0

​មេ​ឈ្មួញ​ដុះ ស្លែរ​ដ៏​ឈើ​ល្បី ឈ្មោះ​ណាប់​វណ្ណៈ ហៅ​អា​ណាក់ ក្បាល​ធំ​ជា មន្ត្រី​អាវុធ ហត្ថ ខេត្ត​រតនគិរី ដឹកជញ្ជូន​ឈើ ខុសច្បាប់​ទៅ លក់​ស្រុក​ច្រើន ជាង​មុន​ទៀត

(​ខេត្តរ​តនះ​គីរី​)​សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង បាន​លុង បានឲ្យដឹងថា ថ្មីៗ​នេះ​មាន​រថយន្ត សាំ​យ៉ុង​ជា ច្រើន​គ្រឿង ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ដឹក​ឈើ​ចេញពី ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ នៅក្នុង​ភូមិ​អភិវឌ្ឍន៍  សង្កាត់​ឡា​បាន សៀក​ក្រុង បាន​លុង​ដែល ជា ឃ្លាំង​របស់​ឈ្មោះ ណាប់ វណ្ណៈ  ហៅ​ណាក់​ក្បាល​ធំ​។​

​មន្ត្រីរាជការ និង​សមត្ថកិច្ច​ក្នុង​ក្រុង​បាន​លុង  បានឲ្យដឹងថា ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដឹកជញ្ជូន​ឈើ ប្រណីត​ខុសច្បាប់ ស្ទើរ​រាល់​យប់​ថ្ងៃ ចេញពី​តំបន់​ព្រៃ សហគមន៍​ស្រុក​កូន​មុំ ស្រុក​វ៉ើន​សៃ យក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង នៅ​សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ហើយ​បន្ត​ដឹក ជញ្ជូន​ចេញទៅ ស្រុក​យួន យ៉ាង​រលូន​។​

​ប្រភព​បានឲ្យដឹងថា  មាន​ឈ្មួញ​យួន​សហការ​ជាមួយ ឈ្មោះ ណាប់ វណ្ណៈ  ហៅ​ណាក់​ក្បាល​ធំ រត់​ការបង់ លុយ​ឲ្យ សមត្ថកិច្ច​តាម​ដងផ្លូវ​ជា ច្រើន​ស្ថាប័ន ហេតុនេះហើយ ទើប​ឈ្មោះ ណាប់ វណ្ណៈ ហៅ ណាក់​ក្បាល​ធំ អាច​ធ្វើ​សកម្ម ភាព​ដឹកជញ្ជូន ឈើ​យ៉ាង​ស្រួលៗ​។​

​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុ ង​ខេត្តរតនគិរី បានឲ្យដឹងថា មួយ​រយៈពេល កន្លងទៅនេះ ឈ្មួញ​ឈើ ឈ្មោះ​ណាប់​វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​បង្កើន​សកម្មភាព ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​ដោយ គ្មាន​ញញើត អ្វី​ទាំងអស់ ព្រោះ គ្មាន​សមត្ថកិច្ច ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ប្រភព​បានឲ្យ ដឹង​ទៀត​ថា​ឈ្មោះ  ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ជា មន្ត្រី​អាវុធហត្ថ ខេត្ត​រតនគិរី ហើយ​មាន​លោក គឹម រស្មី មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្ត​រតនគិរី ជា​ខ្នងបង្អែក​យ៉ាង រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ ស្រេច​តែ​អំពើ​ចិត្ត​។​
​ដោយសារ​ឈ្មោះ ណាប់​វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ អាច​ដឹក​ជញ្ជូន​ឈើ ចេញ​ទៅ​ស្រុក យួន​យ៉ាង​រលូន ទើប​ព្រៃឈើ នៅ​ស្រុក​អូរ​ជុំ ស្រុក​កូន​មុំ ស្រុក​វ៉ើន​សៃ ខេត្ត​រតនគិរី និង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​ប្រឈម នឹង​ការបំផ្លាញ យ៉ាង​មហន្តរាយ​។​

​ឈ្មួញ​មួយចំនួន​នៅក្នុង​ខេត្ត​រតនគិរី បានឲ្យដឹង​ថា​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ មាន​ខ្នងបង្អែក យ៉ាងរឹងមាំ ហើយ​អាច​រកស៊ី ដឹកជញ្ជូន​ឈើ ខ្លាំងក្លា​ជាង​គេ ក្នុងចំណោម ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ទៀត​នៅក្នុង​ខេត្ត​រតនគិរី​។​
​ពេលខ្លះ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ បាន​ប្រមូល​ទិញ ឈើ​ពី​ឈ្មួញ​ដែល ដឹក​តាមរ ថយ​ន្ត សាំ​យ៉ុង​ពី ស្រុក​សៀម ប៉ាង យកមក​លក់ នៅ​ចំណុច ទន្លេស្រែពក ស្រុក​កូន​មុំ ដោយ​ឈ្មួញ​តូចៗ​ខ្លះ​ដឹ ក​ជញ្ជូន​ឈើ​តាម​ផ្លូវទឹក យក​មក​គរ​ទុក​នៅ ចំណុច​កំពង់ ដ​ស៊ី​នឿន​ចាស់ ហើយ​មាន​រថយន្ត យី​ឌុប​ធំៗ​ទៅ​ប្រមូល ដឹកជញ្ជូន​បន្ត​។​

​ប្រភព​បានឲ្យ ដឹង​ទៀត​ថា​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ មាន​លាក់ទុក​ឈើ នៅ​ចំណុច​ភូមិ កា​ឡាន់​ញ៉ៃ ឃុំ​ប៉ុង ស្រុក​វ៉ើន​សៃ និង​ដឹក​ចេញពី​តំបន់ អភិរក្ស​ស្រុក លំផាត់ ចេញ​តាម​ផ្លូវ លំ​ក្រាល​ក្រួស​ក្រហម ចូល​ទៅ​ផ្លូវ​ជាតិ លេខ​៨ ហើយ​ចេញ ទៅ​ស្រុក​យួន​តាម ច្រក​អូរយ៉ាដាវ​យ៉ាង​រលូន​។​

​ទង្វើ​របស់​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ គឺជា​ការបំពាន លើ​បទបញ្ជា​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រមុខ រាជរដ្ឋាភិបាល យ៉ាង​គឃ្លើន ៕

 

avai39

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


seven + 3 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!