័ក្តិពីរដោយ មានតួនាទីជាជំនួយ ការលោកផ្កាយមួយ សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ចាម។
ព័ត៌មានផ្ទៃក្នុងបានទម្លាយបន្តថា ប៉ុន្តែការចំណាយលុយដ៏ច្រើនទិញ ឈ្មោះធ្វើជាអាវុធហត្ថនេះការពិតទៅគឺ គ្រាន់តែយកឥទ្ធិពលរបស់អាវុធហត្ថ ដើម្បីស្រួលទៅរក ស៊ីឈើប្រណីតខុស ច្បាប់តែប៉ុណ្ណោះ។ផ្ទុយទៅវិញគេកម្រ នឹងឃើញឈ្មោះនេះទៅបង្ហាញមុខឬ បំពេញការងារប្រចាំថ្ងៃដូចមន្ត្រីអាវុធ ហត្ថដទៃទៀតទេ។
ពាក់ព័ន្ធនឹងការតូលុយយកតួនាទីទៅប្រើកាងជំនួញបទល្មើសព្រៃឈើ សាយ ម៉េងឡាយ នេះ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេសលោកធ្លាប់ បាន លើកឡើង និងដាក់បទបញ្ជាយ៉ាងតឹង រ៉ឹងបំផុតមិនឱ្យមានលក់ឈ្មោះមន្ត្រី អាវុធហត្ថជាដាច់ខាត។ប៉ុន្តែការពិត ទៅ ឈ្មោះរបស់មន្ត្រីអាវុធហត្ថគឺនៅ តែត្រូវបានគេឃុបឃិតគ្នាលក់ពីមួយ ទៅមួយដដែល ជាក់ស្តែងដូចជារឿង ដែលបានកើតនៅក្នុងអង្គភាពកងរាជ អាវុធហត្ថខេត្តកំពង់ចាមនេះតែម្តង។
ផ្ទុយទៅវិញសកម្មភាពលក់ឈ្មោះអាវុធហត្ថ និងប្រើប្រាស់តួនាទីភារកិច្ចជាសមត្ថកិច្ចអាវុធហត្ថដើម្បី ចុះបង្ក្រាបបទ ល្មើសផ្សេងៗ ដូចជាបទល្មើសឈើ,ល្បែងកន្ទុយលេខនិងល្បែងជល់មាន់ នៅតាមបណ្តាស្រុកដើម្បីយកលុយពី គេ និងគាបសង្កត់ឱ្យគេរត់ការបង់លុយ ប្រចាំខែឱ្យដូចអាវុធហត្ថខេត្តកំពង់ ចាមសព្វថ្ងៃនេះគឺពិតជាបានជះឥទ្ធិពល អាក្រក់ណាស់ដល់ស្ថាប័នសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ។ ហើយដែលធ្វើឱ្យមន្ត្រីប៉េអឹមស្អាតស្អំដូចគ្នា មិនសប្បាយចិត្តទាល់តែសោះ ហើយក៏បានសំណូមពរដល់នាយឧត្តមសេនីយ៍ សៅ សុខា និងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង គួរតេមានវិធានការទប់ស្កាត់ និងពិន័យដកតំណែងចំពោះប៉េអឹមឈ្មួញបទល្មើសព្រៃឈើដ៏ធំ សាយ ម៉េងឡាយ នេះទុកជាគំរូ ព្រមានមន្ត្រីដទៃទៀត ដែលចូលចិត្តប្រព្រឹត្តអំពើពុករលួយជាន់ឈ្លីច្បាប់រដ្ឋកុំឱ្យធ្វើតម្រាប់តាមមេឈ្មួញ សាយ ម៉េងឡាយ ៕ ដោយ ៖ មហាទេព