0

គេ​សង្ស័យថា ៖ មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ឧកញ៉ា​ម៉ុង និង​លោក ហេង សំ​ហៃ អោយ​មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម ច្រក​កំពង់ផែ​កែវផុស​!

គេ​សង្ស័យថា ៖ មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ឧកញ៉ា​ម៉ុង និង​លោក ហេង សំ​ហៃ អោយ​មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម គេ​សង្ស័យថា ៖ មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ឧកញ៉ា​ម៉ុង និង​លោក ហេង សំ​ហៃ អោយ​មាន​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម ច្រក​កំពង់ផែ​កែវផុស​!

​ពី​ខេត្ត​ព្រះសីហនុ ៖  លោក​ឧកញា​ម៉ុងឬ​ទ្ធី ម្ចាស់​កំពង់ផែ​ម៉ុង​ឬ​ទ្ធី ដែល​ម​ហ​ជន​ទូទៅ​ទទួលស្គាល់ និង​ពេញនិយម ហៅឧក​ញាចិ​ត្តធម៌ ឬ​ឧកញា​ចិត្តបុណ្យ ដែល​កន្លងមក​លោក​ឧកញា​ម៉ុងឬ​ទ្ធី បាន​ផ្តល់​ភាព​កក់ក្តៅ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស្ទើតែ​ទូទាំង​ប្រទេស​ទៅហើយ តាមរយះ​ការផ្តល់​អំណោយ​មាន​គ្រប់​សព្វបែបយ៉ាង ធ្វើឲ្យ​កេរ្ត៌ឈ្មោះរ​បស់​លោក​ឧកញា​ម៉ុងឬ​ទ្ធី មាន​ភាពល្បីល្បាញ ខ្ទរ​រន្ទឺ ទាំង​ក្នុង​និង​ក្រៅប្រទេស ដោយ​ទទួលបាន​ងារ​ជា​ឧកញា​ចិត្តធម៌ឬ​ឧកញា​ចិត្តបុណ្យ​។​ជាក់ស្តែង​នៅ​ពេល​ថ្មីៗ​នេះ​?​មានការ​បែកធ្លាយ​ព័ត៌មាន រឿងអាស្រូវ ពី​ករណី​កំពង់ផែ​ម៉ុង​ឬ​ទ្ធី ដែល​មាន​លោក​ឧកញា​ម៉ុងឬ​ទ្ធី ជា​ម្ចាស់​កម្ម​សិទ្ធ ដោយ​កំពង់ផែ​មួយ​នេះ ត្រូវបាន​គេ​សង្ស័យថា​?​មានការ​បើកដៃ​ឲ្យមាន​ការនាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​សំណាក់​លោក​ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ច្រក​កំពង់ផែ​កែវផុស​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​មួយ​ពី​មន្ត្រី​គយ​និង​រដ្ឋ​ករ​ច្រក​កំពង់ផែ​កែវផុស​បានឲ្យដឹងថា ?​បច្ចុប្បន្ន​នេះ​មេ​គយ​ច្រក​កំពង់ផែ​កែ​ផុស លោក ហេង សំ​ហៃ ត្រូវបាន​គេ​សង្ស័យថា​?​បាន​និង កំពុងតែ​ធ្វើ​សកម្មភាព​បើកដៃ​ឲ្យមាន​ការនាំចូល​ទំនិញ​គេច​ពន្ធ​និងប​ង់​ពន្ធ​មិន​គ្រប់​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​ការចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ពន្ធ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​នោះ​ទេ​?​។​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​? រាល់​ឯកសារ​ទាក់ទង​និង​ការនាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ លោក​ហេង សំ​ហៃ មេ​គយ​រូបនេះ​គឺ​គ្រាន់តែ​អង្គុយចាំ​ស៊ីញេ​តែប៉ុណ្ណោះ ដែល​កន្លងមក​លោក​ហ៊ុន សែន តែងតែ​មាន​ប្រសា​ស​ន៏​ថា ?​ជា​មន្ត្រី​ជើង​ដប់ នោះ​។ តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​កែវផុស​បាន​និយាយថា ? រាល់​ទូក ឬ កា​ប៉ាល់ ដែល​មក​សំចត​នៅ​កំពង់ផែ​ម៉ុង​រិទ្ធី​ដើម្បី​ទំលាក់​ទំនិញ គ្រប់​ប្រភេទ​គេ​មិន​ដែល​ឃើញ​មាន​ភ្នាក់ងារ​ស្ថាប័នគយ​ចុះ​មក​វាយ​តម្លៃ ឬ​ត្រួតពិនិត្យ​មើល​ទំនិញ​នោះឡើយ ?​ប៉ុន្តែ​បែរជា​ឃើញ​មាន​តែ​ឡាន​យ៉ី​ឌុប​រាប់​សិប​គ្រឿង​ចូល​មក​ដឹកទំនិញ​នាំចូល​ពី​កំផែរ ម៉ុង ឬ​ទ្ធី ក្នុង​មួយ​ថ្ងៃៗ ដែល​ជា​ចេតនា​បើកដៃ​ឲ្យមាន​ទំនិញ​គេច​ពន្ធ​យ៉ាង​គគ្រឹកគគ្រេង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្តទៀតថា ?   លោក ហេង សំ​ហៃ មេ​គយរ​រួប​នេះ មិនគួរណា​ហ៊ាន​ធ្វើ​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​បែបនេះ​នោះ​ឡើយ​? ពោល​គឺ​ដោយសារតែ​លោក​ចង់​រក្សា​តំណែង​របស់​ខ្លាញ់​របស់​លោក​តែ​ប៉ុណ្ណោះ ព្រោះ​តែ​លោក​មេ​គយ​រួប​នេះ​ត្រូវតែ​មាន​កញ្ចប់​ក្រៅ​ប្រព័ន្ធ​ដើម្បី​សូកប៉ាន​មេ​គយ​ទើប​មក​កាន់​តំណែង​ថ្មី ពី​ព្រោះ​មេ​គយ​ខេត្ត​ព្រះសីហនុ​លោក​ទុំណូ​ទើប​ឡើង​ថ្មី​នេះ ធ្លាប់មាន​ប្រវត្តិ​ន៏​ឈ្មោះ​មិន​ស៊ូ​វ​ល្អ​ជាច្រើន​មក​ហើយ​ទាក់ទង​នឹង​អំពើ​ពុករលួយ និង មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង​ធំៗ​ជាច្រើន​ទៀត​ផង ។​

​ប្រភព​ព័ត៌មាន​ខាងលើ​បាន​បន្ថែមទៀតថា ?​លោក​ហេង សំ​ហៃ បាន​បើកដៃ​ឲ្យមាន​ការនាំចូល​ទំនិញ​គេច​ពន្ធ​និងប​ង់​ពន្ធ​មិន​គ្រប់​បែប​នេះ គឺ​ដោយសារតែ​លោក​ចង់​បាន​លុយ​ក្រៅ​ប្រពន្ធ័​បន្ថែម ទៀត​ដើម្បី​ការចំណាយ​ទៅ​ថ្នាក់លើ​ផ្សេងៗ ដែល​អាច​ជួយ​ទប់​កៅអី​របស់​ខ្លួន​មិន​ឲ្យ​របូត ។ បច្ចុប្បន្ន​លោក​ហេង សំ​ហៃ​មេ​គយ​រូបនេះ ដោយ​សំអាង​ទៅលើ​ឈ្មោះ​កំពង់ផែរ​របស់​អ្នកឧកញា ម៉ុង ឬ​ទ្ធី ហើយ​បើកដៃ​ដោយ​ចំហរ ដោយ​មិន​ខ្លាច​ការដាក់​ស៊ើបអង្កេត​ពី​ស្ថាប័ន​អង្គភាប្រ​ឆាំង​អំពើពុករលួយ​នោះឡើយ​?​។​

​សូមបញ្ជាក់​ថា​ការបើក​ដៃ​ឲ្យមាន​ការនាំ​ទំនិញ​គេច​ពន្ធ​និង​មិន​បង់ព​ន្ធ​មិន​គ្រប់​មិន​មាន​ការត្រួត​និត្យ​ឲ្យបាន​ច្បាស់លាស់​ពី​ស្ថាប័នគយ​ដែល​គ្រប់គ្រង​ដោយ​លោក ហេង សំ​ហៃ បាន​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ធ្ងន់ធ្ង​រ​ទៅលើ​កិត្តិនាម​របស់​អ្នកឧកញា ម៉ុង ឬ​ទ្ធី ជា​ម្ចាស់​កំពង់ផែ ម៉ុង ឬ​ទ្ធី កែវផុស និង ជា​មហា​សប្បុរសធម៌ ដែល​តែងតែ​ជួយ​ដល់​ជនក្រីក្រ​ខ្វះខាត​ទីទាល់ក្រ​គ្មាន​ទីពឹង ដោយ​មាន​ការយល់ច្រឡំ​ពី​ប្រជាពលរដ្ឋ​ថា អ្នកឧកញា ម៉ុង ឬ​ទ្ធី ធ្វើ​កំពង់ផែ​របើក​ច្រក​ឲ្យមាន​ទំនិញ​នាំចូល​គេចពន្ធ ទាំងអស់​គឺ​ដោយសារ​មិន​មាន​ការយកចិត្ត​ដាក់​ពី​លោក ហេង សំ​ហៃ មេ​គយរ​រូបនេះ ព្រោះតែ​ប្រយោជន៏​ផ្ទាល់ខ្លួន មិន​គិត​ពី​ផលប្រយោជន៏ជាតិ ចំណូល​ថវិការ​ជាតិ​ត្រូវបាន​កាត់បន្ថយ ទំនិញ​នាំចូល​កាន់​ច្រើន ធ្វើឲ្យ​ស​សៃឈាម​សេដ្ឋកិច្ច​ត្រូវបាន​រាំងស្ទះ​គួរឲ្យ​ព្រួយបារម្ភ​។​

​ពាក់ព័ន្ធ​ជុំវិញ​ករណី​ខាងលើនេះ លោក​ហេង សំ​ហៃ មិនអាច​ទាក់ទង​សូម​ការបំភ្លឺ​បាន​ទេ​នា​ល្ងាច​នេះ ដោយសារ​តែ​ទូរស័ព្ទ​មិន​មាន​អ្នកទទួល​។​
​ដោយឡែក​បើ​តាម​ប្រជាពលរដ្ឋ​បាន​សូម​សំណូមពរ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​បើក​ការស៊ើបអង្កេត​មិនគួរ​នឹង​មើលរំលង​ពី​សកម្មភាព​ជិះសេះ​លែងដៃ​លើ​ការប្រមូល​ពន្ធ​ស្ងាត់ៗ​របស់​លោក​ហេង សំ​ហៃ ក្នុង​កំពង់ផែ​កែវផុះ​ឧកញ៉ា ម៉ុង ទេ ព្រោះតែ​គេ​សង្ស័យថា ៖ ខ្លាច​ត្រីងៀត​ឆ្លៀត​ពង​ថែមទៀត ៕
​ដោយ ឆ្លាម ស​

 

hengsamhai

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 3 = eighteen

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!