0

ក្រសួង​មហាផ្ទៃ​គួរតែ​ពិនិត្យ​សកម្មភាព​អធិការ​ស្រុក​ឈូក ងាប់​ត្រគៀក និង​ឃុបឃិត​ឱ្យ​ប៉ូលិស ណាក់ ឌី យក​តួនាទី កាង​បទល្មើស​ព្រៃឈើ​ផង !

​ខេត្ត​កំពត ៖ របាយការណ៍​ថ្មីៗ​នេះ​តាម​សកម្មភាព​ដឹកឈើ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​បំផុត ដោយ​ពុំ​មាន​សមត្ថកិច្ច ណាមួយ​ចេញមុខ បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កាង​ដោយ​ឈ្មោះ ណាក់ ឌី ជា​ប៉ូលីស ឃុំ​ត្រពាំង​ភ្នាំ​ង ដែល​គេ​ដឹងថា ជា​អ្នក រកលុយ អោយ​លោក អធិការ​ស្រុក​ឈូក​នោះឡើយ​។​
​បើ​តាម​របាយការណ៍រ​បស់​មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ​និង​អភិវឌ្ឍ​ធនធានធម្មជាតិ​ប្រចាំ​ខេត្ត​កំពត​ដែល​ចុះ​ទៅ​យក ព័ត៌មាន​ដល់​ឃុំ​ត្រពាំង​ភ្នាំ​ង ស្រុក​ឈូក ខេត្ត​កំពត​នោះ គឺ​លោកពេ​ជ គឿន បានឃើញ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​ឱ្យ​យើង​ដឹង​ថា ដែល​បាន​ឃើញ​ពី​សកម្មភាព​ក្រុម​មេ​ឈ្មួញ​ជា​មេ​កាង​ឈ្មោះ ណាក់ ឌី និង ម៉ី ម៉ាក ជា​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង ភ្នាំ​ង នោះ​តែម្តង ដែល ជា​មេ​ឈ្មួញ​កាង​បទល្មើស​ព្រៃឈើ​ទាំងនោះ​ដោយ​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ទាល់តែសោះ ។​

​តាម​មន្ត្រី​អាជ្ញាធរ​ស្រុក​ឈូក​បាន​ទម្លាយ​ឱ្យដឹងថា ពួក​គេ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដោយ​ខ្លួនឯង ដោយ​គ្មាន​ញញើត​ច្បាប់ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​វិញ​ហ៊ាន​តែ​ដឹក​ឈើ​ទៅ ធ្វើ​ផ្ទះ​បន្តិចបន្តួច​ក៏​ត្រូវ​ក្រុមប៉ូលិស​មេ​ឈ្មួញ នេះ​ចាប់​ដាក់គុក ដោយ​មិន​យល់យោគ​នោះទេ ។​

​មាន​មន្ត្រី​ទម្លាយ​ឱ្យដឹង​ទៀត​ថា រឿង​ទាំងអស់នេះ​គឺ​មាន​មេ​ធំ​របស់​គេ​ជួយ​កាង និង​ជា​បង្អែក​នៅ​ពីក្រោយ​ដែល គេ​សង្ស័យថា គឺ​លោក អធិការ​ស្រុក​ឈូក​អាចជា​មេក្លោង​នៅ​ពីក្រោយ​ឈ្មោះ ណាក់ ឌី និង​ម៉ី ម៉ាក ជា​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ភ្លាំង​នោះ​ក៏ អាច​ថា បាន ។​

​មិនតែប៉ុណ្ណោះ​ពាក់ព័ន្ធ​នឹង​ការ​អសមត្ថភាព​របស់​អធិការ​ស្រុក​ឈូក​នេះដែរ ក៏​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ គួរតែ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​នគរ បាល​ជាតិ​មេត្តា​ពិនិត្យ​មើល​ឈ្មោះ ណាក់ ឌី និង ឈ្មោះ ម៉ី ម៉ាក មេ​កន្ទ្រាញ ឈើ​ដ៏​មាន​ឥទ្ធិពល​នេះ​ផង ជា​ពិសេស​ដែល​គេ​សង្ស័យថា លោក ស្នងការ​នគរបាល​ខេត្ត​កំពត​នេះ អាច​នូវ​ពីក្រោយ បទល្មើស​ព្រៃឈើ​ទាំងនោះ​ក៏​អាច​ថា បាន ព្រោះតែ​គេ​ឃើញ​ពី​សកម្មភាព​របស់​ឈ្មួញ​ព្រៃឈើ​របស់​ប៉ូលិស ណាក់ ឌី ប៉ូលីស​ឃុំ​ត្រពាំង​ភ្លាំង និង​អធិការ​ស្រុក ឈូក​នោះ​កំពុងតែ​សកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​បំពាន​ច្បាប់ និង​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​គឃ្លើន​បំផុត មិនដឹង​តើ ណាក់ ឌី និង​អធិការ​ស្រុក ឈូក​នោះ​អាង​ស្អី ! និង​មាន​បង្អែក​ប៉ុណ្ណា​នោះទេ បានជា​ហ៊ាន​បំពាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​បែបនេះ ។​

​បញ្ហា​នោះ​ដែរ បើ​តាម​ក្លឹប​អ្នកកាសែត​ឯករាជ្យ លោក ហ៊ុន សុខា និង​ជា​ប្រធាន​អង្គកា​រ​សម្ព័ន ដែល​មាន​ភារកិច្ច ការពារ ទប់ស្កាត់​បទល្មើស​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​បាន​ថ្លែងថា និង​ធ្វើ​របាយ​ការ​លំអិត​មួយ​ដាក់ជូន លោក ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កំពត ដើម្បី​ឱ្យ​ស្រាវជ្រាវ​និង​ចាត់ការ​មន្ត្រី​ខិលខូច​ទាំងនេះ​តាម​ផ្លូវច្បាប់​។​
​ផ្ទុយទៅវិញ​ថ្មីៗ​នេះ គេ​ពុំ​ដឹងថា តើ​អភិបាលខេត្ត​កំពត និង​ស្នងការ​ខេត្ត​នេះ​ធ្វើ​ដឹងឮ​ឬទេ ?​។ បានជា​បណ្តោយ​ឱ្យ​មាន ភាព​អសកម្ម​ភាព​ជាន់ឈ្លី​បទបញ្ជា​របស់​អគ្គស្នងកា​រ​បែបនេះ ៕

netsavoeun_nakdy 961745_1543185639263017_1248255406_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


eight − 7 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!