0

UN និង​សហភាព​អឺរ៉ុប​កំពុង​តាមដាន​ស្ថានភាព​ឡើង​កំដៅ​នយោបាយ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា !

តាម​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា ដែល​កំពុង​អាប់អួ​ខ្លាំង​រហូត​ដល់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ កំពុង​ធ្វើឲ្យ​សហភាព​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់​។ ថ្មីៗ​នេះ​មន្ត្រី​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប​បាន​លើកឡើង​ថា សហភាព​អឺរ៉ុប​ត្រូវតែ​ចាត់វិធានការ​តប​ឲ្យបាន​ឆាប់ និង​ជាក់ស្ដែង​ដើម្បី​ទប់ទល់​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្ស​ប្រឆាំង​។

​ដោយឡែក​កាលពី​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ សមាជិក​សភា​អឺរ៉ុប និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប​លោក​ស្រី បា​បា​រ៉ា ឡុច​ប៊ីល័​រ (Barbara Lochbihler) បាន​ថ្លែងថា​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​ដោយផ្ទាល់ ឬ​អាច​ឈាន​ដល់​ការឈប់​លើកលែង​ការ​អនុគ្រោះ​សម្រាប់​ការនាំ​ទំនិញ​កម្ពុជា​ចូល​ទីផ្សារ​ដ៏​ធំ​របស់​សហភាព​អឺរ៉ុប​ទៀតផង​។ លោកស្រី បា​បា​រ៉ា ឡុច​ប៊ីល័​រ បានបញ្ជាក់​ថា សហភាព​អឺរ៉ុប​ចាំបាច់​ត្រូវតែ​បញ្ចេញ​ប្រតិកម្ម​តប​ឲ្យបាន​ឆាប់​ទៅនឹង​ចំណាត់កា​ររបស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការរំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​តែ​មួយគត់​នៅ​កម្ពុជា​។​

​បើ​តាម​លោក​ស្រី បា​បា​រ៉ា ឡុច​ប៊ីល័​រ បាន​លើកឡើង​ទៀត​ថា ប្រទេស​កម្ពុជា​កុំឲ្យ​អាងតែ​ខ្លួន​ពឹង​ចិន ហើយ​មិន​ខ្វល់​ពី​សហភាព​អឺរ៉ុប ព្រោះ​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំ​ទំនិញ​ចេញ​ដ៏​ធំ​សម្រាប់​ប្រទេស​កម្ពុជា ដូច្នេះ​ប្រសិនបើ​សហភាព​អឺរ៉ុប​អាច​ចាត់កា​រដាក់​ឲ្យចំ​គោលដៅ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន នោះ​ច្បាស់​ជា​ឆាប់​ទទួលបាន​លទ្ធផល​។ ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ បើ​តាម​ប្រភព​ទិន្នន័យ​ពី​គេហទំព័រ​របស់​គណៈកម្មកា​រ​អឺរ៉ុប​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​នាំ​ទំនិញ​ចូលទៅ​សហភាព​អឺរ៉ុប​គិត​ជា​ទឹកប្រាក់​ជិត​៥០០០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ ដែល​ភាគច្រើន​នៃ​ទំនិញ​នាំ​ចេញ​ទាំង​នោះ គឺ​ផលិតផល​កាត់ដេរ​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ ប្រតិកម្ម​របស់​លោកស្រី បា​បា​រ៉ា ឡុច​ប៊ីល័​រ សមាជិក​សភា​អឺរ៉ុប​និង​ជា​អនុប្រធាន អនុគណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ស៊ុយអែត ដែល​ជា​ប្រទេស​ផ្ដល់​ជំនួយ​ផ្នែក​សិទ្ធិ​មនុស្ស​ដ៏​ធំ​របស់​កម្ពុជា បាន​ព្រមាន​ថា នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ត្រូវ​បាន​រំលាយ​។ ហេតុនេះហើយ​ទើប​អ្នកតាមដាន​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​វាយតម្លៃថា សហភាព​អឺរ៉ុប​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ស្ថានការណ៍​នយោបាយ និង​បញ្ហា​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​មិន​អាច​បិទ​បាំង​ការពិត​បានទេ​៕

 

im20171021c1 (1) brad adam im20171021c1 (2) im20171021c1 (3) im20171021c1 (4) im20171021c1 (5) im20171021c1 (6) im20171021c1 (7)

Filed in: នយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


9 − seven =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!