0

ប្រជា​សហគមន៍​ព្រៃ​ឡង់​ដ៍​ចោទប្រកាន់ អ៊ួ​ង ម៉ាលី​, អ៊ូ សុធា និង​យាយ​រឹម គឺ​ជា​មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃ​ឡង់​ដ៍​

ខេត្ត​កំពង់ធំ​ ៖ តំបន់​ព្រៃ​ឡ​ង់ កំពុង​ត្រូវបាន​ការពារ​ដោយ​រាជរដ្ឋាភិបាល ហើយ​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ រួមទាំង​អង្គការ​នានា​ដែល​មាន​ទិសដៅ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ ក៏​ប៉ុន្តែ​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​រុករាន​ទន្ទ្រាន​ដី​ព្រៃ ធ្វើជា​កម្មសិទ្ធិ​បុគ្គល​នៅតែ​បន្ត​កើតមាន​យ៉ាង​ក្តៅគគុក នៅក្នុង​ស្រុក​សណ្តាន់ ហើយ​ដែល ជាហេតុ​ធ្វើអោយ​មហាជន​មាន​ការសង្ស័យ​យ៉ាងខ្លាំង​ថា តើ​អ្នក​ដែល​បំផ្លាញ​ព្រៃ​ឡង់​ដ៍​នោះ តើ​ជា​នរណា ។ ហើយ មាន​អំណាច​ប៉ុណ្ណា ទើបបាន​ជា​ថ្លើមធំ​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​នេះ​ទាំង​ដែល​ដឹង​ថា​តំបន់​ព្រៃ​ឡង់​នេះ​ជា តំបន់​ដែល​ស្ថាប័ន​នានា​កំពុង​យកចិត្តទុកដាក់​ការការពារ​នោះ​។​

​បញ្ហា​នេះ មិនមែន​ជា​រឿង​ដែល​ត្រូវ​បិទបាំង​ឬថា រដ្ឋាភិបាល ហ៊ុន សែន មិនដឹង​នោះ​ទេ មកពី​ពួកគេ​មាន​ចេតនា​ធ្វើ ជា​មិនដឹងមិនឮ ! ហើយ​ថ្មីៗ​នេះ​ក៏​មាន​កាសែត​ក្នុងស្រុក​ជា​ច្រើន បាន​ចុះផ្សាយ​ពី​បទល្មើស​ព្រៃឈើ​និង ការកាប់ ទន្ទ្រាន​ដី​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​បុគ្គល នៅក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​នេះ ជា​បន្តបន្ទាប់​ដោយ​ដាក់​ការសង្ស័យ​ទៅលើ លោក អួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់​ថា ជា​មេក្លោង​កាប់​ទន្ទ្រាន​ដី​រដ្ឋ​ព្រៃ​ឡង់​ដ៍​យក​ក្នុង​តំបន់​ព្រៃ​ឡង់​ដ៍​យក​ធ្វើជា កម្មសិទ្ធិ​ផ្ទាល់ខ្លួន​និង​ជា​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​ធំ ដែល​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​ដ៍​នេះ​ជា យូរ​ឆ្នាំ​មកហើយ ។​

​តាម​លោក ឈៀង វុទ្ធី សកម្មជន​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ហើយក៏​ជា​បុគ្គល​ដែល​ការពារ​ព្រៃ​ឡង់ ក្នុងស្រុក សណ្តាន់ ច្រើន​ឆ្នាំ​មកនេះ បាន​ប្រាប់​ការិយាល័យ​ឱ្យដឹងទៀតថា ក្រុម​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ច្រើន​ជាង​គេ​ដែល​គ្រប់​គ្នា​នៅ ស្រុក​សណ្តាន់​បាន​អោយ​រហ័ស​នាម​ថា ជា​អធិរាជ​ឈើ​នោះ​មានឈ្មោះ យាយ រឺ​ម ហើយ និង​ដើមចម​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​ច្រើនជាងគេ​នោះ​គឺ ក្រុមហ៊ុន ៩៥​នោះ​ឯង​ក៏​ជា​មេក្លោង​។​
​លោក ឈៀង វុទ្ធី​បានបញ្ជាក់​ថា ក្រុមហ៊ុន​៩៥​នេះ​ជា​ក្រុមហ៊ុន​មាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​កែង​ព្រះ អាទិត្យ​។ ហើយ​ក្រុមហ៊ុន​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​ឈរ​ទិញ​ច្បោះ​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រៃ​ឡ​ង់ ដែល​ជា​ហេតុ​បណ្តាល អោយមាន​កំណើន​នៃ​វិនាសកម្ម​ព្រៃឈើ​ក្នុងស្រុក សណ្តាន់​នេះ​គួរអោយ​ព្រួយបារម្ភ​បំផុត ។​

​តាម​ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​នៅក្នុង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ជាច្រើន នាក់ បាន​ឱ្យ​យើង​ដឹង​ទៀត​ថា បច្ចុប្បន្ន​ការកាប់​រុករាន​ទន្ទាន្រ​ដី​ព្រៃ​របស់​រដ្ឋ​មក​ធ្វើជា កម្មសិទ្ធិ​បុគ្គល​គឺជា​វិនាសកម្ម​ធំ​ជាង​គេ​នៅ​ស្រុក​សណ្តាន់​នេះ​។ ហើយ​ពួកគាត់​ក៏​បាន​ចោទប្រកាន់​ថា លោក​អធិការ​ស្រុក​សណ្តាន់ អួ​ង ម៉ាលី ជា​អ្នកប្រព្រឹត្ត​នូវ​ទង្វើ​នេះ ព្រោះ តែ​អធិការ អួ​ង ម៉ាលី អាង​អំណាច​បញ្ជា​កូនចៅ​របស់ ខ្លួន​ទៅ​ឈរ​កាង​កម្មករ​របស់​ក្រុម​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ យក​ដី​ធ្វើ​កម្មសិទ្ធិ និង​កាប់​ទន្ទ្រាន​ព្រៃឈើ​ខុសច្បាប់​យកទៅលក់​ឱ្យ​ក្រុមហ៊ុន ៩៥ នោះ​មិន​រំខាន​ក្រុម​រដ្ឋបាល​ព្រៃឈើ តំបន់​នេះ​ឡើយ ។

​ផ្ទុយ​ពី​លោក សៅ វណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សណ្តាន់​វិញ​បាន​ឆ្លើយតប​ជាមួយ​ភ្នាក់ងារ សារព័ត៌មាន​ថា លោក​មិន​ទាន់​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តំបន់​ដែល​ទទួលរង​នូវ​ការកាប់ ទន្ទ្រាន​ដី​ព្រៃ​ពី​សំណាក់​លោក​អួ​ង​ម៉ាលី ដូច​ការចោទប្រកាន់​ពី​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នៅឡើយ​ទេ​។ ប្រសិន​បើ​លោក​ពិនិត្យឃើញថា ការចោទប្រកាន់​នេះ​ជា​ការពិត លោក​នឹង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​ចាត់វិធានការ​ទៅលើ​លោក អួ​ង ម៉ាលី​នេះ​តាម​នីតិវិធី​ច្បាប់​ភ្លាម ។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​បទល្មើស​ព្រៃឈើ​នេះ លោក អួ​ង ម៉ាលី អធិការ​ស្រុក​សណ្តាន់ បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា លោក​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ ហើយ​លោក​នឹង​ចាត់​សហការី​អោយ​ចុះ​ទៅ​តាមដាន​ក្នុង​រឿងនេះ ថា​តើ​គេ​ចោទប្រកាន់​លោក សំអាង​ទៅលើ​អ្វី​?

​ផ្ទុយុទៅវិញ ការបកស្រាយ​ការពារ​ខ្លួន​របស់​លោក​អធិការ​ស្រុក​សន្តាន់ និង​បក្ខពួក​នោះ​ត្រូវ បាន​ក្រុម​សហគមន៍ ព្រៃ​ឡង់ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​មាន​កម្មវត្ថុ​ការពារ​សម្បត្តិ​ធនធានធម្មជាតិ​ព្រៃឈើ បាន​ចោទប្រកាន់ ស្រដៀងៗ​គ្នា​ថា អធិការ​ស្រុក​សណ្តាន់​ដែល​ដឹកនាំ​ដោយ​លោក អួ​ង ម៉ាលី បង្ក្រាប​បាន​តែ​អ្នកសារព័ត៌មាន និង​ក្រុម​អង្គការ​ដែល​ការពារ​ព្រៃឈើ​យកទៅ ដាក់គុក​ប៉ុណ្ណោះ ព្រោះ​តែ​ពួក​ទាំងនេះ​ជា​ឆ្អឹង​ទទឹង ក ជាមួយ​អ្នក ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​សណ្តាន់​ទាំងមូល​។​

​ជាងនេះទៅទៀត​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​ដែល​ការពារ​ព្រៃឈើ និង NGO ដៃគូ​ការពារ​ព្រៃឈើ​មួយចំនួន​ក៏ ធ្លាប់​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់ និង​ស៊ើបអង្កេត​រួមជាមួយ និង​ក្លឹប​អ្នកកាសែត​ឯករាជ្យ​មួយ ដែល​គេ​បាន​រកឃើញ​នូវ ទីតាំង​បទល្មើស​ព្រៃឈើ​ទន្ទ្រាន​យក​ដី និង​គំនរ​ឈើ​បទល្មើស​ព្រៃឈើ​ជាច្រើន​ក្នុង​តំបន់​ទឹក​ដី​ស្រុក​សន្តាន់ ។ ហើយ ដែល​ទំនង​បទល្មើស​ព្រៃឈើ​ទាំងនោះ អាច​កើតមានឡើង​ក្រោម​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយសារ​តែ​ក្រុម​អាជ្ញា ធរ​ប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​តែ​ម្តងនោះ ។​
​មិនតែប៉ុណ្ណោះ​តាម​ការចោទប្រកាន់​របស់​ក្រុម​ប្រជា​សហគមន៍​ព្រៃឈើ គឺ​មន្ត្រី​ប្រដាប់អាវុធ​ដូចជា អធិការ​ស្រុក សន្តាន់ និង​មន្ត្រី​យោធា​សឹក​រង​ស្រុក​សន្តាន់​អាចជា​មេក្លោង​កាង និង​ខ្នងបង្អែក​យ៉ាង​ធំ​ឱ្យ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃ ឈើ និង​ក្រុម​ឈ្មួញ​កាប់​ទន្ទ្រាន​យក​ដី​បំពាន​ជាន់ឈ្លី​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​ព្រហើន បំផុត ។

​ករណី​ជាក់ស្តែង មេក្លោង​ធំ​បទល្មើស​ព្រៃឈើ​ប្រចាំ​តំបន់​ទម្រីង ស្រុក​សន្តាន់ ដក​ពី​ក្រុមហ៊ុន CRCK និង​ក្រុម​ឈ្មួញ សេង គាង និង​សេង កុក​ឃាង ហៅ​តា ៩៥ និង​ផ្កាយ​៣ កែវ សារ៉ាន់ ទៅ​គឺ យាយ​រឹម និង​បក្ខពួក​ដូចជា ឈ្មោះ​នៅ ភា​, ឈ្មោះ ឆាយ និង​បក្ខពួក​រាប់សិប​នាក់​មិន​ទាន់​បញ្ចោ​ញ​ឈ្មោះ គឺជា​មេក្លោង​ដែល​រួមដៃគ្នា​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​រង្គាល​ក្នុង​តំបន់​ស្រុក​សន្តាន់​នោះ ។​

​បើតាម NGO ឆ្លុះបញ្ចាំង​បច្ចុប្បន្ន​មាន​មន្ត្រី​ខិលខូច​មួយចំនួន​នៅក្នុង​ស្រុក​សណ្តាន់​បាន​នឹង កំពុង​ជាន់ឈ្លី​នូវ​អនុ សាសន៍​ដ៏​ថ្លៃថ្លា របស់លោក ហ៊ុន សែន ដោយ​ធ្វើ​ទុក​បុក​ម្នេញ​ចំពោះ​ប្រជាជន​ស្លូតត្រង់ ហើយ​ធ្វើ​ជា​ខ្នងបង្អែក អោយ​អ្នក​ដែល​បំផ្លាញ​ព្រៃឈើ និង​ធ្វើ​ជា​អ្នក​ដែល​កាប់បំផ្លាញ​ព្រៃ​របស់​រដ្ឋ​យកមក​ធ្វើ​ជា កម្មសិទ្ធិ​ខ្លួន្ទ​ឯង​យ៉ាង ព្រហើន​បំផុត​។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​កំពង់ធំ​នេះ ក្នុង​ថ្ងៃនេះ​ដែរ ការិយាល័យ របស់​យើង​ពូំ​អាចទំនាក់ទំនង​លោក តឹប ញាតា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​ឡើយ​ក្នុងថ្ងៃនេះ ។​

​ដោយឡែក ជុំវិញ​រឿងអាស្រូវ​ដែល​ត្រូវ​ក្រុម NGO ព្រៃឈើ​ចោទប្រកាន់​រិះគន់​ខាងលើ គួរតែ​ក្រសួង​ជំនាញ និង​នាយ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​លោក ឆេង គឹម​ស៊ុន ពិនិត្យ​ស្រាវជ្រាវ​ជា​បន្ទាន់​ផង ។ មុនពេល​ដែល​អង្គភាព ប្រឆាំង​អំពើពុករលួយ​បកស្បែក​មុខមន្ត្រី​ពាក់ព័ន​ធ្វើ​ខ្នងបង្អែក​នូវ​ពីក្រោយ​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​នោះ ។​/ ដោយ​ ៖ ព្រៃ​ឡង់​ដ៍​

netsavoeun_omyentieng

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− five = 1

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!