0

​យិន ប្រសិទ្ធ ត្រូវប៉ាន់​ពី​ការដាក់​ប៉ុស្តិ៍​ដេញថ្លៃ​ឱ្យ​កូនចៅ​បាន​លុយរាប់​សែន​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែៗ​…!

​សៀមរាប​-​ឧត្តរមានជ័យ​-​បន្ទាយ​មានជ័យៈ
​បែកធ្លាយ​ថ្មីៗ​ថា មេ​ប៉ូលិស  ទទួល​ផែន​០៣ ខេត្ត​បន្ទាយ​មាន  ជ័យ ឧត្តរមានជ័យ និង​សៀមរាប  នោះ​កំពុងតែ​ត្រូវប៉ាន់​ពី​ការដាក់ ប៉ុស្តិ៍​ដេញថ្លៃ​ឱ្យ​មន្ត្រី​ប្រចាំការ​ចាំ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដែល មន្ត្រី​ទម្លាយ​ថា ១​ខែៗ​គាត់​ត្រូវ  ប៉ាន់​ស៊ី​ឡាក​កុ​ម្មុយ​ស្យុ​ង ១​ខែៗ  រាប់សែន​ដុល្លារ​យក​ទៅ​ធ្វើ​មាន បាន​ផ្ទាល់ខ្លួន ។​

​បើ​តាម​ប្រភព​ព័ត៌មាន​មួយ   បានអោយដឹង​ថា​មន្ត្រីៗ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ យិន ប្រសិទ្ធ ត្រូវបាន​ថ្នាក់លើ​ប្រគល់​សិទ្ធិ អំណាច​ឱ្យ​កាន់កាប់​ក្តោប​ក្តាប់ ការងារ ៣ ខេត្ត ផ្តាច់មុខ​ម្នាក់ ឯង ធ្វើ​ជា​នាយការិយាល័យ  នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច គ្រប់គ្រង​ក្តោប​ក្តាប់​ការងារ  ២-៣​ខេត្ត ផ្តាច់មុខ​ម្នាក់ឯង​ដែរ  គឺ​ខេត្ត​សៀមរាប​,​ខេត្តឧ​ត្ត​រមាន  ជ័យ និង​ខេត្ត​បន្ទាយមានជ័យ នោះ ។​

​ប្រភព​បាន​ប្រាប់​ឱ្យដឹងថា មេ​ប៉ូលិស​សេដ្ឋកិច្ច យិន ប្រសិទ្ធ  ដែល​ទទួលបាន​សិទ្ធិ​ក្តោប​ក្តាប់   ការងារ ៣​ខេត្ត ផ្តាច់មុខ​ម្នាក់ ឯង​ទាំង​ផ្នែក​ទំនិញ​និង​ការដឹក ជញ្ជូន​ឈើ​ខុសច្បាប់​ផង​នោះ  បាន​ចាត់តាំង​មន្ត្រីៗ​ក្រោម​ឱវាទ របស់​ខ្លួន​ឱ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​ខេត្ត  សៀមរាប​និង​ខេត្ត​ឧត្តរមានជ័យ  ដូចជា នៅតាម​ផ្លូវ​លេខ ៦៧  មាន​មួយក្រុម​, ផ្លូវជាតិ​លេខ ៦៨​មួយក្រុម និង​នៅ​ចំណុច​ស្រុក ពួក​មាន​មួយក្រុម និង​រហូត​ដល់ ចំណុច​ស្រុក​ជី​ក្រែង​មាន​មួយ ក្រុម​ទៀត​…​ក៏ដូចជា ក្នុង​ខេត្ត បន្ទាយមានជ័យ គឺ​មានឈ្មោះ  ឡុង សំអឿន ជា​អ្នកម៉ៅការ បន្ត​ផងដែរ ដែល​ជា​ការបង្ក​ឱ្យ  មាន​បាតុភាព​មិន​ប្រក្រតី​ជាច្រើន ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិ​ត្តិ​- យស​របស់​អគ្គស្នងកា​រ​នគរបាល ជាតិ ។​

​មិនតែប៉ុណ្ណោះ ប្រភព​ក៏បាន​ខ្សឹប​ប្រាប់​ដែរ​ថា​មាន​មន្ត្រីៗ​នគរ បាល​មួយ​ចំនួន​បាន​ដេញថ្លៃ​ប៉ុស្តិ៍ ពី​លោក យិន ប្រសិទ្ធ  ក្នុង​មួយ ប៉ុស្តិ៍ៗ​តម្លៃ​ពី ៥​ពាន់ ទៅ ២​ម៉ឺន  ដុល្លារ​អាមេរិក ក្នុង​មួយ​ខែៗ   ដើម្បី​ទទួលបាន​សិទ្ធិ​ក្នុង​ការប្រ​- មូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​ផ្សេងៗ​ដូចជា ដឹក​ប្រេង   ខុសច្បាប់ ឬ​អ្នក​រកស៊ី​ដឹកជញ្ជូន   ឈើ​ខុសច្បាប់​ជាដើម​រួមជាមួយ  អ្នក​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង   ខុសច្បាប់​និង​ស្រប​ច្បាប់​ផង​ដែរ ដើម្បី​យក​ទៅ​សែនព្រេន​បន្ត​ឱ្យ មេ​និង​ថ្នាក់​លើ​ថ្លៃ​ឈរជើង​ប្រចាំ  ការចេញ​បេសកកម្ម ។​

​ផ្ទុយទៅវិញ បញ្ហា​នេះ​គួរតែ​មេៗ​នគរបាល​ថ្នាក់​លើ ជាពិសេស គឺ​លោក​នាយ​ឧត្តម​សេ នី​យ៍ នេ​ត សាវឿន អគ្គស្នងការ  នគរបាលជាតិ និង​លោក​ឧត្តម សេនី​យ៍ ជា សុ​មេធី ប្រធាន  នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ  មិន​ត្រូវ​នៅ​សម្ងំស្ងៀម​ធ្វើ​មិនដឹង មិនឮ​នោះទេ ។​

​ថ្ងៃនេះ​ដែរ សារព័ត៌មាន  យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក  យិន ប្រសិទ្ធ ជុំវិញ​ព័ត៌មាន​ខាង លើ​បាន​ទេ​…​ដោយសារ​តែ​លេខ  ទូរស័ព្ទ​របស់​លោក​(​យិន​ប្រសិទ្ធ​)​មិនអាច​ទាក់ទង​បាន​…៕

netsavoeun_yinproseth

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


two × 4 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!