0

​រ័ត្ន ចាន់ណា មេបញ្ជាការរង​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ​ពាក់ព័ន្ធ​នៅ​ពីក្រោយ​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ទៅ​យួន​ជាប្រចាំ !

ខេត្ត​ត្បូងឃ្មុំៈ ថ្មីៗ​នេះ​ព័ត៌មាន  ពឹស្តារ​មួយ​ទម្លាយ​ចេញ​ដោយ ផ្ទៃក្នុង​មន្ត្រី​ប៉េអឹម​និង​ក្រុម​ឈ្មួញ ឈើ​ផឹកស៊ី​សប្បាយ​បានឱ្យ​ការិយា  ល័យ​របស់​យើង​ដឹងថា គឺ​អតីតៈ  មេ​ឈ្មួញ​ព្រៃឈើ រ័ត្ន ចាន់ណា  និង​បច្ចុប្បន្ន​ជា​មេបញ្ជាការរង ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​នេះ ត្រូវបាន  គេ​ទម្លាយ​ថា​ជា​មេក្លោង​នៅ​ពី ក្រោយ​ជំនួញ​បទល្មើស​ព្រៃឈើ ដឹក​ចូលទៅ​ប្រទេស​យួន​ជាប្រចាំ ទៀតផង ។​

​តាម​ប្រភព​ព័ត៌មាន​បាន ប្រាប់ឱ្យដឹង​ថា ឈ្មួញ​ឈើ​ដ៏​ល្បី ល្បាញ រ័ត្ន ចាន់ណា  ដែលជា មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ ទើប​បង្កើត  ឡើង​ថ្មី គឺ​គាត់​ខ្លាំងក្លា​រឿង  ជំនួញ​បទល្មើស​ព្រៃឈើ​នេះ  ដោយ​មនុស្ស​ជំនិត ២​នាក់ គឺ ឈ្មោះ លីន និង​ឈ្មោះ វុ​ធ ឱ្យ ចាំ​ប្រមូល​ទិញ​និង​ដឹកជញ្ជូន​ឈើ ប្រណីត​យ៉ាង​អនាធិបតេយ្យ  ស្ទើរ​រាល់​យប់​ថ្ងៃ​យកទៅលក់ នៅ​ប្រទេស​វៀតណាម​តាម​ច្រក ដូន​រ័ត្ន​, ច្រក​ទន្លេ​ចាម ច្រក​ចាន់ មូល​,​ច្រក​បឹង​ជ្រោ​ង និង​ច្រក​ជាំ  ក្រវៀន​…​ជា​ដើម​ដើម្បី​ប្រយោជន៍ ផ្ទាល់ខ្លួន​និង​បក្ខពួក​មួយ​ក្តាប់​តូច  ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា របស់  លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី  ក៏ដូចជា​ការណែនាំ របស់លោក  នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ  លើ​ផ្ទៃ​ប្រទេស​ផង​ទេ ។​

​បើ​តាម​ប្រភព​បាន​បញ្ជាក់  ឱ្យដឹងទៀតថា​បន្ទាប់ពី​បាន​ឡើង  ជា​មេបញ្ជាការរង​កង​រាជ​អាវុធ ហត្ថ​ខេត្ត​ត្បូងឃ្មុំ ពេលណា​មក​គឺ មេបញ្ជាការរង​ប៉េអឹម​រូប​នេះ​ក៏ បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ​“​រក ស៊ី​ដឹកជញ្ជូន​ឈើ ដោយ​ខ្លួនឯង  ទៅ​ជា​ការប្រើប្រាស់​ដៃជើង​កូន ចៅ​ឱ្យ​រកស៊ី​ដឹកជញ្ជូន​ឈើ​ជំនួស ខ្លួន​(​រ័ត្ន ចាន់ណា​) វិញ​” ។​

​តាម​សកម្មភាព​របស់ រ័ត្ន  ចាន់ណា គឺ​បិទ​បាំង​ដើម្បីឱ្យ​គេ មើលឃើញ​ថា​ខ្លួន​(​រ័ត្ន​ចាន់ណា​)  លែង​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដូច កាល​នៅ​ធ្វើ​ជា​មន្ត្រី​កង​រាជ  អាវុធហត្ថ​ស្នាក់ការ​៧០១ ទៀត  ហើយ ។

​ផ្ទុយទៅវិញ គេ​បាន​ដឹងថា  មេបញ្ជាការរង រ័ត្ន ចាន់ណា នៅតែ និង​តែងតែបាន​ប្រើប្រាស់  មនុស្ស​ជំនិតៗ​របស់​ខ្លួន​ឱ្យ​រកស៊ី​ដឹកជញ្ជូន​បទល្មើស ព្រៃឈើ​យ៉ាង  ទ្រង់ទ្រាយ​ធំ​ដដែល ។ ហើយ  ដោយ​មាន​រូប​គាត់​(​រ័ត្ន​ចាន់ណា​)  ជា​អ្នក​កាង​ពីក្រោយ​ខ្នង​ចាំ​ជួយ ដោះស្រាយ​បញ្ហា​ទាំងឡាយ  សម្របសម្រួល​ជាមួយ​សមត្ថកិច្ច  ពាក់ព័ន្ធ​គ្រប់​ជំនាញ ។​

​ប្រភព​ប្រជាពលរដ្ឋ​ថា​មាន  មន្ត្រី​មួយចំនួន​ក្នុង​ជួរ​កម្លាំងប្រដាប់អាវុធ បាននិងកំពុង​រកស៊ី  ប្រព្រិត្ត​បទល្មើស​ព្រៃឈើ​ខុស ច្បាប់​ជា​ការផ្ទុយ​ទាំងស្រុង​ទៅ នឹង​តួនាទី​របស់​ខ្លួន​ដែល​ថ្នាក់លើ បាន​ប្រគល់ជូន​…​ជាក់ស្តែង​ដូច ជា​ឈ្មោះ រ័ត្ន ចាន់ណា មាន  តួនាទី​ជា​មន្ត្រី​កងរាជអាវុធហត្ថ  ស្នាក់ការ​សន្តិសុខ​លេខ ៧០១  អតីត ជាដើម ។​

​លើសពីនេះ​ទៀត លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ  លើ​ផ្ទៃ​ប្រទេស​ក៏​តែង​បាន​ធ្វើការ  ណែនាំ​ចំពោះ​មន្ត្រីៗ​កង​រាជ អាវុធហត្ថ នៅ​គ្រប់​លំដាប់ថ្នាក់  និង​គ្រប់​រាជធានី​,​ខេត្ត​ជារឿយៗ  …​មិន​ត្រូវ​ឃុបឃិត​ប្រព្រឹត្ត​បទ ល្មើស​ផ្សេងៗ​ដូចជា បទល្មើស ព្រៃឈើ​…​៘ ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស​អង្គភាព​ជា​ដាច់ ខាត ។ ប៉ុន្តែ​ផ្ទុយ​ពី​នាយរង​ប៉េ  អឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន ចាន់ ណា នេះ​មិន​ដឹង​ជា​អាង​ស្អី​បាន ជា​ហាន​បំពាន​បំរាម​និង​អនុ  សាសន៍​របស់​នាយករ​ដ​មន្ត្រី​បែប នេះ មិនគួរ​បើ​ផ្ទៃ​ប្រទេស​មើល រំលង​នោះទេ ! ។​

​គួររម្លឹកថា កន្លងមក​លោក  តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី   តែង​បាន​អំពាវនាវ​ផង​និង​ព្រមាន ខ្លាំងៗ​ជា​បន្តបន្ទាប់​ផង​ថា សូម  ឱ្យ​ថ្នាក់ដឹកនាំ​,​មន្ត្រី​រាជកា​រទាំង ឡាយ និង​កងកម្លាំង​ប្រដាប់   អាវុធ​គ្រប់​ប្រភេទ​ត្រូវតែ​បញ្ឈប់  ឬ​ដក​ខ្លួន​ជា​បន្ទាន់​…​កុំ​ឱ្យ​ជាប់ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ  បើ​មិន​អញ្ចឹងទេ នឹង​ត្រូវ​ដក  បុណ្យ​សក្តិ​ឬ​ធ្លាក់​ពី​តំណែង​ដែល អាច​ឈាន​ដល់​ចាប់ខ្លួន​បញ្ជូន ទៅឱ្យ​តុលាការ​កាត់ទោស​ដាក់ គុក ជាមិនខាន​ទៀតផង ។​

​ផ្ទុយទៅវិញ ចំពោះ​នាយរង​ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន  ចាន់ណា នេះ​មិន​ដឹង​ថា អាង​ស្អី  ឬ​អាង​អំណាច​លុយ​ពុករលួយ នោះ​កម្រិតណា​ក្នុង​ការចង​មាត់ មន្ត្រី​ជំនាញ​ឱ្យ​បិទ​បាំង​បទល្មើស នេះ​ប៉ិន​ណា​នោះ​ទេ បានជា  បុគ្គល​នេះ​ហ៊ាន​ជាន់ឈ្លី​ការ​ណែ នាំ​របស់​មេ​បញ្ជា​ប៉េអឹម​ផ្ទៃ​ប្រទេស  និង​អនុសាសន៍​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង ព្រហើន​បែបនេះ ។

​ដោយឡែក ​ជុំវិញ​រឿង​ដ៏​អា  ម៉ាស់​មុខមាត់​ប៉េអឹម​ថ្នាក់​ខេត្ត ត្បូងឃ្មុំ​ទៅ​ក្នុង​ជំនួញ​បទល្មើស ព្រៃឈើ​ជាន់ឈ្លី​កំណែទម្រង់ រដ្ឋាភិបាល​បែបនេះ​ព័ត៌មាន​ខាង លើ​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី លោក វ៉ា សារិទ្ធ បាន​ឡើយ​ក្នុង ថ្ងៃនេះ ៕

 

saosokha

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


7 + four =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!