0

ជា​មោទនភាព​បង្គួរ​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន​បាន​តែ​មន្ត្រី​កំប៉ិចកំប៉ុក !

​រាជធានី​ភ្នំពេញ ៖​ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ ២០១៤ អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​ចាប់ខ្លួន​មន្ត្រី មួយចំនួន​នៅ ក្នុង​ជួរ​រដ្ឋាភិបាល​រួមទាំង មន្ត្រីជាន់ខ្ពស់​ប៉ូលិស ទាហាន ដែល បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស៊ីសំណូក សូកប៉ាន់​ក្រោម​តុ និង​កិបកេង​ថវិកាជាតិ​បញ្ជូនទៅឱ្យ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ។ ហើយ​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ ដែល​អង្គភាព​នេះ​បាន​ដំណើរការ ទាំង​របៀប​ស្ទាក់ស្ទើរ​ប៉ះ​ចំ​តែ​មន្ត្រី​កំប៉ិចកំប៉ុ​កឯ​ក្បាលម៉ា​ស៊ីនម​ន្ត្រី​ពុករលួយ​ធំៗ ទំនង​ជា​ប្រធាន​អង្គភាព​នេះ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​ហ៊ាន​ប៉ះ​ទេ ។

​ទោះជា​យ៉ាងណា ក្នុង​កំណត់ហេតុ​ការផ្សាយ​តាម​ដាន​ស៊ើបអង្កេត​ពី​បញ្ជីខ្មៅ​នៃ​ការចាប់ខ្លួន​មន្ត្រី​ពុករលួយ ដោយ​អង្គភាព ប្រឆាំង​អំពើពុករលួយ​ដែល​ការិយាល័យ​របស់​យើង​បាន​កត់ត្រា​ទុក​ត្រួសៗ​មួយចំនួន​មិន​គួរ​មោទនភាព​ដែរ ។

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១០: លោក​តុ​ប ចាន់​សេរី​វុ​ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ ត្រូវបាន​ចាប់ខ្លួន​ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ ខណ​: ពេល​ដែល​បុគ្គល​រូប​នេះ​ជាមួយ​អ្នក បើកបរ និង​អង្គរក្ស​ម្នាក់​បំរុង និង​បើកបរ​ទៅ​ស៊ី​គុយទាវ​នូវ​ហាង​មួយ​មុន និង​ចេញ​ឆ្ពោះ ទៅ​ការិយាល័យ​ធ្វើការ របស់​ខ្លូន នៅ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​។​
​ដូចជា ថ្ងៃទី​៩​ខែ​មករា​ឆ្នាំ​២០១១: លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន ស្នងការ​ខេត្ត​បន្ទាយមានជ័យ និង បក្ខពួក​ក៏ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ សំណុំរឿង​គ្រឿងញៀន​ដ៏​ធំ​។​
​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ ២០១១: លោក​ឧត្តមសេនីយ៍ឯក​ម៉ឹក ដា​រា អតីត​អគ្គលេខាធិការ​នៃ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង ជា​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​មហាផ្ទៃ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន ស៊ើបអង្កេត និង​រកឃើញ​ថា មាន​ជាប់ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ក្នុង​សំណុំ រឿង​ជួញដូរ​គ្រឿងញៀន​យ៉ាង​ធំ​។​

​នៅ​ថ្ង​ទី​២១ ខែ​មករា ឆ្នាំ ២០១២: លោក​ហួត ហ៊ាង ចៅក្រម និង​ក្រឡាបញ្ជី​ខេត្ត​កណ្តាល ត្រូវបាន ចាប់ខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​ទទួល​លុយ​សំណូក ។​
​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ ២០១២: លោក​បោង ពុទ្ធា​រិទ្ធ ប្រធាន មន្ទីរ​ប្រភព​កម្លាំង​ប៉េអឹម​ខេត្តពោធិ៍សាត់​  ត្រូវបាន​ចាប់ខ្លួន​។ ហើយ និង​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ខេត្ត​ពោធិ៍សាត់​។​

​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ ២០១៣: លោក​នួន សា​រ៉ា​ត មន្ត្រី​នៃ នាយកដ្ឋាន​រដ្ឋប្បវេណី​ក្រសួង​យុត្តិធម៌ និង​ឈ្មោះ កែវ សុផល ជា​មន្ត្រី​នគរ​- បាល​នាយកដ្ឋាន​ការពារ​បេតិកភណ្ឌ ក្រសួងមហាផ្ទៃ ត្រូវ​បាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​ចាប់បញ្ជូន​ខ្លួន​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង ករណី​ឆបោក​ប្រាក់​ចំនួន​២.៥០០​ដុល្លារ ពី​ប្រជាពលរដ្ឋ​ដោយ​ប្រើ​ឈ្មោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ ២០១៣: លោក​ម៉ាង យូ​ស្រេង ប្រធាន ការិយាល័យ​សង្គមកិច្ច ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ក៏​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ពុំ​បាន​បើក ប្រាក់​សោធន​និវត្តន៍​ជូន​ដល់​និវត្តជន អតីត​គ្រូបង្រៀន ព្រមទាំង​បាន​ក្លែងបន្លំ ស្នាម​ក្រយៅដៃ​របស់​និវត្តជន​អតីត​គ្រូ បង្រៀន​ជាច្រើន​នាក់ និង​ពុំ​បាន​បើក ប្រាក់​ស​ន្ទ​ស្សន៍​បៀវត្សរ៍​មូលដ្ឋាន និង​ប្រាក់ បំណាច់​ជីវភាព​ចំនួន​២០.០០០​រៀល (​ពីរ​ម៉ឺន​) ក្នុង​មួយ​ខែ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ ២០១០ ដល់​និវត្តជន​ជាច្រើន​ផង​ទៀត ។​

​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣: លោក​ភី រិទ្ធ អនុប្រធាន សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ក៏​ត្រូវបាន ចាប់ខ្លួន គឺពាក់ព័ន្ធ​ការ​យក​លុយ​លើស ពី​ការកំណត់​របស់​រដ្ឋ (​វិតិ​ក្រម​)​គៃបំបាត់​ពន្ធ​រដ្ឋ ។​

​ឯ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣: លោក​សួត សារី​ម បុគ្គលិក ផ្នែក​អាជីវកម្ម និង​អ្នកស្រី នី សុ​ពណ៌ មាន​តួនាទី​ជា​ជំនួយការ​បេឡា​នៅ អគ្គិសនី​ខេត្ត​មណ្ឌល​គី​រី​ក៏​ត្រូវបាន​ចាប់ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការខេត្ត​ភ្លាម ៗ ពាក់ព័ន្ធ​ការ​កិបកេង​លុយ​របស់​រដ្ឋ ប្រហែលជា​១០​ម៉ឺន​ដុល្លារ​អាមេរិក​។​
​ជាក់ស្តែង ថ្ងៃទី​១០ ខែ​មករា ឆ្នាំ ២០១៤: លោកស្រី សុក រ៉ាន្នី ដែលជា នាយិកា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល វិជ្ជាជីវ​:​នៃ​មន្ទីរ​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវ​:​ខេត្តតាកែវ ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន ទាក់ទង​ការប្រព្រឹត្ត​អំពើពុករលួយ ប្រមាណ​ជាង​១.២៥៥.០០០.០០០ រៀល កឹ​បកេង​ពី​ប្រាក់​ខែគ្រូ​បច្ចេកទេស ចំនួន​១៨​រូប ដែល​អវត្តមាន និង​ថវិកា មូលនិធិ​សម្រាប់​ដំណើរការ​វគ្គ​បណ្តុះ បណ្តាល​វិជ្ជាជីវ​:​នៅ​ថ្នាក់​ខេត្ត នៅក្នុង មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវ​: ខេត្ត ចាប់តាំងពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ ២០១៣​។

​ដូចជា​ថ្ងៃ​ទី​១០​ខែ​កុម្ភ​:​ឆ្នាំ​២០១៤: អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បានប្រកាស​តាម​ចាប់ខ្លួន​លោក ជា សុផល អតីត​ប្រធាន​សាខា​ពន្ធដារ ខេត្តព្រះវិហារ​ពីបទ​កេង​យក​ប្រយោជន៍ ដោយ​ខុសច្បាប់ ដែល​ត្រូវ​តុលាការ ខេត្តព្រះវិហារ​ផ្តន្ទាទោស​ឱ្យ​ជាប់ ពន្ធនាគារ​៣​ឆ្នាំ តាម​មាត្រា​៥៩៧.៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ ច្បាប់​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​។​

​ថ្ងៃទី​១៨ ខែ​កុម្ភ​: ឆ្នាំ​២០១៤ : លោក​ម៉ុញ សា​រ៉េ​ន​  ក្រឡាបញ្ជី​ចៅក្រម សាលាដំបូង​ខេត្តស្វាយរៀង ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់ ឃាត់ខ្លួន​បន្ទាប់ពី​ស្តាប់​ចម្លើយ​រួច នៅ​ថ្ងៃ ទី​២១ ខែ​កុម្ភ​: ឆ្នាំ​២០១៤ អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ខ្លួន ក្រឡាបញ្ជី​រូប​នោះ​ទៅកាន់​តុលាការ ខេត្ត​ស្វាយរៀង​ដើម្បី​ចាត់វិធានការ​តាម ផ្លូវ​ច្បាប់​ជា​ក្រោយ​។​

​នៅ​ថ្ងៃ​ទី​១​ខែ​មីនា​ឆ្នាំ​២០១៤: លោក​សុខ ហាក់ និង​លោក​ឯម សំ​ផាត មន្ត្រី​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ក្រុងភ្នំពេញ ត្រូវបាន អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន ទាក់ទង​ជំរិត​ទារលុយ​ពី​ឡាន​ដឹក ទំនិញ​មកពី​ស្រុក​យួន បញ្ជូនទៅ តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៤ ដើម្បីឱ្យ​តុលាការ​សាកសួរ តាម​នីតិវិធី​។​

​ដូចជា ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ ២០១៤: លោក ជា សុផល ប្រធាន ពន្ធដារ​ខេត្តព្រះវិហារ អង្គភាព​ប្រឆាំង អំពើពុករលួយ ចាប់ខ្លួន​តាម​ដីកា​បង្គាប់ ឱ្យ​ចាប់​ខ្លួន​របស់​សាលាដំបូង​ខេត្ត ព្រះវិហារ​។ ហើយ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន របស់ លោក សោ ពន្លក ចៅក្រម​ជំនុំជម្រះ​នៃ សាលាដំបូង​ខេត្តព្រះវិហារ បានបញ្ជាក់ ថា ឈ្មោះ​ជា សុផល ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជាប់ចោទ​ពី​បទ​កេង​យក​ផល ប្រយោជន៍​ដោយ​ខុសច្បាប់​ប្រព្រឹត្ត នៅ​មន្ទីរ​ពន្ធដារ សាខា​ខេត្ត​ព្រះវិហារ កាលពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១២ តាម​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន ចែង​ឱ្យ​ផ្តន្ទាទោស តាម​បញ្ញត្តិ មាត្រា ៥៩៧​និង​៥៩៨ នៃ​ក្រម ព្រហ្មទណ្ឌ ហើយ​ឈ្មោះ​ជា សុផល​នេះ ក្រោយពី ប្រព្រឹត្ត​បទល្មើស​រួច​បាន​រត់គេច​ខ្លួន​បាត់ គប្បី​តុលាការ​សម្រេច តាម​ចាប់ខ្លួន​ជនជាប់ចោទ​តាម​អំណាច​សាល ក្រម​ព្រហ្មទណ្ឌ​លេខ ១២៣ ចុះ ថ្ងៃទី ២៦ ខែ​ធ្នូ ឆ្នាំ​២០១៣ មក​អនុវត្ត​តាម​នីតិ វិធី​ច្បាប់​ជាថ្មី ។​

​ឯ​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ ២០១៤: អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន ចាប់ខ្លួន​លោក​ស្រ៊ុន ឡាំ (​ឈ្មោះ​ដើម សេង យាន​) អធិការ និង​លោក​ម៉ុក ហ៊​ត អធិការរង​ទទួល ផែន​សេនាធិការ ស្រុក​បន្ទាយមាស​។ ហើយ​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន បញ្ជូន​ខ្លួន​មន្ត្រីប៉ូលិស​ទាំង​ពីរ​នាក់​នេះ ទៅកាន់​សាលាដំបូង​ខេត្ត​កំពត កាល ពី​ថ្ងៃ​ទី​២០​ខែ​មីនា ឆ្នាំ​២០១៤ ដើម្បីឱ្យ ព្រះរាជអាជ្ញា​ធរ​ធ្វើការ​សាកសួរ​បន្ត និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​បញ្ជាក់​តាម​ការស៊ើបអង្កេត​របស់​អង្គ​-​ភាព​ប្រឆាំង​អំពើពុករលួយ​លោក​ស្រ៊ុន ឡាំ និង​លោក ម៉ុក ហ៊​ត បាន​ប្រព្រឹត្ត បទ ល្មើស​ចំនួន​៧​ករណី មានដូចជា ៈ​
១.​ការ​កាត់​ប្រាក់បៀវត្សរ៍​មន្ត្រី នគរបាល​ទូទាំង​អធិការដ្ឋាន​នគរបាល ស្រុក​បន្ទាយមាស (​ចំនួន​ពី​១៧៧​នាក់ ទៅ​១៨១​នាក់ ប្រែប្រួល​តាម​ខែ​)​ជា រៀងរាល់ខែ ។
២.​បើក​យកប្រាក់​ខែ​របស់​មន្ត្រី នគរបាល​មួយ​ចំនួន​ដែល​មិន​មក​ធ្វើ ការ ។​ ៣.​កិបកេង​លុយ​សម្រាប់ ឧបត្ថម្ភ​(​បើក​មិន​គ្រប់​)​ដល់​កម្លាំង​មន្ត្រី នគរបាល​ការពារ​នា​យុទ្ធនាការ ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​អាណត្តិ​ទី​៥ រហូត​ដល់​កម្លាំង នគរបាល​បាន​ប្តឹងតវ៉ា ។
៤.​សម្របសម្រួល​បញ្ចប់​ក​រ​ណី បទល្មើស​ព្រហ្មទណ្ឌ ដោយ​មិន​បាន បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ។
៥.​បញ្ជា​ឱ្យ​នគរបាល​ច​រា​-​ចរណ៍​សណ្តាប់ធ្នាប់​ប្រមូល​លុយ​ពី​ការ ងារ​សណ្តាប់ធ្នាប់​ចរាច​រណ៍ ។
៦.​រៀបចំ​កម្លាំង​ឱ្យ​ទៅ​យក​  លុយ​ពី​អាជីវករ​ដែល​ទិញស្រូវ​នៅ ព្រំប្រទល់​ប្រទេស​វៀតណាម ។
៧.​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយ​អាវុធ​ពី​ដើម​បាន​ធ្វើ​ប័ណ្ណ ត្រឹមត្រូវ និង​អាវុធ​មួ​យ​ដើម​ទៀត​មិន បាន​ចុះបញ្ជី​ធ្វើ​ប័ណ្ណ និង​បាន​ផ្តល់​អាវុធ ទៅ​ឱ្យ​អ្នកដទៃ​ប្រើ ដោយ​មិន​បាន​ធ្វើ លិខិត​ប្រើប្រាស់​ស្រប​ច្បាប់​ទេ​ដែល​ពាក់ ព័ន្ធ​ជាមួយ នឹង​បទល្មើស​ឃាតកម្ម​មួយ​។​

​កាលពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ ២០១៤: អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​បាន​ចាប់ខ្លួន​លោក​សោម អ៊ុំ​មុនី​រ៉ា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ទាក់ទង ទៅ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​កិប កេង​ថវិការដ្ឋ ប្រាក់ខែ​របស់​អតីត យុទ្ធជន​ប្រាក់ឧបត្ថម្ភ​គោលនយោបាយ របស់​យុវ​កុមារ និង​កិបកេង​ប្រាក់​បេស​ក កម្ម​មន្ត្រីក្រោមឱវាទ ដែល​សរុប​ជា ទឹកប្រាក់​អស់​ប្រមាណ​ជិត​៤៥០​លាន រៀល​ហើយ​បាន​បញ្ជូន​ទៅ​តុលាការ ខេត្ត​តាកែវ​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី ច្បាប់​។​

​ដូចគ្នា​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ ២០១៤: លោក​ចែម ស​ង្វា ទីប្រឹក្សា រាជរដ្ឋាភិបាល​និង​ជា​អតីត​អគ្គាធិការ នៃ​អគ្គធិការដ្ឋាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ត្រូវ​បាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​ចាប់ខ្លួន និង បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ​នៅ ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៤​ទាក់ទង ការ​កិបកេង​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ អាមេរិក និង​មិន​ព្រម​ប្រកាស​ទ្រព្យ សម្បត្តិ និង​បំណុល តាម​ច្បាប់​ប្រឆាំង អំពើពុករលួយ ។

​មិនតែប៉ុណ្ណោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចោទប្រកាន់ លោក​ចែម ស​ង្វា បាន កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក (​យក លុយ​តម្កល់​១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន ទូរស័ព្ទ​អចល័ត​) និង​បាន​ពិនិត្យ​ទៅលើ ទ្រព្យសម្បត្តិ​របស់​គាត់ (​ចែម ស​ង្វា​) មាន​ការកើនឡើង​កន្លះ​លាន​ដុល្លារ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សុំ​ឱ្យ​គាត់​ពន្យល់ ហើយ​គាត់​ពន្យល់ ពុំ​សម​ហេតុ និង​ធ្វើ​ការប្រកាស​ទ្រព្យ សម្បត្តិ​មិន​ត្រឹមត្រូវ ។​
​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ ២០១៤: អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ ចាប់​ក្រុម​អនាមិក​កម្ពុជា ចំនួន​២ នាក់ ឈ្មោះ កែវ ស៊ី​ផេង និង​ឈ្មោះ​     សូ ហុង​រតនា ហើយ​បាន​បញ្ជូន​ទៅ តុលាការ​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៤ ។ ដូចជា ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ ២០១៤: អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​ចាប់ខ្លួន​លោក​ហ៊ី ណារិន អធិការ ខណ្ឌមានជ័យ ដែល​ពាក់ព័ន្ធ និង​បទល្មើស​មិន ប្រក្រតី​ជា​ច្រីន​យ៉ាង​ពេញ​បន្តិច​រួម​ទាំង​គ្រឿងញៀន​ផង ។ ទាំងនោះ​ទោះជា​យ៉ាងណា ក៏ដោយ​ក៏​ជា​សមិទ្ធផល​ប្រឹងប្រែង​មួយ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​រួមចំណែក​កម្លា​មន្ត្រី​ពុករលួយ​ឱ្យ​ខ្លាច​ច្បាប់​កាត់បន្ថយ​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន Sic ។

​ជាងនេះទៅទៀត ក៏​មាន​សារ​មួយ​សូម​ឱ្យ​លោក ឱម យ៉ិនទៀង មេត្តា​ជួយ​ពិនិត្យ​ចាប់ខ្លួន​មេក្លោង​មន្ត្រី​ពុករលួយ​ធំៗ ដូចជា ក្រុម​រដ្ឋបាល​ព្រៃឈើ​ព្រមទាំង​ក្រុម​មន្ត្រី​តុលាការ​ផង​ដែល​រួមដៃគ្នា​ធ្វើបាប​ប្រជា​សកម្មជន​ព្រៃឈើ ។ ហើយ​ដែល​ពួកគេ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​គ្នា​ជាមួយ​មេ​ឈ្មួញ​ព្រៃឈើ ទ្រី ភាព នោះ​ផង ។​/ ដោយ​ ៖ ត្មាត​ក្រុង​

omyentieng_hunsen

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


two + 6 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!