0

​កុងស៊ុល​អូស្ត្រាលី​៖​ការរំលាយ​គ​ណះ​បក្ខ​សង្គ្រោះ​ជាតិ អាច​ធ្វើអោយ​មាន​ផលប៉ះពាល់​ធ្ងន់់​ដល់​ការបោះឆ្នោត​សកល​ខាងមុខ !

-​កុងស៊ុល​អូសស្ត្រលី ៖ ការរំលាយ​គ​ណះ​បក្ខ​សង្គ្រោះ​ជាតិ អាច​ធ្វើអោយ​មាន​ផលប៉ះពាល់​ធ្ងន់់​ដល់​ការបោះឆ្នោត​សកល​ខាងមុខ ជាការ​ពឹត !

​ដូចជា​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការវិវត្ត​នូវ​ស្ថានការណ៍​នយោបាយ​ថ្មីៗ​របស់​កម្ពុជា និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​យ៉ាងខ្លាំង ។ ហើយ​ដែល​ការបារម្ភ ចង់​និយាយ​ពី​ការបោះឆ្នោត​ដ៏​មាន​តម្លាភាព​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ខាងមុខ ប្រសិនបើ​ប្រទេស​កម្ពុជា  ហ៊ុន សែន ចាប់​រំលាយ​ហែក​បំបាក់​បក្ស​សង្គ្រោះ​ជាតិ ដូច​ប្លន់​យក​ទៅ​ចែក​គ្នា​អង្គុយ​បែបនេះ គេ​សួរ​ថា​តើ​លិទ្ធិប្រជាធិបតេយ្យ និង​ការបញ្ចេញមតិ ស្រប​តាម​រដ្ឋធម្មនុញ្ញ ការបោះឆ្នោត  ដោយ​សេរី​ពហុ​បក្ខ នោះ បែប​ដូចម្ដេច យ៉ាង​ណា​ទៅ ? ហើយ​តើ​អោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​បោះឆ្នោត​ទៅ​អោយ​នរណា បើ​បេក្ខជន​ជា​អ្នក​ឈរជើង​អោយគេ​បោះ​សុទ្ធតែជា​អន្កលេង​ជើង​ខ្លាំង​០៣​សន្លឹក​នោះ ។

​ដោយឡែក បើ​យោង​តាម​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ស្ថានទូត​អូស្ត្រាលី​នៅ​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ទៀត​ថា ៖ អូស្ត្រាលី​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ដំណើរ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​បាន​បង្ហាញជូន​រាជរដ្ឋាភិបាល​កម្ពុជា នូវ​ការព្រួយបារម្ភ​ជុំវិញ​ការវិវត្ត​នយោបាយ នា​ពេល​ថ្មីៗ​នេះ​ដែល​ឃើញ​ថា ៖ មិន​ប្រក្រតី ។

​បញ្ហា​នោះ​តាម​ស្ថានទូត​អូស្ត្រាលី បាន​ចាប់អារម្មណ៍​ថា​សកម្មភាព​ថ្មី​បំផុត​ពាក់ព័ន្ធ​នឹង​ការ​សុំឲ្យ​មាន​ការរំលា​យ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ក​ឲ្យមាន​ការព្រួយបារម្ភ​ជា​បន្ត​ទៀត​។ ហើយ​ការឈាន​ទៅរក​ការលុបចោល​គណបក្សប្រឆាំង​ធំចំបង​នឹង​ក្លាយ​ជា​ជំហាន​ថយ​ក្រោយ​មួយ​នៅក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​ការទទួល​បាន​ការបោះឆ្នោត​ជាតិ​ដែល​សេរី យុត្តិធម៌ និង​មាន​តម្លាភាព​នា​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ ដែល​មាន​ន័យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពង់តែ​ដើរ​ថយក្រោយ ។

​មិនតែប៉ុណ្ណោះ ស្ថានទូត​អូស្ត្រាលី សូម​លើក​ទឹកចិត្ត​ដល់​កម្ពុជា ក្នុង​ការផ្តល់​នូវ​បរិយាកាស​អំណោយផល និង ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​នូវ​សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​។ ហើយ​ដែល​ផ្អែក​លើ​វិស័យ​ព័ត៌មាន​ដ៏​រស់​រវើក សង្គម​ស៊ីវិល ដែល​សកម្ម និង​គណបក្ស​នយោបាយ​ប្រឆាំង ដែល​អាច​ជឿជាក់​បាន​ជា​សង្គម​ប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ ។​

​ផ្ទុយទៅវិញ ជាមួយគ្នា​នេះ​ផង​ដែរ លោក ផៃ ស៊ីផា​ន ដែល​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ធ្លាប់​រង​ការព្រមាន ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា​ជា​អ្នក​និយាយ​ប៉ប៉ាចប៉ប៉ោច​ឥត​បានកា​រ នោះ ៖ បាន​ហៅ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​ទាក់ទង​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ថា​៖ ជា​សិទ្ធ គឺជា​សិទ្ធិ​របស់​ពួកគេ ។
​ក៏​ប៉ុន្តែ​កម្ពុជា​ចង់បាន​ប្រជាធិបតេយ្យ​មួយ​ដែល​មិន​ស្ថិត​ក្រោម​ការជ្រៀតជ្រែករ​បស់​បរទេស​ណាមួយ​ឡើយ​។ បន្ថែម​ពី​នេះ​លោក​ផៃ ស៊ីផា​ន​បញ្ជាក់ថា កម្ពុជា​នៅតែ​ព្យាយាម​ពន្យល់​បរទេស​ទាំងនោះ ខណៈ​ដែល​ពួកគេ​គឺជា​ដៃគូ​ពិភាក្សា​និង​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។​

​ទៅវិញ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​នៅពេលនេះ បាន​ធ្វើ​ឡើង​តែ​២​ថ្ងៃ ជាប់ៗ​គ្នា​ប៉ុណ្ណោះ បន្ទាប់​ពី​ស្ថាន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ បន្ថែមទៀត ជម្រុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ នូវ​អ្វី​ដែល​បណ្តុំ​ប្រទេស​អឺរ៉ុប​២៨​ប្រទេស យល់ថា​ជា​ការដក​យកចេញ​ដោយ​បង្ខំ​ពី​ឆាកនយោបាយ​នៃ​គណបក្ស​មួយ​ដែល​បានឈ្នះ​សម្លេងឆ្នោត​ប្រជាពលរដ្ឋ​ជាង​៤០% នៅក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ពេល​ថ្មីៗ​នេះ និង​អាច​ជា​ការ​វាយបក​យ៉ាងធ្ងន់ធ្ងរ​វិញ​ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​កំពង់តែ​វិ​វឌ្ឍន៏ ល្អរ​របស់​កម្ពុជា   និង​អាច​បាត់បង់​នូវ​កិត្យានុភាព​នៃ​ដំណើរការ​បោះឆ្នោត សកល​ទៅវិញ នូវពេលដែល​គេ​ប្រើ​វិធី​ឈ្នះ​ដោយ​ប្រការ​ស្មោគ្រគ្រោក​បែបនេះ​។​ហើយ​ការសម្តែង​ការព្រួយបារម្ភ​នេះ បាន​ធ្វើឡើង​ស្របពេល​ដែល តុលាការ​កំពូល​កំពុង​ចាត់ការ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​សេចក្តីស្នើ​វិសោធនកម្ម ច្បាប់​ស្តីពី​ការបែងចែក​អាសនៈ​រដ្ឋសភា​របស់​គ​ណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ឲ្យទៅ​គណបក្ស​ផ្សេង​ទៀត​៕
​ដោយ ស​ថ្លា​

 

australiaembassador_cambodia

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


1 × = nine

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!