0

​ទង្វើ​លាមក​របស់​ក្រុម​ដៃជើង​អភិបាលរង​ខេត្ត​កំពត ជឹង ផល្លា មិន​អាច​ឱ្យ​ស្ថាប័ន​ព័ត៌មាន​ទទួលយក​បាន​ឡើយ !

​ខេត្ត​កំពត​ ៖​ក្រុមមន្ត្រី​ច្បាប់​ភូមិ  បាល​បាន​និយាយថា ពលរដ្ឋ​គ្រប់  រូប ដែល​ទទួល​ដី​សម្បទាន​សង្គម  កិច្ច​សម្រាប់​បង្កបង្កើន​ផល​នោះ ហាម​ធ្វើ​ការលក់ដូរ​ជួល​បញ្ចាំ  ឬ​ធ្វើ​ប្លង់​កម្មសិទ្ធិ​បើសិន​ពលរដ្ឋ  រស់​នៅ​មិន​បាន​៥​ឆ្នាំ​នោះ ។ ប៉ុន្តែ​ដោយ​ឡែក វា​ជា​រឿង​ភ្ញាក់ផ្អើល បំផុត​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្ត កំពត បាន​ទទួល​ដី​សង្គមកិច្ច  ហើយ​បែរជា​មាន​ឈ្មួញ​មហា  អំណាច​មក​សម្លុត​គំរាមកំហែង  វាយ​ធ្វើបាប​ដើម្បី​ឱ្យ​ពួក​គាត់​លក់ ដី​នេះ​ឱ្យទៅ​ក្រុមហ៊ុន​អា​.​ម៉ា​.​វី​.​អូ  ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ទៅ វិញ ។​

​តាម​ប្រជាពលរដ្ឋ​សុំ​មិន  បញ្ចោ​ញ​ឈ្មោះ​បាន​ប្រាប់​ឱ្យ សារព័ត៌មាន​យើង​ដឹងថា អ្នក​ដែល​មាន​អំណាច​មក​ទី​ញ​ដី​សង្គមកិច្ច​ដែល​នាយករដ្ឋមន្ត្រី ចែក​ជូន​ពួកគាត់​នោះ​គឺជា​ឈ្មោះ  អាំ ផល្លី​ន និង​លោកស្រី ហ៊ាង គន្ធី ។

​មិនតែប៉ុណ្ណោះ​បើ​តាម​មន្ត្រី  រាជការ​ក្នុង​ខេត្ត​កំពត​បាន​បង្ហើប ឱ្យដឹងថា ឈ្មោះ អាំ ផល្លី​ន ហៅ (​ឯកឧត្តម អាំ ផល្លី​ន​)  គ្រាន់តែ​ជា​កូនជឹង​អ្នកទទួល  ថវិកា​ពី​ក្រុមហ៊ុន​មក​ចាត់ចែង  ទេ​តែ​បុគ្គល​ជា​មេក្លោង​អ្នក​រៀប ចំ​ដីធ្លី​នេះ គឺ​ឈ្មោះ ជឹង ផល្លា  អំណាច​ជា​អភិបាលរង​ខេត្ត​កំពត  និង​លោក ហុក ទ្រី អភិបាលរង ស្រុក​ឈូក​នោះឯង ។

​គួររំលឹកថា ដោយសា​រអាង អំណាច​ជា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ស្រុក​ទទួលបន្ទុក​ខាង ដីធ្លី​នោះ​ហើយ ទើប​ធ្វើឱ្យ​លោក  ជឹង ផល្លា និង​លោក ហុក ទ្រី  ភ្លេច​គិត​ពី​តួនាទី​ការពារ​ប្រជា​- ពលរដ្ឋ​ក្លាយទៅជា​ឈ្មួញ​ដីធ្លី ប្រើ​អំណាច​ខុស​នីតិវិធី ។ ហើយ បាន​ចេញ​លិខិត​មួយ​ច្បាប់​គំរាម ផ្ញើ​ជូន​គ្រប់​ឃុំ​ដោយ​មិន​ឱ្យ​ចេញ ឈ្មោះ​ថា​ខ្លួន​ជា​មេក្លោង​គំរាម ទិញ​ដី​ប្រជាពលរដ្ឋ​ឱ្យ​ខូច​ផល ប្រយោជន៍ និង​ប៉ះពាល់​មុខមាត់ ថ្នាក់ដឹកនាំ​ខេត្ត​ទៀតផង ។

​ផ្ទុយទៅវិញ លោក ជឹង  ផល្លា ភ្លេច​បិទមាត់​ឈ្មោះ មាស  ម៉ាតៈ​(​ហៅ​ធឿន​,​ហៅ​ឪ​អា​ដូច​)  ដែល​រស់នៅ​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក ទឹកឈូ ខេត្ត​កំពត និង​ឈ្មោះ  កែវ សេន មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី  ដែល​ជា​សេនា​ស្លាប់​រស់​របស់ លោក​ឈ្មោះ មាស ម៉ាតៈ​(​ហៅ  ធឿន​)​និង​ឈ្មោះ ទូច សា​រុម  នោះ​បាន​ដើរ​អួត​ក្អេងក្អាង​គំរាម ដាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ ព្រៃ​ថ្នង់ ឃុំ​ថ្មី ឃុំ​ស្ទឹង​កែវ និង ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ។

​មិនតែប៉ុណ្ណោះ ក្រុម​ដៃ​ជើង​របស់​លោក​អភិបាលរង​ខេត្ត​បាន សំឡុត​គំរាម​វាយដំ ដុត​ចំការ   គំរាម​ចាប់​ដាក់គុក​រឿង​មិន​លក់ ដី​កម្មសិទ្ធិ​ឱ្យ​ពួក​ខ្លួន​ថា “​ពួក​ឯង  ធ្វើ​មិន​ឈ្នះ​មេ​អញ​ទេ ព្រោះ​មេ  អញ​ជា​ថ្នាក់ដឹកនាំ​ខេត្ត​បន្តិច ទៀត​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ហើយ មេ​អញ៎ចាប់​ពួក​ឯង និង​អ្នក  កាសែត​ទាំងអស់​នោះ​ដាក់គុក  មិនខានឡើយ​ប្រយ័ត្ន​ឱ្យ​មែន ទែន​ទៅ !” ។​

​ដោយឡែក ទាក់ទង​នឹង​សំដី ដ៏​កាច​សាហាវ​គំរាម​សម្លាប់​ជីវិត មនុស្ស​នេះ លោក ហ៊ុន សុខា  ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ថ្លែងថា ចំពោះ​ពាក្យ​គំរាម នេះ គឺ​លោក​ធ្លាប់​ទទួល​ហើយ  ព្រោះ​នៅ​ថ្ងៃទី ២៤ ខែ​មីនា ឆ្នាំ ២០១៥ គឺ​លោក​ក៏​បាន​ដឹកនាំ  ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម  ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​នោះ ដែរ ហើយ​ត្រូវបាន​ក្រុម​លោក  មាស ម៉ាតៈ​, កែវ សេន​, ទូច  សា​រុម ស្ទាក់​បាញ់​គំរាម និង​ជំ​- ពាម​កៅស៊ូ​គ្រាប់​ដែក​មានកាំបិត  ពូថៅ ទៀតផង ។

​ជាង​នេះ ដោយ​អាង​អំណាច  អភិបាលខេត្តរង​ឈ្មោះ ជឹង ផល្លា  នោះ គឺ​ឈ្មោះ មាស ម៉ាតៈ នេះ ក៏​បាន​បញ្ជា​ឱ្យ​ឈ្មោះ ចេក ដុត  ឡាន​ក្រុមការងារ​អ្នកកាសែត ចោល​ឱ្យ​អស់​ទៀត​ផង ព្រោះ  ព្រោះតែ​អាង​អំណាច​មេ​គេ​ជា អភិបាលរង​ខេត្ត​នោះ ។​

​ឯ​លោក ទូច ណូ​រ៉ា ប្រធាន  សមាគម​សារព័ត៌មាន​ឃ្លាំមើល កម្ពុជា​បាន​ថ្លែងថា លោក​ធ្វើ​ដំ ណើ​រ​ជាមួយ​ដែរ​ថ្ងៃ​នោះ​លោក  រន្ធត់​ខ្លាំងណាស់ ព្រោះ​លោក​ជិះ  គោយន្ត​មុខ​គេ​ពេលទៅដល់ ឃើញ​មនុស្ស​ជាច្រើន​ពាក់​ម៉ាស មុខ​ទាញ​កាំបិត ពូថៅ បាញ់​ជំ​- ពាម​កៅស៊ូ​សម្លុត ព្រមទាំង  ស្រែក​គំរាមកំហែង​ដុត​គោយន្ត ចោល​និង​មាន​ម្នាក់​ស្រែក​ខ្លាំងៗ បញ្ជា​ថា កាប់​និង​បាញ់​ងាប់​ឱ្យ អស់​ព្រោះ​មេ​យើង​ទទួលខុសត្រូវ  ទេ ។

​គួររំលឹកថា ក្នុងចំណោម​ជន បិទមុខ​គំរាម​បាញ់សម្លាប់​ប្រជាពលរដ្ឋ​និង​អ្នកកាសែត​ចុះទៅ យក​ព័ត៌មាន​នោះ គឺ​ត្រូវបាន  ស្គាល់​មុខ​និង​ខ្សឹប​ឱ្យ​យើង​ដឹង​ថា  ពួកគាត់ គឺ​គេ​ជួល​អោយ​មក​ទេ  ដោយ​ឱ្យ​៣០០០០​រៀល ម្នាក់  ដើម្បី​ឱ្យ​វាយ​សម្លាប់​អ្នកកាសែត​។​

​បញ្ហា​នោះ​លោក ទូច ណូ​រ៉ា  ឱ្យដឹងទៀតថា​លោក​ធ្វើ​កាសែត ជិត ២០​ឆ្នាំ​ហើយ មិន​ដែល​ជួប រឿង​គំរាម​បាញ់​សម្លាប់​មនុស្ស ស្រស់ៗ​បែប​នោះ​ទេ ហើយ​លោក  បាន​ធើ​របាយការណ៍​ជូន​លោក ព្រះរាជអាជ្ញា​ខេត្តកំពត ក៏​ដូច  អភិបាលខេត្ត​អោយ​ស៊ើបអង្កេត  រឿង​នេះ​ហើយ ។

​លោក ណូ​រ៉ា បន្តថា យើង ជឿជាក់ថា លោក ហ៊ុន សែន  ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ប្រាកដ ជា​មិន​ព្រងើយកន្តើយ​ឱ្យ​មន្ត្រី ថ្នាក់​ខេត្ត​ទៅ​បាញ់​គំរាម​សម្លាប់ ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ របស់​គាត់​ដោយ​គ្មាន​ហេតុផល នោះទេ ! ។ ជាពិសេស​ទង្វើ របស់ មាស ម៉ាតៈ​, កែវ សេន​,  ទូច សារ៉ុម ដែល​ជា​ក្រុម​ជើង កាង​ប៉ុនប៉ង​សម្លាប់​ជីវិត​ប្រជា​- ពលរដ្ឋ និង​អ្នកកាសែត​យ៉ាង  ស្រស់ៗ​ហើយ​ស្រែក​គំរាម​អួត អាងខ្នង​កាង​ទទួលខុសត្រូវ​ជា អភិបាលរង​ខេត្ត​នេះ​យ៉ាង​ក្តែងៗ  ដោយ​គ្មាន​ញញើត​ច្បាប់​មិន អាច​ឱ្យ​យើង​ទទួលយក​បាន​ឡើយ ប្រៀបដូចជា ក្រុម​ចោរព្រៃ ។

​ផ្ទុយទៅវិញ លោក បឿ​ង  រដ្ឋា ចាងហ្វាង​កាសែត​យុវជន តេជោ​ឱ្យដឹង​ដែរថា កាលពី​ថ្ងៃ ទី  ១៣ ខែ​មេសា ឆ្នាំ ២០១៥ លោកស្រី ហ៊ាង គន្ធី និង​លោក  អាំ ផល្លី​ន បាន​ធ្វើ​ពិធី​ជប់លៀង មួយ​នៅ​ក្រុង​កំពត ហើយ​យាយ  ធី បាន​និយាយ​គំរាម​ប្រាប់​អ្នក  ចូលរួម​ថា​ចូលឆ្នាំ​ខ្មែរ​ហើយ​គាត់ និង​ឱ្យ​តុលាការ​ចាប់​ពួក​អ្នក​កា​-  សែត​និង​ប្រជាពលរដ្ឋ​ដាក់​គុក​ឱ្យ  អស់ ក្នុងនោះ​មាន​លោក ហ៊ុន  សុខា ប្រធាន​ក្លឹប​អ្នកកាសែត  ឯករាជ្យ​, លោក ទូច ណូ​រ៉ា  ប្រធាន​សមាគម​សារព័ត៌មាន ឃ្លាំ​មើល​កម្ពុជា​, លោក បឿ​ង  រដ្ឋា ចាងហ្វាង​កាសែត យុវជន តេ​ជោ​, លោក ពេ​ជ គឿន  ប្រធាន​ស្នាក់ការ​អង្គការ​អភិរក្ស ព្រៃឈើ​អភិវឌ្ឍន៍​ធនធាន​ធម្ម ជាតិ ប្រចាំ​ខេត្ត​កំពត និង​អ្នក​ចុះ  ទៅ​យក​ព័ត៌មាន​ទាំងអស់​ក្នុង​ថ្ងៃ ទី ២៤ ខែ​មីនា ឆ្នាំ​២០១៥ នោះ​។​

​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់  បំបាក់ស្មារតី​ក្រុម​សហភាត​រៈនិង ប្រជាពលរដ្ឋ​គំរាម​ទៅ​លើ​ស្ថាប័ន  ក្រុមអ្នកកាសែត​យ៉ាង​ចេញមុខ បែបនេះ លោក ហ៊ុន សុខា  បាន​ចាត់ទុកថា គឺជា​ការ​គំរាម  ប្រមាថ​ទៅលើ​ស្ថាប័ន​ព័ត៌មាន ជាតិ​និង​ក្រសួង​ព័ត៌មាន​យ៉ាង​ធ្ងន់ ធ្ង​រ​បំផុត​ដែល​ការពារ​ដោយ​រដ្ឋ ធម្មនុញ្ញ​ជាតិ​របស់​ប្រទេស​កម្ពុជា  ចុះហត្ថលេខា​និង​ឡាយ​ព្រះ​ហ​ស្ថ លេខា​ដោយ​ព្រះមហាក្សត្រ​និង នាយករដ្ឋមន្ត្រី ហ៊ុន សែន របស់ ប្រទេស​កម្ពុជា ។ ហើយ​ដែល  ទង្វើ​បែប​នេះ​លោក ហ៊ុន សុខា  និង​ចាងហ្វាង​ក្រុម​សហ​ភា​តរៈក៏ បាន​សំណូមពរ​ឱ្យ​ក្រសួង​មហា ផ្ទៃ​មាន​វិធានការ​ចំពោះ​ពាក្យ គំរាម​របស់​យាយ​ធី​នេះ​ផង ។

​បញ្ហា​នេះ យើង​គិតថា អ្នកសារព័ត៌មាន​និង​ត្រៀមខ្លួន​ជា ស្រេច ចំពោះ​ចំណាត់ការ​ផ្លូវ ច្បាប់ ហើយ​ក៏​យើង​ដឹង​ដែរ​ថា  លោក ឯក ឆេង​ហួត ជា​ព្រះ​- រាជអាជ្ញា​យុត្តិធម៌​ម្នាក់​ដែល ប្រជាជន​ទូទៅ​ទទួល​ស្កាល់​នូវ  ចំណាត់ការ​របស់​លោក​មិន​ដូច យាយ​ធី ពោល​អំនួត​អួតអាង បាញ់បោះ​ច្បាប់​ព្រៃ​នោះ​ទេ 3
​ដោយ​ ៖ ឆ្លាម​សមុទ្រ​

20150507c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


7 + two =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!