0

​ក្រុម​សិទ្ធិ​មនុស្ស នឹង​ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ៖ ការអនុម័ត​ច្បាប់​ដើម្បី​ដក​ហូត​អាសនៈ​សភា​ទៅ​ចែកគ្នា !​គឺ​ស្មើនឹង​ប្លន់​រំលោភ​សិទ្ធិ​ម្ចាស់ឆ្នោត !

– តាម​ក្រុម​សិទ្ធិ​មនុស្ស នឹង​ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ៖ ការអនុម័ត​ច្បាប់​ដើម្បី​ដក​ហូត​អាសនៈ​សភា​ទៅ​ចែកគ្នា !​គឺ​ស្មើនឹង​ប្លន់​រំលោភ​សិទ្ធិ​ម្ចាស់ឆ្នោត !

​តាម​អ្នកឃ្លាំមើល​កិច្ចការ​សង្គម និង​អ្នកវិភាគ​នយោបាយ បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការអនុម័ត​ទាំងស្រុង លើ​សេចក្តីស្នើ​កែ​ច្បាប់​ចំនួន​៤ ដោយ​សមាជិក​សភា​មកពី​បក្ស​កាន់​អំណាច ដើម្បី​បើកផ្លូវ​ឲ្យ​ដកហូត​អាសនៈ​បក្សប្រឆាំង​នោះ ជា​ការរំលោភ​សិទ្ធិ​ម្ចាស់ឆ្នោត​ជាង​៣​លាន​នាក់​។​

​មិនតែប៉ុណ្ណោះ តាម​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​តំណាងរាស្ត្រ​បក្ស​កាន់អំណាច ចំនួន​៦៧​រូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​លើកដៃ​យល់ស្រប​ទាំងស្រុង លើ​សេចក្តីស្នើ​កែ​ច្បាប់​ចំនួន​៤ រួមមាន ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ និង ច្បាប់​ស្តីពី  ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ​។​

​បើ​តាម​នាយក​ប្រតិបត្តិ​អង្គការ​ណិចហ្វិច លោក សំ គន្ធា​មី មានប្រសាសន៍ថា បើ​ច្បាប់​ទាំង​៤ ចូល​ជា​ធរមាន ហើយ​សភា​សម្រេច​បែងចែក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទៅ​បក្ស​នយោបាយ​ផ្សេងៗ​ទៀត រួម​ទាំង​តុលាការ​កំពូល ក៏​សម្រេច​រំលាយ​គណបក្សប្រឆាំង​នោះ លោក​ថា  នឹង​ធ្វើឲ្យប៉ះពាល់​ដល់ឆ​ន្ទៈ​ប្រជាពលរដ្ឋ​ជាង​៣​លាន​នាក់ ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំ​ង​។​

​ជាងនេះទៅទៀត លោក​និយាយថា​៖ «​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ ហើយ​គេ​បែងចែក​អាសនៈ ចង់បាន​ម៉េច ហើយ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ យើ​ទៅ​យក​របស់​គេ​ម៉េច បើ​គេ​អត់​បោះ​ឲ្យ​យើង វា​អត់​ស្រប​ទៅតាម​ឆន្ទៈ​អ្នកបោះឆ្នោត ហើយ​វា​ត្រូវ​គោលការណ៍​ប្រជាធិបតេយ្យ​ផង​»​។​

​ដោយឡែក បើ​តាម​មន្ត្រី​ផ្នែក​ច្បាប់ នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល លោក យឿ​ង សុធា​រ៉ា លើកឡើងថា ច្បាប់​បោះឆ្នោត​ថ្មី ដែល​ប្រកាស​ឲ្យប្រើ​ឆ្នាំ​២០១៥ មានចែង​ពី​ការដក​យក​អាសនៈ របស់​គណបក្ស​នយោបាយ​មួយ ទៅ​ចែក​ឲ្យ​គណបក្សនយោបាយ​មួយ​ផ្សង​ទៀត ក្នុង​ករណី​គណបក្ស​នោះ ធ្វើពហិការ​មិន​ចូល​ប្រជុំ​សភា​ដំបូង ឬ​មិន​ចូល​ស្បថ តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ​។ ប៉ុន្តែ​មន្ត្រី​ផ្នែក​ច្បាប់​រូបនេះ ថា តាម​គោលការណ៍​ច្បាប់​ថ្មី​នេះ មិន​អាច​អនុវត្ត​ថយ​ក្រោយ ដោយ​ទៅយក​អាសនៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួលបាន​អំឡុង​ឆ្នាំ​២០១៣ មក​អនុវត្ត​បាន​ទេ​។​

​ផ្ទុយទៅវិញ «​ប៉ុន្តែ​នៅក្នុង​ច្បាប់​បោះឆ្នោត​ថ្មី គេ​មាន​ចែង​អំពី​បញ្ញត្តិ​ហ្នឹង អញ្ចឹង​បើ​យក​ច្បាប់​បោះឆ្នោត​ថ្មី​ហ្នឹង មក​អនុវត្ត វា​ទៅ​ជា​អនុវត្ត​ច្បាប់​ប្រតិសកម្ម​ហើយ មានន័យ​ថា ធាក់​ថយ​ក្រោយ​ហើយ​»​។​

​ចំណែក អ្នកវិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា ឯណោះ​វិញ វិភាគ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មែន លោក​ថា នឹង​ធ្វើឲ្យប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​នឹង​អាច​រង​សម្ពាធ​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​។​
​បញ្ហា​នោះ​លោក​វិភាគ​ថា​៖ «​ខ្ញុំ​ស្វាគមន៍ និង​គាំទ្រ ដែល​រដ្ឋាភិបាល​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​មហាអំណាច​ចិន​បានល្អ​។ […] ប៉ុន្តែ មិនគួរ​ផ្តាច់ខ្លួន​ចេញ​ពី​សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក បានទេ ព្រោះ​បច្ចុប្បន្ន​អត់ ពឹងផ្អែក​នាំ​ទំនិញ​វាយនភ័ណ្ឌ (​មិន​នាំ​) ទៅ​ទីផ្សារ​ចិន​ទេ គឺ​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ […] ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហ​ថា ខ្លួនឯង​ថា​ត្រូវ ហើយ​ប្រទេស​នានា ដូចជា នៅ​សហគមន៍​អឺរ៉ុប ដូចជា​ប្រទេស​មួយចំនួន​គេ​មាន​វិធានការ ខ្ញុំ​គិតថា កម្ពុជា​អាច​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ធំ​»​។​

​យោង​សេចក្តីថ្លែងការណ៍ ចុះផ្សាយ​កាល​ថ្ងៃទី​១២​ខែតុលា តំណាង​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​ហៅ​ចេតនា ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អ្នកគាំទ្រ​ជិត​ពាក់កណ្ដាល​ប្រទេស​នោះ​ថា ជា​ការប៉ះពាល់​សិទ្ធិ​នយោបាយ និង សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ថា​ជា​ការដើរថយក្រោយ នៃ​អនាគត​លទ្ធិប្រជាធិបតេយ្យ របស់​កម្ពុជា​។​

​ភាព​អសកម្ម​វិញ​ក្រោយពី​ការចាប់ខ្លួន​លោក កឹម សុខា គឺ​សហគមន៍​អន្តរជាតិ រួមមាន រដ្ឋាភិបាល​ប្រទេស​អូស្ដ្រាលី សហគមន៍​អឺរុប បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួនទៀត បាន​ហៅ​ការចាប់ខ្លួន​លោក កឹម សុខា ថា ជា​ការគំរាមកំហែង​ផ្នែក​នយោបាយ និង​ទទូច​ឲ្យ​ដោះលែង លោក កឹម សុខា ជាបន្ទាន់ ដោយ​ថា ដើម្បី​ធានា​ដំណើរការ​បោះឆ្នោត ដែល​ត្រូវតែ​មាន​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដល់​ការបោះឆ្នោត​សកល​ខាងមុខ ហើយ​ដែល​គេ​មិន​មាន​ជំនឿ​ថា​នឹង​មាន​ការបោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ​នូវ​កម្ពុជា​ក៏​ព្រោះតែ​សូម្បី​តែ​កៅអី​របស់​គ​ណះ​បក្ខ​សង្គ្រោះ​ជាតិ​ក៏​ត្រូវបាន​គេ​រំលោភ​ប្លន់​យក​ទៅ​ធ្វើជា​កម្មសិទ្ធិ​អស្ស​នះ​សម្រាប់​អង្គុយ​ក្នុង​រដ្ឋសភា​នោះ ៕
​ដោយ ស ជា​ត​

mp lao-monghay3 thunsaray3

Filed in: នយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− four = 4

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!