0

​រឿង​បន្លំ​ដី​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​របស់​ប្រជាពលរដ្ឋ​ដំរី​ផុង មិនគួរ អ៊ឹម ឈុនលឹម មើលរំលង ស ចំ​រ៉ុង​, ខណ្ឌ ចំណាន​

​ខេត្ត​ក្រចេះ​ ៖ រឿង​ដី​ព្រះរាជ ក្រឹត្យ និង​អនុក្រឹត្យ​ដំរី​ផុង មន្ត្រី​ធំ  យោធា​មួយ​រូប​ថ្លែងថា ថ្ងៃទី ៣  ខែ​ឧសភា​នេះ អាច​មាន​ប្រធាន  គណៈកម្មាធិការ​វិវាទ​ដីធ្លី​ថ្នាក់ ជាតិ និង​ចុះ​ទៅ​ចែក​ប័ណ្ណ​កម្ម សិទ្ធិ​ដីធ្លី​ក្នុង​តំបន់​ឃុំ​ដំរី​ផុង ស្រុក  ឆ្លូង ខេត្ត​ក្រចេះ ។​

​តាម​ព័ត៌មាន​នោះ​មន្ត្រី​ធំ  របស់​គណៈកម្មការ​នេះ​អាច​ចាប់ អារម្មណ៍​ថ្លែង ចំពោះ​ដីធ្លី​មិន  ប្រក្រតី ដែល​អាជ្ញាធរ​ក្រចេះ ស ចំ​រ៉ុង និង​ខណ្ឌ ចំណាន បាន​បន្លំ  ដោះដូរ​ដី​ព្រះរាជក្រឹត្យ និង​អនុ  ក្រឹត្យ របស់​ព្រះមហាក្សត្រ និង  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  យកទៅលក់​អោយ​ក្រុមហ៊ុន​ចាន់  សុភា និង​ក្រុម​ឈ្មួញ​មន្ត្រី​ឧកញ៉ា ពុករលួយ​មួយ​ចំនួន​ទៀត​នោះ ។​

​បើ​តាម​ព័ត៌មាន​ចុងក្រោយ  ដដែល​នោះ​ឱ្យដឹងទៀតថា អាច នឹង​មាន​វត្តមាន​របស់លោក អ៊ឹម ឈុនលឹម ដែល​ជា​ប្រធាន​គណៈ ពង្រឹង​គណៈបក្ស​ប្រជាជន​ខេត្ត ក្រចេះ ព្រមទាំង​លោក​សម​រង្ស៊ី  ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ ផងដែរ ។​

​បែកធ្លាយ​ព័ត៌មាន​នេះដែរ  ព្រោះតែ​គណៈកម្មការ​ដោះស្រាយ ដីធ្លី​ថ្នាក់​ខេត្តក្រចេះ​កំពុងតែ​ភ័យ ព្រួយ​និង​វ័ណ្ឌ​.​ករឿង​ដីធ្លី​ក្នុង  តំបន់​ឃុំ​ដំរី​ផុង ដែល​ជា​ព្រះរាជ ក្រឹ​ត និង​អនុក្រឹតទី ១ ត្រូវបាន ដោះដូរ​ឱ្យ​ក្រុម​ប្រជាពលរដ្ឋ​តាំង ពី​ឆ្នាំ ២០១២ អំឡុង​ខែ​កក្កដា ជា​ថ្ងៃ​ទី ១០ ម្ល៉េះ ។​

​ទោះជា​យ៉ាងណា សូម្បី​តែ  មន្ត្រី​ថ្នាក់ក្រោម មេ​ខេត្តក្រចេះ  ស ចំ​រ៉ុង​, ខណ្ឌ ចំណាន ឃុប ឃិត​បន្លំ​ព្រះរាជក្រឹត្យ​យក​ដី​ក្នុង  តំបន់​ដំរី​ផុង ទៅ​លក់​ឱ្យ​ឈ្មួញ  ចាន់ សុភា និង ឈ្មួញ​មន្ត្រី​ក្នុង ខេត្ត​នេះ​ក៏ដោយ​ក៏​មិនត្រូវា​ន​ដាក់ ទោស​ឡើយ ។​

​ផ្ទុយទៅវិញ ឆ្លើយតប​ចំពោះ​ការ​អាម៉ាស់មុខ​របស់​ប្រធាន គណបក្ស​ពង្រឹង​ខេត្តក្រចេះ​នេះ ដែរ ឮថា លោក អ៊ឹម ឈុនលឹម  កំពុងតែ​ដុតដៃដុតជើង​ជំរុញ​ឯក សារ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​រង គ្រោះ​ទៅឱ្យ​ក្រសួង​កសិកម្ម​ចុះ ហត្ថលេខា ប៉ុន្តែ​គាំង​ស្ងាត់​ជ្រាប  ក្នុង​ដៃ​ក្រសួង​របស់​លោក អ៊ុក  រ៉ាប៊ុន តែម្តង​រយៈពេល​ជិត​កន្លះ ឆ្នាំ​ទៅ​ហើយ ។​

​បញ្ហា​នេះ​ត្រូវបាន​គេ​សង្ស័យ  ថា អំណាច​លុយ​ពុករលួយ​របស់ ក្រុមហ៊ុន ចាន់ សុភា អាចមាន ឥទ្ធិពល​ទៅ​បិទមាត់​ដល់​លោក រដ្ឋមន្ត្រី​ក្រសួង​នេះ​ឬ​យ៉ាងណា​?​។​

​ព័ត៌មាន​ចុងក្រោយ​ល្បី​ថា​ ៖  ក្រុមហ៊ុន ចាន់ សុភា បាន​ជះ​ទឹក លុយ​យ៉ាងច្រើន​ហើយ​មាន​អំណាច​មិន​ធម្មតា រហូត​ធ្វើឱ្យ​ព្រះ រាជក្រិត្យ​និង​អនុក្រិត្យ​វង្វេងការ  បែក​ចែក​ដីធ្លី​បាន​ទៅ​លើ​តែ​ក្រុម ឈ្មួញ​ឧកញ៉ា និង​មន្ត្រី​ធំ​ខេត្ត ក្រចេះ​ឯ​ប្រជាពលរដ្ឋ​រឹតតែ​រង​ថ្ម បាក់​ទឹកភ្នែក​រាល់ថ្ងៃនេះ ។

​គេ​ចាំ​មើល​ថា តើ​រឿង​នេះ  នរណា​ហ៊ាន​ថ្លើមធំ​ប្រឆាំងនឹង ព្រះរាជក្រឹត​និង​អនុក្រឹត​បន្តទៀត ៕
​ដោយ​ ៖ នាយ​ក្រចេះ​

20150507b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


7 × = fourteen

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!