0

ក្រុមហ៊ុន​ច័ន្ទ​សុភា ត្រូវបាន​ចោទប្រកាន់​ជា​ជនបិទមុខ​នូវ​ពីក្រោយ​ក្រុម​អាជ្ញាធរ​ដីធ្លី​ខេត្ត​ក្រចេះ រំលោភ​យក​ដី​ប្រជាពលរដ្ឋ​តំបន់​ដំរី​ផុង !

ខេត្ត​ក្រចេះ​ ៖ ទោះជា​ខំ​ដោះ  ខ្លួន​យ៉ាងណា​ក៏​ក្រុមហ៊ុន ច័ន្ទ  សុភា គេច​មិន​ផុត​ពី​ការរិះគន់  ថា ជា​ជនបិទមុខ​នូវ​ពីក្រោយ ការឆក់ប្លន់​និង​រំលោភ​យក​ដីធ្លី របស់​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ  ដែល​ទទួលបាន​ដី​សម្បទាន​ព្រះ រាជក្រឹត្យ និង​អនុក្រឹត្យ ក្នុង​តំបន់  ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះដែរ ។​

​គួររំលឹកថា ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ប្រមាណ​ជាង ៩៩៨ គ្រួសារ រស់​នៅក្នុង​ឃុំ​ខ្សាច់ អណ្តែត ឃុំ​ពង្រ ឃុំ​ព្រែក​សាម៉ុន  ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​ដាក់​ពាក្យបណ្តឹង​និង​ចោទ ប្រកាន់​ក្រុម​អាជ្ញាធរ​ដែនដី​ខេត្ត ក្រចេះ ដែល​ដឹកនាំ​ដោយ​លោក  ស ចំ​រ៉ុង និង​អភិបាលរង ខណ្ឌ  ចំណាន ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក រលួយ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន  ច័ន្ទ សុភា ដែល​មាន​តែ​ឈ្មោះ បោក​និង​សង្ស័យ​ថា​ក្រុមហ៊ុន​នេះ អាច​មាន​មន្ត្រី​ថ្នាក់​ខេត្ត​នេះ​នូវ​ពី ក្រោយ ព្រោះថា ក្រុមហ៊ុន​នេះ  មិន​មាន​ឈ្មោះ​ចុះបញ្ជី​ការ​ក្នុង បញ្ជី​ក្រុមហ៊ុន​របស់​ក្រសួងពាណិ ជ្ជកម្ម​នៅឡើយ​ទេ ។​

​តាម​មន្ត្រី​អាជ្ញាធរ​ដែល​ស្អប់  ខ្ពើម​ក្រុមមន្ត្រី​ឈ្លើង​ធ្វើបាប​ឆក់ ប្លន់​ដីធ្លី​ស្រែ​ចំការ​របស់​ក្រុម ប្រជាពលរដ្ឋ​បានឱ្យដឹង​ថា​ករណី ដែល​មិន​មាន​គល់បញ្ជី​និង​ចុះ  បញ្ជី​ក្រុមហ៊ុន​ក្នុង​ក្រសួង​ពាណិជ្ជ កម្ម​នេះ វា​អាច​គឺជា​ក្រុមហ៊ុន  ខ្មោច​ដែល​គេ​ប្រឌិត​ឡើង​ស៊ុម គ្រ​ល៊ុ​ម​លេប​យក​ដីធ្លី​រដ្ឋ​ទុក​លក់  ហើយ​យក​លេស​ងាយស្រួល​ឆក់ ប្លន់​ដីស្រែ​របស់​ប្រជាពលរដ្ឋ ដែល​កន្លងមក​កើត​មាន​ឡើងជា ញឹកញាប់​ក្នុង​ទឹកដី​ជម្លោះដីធ្លី  ហើយ​ងាយស្រួល​ឱ្យ​ក្រុម​មន្ត្រី ពុករលួយ​នូវ​ពីក្រោយ​ផង ។  ហើយ​ដែល​មិនគួរ​ក្រសួង​និង ជំនាញ​ពាក់ព័ន្ធ​និង​ក្រសួង​មហា ផ្ទៃ​មើលរំលង​សកម្មភាពរ​បស់ អាជ្ញាធរ​ខណ្ឌ ចំណាន និង​ក្រុម  ហ៊ុន ច័ន្ទ សុភា នោះទេ ។​

​ជាពិសេស គួរតែ​ក្រសួងមហាផ្ទៃ​ចុះ​ស្រាវជ្រាវ​ពី​ភាព​មិន ប្រក្រតី​និង​សកម្មភាព​តាំងខ្លួន​ជា ក្រុមហ៊ុន ហើយ​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ ហើយ​បែរជា​តុលាការ  កោះហៅ​ទៅ​សួរ​រក​មិនឃើញ ចុះបញ្ជី​ការ​ទៅ​វិញ​នោះ គឺជា  លក្ខណៈ​គួរ​ឱ្យ​សង្ស័យ​បំផុត​ដែល គួរតែ​មាន​ការស៊ើបអង្កេត​ឡើង វិញ ។

​ផ្ទុយទៅវិញ រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​នោះ គេ​បែរជា​ឃើញ​ក្រុម​អាជ្ញាធរ​ខេត្ត​ក្រចេះ ទំនង​ដូចជា ស្លន់ស្លោរ​រឿង​បន្លំ   ដោះដូរ​ដី​ព្រះរាជក្រឹត្យ​និង​អនុ ក្រឹត្យ​ម្តង​ជា​ពីរ​ដង​នេះ ដែល  ព្រះមហាក្សត្រ និង​លោក ហ៊ុន  សែន នាយករដ្ឋមន្ត្រី​ផ្តល់​ដី​ឱ្យ  ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឃុំ​ចំនួន ៤  នោះ​ដូចជា ឃុំ​ខ្សាច់​អណ្តែត  ឃុំ​ពង្រ ឃុំ​ព្រែក​សាម៉ុន និង​ឃុំ ដំរី​ផុង ក្នុង​ស្រុក​ឆ្លូង ហើយ​ត្រូវ បាន​ពួកគេ​ឃុបឃិត​លួច​ដោះដូរ លក់​ឱ្យ​ឈ្មួញ​អស់ ។ ហើយ​ត្រូវ  បាន​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ ប្រតិកម្ម​ប្តឹង​ទាមទារ​យក​ដីធ្លី តាម​អនុក្រឹត្យ​និង​ព្រះរាជក្រឹត្យ ជា​បន្តបន្ទាប់​នោះ ។​

​មិនតែប៉ុណ្ណោះ ទំនង​បែបវ័​ណ្ឌ​.​ក​ខ្លាំង​ជាមួយ​ប្រជាពលរដ្ឋ រងគ្រោះ​ដល់​ទៅ​រាប់ពាន់​គ្រួសារ នោះ ដឹង​គេ​បែរ​ជា​ឃើញ បុរស  ខណ្ឌ ចំណាន អភិបាលរង​ខេត្ត ក្រចេះ ជា​សេនាធិការ​ឱ្យ​លោក  ស ចំ​រ៉ុង នោះ​ដុតដៃដុតជើង​យ៉ាង  គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​ថា ខ្លួន​និង  ពុំ​មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​ការ រំលោភ​យក​ដីធ្លី​របស់​ប្រជា​ពល រដ្ឋ​ជាមួយ​ក្រុមហ៊ុន ច័ន្ទ សុភា  នោះ ។ ប៉ុន្តែ​ធាតុពិត​ផ្ទុយ​ទៅ វិញ គឺ​លោក ស ចំ​រ៉ុង និង​ខណ្ឌ  ចំណាន​គឺ​ពុំ​អាច​គេចផុត​ពី​ការ សង្ស័យ​ជា​មេក្លោង​នៅ​ពីក្រោយ ការរំលោភ​លើ​ព្រះ​ក្រឹត្យ​និង​អនុ ក្រឹត្យ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ រង​គ្រោះ​ក្នុង​តំបន់​ដំរី​ផុង​ជាមួយ ក្រុមហ៊ុន ច័ន្ទ សុភា ឡើយ ។​

​បើ​តាម​សកម្មជន​ដីធ្លី​និង​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ក្រចេះ ១ រូប បាន​ថ្លែង​ខ្សឹបៗ​ថា រឿង រំលោភ​បន្លំ​ដោះដូរ​ដី​អនុក្រឹត្យ  ព្រះរាជក្រឹត្យ​ម្តង​ជា​ពីរ​ដង​នេះ   កំពុងតែ​ជាប់គាំង​នៅ​លើ​ដៃ របស់​ក្រសួង​កសិកម្ម​នូវឡើយ ។  ដែល​ជាងនេះទៅទៀត បើ​គេ  មិន​ភ្លេច​ទេ ទង្វើ​របស់​លោក ស  ចំ​រ៉ុង និង​ខណ្ឌ ចំណាន ធ្វើឱ្យ ប្រជាពលរដ្ឋ​ក្តៅក្រហាយ​ជា​បន្ត បន្ទាប់​បែបនេះ​បាន​បំពាន​ទៅ លើ​នាយករដ្ឋមន្ត្រី ហ៊ុន សែន  យ៉ាង​ព្រហើន​បំផុត ។ ហើយ រឿង​នេះ​លោក ហ៊ុន សែន ក៏ ធ្លាប់​បាន​ប្រតិកម្ម និង​អាជ្ញាធរ  ខេត្តក្រចេះ​នេះ​យ៉ាង​ខ្លាំងក្លា​ដែរ  ដែល​ធ្វើអោយ​លោក ហ៊ុន សែន ក្លាយ​ជា​កម្មវត្ថុ និង​ផ្ទាំង​ស៊ី​ព​រិះគន់  ដោយ​ឥត​សំចៃមាត់​ពី​ក្រុម​សិទ្ធិ មនុស្ស និង​អ្នកកាសែត​រឿង  អសមត្ថភាព​ក្នុង​ការរក​ដំណោះ ស្រាយ​ដីធ្លី​ឱ្យ​ប្រជាពលរដ្ឋ​រង គ្រោះ​តាម​ខេត្ត​-​ក្រុង​នោះ ។​

​ដូច​ជា​មក​ដល់​តំណាក់កាល  បច្ចុប្បន្ននេះ ខេត្តក្រចេះ​ស្ថិតនៅ  តែ​ជា​កម្មវត្ថុ​យ៉ាង​ក្តៅគគុក​រឿង ឆក់​ប្លន់​រំលោភ​យក​ដីធ្លី​និង​បន្លំ​ប្តូរ ដី​ព្រះរាជក្រឹត្យ​និង​អនុក្រឹត្យ​ផ្តល់ ឱ្យ​ប្រជាពលរដ្ឋ​រឿង​ថ្លើមធំ​ហ៊ាន ឃុបឃិត​លួច​លក់​ដី​ឱ្យ​ឈ្មួញ​និង ក្រុមហ៊ុន​អស់​ឧទាហរណ៍​ដូចជា  ករណី​ក្រុមហ៊ុន ច័ន្ទ សុភា ស្រាប់  ដែល​មិន​គួរ​ស្ថាប័ន​អង្គភាព ប្រឆាំង​អំពើពុករលួយ​មើល រំលង​នោះទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ  តំណាង​ប្រជាពលរដ្ឋ​ចំនួន​៩៩៨  គ្រួសារ​និង​មន្ត្រី​សិទ្ធិមនុស្ស​ក៏បាន សំណូមពរ​ឱ្យ​ក្រសួងមហាផ្ទៃ​និង  ក្រសួង​ពាក់ព័ន្ធ​ពិនិត្យិ​និង​ពន្លឿន នីតិវិធី​ជួយ​ដល់​ក្រុម​ប្រជាពលរដ្ឋ រងគ្រោះ​ខាងលើ​ផង ។ ឯ​បញ្ហា មិន​ប្រក្រតី​រឿង​បន្លំ​ដោះដូរ​ដី  ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​នោះ  ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូម ពរ​ដល់​លោក ហ៊ុន សែន នាយក  រដ្ឋមន្ត្រី មេត្តា​មាន​វិធានការ​ដាក់  ការពិនិត្យ​អំពើពុករលួយ​ពីលើ គណៈកម្មការ​ដីធ្លី​ជាតិ លោក  អ៊ឹម ឈុនលឹម និង​ស ចំ​រ៉ុង និង ខណ្ឌ ចំណាន ផង ព្រោះ​រឿង  អំពើពុករលួយ​ក្នុង​តំបន់​ដំរី​ផុង  នោះ​គឺជា​រឿង​ធ្វើ​ឱ្យ​រដ្ឋាភិបាល អាម៉ាស់មុខ​ខ្លាំង​ណាស់​ដោយ សារ​តែ ស ចំ​រ៉ុង និង​ខណ្ឌ ចំណាន  នោះ ៕

sorchamrong_keomony

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


4 × seven =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!