0

អ៊ុក គឹម​សាន្ត អតីត​មេ​អង្គការ CI មួយ​ដែល​ធ្លាប់​ជាប់គុក​នៅ​ខេត្ត កោះកុង រឿង​ពុករលួយ​នោះ ក្លាយ​ជា​មេក្លោង​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ​យ៉ាង​រង្គាល​

ខេត្ត​ព្រះវិហារ​ ៖ អតីត​មេ អង្គការ NGO (CI) ប្រចាំខេត្ត ពោធិ៍សាត់​មួយ​ឈ្មោះ អ៊ុក គឹម សាន្ត ដែល​កាល​ទៅកាន់​ជា​មេ  ជី​ធ្លាប់បាន​គេ​រកឃើញ​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​អាស្រូវ​ពាក់ ព័ន្ធ​ទៅនឹង​ការកាប់បំផ្លាញ​ព្រៃ ឈើ​ព្រះរាជក្រឹត្យ​ក្នុង​តំបន់​ព្រំ  ប្រទល់​ខេត្តកំពង់ឆ្នាំង​,​កំពង់ស្ពឺ​,  កោះកុង​, ពោធិ៍សាត់ និង​បាត់ ដំបង ហើយ​ត្រូវបាន​ម្ចាស់​ជំនួញ អភិរក្ស​ព្រៃឈើ ជី ផ្តល់ជំនួយ  ថែមទាំង​ត្រូវ​បាន​តុលាការខេត្ត កោះកុង​កាត់ទោស​ដាក់គុក​មួយ រយៈ​នោះ ឥឡូវនេះ​បាន​ក្លាយខ្លួន ជា​មន្ត្រី​ឯកជន​ដ៏​សំខាន់​មួយ​ក្នុង ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ​ស្អុយ​ដ៏ គគ្រក់​មួយ​ឈ្មោះ ឌ្សំ ដែល មាន​មេ​ឈ្មួញ​កាប់​ព្រៃឈើ​ដ៏​ល្បី ល្បាញ​ឈ្មោះ ទ្រី ភាព ជាប្រ​- ធាន​ក្រុមហ៊ុន​នេះ​ដ៏​មហិមា​ជា ខ្នងបង្អែក​ទៀតផង ។​

​ដោយសារតែ​ភាព​ល្បីល្បាញ​របស់​អតីត អ៊ុក គឹម​សាន្ត ជា​មេ CI របស់ NGO ក្រៅ​រដ្ឋាភិបាល  ប្រចាំ​ខេត្ត​ពោធិ៍សាត់ កាច​សាហាវ​ខាង​ចាប់​ឈើ​របស់ ប្រជាពលរដ្ឋ​អ្នកស្រុក​រកស៊ី​កំប៉ិកកំប៉ុក ស្លូតត្រង់​ទៅ​ឃុបឃិត​លក់​ឱ្យ ឈ្មួញ​ក្រុមហ៊ុន​នោះ ទើបបាន ឥទ្ធិពល​របស់ អ៊ុក គឹម​សាន្ត ត្រូវ បាន​ម្ចាស់ជំនួយ NGO ឈ្មោះ  CI នោះ​បញ្ឈប់​តួនាទី​របស់​គាត់  ហើយ​និង​ប្តឹង​ឱ្យ​តុលាការ​កាត់ទោស​ទៀត​ដែល​កាលនោះ​មន្ទីរ បរិស្ថាន​ខេត្តពោធិ៍សាត់​និង​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នោះ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​ពោធិ៍​សាត នេ់​កះ​បា៏ន​ដាក់​ពាក្យបណ្តឹង អ៊ុក  គឹម​សាន្ត ក្នុងនាម​ជា​ប្រធាន CI ពី​បទ​មាន​ចេតនា​រួម​ដៃ​ឃុបឃិត ជាមួយ​ក្រុម​ឈ្មួញ​និង​មេ​ឈ្មួញ ក្រុមហ៊ុន MDS ឱ្យ​រំលោភ​កាប់បំផ្លាញ​ព្រៃឈើ​ព្រះរាជក្រឹត្យ​ផុត ដែន​កំណត់​ហាមឃាត់​រាប់សិប ម៉ឺន​ហិកតា និង​ពី​បទ​មិន​រាយ  ការណ៍​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ទ្រង់ទ្រាយ​ធំ​ហើយ​ថែម  ទាំង​ស៊ុមគ្រលំ​ធ្វើបាប​ប្រជា​ពល រដ្ឋ​ឈ្មួញ​ស្រុក​តូចតាច​ចាប់​ឈើ យកទៅលក់​ឱ្យ​ក្រុមហ៊ុន​និង​នៅ ពីក្រោយ​ការ​បើកដៃ​ឱ្យ​មាន​ការ ចរាចរ​ឱ្យ​ប្រជាពលរដ្ឋ​អ្នកស្រុក ចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង តំបន់​ហាម​ខាត់​ហើយ​តម្រង់​ឱ្យ ប្រជាពលរដ្ឋ​ឈ្មួញ​បង់​លុយ​តាម តែ​ទំនើងចិត្ត ឯ​ឈ្មួញ​អ្នកស្រុក  តូច​ធំ​ណាមួយ​ដែល​មិន​បង់លុយ ឱ្យ CI នោះ គឺ​និង​ត្រូវ អ៊ុក គឹម សាន្ត យក​លេស NGO CI ដែលជា​អ្នក​អភិរក្ស​ការពារ​ព្រៃឈើ ដៃគូរ​ជួយ​រដ្ឋាភិបាល​នោះ  ឡៀ​បប​យ​ស៊ុមគ្រលុំ​ចាប់​ឈើ​របស់ ប្រជាពលរដ្ឋ​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន MDS ទ្រី ភាព យ៉ាង​សុខសាន្ត បំផុត​រហូតដល់​ខ្លួន អ៊ុក គឹម​សាន្ត  ត្រូវ​បាន​បែក​មុខ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ ទ្រី ភាព និង ត្រូវ​ចាប់​ដាក់គុក​នោះ ។​

​បច្ចុប្បន្ន​ក្នុង​តំបន់​ខេត្ត​ព្រះវិហារ​និង​បន្ត​ទៅ​ដល់​ខេត្ត​ស្ទឹង ត្រែង​ជា​បន្ត​នោះ​គឺ​អ៊ុក គឹម​សាន្ត  ក៏​កំពុងតែ​ល្បី​ឈ្មោះ​ម្តងទៀត​ថា  ជា​មេក្លោង​អាយ៉ង​ឱ្យ​មេ​ឈ្មួញ  ទ្រី ភាព ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន  សែន រដ្ឋាភិបាល​កម្ពុជា​នោះ ។     ​ហើយ​ដែល​ជំនាញ​របស់  គាត់​ត្រូវ​បាន​ទីប្រឹក្សា​ទូទៅ​របស់ លោក ហ៊ុន សែន ដូចគ្នា ហៅ គាត់​ថា ជា​ទីប្រឹក្សា​មាន​ជំនាញ  និង​អាជីព​ខាង​កាប់​បំផ្លាញ​ព្រៃ ឈើ​ក្រោម​ការគ្រប់គ្រង​របស់ លោក ហ៊ុន សែន ផង​ដែរ​នោះ ។

​ចំពោះ​ខេត្ត​ព្រះវិហារ​វិញ  បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ព្រៃ ឈើ​នៅ​ខេត្ត​នេះ​កំពុង​រង​ការ ទន្ទ្រាន​កាប់បំផ្លាញ​យ៉ាង​រង្គាល ជា​រៀងរាល់ថ្ងៃ​ពី​សំណាក់​ប្រជា ពលរដ្ឋ​លួច​កាប់​ខុសច្បាប់​ដើម្បី យកមក​លក់​ឱ្យ​ឈ្មួញ ៤​រូប ដែល ប្រជាពលរដ្ឋ​និយាយថា​ជា​កូនដៃ ក្រុមហ៊ុនមេ​ឈ្មួញ​ដ៏​ល្បី​នៅ​កម្ពុជា  គឺ​ឧកញ៉ា ទ្រី ភាព នោះ ។

​តាម​ប្រជាពលរដ្ឋ​អះអាង ថា ក្រុម​មេការ​របស់​ក្រុមហ៊ុន  ដែល​មានឈ្មោះ អ៊ុក គឹម​សាន្ត  ជា​មេក្លោង និង​ស្រេង ម៉េង នោះ​គឺ​នៅ​មាន​បរិវា​ដូចជា  ឈឿន សំណាង​, ហេង គង់  និង​លី គីម​ឈួង ជាដើម​ដែល ពួក​នេះ​កំពុង​បានធ្វើការ​បំផុស បំផុល​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ កាប់​ឈើ​រួច​យកមក​លក់​ឱ្យ​ក្រុម ហ៊ុន​ក្នុង​មួយ​ម៉ែត្រគូប ១​លាន  រៀល ឬ​ស្មើ​និង ២៥០​ដុល្លារ ។

​ក្រៅពី​នោះ​គឺ អ៊ុក គឹម​សាន្ត  និង​ស្រេង​ម៉េង​(៣​ពូថៅ​)​ក៏បាន  បញ្ជា​ឱ្យ​កូន​ដៃជើង​នៅ​រាល់ ពេល​ល្ងាច​ពួកគេ​បាន​ដើរ​ប្រមូល ទិញ​តាម​ផ្ទះ​រួច​បន្ត​ដឹក​តាម​រថ​- យន្ត​ទៅ​ទុក​ក្នុង​ឃ្លាំង​របស់​ក្រុម ហ៊ុន និង​យក​លេស​ដឹក​ចេញ​ថា  ជា​ឈើ​របស់ ទ្រី ភាព ឱ្យស្រប ច្បាប់ ។ ហើយ​ដែល​ល្បិច​នេះ ទ្រី ភាព និង​ដៃជើង អ៊ុក គឹម សាន្ត​, ស្រេង ម៉េង ប្រើ​កាប់ ព្រៃឈើ​នៅ​កម្ពុជា​ជិត​ក្លាយជា វាល​រហោស្ថាន​ចុងក្រោយ​នេះ ហើយ ។

​ផ្ទុយ​ពី​រដ្ឋបាល​ព្រៃឈើ​និង  សមត្ថកិច្ច​វិញ ទាក់ទិន​នឹង​ចម្ងល់  ដែល​លើកឡើង​ថា ចុះ​ហេតុអ្វី  បានជា​អត់​មាន​សមត្ថកិច្ច​មិន​ទប់ ស្កាត់​ប្រជាពលរដ្ឋ​ទាំងនោះ ឆ្លើយថា ព្រោះ​ពួកគាត់​បាន​បង់  លុយ​ទៅ​ឱ្យ​សមត្ថកិច្ច​ក្នុង​មួយ គោយន្ត ២០.០០០​រៀល ។ ចំណែក​ថ្នាក់លើ​ខេត្ត​វិញ គឺ​ខាង  ក្រុមហ៊ុន​ជា​អ្នក​រត់ការ​បិទមាត់ បង់​ខែ (​ច្សិ​)​។​

​គួរ​រំលឹក​ឈើ​ប្រណីត ដែល​កំពុង​រង​នូវ​ការកាប់បំផ្លាញ​មាន ដូចជា នៅ​តំបន់​ស្រែ​វាល ភ្នំ ត្បែង និង​ព្រៃ​ព្រះរ​ការ​និង​ជុំវិញ  តំបន់​ព្រៃ​ឡ​ង់ និង​ភ្នំ​ជី​ជាដើម  ដែល​អំណាច​នូវ​ពីក្រោយ​ការ កាប់បំផ្លាញ​ព្រៃឈើ​របស់ អ៊ុក  គឹម​សាន្ត និង​អា​ម៉េង​(៣​ពូថៅ​)   នោះ​មាន​ឥទ្ធិពល​លើ​មន្ត្រី​របស់ លោក ហ៊ុន សែន ស្ទើរ​គ្រប់ ជាន់​ថ្នាក់​មិន​ធម្មតា​នោះ​ទេ​ក្នុង ការកាប់បំផ្លាញ​ព្រៃឈើ​នៅ សេសសល់​ចុងក្រោយ​នេះ ។​

​អាជ្ញាធរ​អះអាងថា ឈ្មោះ  ឈឿន សំណាង គឺជា​មេការ​ធំ គ្រប់គ្រង​ឃ្លាំង​ស្តុក​ឈើ​របស់ ក្រុមហ៊ុន​ទាំងមូល​នៅ​ចំណុច​ផ្លូវ បំបែក​នៅ​ដង​ផ្លិត ស្ថិតក្នុង​ភូមិ ឆែ​ប​២ នៃ​ស្រុក​ឆែ​ប និង​ជា​អ្នក  រត់​ការ​ទូទៅ​ផង​ដែរ ។ ចំណែក ឈ្មោះ ហេង គង់​, លី គឹម​ឈួង  (​ហៅ​ជ្រុយ​)​គឺជា​អ្នកដើរ​ប្រមូល ទិញ​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក សង្គម​ថ្មី និង​ស្រុក​ជ័យ​សែន និង  តំបន់​ជុំវិញ​ព្រៃ​ឡង់​ដើម្បី​យក​មក ទុក​នៅ​ក្នុង​ឃ្លាំង ចំណែក​ឈ្មោះ  អ៊ុក គឹម​សាន្ត អតីត​មន្ត្រីរដ្ឋបាល ព្រៃឈើ ជី ខេត្ត​ពោធិ៍សាត់ នោះ​គឺជា​មេការ​មើល​ការ​ទូទៅ របស់​ក្រុមហ៊ុន​ឈ្មួញ​ឧកញ៉ា ទ្រី  ភាព ពីលើ​ប្រចាំ​ខេត្ត​ព្រះវិហារ​។​

​បញ្ហា​នេះ​ដែរ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប លោក  គឹម ជេត​ថាវី មិនអាច​សុំ​ការ ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន ទេ ជុំវិញ​ការប្រមួលទិញ​ឈើ របស់​ក្រុមហ៊ុន ទ្រី ភាព នេះ  ព្រោះ​ឱ្យតែ​ឮឈ្មោះ​នេះ​គឺ​គ្មាន នរណា​ហ៊ាន​និយាយ​ទេ ! ។​

​ដោយឡែក​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ជ័យ​សែន​កាលពី ពេល​ថ្មីៗ​នេះ​បាន​ប្រាប់​អ្នកកាសែត ថា​ចំពោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា  ទ្រី ភាព ប្រមូល​ទិញ​ឈើ ពី​ប្រជាពលរដ្ឋ​នោះ​គឺ​ពុំ​មាន​អាជ្ញា ប័ណ្ណ​នោះទេ ហើយ​ឯ​លោក  តិ​ប ញ៉ាតា នាយ​ខណ្ឌ​រដ្ឋបាល  ព្រៃឈើ​កំពង់ធំ​វិញ​ចេះតែ​ឆ្លើយ ដោះសា​រថា គឺ​ក្រុមហ៊ុន​មានច្បាប់​ដឹក​ចេញ​ឯ​ឈើ​នោះ​កាប់ ចេញ​ពី​ទីតាំង​ណា​ខុសច្បាប់​នោះ  គឺ​មិន​ហ៊ាន​បកស្រាយ​ទេ និង​ឯ  នាយ​ផ្នែក​ព្រៃឈើ​សន្តាន់​ឈ្មោះ  សៅ វណ្ណី នោះ​វិញ ឱ្យតែ​អ្នកកាសែត​សួរនាំ​តែង​បញ្ច្រាស់​ពាក្យ មក​វិញ​និង​រក​ប្ញ​សគល់​ប្រភព​ឱ្យ អ្នកកាសែត​ចង្អុលបង្ហាញ​និង​នាំ ទៅ​គៅលដៅ​ចាប់​តែ​ម្តង ។  ហើយ​ដែល​បញ្ហា​នេះ​ប្រៀប​បាន​និង​អា​ជ័យ​ចាំចំការ ។​

​ដោយឡែក ឯ​លោក ឈីម  សាវុធ ប្រធាន​អង្គការ​ការពារ  ធនធាន​ធម្មជាតិ​មួយ​បាន​ថ្លែង និយាយប្រាប់​កាសែត​ថា ឈើ  ដែល​ប្រមូល​ទិញ​បាន​ពី​ប្រជា​ពល រដ្ឋ​ពី​ស្រុក​សង្គម​ថ្មី ស្រុក​ឆែប  ជ័យ​សែន​និង​តំបន់​ជុំវិញ​ព្រៃ​ឡ​ង់ ត្រូវបាន​ដឹកចេញទៅ​លក់​ឱ្យ​យួន ក្នុង​១​ថ្ងៃ​ប្រមាណ ៧ រថយន្ត​យី  ឌុប​ដែល​ក្នុង​១​រថយន្ត​អាច​ដាក់ បាន ៣០​ម៉ែត្រគូប និង​ត្រូវបាន  ដឹក​ចេញ​ជាប្រចាំ ។​

​ផ្ទុយ​ពី​លោក ជា ហ៊ាន  ដែល​ជា​ប្រធាន NGO ឈ្មោះ ACNCIPO នោះ​ក៏​បាន​ថ្លែង  បន្ត​ឱ្យដឹងថា តាម​ការចុះ​អង្កេត ជាក្តី​ស្តែង​ក្រៅ​ពី​កម្លាំង​របស់ សហគមន៍​គឺ​អង្គការ​របស់​លោក ក៏​បាន​ចុះ​ដល់​ទីតាំង​កាប់​បំផ្លាញ ព្រៃឈើ​របស់​ក្រុម​អ៊ុក គឹម​សាន្ត និង​ស្រេង ម៉េង ស្ទើរ​គ្រប់​រូប ភាព​នៃ​បទល្មើស​ព្រៃឈើ​ហើយ ជានិច្ច​អ្នក​អភិរក្ស​ព្រៃឈើ​តែង  ជួប​ការ​គំរាម​ពី​ក្រុម​ឈ្មួញ​ខាង លើ ។ ហើយ​ដែល​លោក ជា  ហ៊ាន ក៏​បាន​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​និង​លោក​នាយក​រដ្ឋ មន្ត្រី ហ៊ុន សែន គួរ​ណាស់​មាន វិធានការ​ឱ្យ​ទាន់ពេល ដើម្បីឱ្យ ព្រៃឈើ​ខ្មែរ​សេសសល់​ខ្លះ​ផង ៕

20150507a

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 1 = nine

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!