0

​ថៃ គឹម​ហេង ប្រើ​អំណាច​ជា​ជំនួយការ​របស់​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យ ទៅ​កាង​ការងារ​រកស៊ី​ខុសច្បាប់ ដឹក​ទំនិញ​គេច​ពន្ធ !

ឧត្តរមានជ័យ ៖ បែកធ្លាយ​ថ្មីៗ​ថា លោក ថៃ គឹម​ហេង អាង​ខ្លួន​ជា​ជំនួយការ​របស់​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យ ដែល​កន្លង​មក​រង​ការរិះគន់​ក្នុងករណី​រកស៊ី​លក់​ឈើ​ខុសច្បាប់​នោះ​ក៏​កំពុង​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជំនួញ​យក​ឈ្មោះ​ថា​ជា​ជំនួយការ​របស់​អភិបាលខេត្ត​ឧត្តរមានជ័​យ​ទៅកាង​ការរកស៊ី​ខុសច្បាប់​រកស៊ី​ដឹក​ទំនិ​ញ​គេច​ពន្ធ​នាពេល​បច្ចុប្បន្ន​ផង​ដែរ​។

​តាម​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អន្លង់វែង និង​ក្រុង​សំរោង បានបញ្ជាក់​ថា ៖ ដោយសារ​អាង​អំណាច​លោក ស ថា​វី នៅ​ពីក្រោយ​ផង​នោះ​ទើប​លោក ថៃ គឹម​ហេង បាន​ពង្រីក​មុខរបរ​ខុស​ច្បាប់​របស់​ខ្លួន​ពី​ការ​ជួញ​ឈើ​ប្រណីត​ខុសច្បាប់​ទៅ​ចាប់​ជំនួញ​ខុសច្បាប់​មួយ​ទៀត​នោះ​គឺ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​សៀម​ចូល​កម្ពុជា​ដែល​គ្មាន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន​ក្រអឺតក្រទម​ចេញមុខ​មក​ពិនិត្យ​ការ​នាំចូល​ទំនិញ​ខុស​ច្បាប់​របស់​គាត់​នោះទេ ! ។​

​ប្រភព​សាលាខេត្ត​បញ្ជាក់ថា ៖ កន្លងមក​លោក ស ថា​វី អភិបាលខេត្ត​ឧត្តរមានជ័​យ ធ្លាប់​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ៖ លោក​គ្មាន​អង្គរក្ស​ឬ​ជំនួយការ​ឈ្មោះ ថៃ គឹម​ហេង នោះទេ តែ​បើ​ទោះបី​លោក​អភិបាលខេត្ត​រូបនេះ​ខំប្រឹង​ប្រកែក​យ៉ាងណាក៏ដោយ​ក៏​នៅ​ខេត្ត​ឧត្តរមានជ័យ មជ្ឈដ្ឋាន​ទូទៅ​ពិសេស​កម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​គយ​បាន​ទម្លាយ​អោយដឹង​អស់​ហើយ​ថា ៖ លោក ថៃ គឹម​ហេង គឺ ជា​ជំនួយការ​ផង និង​ជា​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ផង​របស់​លោក ស ថា​វី ផង​ដែរ​ពិតមែន ។​

​ពាក់ព័ន្ធ​ដោយសារតែ​អាង​អំណាច​របស់​លោក ស ថា​វី ផង​នោះ ទើប​មេ​ឈ្មួញ​អង្ករក្ស​ផង ជំនួយការ​ផង ឈ្មោះ ថៃ គឹម​ហេង បាន​មាន​លទ្ធភាព​សិទ្ធ​អំណាច​ក្នុងការ​ដឹកឈើ​ល្មើសច្បាប់ និង​កាង​ដឹក​ទំនិញ​គេច​ពន្ធ​ខុសច្បាប់​ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​ទម្លាប់​ឬ​ខ្លាចញញើត នឹង​សមត្ថកិច្ច​ជំនាញ​ណា​បន្ដិច​ឡើយ​។

​ដូចជា​ទន្ទឹម​នឹង​អំណាច​កាង​នូវ​ពី​ក្រោយ​របស់​អាជ្ញធរខេត្ត​យ៉ាង​មាំ​ទាំនេះ ត្រូវបាន​សមត្ថកិច្ច​មួយ​ចំនួន​បាន​លួច​បង្ហើប​ខ្សឹបៗ​អោយដឹងទៀតថា ៖ ដោយសារតែ​មាន​សមត្ថ​កិច្ច​មួយ​ចំនួន​មិន​ស្អាតស្អំ​ស្រាប់​ផង​នោះ​ក៏​ទទួល​ប្រាក់​សំណូក​ពី​លោក ថៃ គឹ​ហេង ជា​ថ្នូរ​នឹង​ការ​មិន​អើពើ​ចំពោះ​បទល្មើស​របស់​ឈ្មួញ ថៃ គឹម​ហេង ពិសេស​នោះ​សមត្ថកិច្ច​ជំនាញ​មួយចំនួន​នោះ​ក៏​បាន​ឧិ​ន​ក្បាល​សុំ​រស់ ដោយ​ការ​ទើសទាល់​ខ្លាច​អំណាច និង​មិន​ចង់​ប្រឈមមុខ​ជាមួយ​លោក ស ថា​វី នោះ​ក៏​ចេះ​តែ​បិទ​ភ្នែក​ធ្វើ​មិមដឹងមិនលឺ​តែម្ដង​ទៅ ។​

​គួរបញ្ជាក់​ថា​នៅ​ស្រុក​អន្លង់វែង និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជាក់ថា ៖  គឺជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​ព្រៃឈើ​ដ៏​ធំ​ជាងគេ​ព្រោះ​ទីតាំង​ខាងលើ​មាន​សក្តានុពល​ខ្ពស់​ខាង​លាក់​បំពួន​សេដ្ឋកិច្ច តាម​បណ្ដោយ​ព្រំដែន​កម្ពុជា សៀម នឹង​មហា​សែនឆ្ងាយ​ដែន​សមត្ថ​ជំនាញ​ក្ដៅៗ​ទៅ​ដល់​ផង​ដូច្នេះហើយ​ទើបបាន​ធ្វើ​អោយ​មេ​ឈ្មួញ​បទល្មើស ថៃ គឹម​ហេង អាច​យក​អំណាច​របស់​អភិបាលខេត្ត​ទៅ​កាង​ប្រើប្រាស់​គំរាម​ជំនាញ​ខុស​បែបបទ​តាម​តែ​ទំនើងចិត្ត​បាន​ផង​នោះ ។​

​ជុំវិញ​រឿងអាស្រូវ​របស់​មេ​ឈ្មួញ​ឈ្មោះ ថៃ គឹម​ហេង អាង​ខ្លួន​ជា​អង្គរក្ស និង​ជំនួយការ​ដែល​យក​អំណាច​របស់​អភិបាលខេត្ត​ឧត្តរមានជ័​យ ទៅ​កាង​កា​រកស៊ី​ខុសច្បាប់​គំរាម​ជំនាញ​នាំចូល​ទ​មនិញ​ខុសច្បាប់​មិន​បង់ពន្ធ​ចូល​រដ្ឋ​នោះ ក្នុង​ល្ងាច​ថ្ងៃនេះ​ដែរ​ការិយាល័យ​របស់​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ភាគី​ពាក់ព័ន្ធ​ណាមួយ​បានឡើយ​៕ ដោយ ត្មាត​ព្រំដែន​

 

 

sorthavy_thaikimheng

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− seven = 1

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!