0

​អាត់ ខែម ល្បី​ចង់បាន​តំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ សំ ជិត ល្បី​ប្រឹង​កើប​យក​ចំណូល​បទល្មើស​មុន​អា​ត្រែ​ត !

ខេត្ត​បន្ទាយមានជ័យ​ ៖ ​ក្រោយ​ការ​និវត្តន៍​របស់ លោក អាត់ ខែម ទៅកាន់​ជា  នាយ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ថ្មីៗ​នេះ គេ​សង្កេតឃើញ​បទ  ល្មើស​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​ច្រកល្ហក កើត​មាន​ចេញ​តាម​ច្រករបៀង នូវតាម​ព្រំដែន​កម្ពុជា​-​សៀម  យ៉ាង​សកម្ម​បំផុត ។ ហើយ​ដែល គេ​ដឹងថា ឧត្តមសេនីយ៍ អាត់  ខែម និង​ឧត្តមសេនីយ៍ត្រី សំ ជិត   មានការ​ត្រូវរ៉ូវ​គ្នា ជាពិសេស  ដើម្បី​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋ កិច្ច​គ្រប់​ច្រកល្ហក​ព្រំដែន​ទាំង​នោះ  មួយ​ដែល សំ ជិត កំពុងតែ​កើប ក្តោប​យក​លុយ​បទល្មើស​ទាំង នោះ ទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន  មុនពេល​ដែល​ខ្លួន​ចូលនិវត្តន៍​ក្នុង ពេលខាងមុខ និង​ករណី​ដែល លោក អាត់ ខែម កំពុងតែ​សម្ងំ  សុខ​យកចិត្តយកថ្លើម​ផ្កាយ​១ សំ  ជិត ដែល​ជា​បុរស​ក្តោប​ភូមិ សាស្ត្រ​បទល្មើស​សេដ្ឋកិច្ច​ជុំជិត  នោះ​គឺ​ក៏​កំពុង​ប្រឹង​ក្រសោ​បប្រ​- មូល​យក​បទល្មើស​សេដ្ឋកិច្ច​ឱ្យ  មូល​ក្នុង​ដៃ​ត្រៀម​តូ​យក​តំណែង ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ  ឱ្យបាន​តាម​មហិច្ឆតា​អ្វី​ដែល​បាន គ្រោងទុក ដើម្បី​ស្តារ​កិត្តិយស លើកមុខ​ចំពោះ​ទឹកដី​កំណើត របស់ខ្លួន​នោះ ។​

​តាម​មន្ត្រី​ទម្លាយ​ឱ្យដឹង ទៀត​ថា​ជាមួយ​ទំនិញ​បទល្មើស  និង​ហ្គាស​គេច​ពន្ធ​នាំចូល​ពី​ថៃ  ក្រោយ​ការចេញផ្សាយ​របស់ កាសែត​និង​គេហទំព័រ​របស់​ការិ យាល័យ​របស់​យើង​ផ្ទួនៗ​មកនេះ  ចេះ​តែ​មាន​ក្រុម​មន្ត្រីប៉ូលិស​តាម តំបន់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មាន ជ័យ​បាន​ទម្លាយ​ឱ្យ​យើង​ដឹង​ទៀត ថា គេ​បាន​ប្រសិទ្ធិ​នាម​ហៅ លោក សំ ជិត ថា​ជា​នាយ​ផ្កាយ  ១ ដែល​មាន​អំណាច​លើ​បទល្មើស ទំនិញ​គេច​ពន្ធ​និង​ហ្គាស​គេចពន្ធ  នាំចូល​ពី​ថៃ​យ៉ាង​ត្រូវប៉ាន់​យូរ​ឆ្នាំ មកហើយ ទោះ​ជា​មេ​ខេត្ត​ថ្មី  គោ ស៊ុំ​សារឿ​ត និង​ស្នងការ  អាត់ ខែម ដែល​មាន​ស្រុកកំណើត  ក្នុង​ខេត្ត​នេះ​ក៏​មិន​អាច​ក្តោប​ក្តាប់ ភូមិសាស្ត្រ បទល្មើស​សេដ្ឋកិច្ច  ច្រក​ណា​អត់​ច្រក​ណា​មាន​ហើយ នរណា​នាំចេញ​មេ​ប៉ុស្តិ៍​ណា​លួច បើក​ចរាចរ​បទល្មើស​និង​ឈើ បទល្មើស​ចេញចូល​ច្រក​ណា​បាន  ជាង​ឧត្តមសេនីយ៍ត្រី សំ ជិត  នោះ ។ ដូច្នេះ​នេះ​ហើយ​ជា​មូល ហេតុ​ដែល​លោក អាត់ ខែម មិន​ហ៊ាន​ប៉ះពាល់​ផ្កាយ ១ សំ ជិត  នោះ ។​

​ក្រៅពី​នោះ​បទល្មើស​នាំ  ហ្គាស​គេចពន្ធ​ចូល​ពី​ប្រទេស​ថៃ  តាម​ច្រករបៀង​តាម​ស្រុក​ចំនួន ពីរ ក្នុង​ខេត្ត​បន្ទាយមានជ័យ មិន​ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច ណាមួយ​មាន​វិធានការ​បែបណា ទៅលើ​បទ​ល្មើស​ទាំងនោះ​ឡើយ  ព្រោះថា បទល្មើស​ដ៏ ខ្លាញ់​នេះ  វា​ខ្លាច​អំណាច​តែ​ផ្កាយ​១ សំ  ជិត ម្នាក់​គត់ ។​

​ជាក់ស្តែង​ក្នុង​អ​ណា​ចក្រ  ខេត្ត​បន្ទាយមានជ័យ​មាន​ស្រុក​- ក្រុង​ចំនួន ០៥ ជាប់​ព្រំដែន​ថៃ ហើយ​មាន​ច្រក​សេដ្ឋកិច្ច​អន្តរជាតិ ចំនួន ៣ គឺ​ច្រក​អន្តរជាតិ​ប៉ោយ ប៉ែត ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ច្រក  តំបន់​ព្រំដែន​ម៉ាឡៃ ក្នុងស្រុក​ម៉ា  ឡៃ និង​ច្រក​តំបន់​បឹង​ត្រកួន  ក្នុង​ស្រុក​ថ្មពួក​ជា​ដើម​នោះ ។​

​ជាងនេះទៅទៀត បើ និយាយ​ពី​ច្រករបៀង​ខុសច្បាប់  គឺ​មាន​រាប់​សិប​កន្លែង​ឱ្យតែ​មាន ផ្លូវ​ដែល​បើកដៃ​ពី​ស្ថាប័ន​មាន សមត្ថកិច្ច​ទាំង​សៀម និង​កម្ពុជា  ហើយ​ទំនិញ​ខុសច្បាប់​ត្រូវ​បាន លួច​នាំ​ចូល​យ៉ាង​គគ្រឹកគគ្រេង តាម​បន្ទាត់​ព្រំដែន មានដូចជា  ច្រករបៀង​នៅ​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ​និង​ច្រករបៀង​នៅ ក្រុង​ប៉ោយប៉ែត​ដែល​មាន​សកម្ម ភាព​ឈ្មួញ​នាំចូល​ហ្គាស​គេចពន្ធ ទំនិញ​ឆ្លងដែន​គេច​ពន្ធ​ស្ទើរ​គ្រប់ ប្រភេទ​នៅ​តែ​មាន​ការឃុបឃិត លួច​ចេញ​នៅពេល​យប់​ស្ងាត់  ដឹក​ចូល​ឆ្លងកាត់​ទី​រួម​ខេត្ត​ដោយ សេរី មិន​រំខាន​ស្នងការ អាត់  ខែម និង​លោក​ផ្កាយ ១ សំ ជិត  ដែល​ល្បី​ថា​ជិត​ចូលនិវត្តន៍​នោះ ទេ ព្រោះតែ​គេ​ថា​រាល់​ក្រុម  ទំនិញ​បទល្មើស​សេដ្ឋកិច្ច​ទាំង នោះ​សុទ្ធតែ​ខ្សឹប​ជូនដំណឹង​ជា មុន​ហើយ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​រក ស៊ី​ដឹក​ហ្គាស​និង​ទំនិញ​គេច​ពន្ធ ថា មូលហេតុ​ដែល​ពួកគេ​ហ៊ាន  ទិញ​ហ្គាស​គេច​ពន្ធ​នាំ​ចូល​តាម ច្រករបៀង​គឺ​មកពី​ពួកគេ​បាន បង់​ប្រាក់​ឱ្យ​មន្ត្រី​ឈរជើង​តាម បន្ទាត់​ព្រំដែន​ដែល​មាន​កម្លាំង យោធា និង កម្លាំង​នគរបាល  ការពារ​ព្រំដែន​ដោយ​ក្នុង​រថយន្ត ធុន​ធំ​មួយ​គ្រឿង​ចំណាយ​យ៉ាង ហោច​ណាស់​ជាង ១​លាន​ទៅ  ៣​លាន​រៀល​ទើប​នាំ​ចូល​មក​លក់  ឱ្យ​តាម​ស្តង់​ក្នុងស្រុក​បាន ។

​មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​ក៏​បាន​អះអាង​ទៀត រកស៊ី​តំបន់ ណា​ក៏​បាន​ដែរ ឱ្យតែ​មាន​លុយ ហ៊ាន​ចាយលុយ​ឱ្យ​ជំនាញ​និង​មេ ប៉ុស្តិ៍​តាម​គោលដៅ​និង​មាន​ខ្សែ នោះ​ប្រាកដជា​នាំ​ទំនិញ​ចូល​បាន ដោយ​សេរី​មិន​ខាន ។​

​បញ្ហា​ខាងលើ​ប្រភព​ក៏បាន  បង្ហើប​ទៀតថា ដោយសារតែ យល់​ថា​ខ្លួន​ជិត​ចូល​អា​ត្រែ​ត​ពី ការងារ​ជំនាញ​នោះ គឺ​ផ្កាយ ១  សំ ជិត លែង​ខ្វល់​អ្វី​ខា​ច​អ្វី​ពី​ការ ព្រមាន​របស់​ថ្នាក់លើ​ដែល​នាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គ ស្នងការរង​ទទួលបន្ទុក​ជា​មេ បញ្ជាការ​ព្រំដែន​ប្រចាំការ​យោធ ភូមិភាគ ៤ ភូមិភាគ ៥ ធ្លាប់ បាន​ព្រមាន​ឱ្យ​គ្រប់​មន្ត្រី​ក្រោម ឱវាទ​ដកខ្លួន​ឱ្យ​ឆ្ងាយ​ចេញពី​រាល់ បទល្មើស គ្រប់​ប្រភេទ​នោះ ។​

​ផ្ទុយទៅវិញ គឺ​ផ្កាយ​១ សំ  ជិត ថែម​ទាំង​ក្រអឺតក្រទម ព្រម ទាំង​ចាត់ទុក​ការព្រមាន​របស់ ថ្នាក់លើ​ជា​ឈ្នាន់​ក្នុងការ​រឹត បន្តឹង​ក្តោប​ក្តាប់​ចំណូល​បទល្មើស ឱ្យ​រឹតតែ​ឡើង​ថ្លៃ​សេវា​ធ្វើ​មាន ផ្ទាល់​ខ្លួន​ហើយ​ដូចគ្នា​និង​ប្រភព ក៏​ហែក​ទម្លាយ​ពី​រឿង​ផ្កាយ​១  អាត់ ខែម ចាំ​ស៊ី​ឡាក​បទល្មើស ពី​ផ្កាយ​១ ស្នងការរង សំ ជិត ធ្វើ​មិនដឹងមិនឮ​និង​ចាំ​ក្តោប​យក ចំណូល​បទល្មើស​ទាំងនោះ​ធ្វើ មាន​បាន​ដើម្បី​ជា​ទន់​ដណ្តើម អំណាច​ជា​ចៅហ្វាយខេត្ត​តាម រយៈ​ឧបនាយករដ្ឋមន្ត្រី​មួយ​នោះ  ដែល​បាន​សន្យាថា​និង​យក​តំណែង  មេ​ខេត្ត​នេះ ពី​លោក គោ ស៊ុម សារឿ​ត ទៅ​ឱ្យ​គាត់​ដោយសារ តែ​លោក គោ ស៊ុម​សារឿ​ត ហ៊ាន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍ របស់​គាត់​និង​បក្ខពួក​ក្នុង​ខេត្ត បន្ទាយ​មានជ័យ​នោះ ។​

​ដោយឡែក ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ដ៏​រសើប​នេះ​ដែរ​ក្នុង​ថ្ងៃនេះ ការិយាល័យ​របស់​យើង​ពុំ​អាច ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក​ស្នង ការ អាត់ ខែម និង​ស្នងការរង ផ្កាយ ១ សំ ជិត បានឡើយ ព្រោះថា ទូរស័ព្ទ​ចូល​មិនមាន អ្នក​លើក ៕
​ដោយ​ ៖ គីង្គក់​

atkhem_samchit

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× eight = 56

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!