0

​លោក ឆែ សុធា និង​លោក ហ៊ុយ សុជាតិ ជាន់ឈ្លី​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​យ៉ាង​ពេញបន្ទុក គួរ​ណាស់​តែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការ​ស៊ើប​អង្គ​កេត​

​ពី​ខេត្ត​បន្ទាយមានជ័យ ៖ ស្ដាប់​ក្រុមកម្មករ​អូសរ​ទេះនឹង ក្រុម​ឈ្មួញ​ជាច្រើន​បាន​លួចខ្សឹប​ថ្អូ​ញ​ថ្អែ​ថា​៖ ប្រការ​ដែល​លោក ហ៊ុយ សុជាតិ ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ប្រើ​អំណាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ប្រព្រឹត្ត​អំពើ​ពុករលួយ​អោយ​មន្ត្រី​ក្រោមបង្គាប់​ជម្រឹត​ទារលុយ​ប្រជាពលរដ្ឋ​តាម​តែ​អំពើ​ចិត្តបាន​ក៏​អាស្រ័យ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឆែ សុធា ដែល​ជា​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​បាន​ផងដែរ ។

​ជាក់ស្ដែង​ទំនិញគេចពន្ធ​ជាច្រើន​មុខ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កំពង់តែ​ត្រូវបាន​គេ​នាំចូល​ស្ទើរតែ តាម​គ្រប់​ច្រកល្ហក​របៀង​ព្រំដែន និង​តាម​ច្រកទ្វារ​អន្ដ​រះ​ជាតិ​ប៉ោយប៉ែ​ត​នឹង​សុទ្ធតែ​ត្រូវបាន​គេ​មើលឃើញ​ថា​៖​កំពុង​កើត​មាន​ការឃុបឃឹត​បើកភ្លើង​ខៀវ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញ​ហាមឃាត់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​គ្រប់​ច្រកល្ហក​ពី​សំណាក់ លោក​មេ​គយ​មានអំណាច ។ ហើយ​បណ្ដោយ​អោយ​មាន​ការ​ចរាចរ​លំហូរ​ទំនិញគេចពន្ធ​ចូល​យ៉ាង​អនាធិបតេយ្យ​បំផុត​ទាំង​ថ្ងៃ ទាំងយប់ ជ្រក​ក្រោម​ការប្រើ​រូបភាព ដឹកជញ្ជូន​អូស​តាម​រទេះ ប្រភេទ​ធំៗ​យក​មក​ស្តុក​ទុក​តាម​ឈ្លាំង លួចលាក់​ជា​ច្រើន​ទីតាំងនៅ​ក្នង​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល ដោយ​គ្មាន​ការត្រួតពិនិត្យ នឹង​សួរនាំ​ពី​សំណាក់​ក្រុម ជំនាញ​គយ​ក្រោម​ការដឹកនាំ របស់លោក ហ៊ុយ សុជាតិ សូម្បី​បន្តិច​ទេ​។​

​ប្រភព​ផ្ទៃក្នុង​គយ​បាន​អះអាង​ទៀតថា ៖ ជាធម្មតា​ពួកគេ​ស្គាល់​ឈ្មួញ​ទាំងនោះ ច្បាស់​ដូច​បាតដៃ​អញ្ចឹង​បើ អ្នក​អូសរ​ទះ ទំនិញ​ទាំងនោះ​ចម្លែក​គឺ​គេ​ពួក​គ្រាន់តែ​សួ​ថា ៖ ជា​របស់​អ្នកណា​តែប៉ុណ្ណោះ គឺ​ទៅ​បាន​ដោយ​សុវត្ថិភាព ពុំ​ចាំ​
​បាច់​រុះរើ​ឆែកឆេរ ឫ​តាមដាន​ទៅដល់​ឃ្លាំង ស្តុក​ទំនិញ​នោះទេ​ព្រោះ​តែ​ពួក​គេ​ស្គាល់​មុខ​ថៅកែ​រួចហើយ ដោយ​ពួកគេ​ជាប់​កាតព្វកិច្ច​បង់លុយ​ប្រចាំខែ​ប្រចាំ​ជើង ជាប្រចាំ​នោះ ។​

​បើ​តាម​ប្រភព​ប្រជាពលរដ្ឋ អូសរ​ទេះជា​ច្រើន​ចេញចូល​ទៅ​ប្រទេស​ថៃ ឆ្លងកាត់​មុខ​ការិយាល័យ​ស្នាក់ការ​គយ នឹង រដ្ឋាករ​ប៉ោយប៉ែត បាន​ខ្សឹប​នឹង​រិះគន់​អោយដឹង​ជា​បន្ដបន្ទាប់​ក៏​ដូចជា​បាន សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ ក្រសួង​សេដ្ឋកិច្ច​
​ហិរញ្ញវត្ថុ ក៍​ដូចជា​លោកនាយ គុណ ញឹម ដែល​ជា​នាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដឹង​ទៀត​ថា ៖  ជា​សំណូមពរ គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ផង ហើយក៏​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​បុរស ហ៊ុយ សុជាតិ ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ គាប​ចាប់​ជម្រឹត​ប្រជាពលរដ្ឋ​ជា​បន្ដ​តាម​តែ​ទំនើងចិត្ត​ទៀត​ដែរ ។​
​ផ្ទុយទៅវិញ រហូតមកដល់​ពេលនេះ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ ក៍​ដូចជា​អគ្គ នាយកដ្ឋាន​គយ​នឹង​រដ្ឋ​ក​រ មិនទាន់​ឃើញ​ចាត់វិធានការ ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ នឹង​បក្ខពួក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន ជ័យ​នោះ​ឡើយ​។​

​មិនតែប៉ុណ្ណោះ ដោយសារ​តែ​បញ្ហា​ហេតុនេះហើយ​ទើប​លោក ហ៊ុយ សុជាតិ នឹង​បក្ខពួក​ដែល​មាន​ការធូរលុង​បើកដៃ​ពី​សំណាក់ ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ​ធ្វើ​មិនដឹង​មិន​ផង​នោះ នៅតែ​បន្ត​សកម្មភាព​កើប​ប្រមូល​លុយ​តាម​បៀ​ប​ពុករលួយ​ឃុបឃិត ពី​ឈ្មួញ​ធំំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិ​គ្រប់​ពី​ស្រុក​ថៃ​ចូល​មក​ក្រុង​ប៉ោយប៉ែត យ៉ាង​ពេញបន្ទុក​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​សម្រាប់​ទប់​កៅអី​ខ្លាញ់ នឹង​អភិវឌ្ឍន័៏​មុខតំណែង​របស់​ខ្លួន​អោយ​រឹតតែ​ធំ នឹង​រឹងមាំ​។​

​បើ​តាម​ការ​លួចខ្សឹ​បង្ហើប​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានឲ្យដឹង​ទៀតថា ៖  បើទោះបីជា​ឈ្មួញ នឹង​ក្រុម​អាជីវករ ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ ដែល​បង់ពន្ធ​ត្រឹមត្រូវ​ក៍ដោយ ក៍​ចៀ​សមិន​ផុត​ពី​ការ​យក​លុយ​ទៅ​ទម្លាក់​បង់​ក្នុង​ហិប​ខ្មៅ​ពុករលួយ​របស់​មន្ត្រី​គយ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ និង​លោក ឆែ សុធា ដែល​ជា​មេ​សាខាគយ​ល្បី​ឈ្មោះ​ពុករលួយ​នោះឡើយ​។​
​មាន​ការលើកឡើង​ពី​ក្រុម​មន្ត្រី​អោយ​ដឹងថា ៖ បច្ចុប្បន្ន​នេះ​លោក ហ៊ុយ សុជាតិ នឹង​បក្ខ​ពូក​មួយចំនួន​តូច ត្រូវបាន​ក្រុម​ឈ្មួញ​រិះគន់​យ៉ាងខ្លាំងៗ​ថា ៖ បញ្ជា​របស់​លោក ហ៊ុយ សុជាតិ បានដាក់​ការគាបសង្កត់​មន្ត្រី​បណ្ដាល​អោយ​មន្ត្រី​ទៅ​គាបសង្កត់​ក ឈ្មួញ នឹង​ប្រជាពលរដ្ឋ​ឲ្យ​បង់លុយ​លើ​តុ ក្រោម​តុ​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត ដោយ​មិន​ខ្វល់​ពី​ទុក្ខវេទនា របស់​ប្រជា​ក្រីក្រ​រកស៊ី​លំបាក​ចិញ្ចឹម​ឆ្នាំង​នោះទេ ។​

​ជាងនេះទៅទៀត ដោយសារតែ​ប្រការ​ទាំងនេះ​ហើយ បាន​ធើ្វ​អោយ​មហាជន​ជាច្រើន បាន​ធ្វើ​ការរិះគន់​សង្ស័យ​ទៅលើ​លោក គុណ ញឹម ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ថា​បាន​រួម​ដៃ​ឃុប​ឃឹត​ជាមួយ​មន្ដី នឹង​ក៏បាន​សុំ​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ និង​លោក អូន​ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​នឹង​ហិរញ្ញវត្ថុ​គួរតែ​ចាត់វិធានការ​ទៅលើ​មន្ដ្រី​អសមត្ថភាព នឹង​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ និង​មេ​គយ ឆែ សុធា ព្រមទាំង​បក្ខពួក​ជាបន្ទាន់ ផង ដើម្បី​បង្កើន​កំណើន​លើ​ការប្រមូល​ពន្ធ​អោយបាន​គ្រប់​ជ្រុងជ្រោយ នឹង​មាន​ប្រសិទ្ធិភាព ។
​ជាពិសេស​ទៅទៀត មកទល់ពេលនេះ ឯ​លោក ឆែ សុធា ជា​ប្រធាន​សាខាគយ នឹង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ វិញ ទំនង​ធ្វើជា​មិនដឹងមិនលឺ ដែល​ប្រភព​បាន​អះអាងថា ៖ អាច​សង្ស័យ​ជា​មុខ​ស​ញ្ញ​នៅ​ពីក្រោយ លោក ហ៊ុយ សុជាតិ មេ​គយ ប្រចាំ​ច្រក​ប៉ោយ​ប៉ែត ក៏​អ​ច​ថា​បាន ព្រោះតែ​គេ​ដឹងថា ៖ មាន​មេ​ឈ្មួញ​ធំៗ​ជាច្រើន​ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ពី​អតីតះ​បាន​នឹង​កំពង់តែ​សម្រុ​ក នាំចូល​នូវ​ទំនិញគេចពន្ធ​យ៉ាង​មមាញឺក ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ដែល​បញ្ហា​នេះ មិនគួរ​បើ​បណ្ដោយ​ឲ្យ​លោក ហ៊ុយ សុជាតិ ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរបៀប​ជិះសេះ​លេង​ដៃ កោរ​លើ​ក្បាល​រដ្ឋ​ជា​បន្ត​ទៀត​នោះ​ឡើយ​។  ព្រោះ​ថា​វា​ជាការ​ជាន់ឈ្លី​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​យ៉ាង​ពេញបន្ទុក​មិនគួរ​បើ​មើល​រំលង​នោះទេ ។​

​ជុំវិញ​ពាក់ព័ន្ធ​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​ខាងលើ អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ុយ សុជាតិ និង លោក​មេស​ខា​គយ​ខេត្ដ​បន្ទាយមានជ័យ ឆែ សុធា បានទេ ក្នុងថ្ងៃនេះ ៕    ដោយ ស្ទាំង ស​

 

huysocheat_chhesothea goodfromth (1) goodfromth (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


4 × = thirty six

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!