0

បែកធ្លាយ​រឿងអាស្រូវ ប្រធាន​ពេទ្យសត្វ ខេត្ត​រាប​ត្រូវបាន​បកអាក្រាត​ពុករ​លួ​យ !

ខេត្តសៀមរាប ៖ ថ្មីៗ​មាន​ករណី​បែកធ្លាយ​បើក​កកាយ​រិះគន់​យ៉ាង​ឥត​សំចៃ​ថា ៖ ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​ត្រូវបាន​ផ្ទៃក្នុង​បកអាក្រាត​បង្ហាញ​ក្រុម​អ្នកសារព័ត៌មាន អោយ​ជួយ​ចុះផ្សាយ​ជាច្រើន​អង្គភាព​លាតត្រដាង​ពី​អំពើពុករលួយ អត្ថនោម័ត នឹង​ផ្ដាច់ការ​ទៅ​លើ​បុគ្គលិក​ផ្ទៃ​ក្នុង​ការងារ​ជាច្រើន​ករណី និង​ការ​អសមត្ថភាព​ផងដែរ ។​

​មិនតែប៉ុណ្ណោះ មិន​ត្រឹមតែ​ផ្ដាច់ការនិយម បក្ខពួក​ជាធំ​ធ្វើ​ការងារ​តែ​បក្ខពួក​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​លោក​ប្រធាន ក៏​ត្រូវ​បាន​រង​ការរិះគន់​ពី​សំណាក់​ក្រុម​មន្ត្រី​ក្រោម​ឱវាទ​ថា បាន​បើកដៃ ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​យួន ចូល​មក​ចែកចាយ នៅ​ខេត្ត​សៀមរាប យ៉ាង​អាណាធិបតេយ្យ​បំផុត ដោយ​គ្មាន​ការ ត្រួតពិនិត្យ នឹង​ទប់ស្កាត់​សូម្បី​បន្តិច ។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀតថា​៖ គឺ​លោក ព្រំ វិច ដែល​ជា​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល មិន​ត្រឹមតែ​ទទួលរង​រិះគន់ថា ៖ ខ្វះ​វិធានការ​វិជ្ជាជីវ​ប្រើ​ការងារ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​អោយមាន​ប្រសិទ្ធិភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​មេក្រុម​ឈ្មួញ​ដេប៉ូ​កាប់​ជ្រូក ដោយ​តម្រូវអោយ​ក្រុម​ឈ្មួញ​ទាំងនោះ​ចូល​មក​បង់​លុយ​ខែ​យ៉ាង​ត្រូវប៉ាន់​បំផុត ។​

​គួរបញ្ជាក់​ថា ៖ ជាធម្មតា​គឺ​លោកនាយ​ត្រូវតែ​ដាក់បទបញ្ជា​មន្ត្រី​អោយ​ចុះ​ទៅ​តាម​គោលដៅ​ពិនិត្យ​តាម​កន្លែង​កាប់​សត្វ​ជ្រូក ទីតាំង​លក់​មាន់​ទា ដែល​នាំចូល​មកពី​ប្រទេស​យួន និង​ប្រទេស​ថៃ ។ ប៉ុន្ដែ​ដឹង​ស្អី​បែរជា​លោក​ប្រធាន​ងាប់​ត្រគាក ហៃអើៗ​ដេក​ចាំតែ​ទទួល​ស្រោមសំបុត្រ ផលប្រយោជន៏​បង់ខែ ដែល​ក្រុម​ឈ្មួញ​បង់​អោយ​ក្នុង​មួយ​ខែៗ​រាប់​សឹប​លាន​រៀល យ៉ាង​រលូន​ដោយ​មិន​ខ្វល់​ពី​ច្បាប់​កំណែទម្រង់​ស្អី​គេ​នោះទេ ។

​តាម​ប្រភព​ដដែល​អោយដឹងទៀតថា ៖ គេ​ពុំ​ដឹង​ពី​ចំណាត់ការ​របស់​លោកនាយ​ពេទ្យសត្វ​ខេត្ត​នេះ មាន​វិធានការ​បែបណា​ទេ ទៅលើ​ពួក​ក្រុម​ឈ្មួញ​អាជីវករ​ខុស​ច្បាប់​ទាំងនោះ ទើប​បាន​បណ្ដោយ​អោយ​ក្រុម​ឈ្មួញ​ចេះតែ​នាំចូល​សត្វ​ជ្រូក មកពី​ប្រទេស​យួន យក​មក​កាប់​លក់​យ៉ាង​ពេញបន្ទុក​នៅតាម​បណ្ដា​ទីផ្សារ ខេត្ត /​ក្រុង និង​តាម​ទីផ្សារ​នានា ក្នុង​ខេត្ត​សៀមរាប​ទាំងមូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​សុខភាព​សា​ធារ​ណះ​សូម្បី​បន្ដិច​ណា​សោះ ។

​មិនតែប៉ុណ្ណោះ​ប្រភព​អោយដឹងទៀតថា ៖ ដូចជា​នូវ​មានពេលខ្លះ គឺ​ជ្រូក​នាំ​ចូល​បាន​ងាប់​មុន​ការកាប់​លក់​ទៅ​ទៀត មិន​ដឹង​មូលហេតុ​។ ហើយ​ដែល​ករណី​នេះ​វា​គឺជា​បញ្ហា​មួយ​ដែល​បារម្ភ​ដល់​សុខភាព​សា​ធា​រណះ គួរតែ អគ្គនាយក​ផលិតកម្ម និង​បសុព្យាបាល​ពេទ្យសត្វ ចំណុះ​ក្រសួង​កសិកម្ម មិន​ត្រូវ​ព្រងើយ​មើលរំលង​ពី​ទង្វើ​អសកម្ម​របស់​មន្ទី​រ​កសិកម្ម​ខេត្ត និង​ក្រុម​ពេទ្យសត្វ និង​បសុព្យាបាល​ខេត្ត​សៀមរាប​នោះ​ទេ​។

​ជា​ការកត់សម្គាល់​មក​ទល់​ពេល​នេះ បើទោះបីជា​មាន​ករណី​មិន​ប្រក្រតី​ជុំ​វ​សិញ​ការនាំ​សត្វ​ជ្រូក​ចូល​ក៏ដោយ ដែល​គេ​សង្ស័យថា ៖ ជា​ប្រភេទ​ជ្រូក​មាន​ជំងឺ​ក្ដី ជ្រូក​ជំងឺឆ្លង​ក្ដី ប៉ុន្ដែ​ក៏​មិន​ត្រូវបាន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ក្រោម​ការដឹកនាំ​របស់​លោក​ព្រំ​វិច​ធ្វើការ​ត្រួតពិនិត្យ​នោះ​ឡើយ​។ ហើយ​ជាទូទៅ​ចំពោះ​សុខភាព​សា​ធា​រណះ​គឺ​ប្រជាពលរដ្ឋ មាន​ការភ័យខ្លាច យ៉ាងខ្លាំង​នៃ​ការឆ្លង​ជំងឺ​ផ្សេងៗ​ពី​សត្វ​ជ្រូក​ត្រី​សាច់ ដែល​នាំ​មក​ពី​ក្រៅ​ប្រទេស​ជិតខាង គឺ​ប្រទេស​យួន និង​ប្រទេស​ថៃ នោះឯង​។

​ផ្ទុយ​ពី​ក្រុម​មន្ត្រី​ជំនាញ​ពេទ្យសត្វ ខេត្ត​សៀមរាប​នេះ​វិញ មិន​បាន​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ចំពោះ​ការនាំ​ចូល​របស់​ក្រុម​ឈ្មួញ​អោយបាន​ម៉ត់ចត់​នោះ​ហើយ​ទើប​បណ្ដាលអោយ​ក្រុម ប្រជាពលរដ្ឋ ធ្វើ​ការរិះគន់​យ៉ាង​ឥត​សំចៃ មាត់​។​

​ផ្ទុយ​ទៅ​ពាក់ព័ន្ធ​ទៅនឹង​ការ​រិះ​គន់ំ​ពី​សំណាក់​ប្រជាពលរដ្ឋ​នេះ​លោក​ព្រំ​វិច​ធ្លាប់បាន​លើកឡើងឲ្យ ដឹងថា ៖ ការនាំ​ចូល​សត្វ​ជ្រូក មក​ពិឃាដ​នៅ​សៀមរាប​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ៣ ធំៗ គឺ ក្រុមហ៊ុន​ស៊ី​ភី​,​អង្គរ​សុខ​សារឹទ្ធ និង​ក្រុមហ៊ុន​ចន្ធូ​មានជ័យ ។ ហើយ​ដែល​ល្បី​ថា ៖ គេ​មានច្បាប់​ពី​ក្រសួង​ត្រឹមត្រូវ និង​ក៏​មាន​អាជីវករ​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ ដែល​នាំចូល​ពី​បណ្ដា​ខេត្ត​នានា និង​មាន​លិខិតស្នាម​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ការិយាល័យ​ជំនាញ ៕     ដោយ  ស្ទាំង​ស​

 

petsat-seamreab1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− five = 4

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!