ខេត្តត្បូងឃ្មុំ ៖ ក្រុមមន្ត្រីគយ និងឈ្មួញមួយចំនួនដែលរកស៊ី ដឹកទំនិញគេចពន្ធនិងដឹកបទល្មើស ព្រៃឈើកំប៉ិចកំប៉ុកបានទម្លាយ ឱ្យការិយាល័យរបស់យើងដឹងថា ថ្មីៗនេះប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារដូង ៧ដើម ដែលទើបផ្លាស់មកកាន់ជាមេ សាខាគយខេត្តត្បូងឃ្មុំនោះ ហាក់កំពុងត្រូវប៉ាន់ឡើងយីអ៊ុន បំផុត ដែលករណីប្រព្រឹត្តអំពើ ពុករលួយរបស់គាត់គឺកំពុងតែ ល្បីល្បាញតែខាងគាបជម្រិត មន្ត្រីជំនាញខាងក្រោមឱវាទឱ្យ បង់លុយប៉ុស្តិ៍គោលដៅមកឱ្យ ខ្លួននិងគាបកក្រុមឈ្មួញបទល្មើស សេដ្ឋកិច្ចនិងមេឈ្មួញបទល្មើស ព្រៃឈើមួយចំនួនឱ្យចូលបង់ លុយជើងលុយខែមួយចំនួនយ៉ាង គ្រប់ទឹកបំផុតមិនគួរបើអង្គភាព ប្រឆាំងអំពើពុករលួយមើលរំលង នោះទេ ។
មិនតែប៉ុណ្ណោះ ចាប់តាំងពីពេលដែលលោក នូ ស៊ីថា អតីត ជាឈ្មួញរកស៊ីឈើនិងជាមេគយ ប្រចាំច្រកដូង៧ដើម បានរត់ការ ឡើងធ្វើជាប្រធានសាខាគយ និងរដ្ឋាករប្រចាំអាណាចក្រខេត្ត ត្បូងឃ្មុំ ជាតំបន់សេដ្ឋកិច្ចពេល ណាមក គឺក្រុមឈ្មួញទាំងអស់ បានប្រមូលគ្នាមកដឹកជញ្ជូនបទ ល្មើសសេដ្ឋកិច្ចនៅតាមច្រក របៀងនិងតាមច្រកអន្តរជាតិក្នុង ខេត្តនេះយ៉ាងផុលផុសបំផុត ។
តាមក្រុមឈ្មួញនិងមន្ត្រីលើក ឡើងថា ថ្មីៗនេះមានការដឹក ជញ្ជូនឈើខុសច្បាប់និងការហូរ ចូលទំនិញបង់ពន្ធមិនគ្រប់ដែល គេសង្កេតឃើញលោក នូ ស៊ីថា បានប្រើឥទ្ធិពលរបស់ខ្លួនប្រៀប បាននឹងស្តេចត្រាញ់ក្តោបប្រភព ចំណូលសេដ្ឋកិច្ចយ៉ាងណែន ពេញដៃ មិនដែលក្រែងញញើត ពីការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយនោះទេ ។ ហើយឈ្មួញទាំងតូចទាំងធំសុទ្ធ តែញាក់សាច់គ្រប់ៗគ្នាមិនសូវ ហ៊ានក្អកជាមួយលោក នូ ស៊ីថា ដែលជាមេគយដ៏មហិមាប្រចាំ ខេត្តត្បូងឃ្មុំនោះទេ ។
មិនតែប៉ុណ្ណោះមន្ត្រីតូចតាច មួយចំនួនបានរអ៊ូរទាំថា កាលពី មុនពួកគេអាចរកចំណូលពីការ ងារកំប៉ិកកំប៉ុក តាមរយៈការ បន្តក់ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ឈើ និងឈ្មួញនាំចូលទំនិញបង់ ពន្ធមិនគ្រប់គ្រាន់រួចថ្លៃបាយឬ ទុកផ្ញើឱ្យប្រពន្ធកូនរៀងរាល់ ពេលដាច់ខែបានខ្លះៗ ។ ប៉ុន្តែ ចាប់តាំងពីពេលដែលរាជរដ្ឋាភិ បាលប្រកាសបង្កើត ខេត្តត្បូងឃ្មុំ ហើយលោក នូ ស៊ីថា ក៏បាន ចាយលុយតូរត់ការឡើងធ្វើជា ប្រធានសាខាគយខេត្តត្បូងឃ្មុំថ្មី នោះដែលគេដឹងថា ជាប្រភព ចំណូលគ្រប់បែបយ៉ាងមិនចេះ រីងស្ងួត និងត្រូវលោក នូ ស៊ីថា ក្តោបយ៉ាងណែនពេញដៃមិនឱ្យ របូតដល់ដៃមន្ត្រីតូចតាចនោះទេ ហើយជាធម្មតាលោក នូ ស៊ីថា បានប្រើប្រាស់លោក យឹម វណ្ណៈ ជាមេគយច្រកដូង៧ដើមជា សេនាធិការ ឱ្យកាន់ការងារ សេដ្ឋកិច្ចប្រមូលលុយយកទៅ ចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រ- អឺតក្រទម ។
បើតាមក្រុមអ្នករកស៊ីដឹកជញ្ជូនឈើខុសច្បាប់មួយចំនួន បានឱ្យដឹងថា លោក នូ ស៊ីថា បានតាំងខ្លួនជាស្តេចត្រាញ់ដ៏ មានឥទ្ធិពលប្រចាំច្រកដូង៧ ដើមយ៉ាងល្បីខាងគោះគាបជំរិត លើខ្នងអាជីវករក្រុមឈ្មួញនិង គៃបំបាត់ពន្ធរដ្ឋជាយូរឆ្នាំមក ហើយ ។
ហើយដើម្បីទប់ស្កាត់ការបែកធ្លាយព័ត៌មានអាស្រូវនោះ លោក នូ ស៊ីថា ក៏បានពង្រីក អំណាចកាន់តែខ្លាំង បន្ទាប់ពី ឡើងតំណែងជាមេគយខេត្ត ត្បូងឃ្មុំពេញផ្ទៃ ហើយនោះគឺ លោក នូ ស៊ីថា ដែលជាអតីត ជាឈ្មួញរកស៊ីឈើនិងមានខ្នង បង្អែកក្រាស់ ពីលោកឧកញ៉ា លឹម ប៊ុនណា ហៅខ្នា ដែលជា ឈ្មួញរកស៊ីឈើធំជាងគេប្រចាំ ភូមិភាគឦសានផងនោះ ទើប ធ្វើឱ្យលោក នូ ស៊ីថា ឡើងដៃ គាបជម្រិតជាន់.កឈ្មួញប្រព្រឹត្ត អំពើពុករលួយយ៉ាងពេញបន្ទុក។
ជាងនេះទៅទៀត ក្រុមមន្ត្រីក៏មានការបញ្ជាក់ផងដែរថា ពីមុនឈ្មួញរកស៊ីឈើទាំងតូចទាំង ធំជាពិសេសលោកឧកញ៉ា លឹម ប៊ុនណា ហៅខ្នា បានបែងចែក ផលប្រយោជន៍ឱ្យមន្ត្រីតូចតាច គ្រាន់បានរស់ខ្លះ តែឥឡូវលោក នូ ស៊ីថា បានក្តោបចំណូលទាំង អស់ឡើងមូលដូចបាល់ធ្វើឱ្យមន្ត្រី គយជាច្រើនមិនសប្បាយចិត្ត នោះទេ ។
ផ្ទុយទៅវិញ ក្រៅពីប្រើជំនាញគាបគោះទៅលើក្រុមឈ្មួញ យ៉ាងស្ទាត់ជំនាញហើយនោះ គឺ នូ ស៊ីថា ក៏បានគៀងគរហៅក្រុមឈ្មួញ បទល្មើសព្រៃឈើនិង បទល្មើសសេដ្ឋកិច្ចស្ទើរគ្រប់ ប្រភេទឱ្យមកចូលតាមច្រករបស់ ខ្លួនងាយស្រួលឱ្យខ្លួន ក្នុងការ កើបយកចំណូលបទល្មើសសេដ្ឋ កិច្ចទៅធ្វើមានបានផ្ទាល់ខ្លួន យ៉ាងត្រេកត្រអាលបំផុត មិនគួរ បើលោក អូន ព័ន្ធមុនីរ័ត្ន និង លោកមេគយធំ គុណ ញឹម មើល រំលងនោះទេ ៕
ដោយ ៖ ឆ្មាំទ្វារត្បូងឃ្មុំ