0

ឡុង សំអឿន ប៉ូលិស​ក្រសួង​, សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ឃ្លោក រ៉ូស៊ី​ដា ឃុបឃិត​គ្នា​បង្កើត​កុងត្រូលជជុះ​យ៉ាង​ពេញបន្ទុក !

មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុម​ប៉ូលិស​សេដ្ឋកិច្ច ដែល​ប្រចាំ​ក្នុង​ខេត្ត​សៀមរាប ទាំង​ប៉ូលិស​ថ្នាក់​ខេត្ត​ក្រោម​ការដឹកនាំ របស់លោក ស​ត ណា​ឌី ក្រោម​បញ្ជា​របស់​លោក សឿន សេន និង​ប៉ូលិស​ថ្នាក់​ក្រសួង​ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដែលមាន ឡុង សំអឿន ជា​សេនាធិការ​នោះ បាន​និង​កំពុង​តែ​ត្រូវប៉ាន់​រៀងៗ​ខ្លួន​បំផុត ជាមួយ និង​ទំនិញ​បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​ព្រៃឈើ​ដែល​តាម​ការសង្កេត​គេ​ឃើញថា ក្រុម​ប៉ូលិស​សេដ្ឋកិច្ច​ទាំងនោះ ពុដែល​ខ្វល់​ពី​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊​ន សែន ដែល​ដាក់ចុះ​ពី​កំណែ​ទង្រ់​ប្រឹងប្រែង​ប្រមូល​សេដ្ឋកិច្ច ចូល​រដ្ឋ​នោះ​ទេ គឺ​ពួកគេ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន គិត​យ៉ាង​ណា​ប្រឹង​រក​លុយ​បង់​ឱ្យ​មេខ្ង​ច្លា​ក្រែង​មេ​អន់ចិត្ត ប៉ុណ្ណោះ ហើយ​ដក​មុខងារ​ខ្លាញ់​នេះ ទៅ​ឱ្យ​អ្នកដទៃ​កាន់​ការងារ​ខាន​បាន​ត្រូវប៉ាន់​ជា​បន្ត​ទៀត​នោះ ។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា អសមត្ថភាព និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ម្តង​ជា​ពីរ​ដង​មក​នេះ គឺ​លោក សឿន សេន និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ឡុង សំអឿន ក៏​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​បាន​អំពាវ នាវ​ឱ្យ​អង្គភាព​ប្រឆាំង អំពើពុករលួយ​របស់​លោក ឱម យ៉ិនទៀង គួរតែ​ចាត់វិធានការ​លើ​លោក សឿន សេន និង​បក្ខពួក​ជាបន្ទាន់​បំផុត ព្រោះ​បច្ចុប្បន្ន​ពួកគេ​បាន​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​តាម ដងផ្លូវ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។

​ជាមួយគ្នានេះ​លោក ស៊ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​ទំនង​ដូចជា ប្រហើរ​ក្នុងការ​ត្រូវ​ពិនិត្យ​មើល​ទង្វើ មិន​ប្រក្រតី​របស់ កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ស្វែងរក​ផលប្រយោជន៍ ធ្វើបាប​ជម្រិត​ក្រុម​ប្រជាពលរដ្ឋ​យ៉ាង​ទទឹងទិស​។​
​លើសពីនេះទៅទៀត គួរតែ​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​ត្រូវ​បណ្តោយឱ្យ នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្ត​សៀមរាប សឿន សេន និង​ក្រុម​ប៉ូលិស​មហាផ្ទៃ ឡុង សំអឿន បង្កើត​កុង ត្រូល​ជជុះ​និង​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​គឃ្លើន តទៅទៀត​ទេ ព្រោះ​អាច​នាំឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរ បាល​ជាតិ​ទាំងមូល​។ ប្រសិន​បើ​ទុកឱ្យ​ពួក​នោះ​បង្ក​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ជា​បន្ត​ទៀត​នោះ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​ពី​តាម​តំបន់​ព្រំដែន​បាន​ឱ្យដឹងថា គឺ​លោក ឡុង សំអឿន ដែល​ជា​សេនាធិការ​បណ្តោយ​ក្រោម​ក្លៀក​របស់លោក យិន ប្រសិទ្ធិ ដែលជា​ប៉ូលិស​នាយកដ្ឋាន​បង្ក្រាប​បទល្មើស សេដ្ឋកិច្ច និង​លោក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​និង​មនុស្ស ជំនិត​ម្នាក់​ឈ្មោះ ឃ្លោក រ៉ូស៊ី​ដា បាន​ឃុបឃិត​គ្នា​បង្កើត​កុងត្រូលជជុះ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ស្រេច​តែ​អំពើ ចិត្ត​។​

​មាន​គេ​ទម្លាយ​ថា តាមរយៈ​ការបង្កើត​កុងត្រូល​ជជុះ​នោះ គឺ​លោក សឿន សេន និង​បក្ខពួក​អាច​ប្រមូល​លុយ​ដាក់ ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង ច្រើន​ជា​ពិសេស​ការប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ តែម្តង ជាមួយ និង​ក្រុមប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​មួយ​ក្រុម​ទៀត ដែល​ដឹកនាំ​ដោយ​ឈ្មោះ ឡុង សំអឿន តែម្តង ។

​តាមរយៈ​ការ​អសមត្ថភាព​របស់​ក្រុម​នេះ សូម្បី​តែ​ប្រជាពលរដ្ឋ​ដឹក​ក្អម​ដឹក​ឆ្នាំង​លក់​តាម​រទេះគោ​-​ក្របី​ក៏ត្រូវ​ក្រុម នគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​លោក សឿន សេន និង​ឡុង សំអឿន តាម​ចាប់ជំរិត​យក​លុយ​ដោយ​គ្មាន​សេចក្តី​អៀន ខ្មាស​ដែរ​។​

​មិនតែប៉ុណ្ណោះ ប្រភព​បាន​ឱ្យដឹងទៀតថា រាល់​សកម្មភាព​របស់​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​បញ្ជា លោក សឿន សេន កំពុង​បន្ត​សកម្មភាព​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស ហើយ​អ្នក​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន តែងតែ​រងគ្រោះ​ដោយសារ កុងត្រូលជជុះ​របស់​ន​គរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​ចៀស​មិន ផុត​ទ្បើយ​។​

​តាម​ក្រុម​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​ផ្ញើ​ផ្តាំ​សារព័ត៌មាន​ទៅ​ជម្រាប​ជូន​ក្រុមអធិការកិច្ច​ក្រសួងមហាផ្ទៃ និង​អង្គភាព ប្រឆាំង​អំពើពុករលួយ​ដ៏​មាន​តម្លាភាព​បង្គួរ ក្រោម​ការគ្រប់គ្រង​របស់លោក ឱម យ៉ិនទៀង ឱ្យបាន​ជ្រាបថា គេចផុត ពី​ក្រុម​របស់​លោក​ប៉ូលិស​សេដ្ឋកិច្ច​សៀមរាប សឿន សេន ក្រេ​មាការ​បញ្ជា​របស់​លោក ស​ត ណា​ឌី ហើយ​បែរជា​ទៅ ប្រទះ និង​ក្រុម ប៉ូលិស​សេដ្ឋកិច្ច​មហាផ្ទៃ ក្រុម ឡុង សំអឿន ទៀត ដែល​រឹតតែ​យ៉ាប់ និង​កាច​សាហាវ​គួរសម​មិន ចាញ់​ក្រុម​ប្រមាញ់​ចាប់​ជម្រិត​ប្រជាពលរដ្ឋ​ឱ្យ​បង់លុយ​ប៉ុន្មាន​នោះ​ទេ ។ ជាពិសេស​នៅលើ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៦៧​នោះ​តែម្តង ដែល​គេ​ឃើញតែ​សកម្មភាព​របស់ ឡុង សំអឿន ធ្វើ​សកម្ម​ប្រដេញ និង​ចាំ​កាក់​យក លុយ​ឡាន​ឈើ​នោះ​យ៉ាង​មមាញឹក​បំផុត ។ ហើយ​ដែល​ពោរពេញ​ទៅដោយ​បទល្មើស​ដឹក​ឈើ​ខុសច្បាប់​និង​ទំនិញ ផ្សេងៗ​នោះ គឺជា​ប្រភព​ចំណូល​យ៉ាង​ត្រជាក់ចិត្ត​បំផុត​របស់​ក្រុម​ប៉ូលិស​សេដ្ឋកិច្ច​ទាំង​ពី​ថ្នាក់ ។

​ជាងនេះទៅទៀត អ្វី​ដែល​គួរ​ឱ្យ​ស្ញើច​មិន​សរសើរ​បុរស​ពូកែ​ប្រូ និង​ភូតកុហក​ថ្នាក់លើ ឡុង សំអឿន មិន​បាន​នោះ គឺ​គាត់​កំពុងតែ​ប្រឹងប្រែង​យ៉ាង​មមាញឹក​ក្នុង​ការរកចំណូល​លុយ​ខ្មៅ​សម្រាប់​បង់ថ្លៃ​បេសកកម្ម​ឱ្យទៅ លោក យិន ប្រសិទ្ធិ ក្នុង​១​ខែ ៣​ម៉ឺន ទៅ ៤​ម៉ឺន​ដុល្លារ ការពារ​ខ្លាច​មេ ប្រសិទ្ធិ ដក​ទៅឱ្យ​អ្នក​ផ្សេង​ទៀត​នោះ ។ ដូច​ដែល​គាត់ ធ្លាប់​ជ្រែ​យក​តំណែង​ពី​ឈ្មោះ ងួន បុរ៉ា និង​ហុក ចិ​ត្រា ប៉ុស្តិ៍​បន្ទាយមានជ័យ​នោះ ។​/

longsamoeun_yinproseth_omyentieng_b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 1 = eight

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!