0

ជុំ ប៊ុណ្ណា​រ័ត្ន មេ​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ព្រែក​ចាក​យក​តួនាទី​ទៅ​កាង​សម្របសម្រួល អ្នករកស៊ី​ដឹក​ទំនិញ​តាមរបៀប​ពុករលួយ​ជាន់ឈ្លី​កំណែទម្រង់​រដ្ឋាភិបាល​និង​ក្រសួង​មហាផ្ទៃ​យ៉ាង​ពេញបន្ទុក !

ខេត្ត​កំពត ៖  តាម​ក្រុម​អ្នក​រត់ការ​ឯកសារ ក្រុមហ៊ុន  នាំចូល​ទំនិញ មួយចំនួន បាន​ខ្សឹប​ទម្លាយ​ឲ្យ​ការិយាល័យ​យើង​ដឹង​ថា  ៖ មេ​នគរបាល អន្តោប្រវេសន៍ លោក   ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ  គួរឲ្យ​ស្អប់ខ្ពើម​ជាទីបំផុត​តាមរយៈ​ការ​កោសរូស​ឲ្យ​ក្រុមហ៊ុន ឈ្មួញ ប្រជាពលរដ្ឋ​ក្រីក្រ អ្នករកស៊ី​បង់លុយ​ក្រោម​តុ​តាមតែ​ទំនើងចិត្ត បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​ស្របច្បាប់  ហើយ​មាន​ឯកសារ​បង់ពន្ធ ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ។​

​តាម​ប្រភព​ឧកញ៉ា​មួយរូប​បាន​បរិយាយ​អោយ​យើង​ដឹង​ថា ៖ រាល់​ទំនិញ ១​កុងតឺន័រ ឬ​មួយ​រថយន្ត​តូច ឬ​ធុន​ធំ ត្រូវតែ​ចំណាយលុយ បង់​ជា​ច្រើន​រយ​ដុល្លារ ទើប​អាច​នាំ​ទំនិញ ពី​ទឹកដី​យួន ចូល​ទឹកដី​ខ្មែរ បាន​ដោយ​គ្មាន​ការរំខាន​បើ​មិន​ព្រម​បង់​តាម​ការកំណត់ តាម​ការទាមទៀ​របស់​មន្ត្រី​អន្ដោ​ប្រវេ​ស​ន៏ ទេ គឺ់​ដាច់ខាត​មិន​អាច​ធ្វើដំណើរ​នាំចូល​ទំនិញ​ទៅមក​រួច​ឡើយ​។​

​បើ​តាម​បា​រ៉ែ​ម​ថ្លៃ​បាយ​ក្រោម​តុ​អំពើពុករលួយ របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន មេ​នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ខេត្ត​កំពត ដែល​ដូចជា​ដាក់​បញ្ជា​អោយ​មន្ត្រី​ដាក់​កំហឹត​ជម្រឹត​ទៀ​លុយ​ក្រោម​តុ ពី​ប្រជាពលរដ្ឋ អ្នករកស៊ី ឈ្មួញ ឧកញ៉ា ចេញចូល​នាំ​ទំនិញ​ឆ្លងកាត់​នោះ មាន​ជា​អា​ទ៏​២០​ម៉ឺន ៣០​ម៉ឺន ៥០​ម៉ឺន ១​លាន​រៀល ១០០.៣០០.៥០០​ដុល្លារ និង​ប្រជាពលរដ្ឋ​ក្រីក្រ​២០០០០​រៀល អ្នករកស៊ី​តូចតាច​បន្ដិចបន្តួច ចាប់ពី ៣០០០០.៤០០០០.​ទៅ​៥០០០០​រៀល និង​អ្នកជំងឺ​ឆ្លងកាត់​គ្មាន​អត្តសញ្ញាណប័ណ្ណ​២០.៣០​ដុល្លារ ដូច​ចាប់​ជម្រឹត​ដោយ​ឃើញ​គ្មាន​ការយោគយល់​បុគ្គល​ណា​ឡើយ ។​

​មិនតែប៉ុណ្ណោះ ករណី​ពើងទ្រូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​អាង​អំណាច​ជា​មេ​នគរបាល​អន្ដោ​ប្រវេ​ស​ន៏ យក​តួនាទី​ទៅ​ចាប់​ជម្រឹត​ក្រុម​ឈ្មួញ ឧកញ៉ា ប្រជាពលរដ្ឋ អ្នកជំងឺ​ឆ្លងដែន​តាម​តែ​អំពើ​ចិត្ត​នេះ ពី​សំណាក់​លោក ជុំ ប៊ុណ្ណា​រ័ត្ន កំពុង​ប្រឈម នឹង​ការរិះគន់​យ៉ាងខ្លាំង ហើយ​ក៏​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​របរ​រកស៊ី របស់​ក្រុម​ឈ្មួញ ដែល​នាំចូល​ទំនិញ​ស្របច្បាប់ និង​ប្រជាពលរដ្ឋ​ក្រីក្រ និង​អ្នកជំងឺ​ឆ្លងដែន មិនគួរ​បើ​ថ្នាក់​លើ​អន្ដោ​ប្រវេ​ស​ន៏ នាយ​ឧត្តមសេនីយ៏​ផ្កាយ​មាស​៤ សុខ ផល មើលរំលង​នោះទេ ។​

​ជាងនេះទៅទៀត​អ្វីដែល​ធ្វើអោយ​ប៉ះពាល់​ខ្លាំង​បំផុត​នោះ​គឺជា​កិត្តិយ័ស នឹង​សេចក្ដី​ថ្លៃថ្នូរ និង​កិត្តិ​យ័ស​របស់​អង្គភាព នៃ​អគ្គនាយកដ្ឋាន នគ​បាល​អន្តោ​ប្រវេ​ស​ន៏​ក្រសួង​មហាផ្ទៃ​ដែល​តែងតាំង​បុគ្គល​ទៅ​ជា​តំណាង មិនមែន​អៅ​យ​បុគ្គល​ទៅ​ចាប់​ជម្រឹត​ប្រជាពលរដ្ឋ ឈ្មួញ ឧកញ៉ា យក​លុយ​ស្រង់ដើម​
​តាម​ច្រក​នេះ ដោយ​តម្រូវ​អោយ​ចំណាយ​បង់លុយ លើ​តុ និង​ក្រោម​តុ ទៅ​អោយ​ពួក​ខ្លួន​តាម​តែ​ទំនើងចិត្ត​នោះទេ ។

​ជា​សំណូមពរ ក៏​ដូច​មានកា​លើកឡើងថា ៖ សូម្បី​តែ​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន ចូល​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​ប្រទេស វៀតណាម និយាយ​រួម​គឺ​ប្រឈម​នឹង​ការលំបាក​ខ្លាំងណាស់ ព្រោះ​ត្រូវ​មន្ត្រីក្រោមឱវាទ របស់លោក ជុំ ប៊ុណ្ណា​រ័ត្ន គាប​ជម្រឹត​បង្ខំ​អោយ​បង់លុយ ស្រេច​តែ​អំពើ​ចិត្ត ដោយ​មិន​យោគយល់​ថា អ្នកជំងឺ ក្រ​ខ្សត់ ប្រឈម​ខ្វះមុខខ្វះក្រោយ ឫ​ត្រូវ​ប្រឈម​ត្រូវការ​ឆ្លងដែន​សង្គ្រោះ​ជ​បន្ទាន់​នោះ​ទេ ។​

​ក្រៅពី​ក្រុម​មន្ត្រី​នគរបាល អន្តោប្រវេសន៍ ចេញ​ទៅ​មន្ត្រី​គយ មន្ត្រី​កាំកុងត្រូល នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច និង​ក្រុមមន្ត្រី ស្នាក់ការ​ច្រកទ្វារ ទាំងនោះ​ភាគច្រើន​គឺ​មមាញឹក​បំផុត​គិតតែ​ពី​រឿង ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ សូម្បី​តែ​ឈ្មួញ នាំចូល​ទំនិញ​វិយោគ តាម​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ក៏ នគរបាល អន្តោប្រវេសន៍ តម្រូវឲ្យ​បង់​លុយ​លើ​តុ លុយ​ក្រោម​តុ កាន់តែ​ច្រើនឡើង រហូត​បែកធ្លាយ រឿងអាស្រូវ​ពុករលួយ ជា​ហូ​ហែរ ដល់​អ្នកកាសែត​ជា​បន្ដបន្ទាប់ ។​

​គួរបញ្ជាក់​ថា​៖ អតីតកាល​លោក  ជុំ ប៊ុណ្ណា​រ័ត្ន ធ្លាប់ធ្វើ​ជា ប្រធាន​ក្រុម នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​រាប់សឹប​ឆ្នាំ ដែល​គា​តា់ន​ជំនាញ​បំផុត​ខាង​ប្រដេញ​ចាប់​ចុះ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​នៅ​ខេត្ត​កំពត រាប់សិប​ឆ្នាំ មកហើយ លើសពីនេះ​ទៅ​ទៀត​តាម​ជំនាញ​របស់​គាត់​ស្គាល់​មុខ​ឈ្មួញ រកស៊ី ដឹក​ទំនិញ​ខុសច្បាប់​ដូច​ថ្ងៃ ដូច្នេះ​កុំ​សូម្បី​គាត់​មាន​ជំនាញ​ជា​នគរបាល​អន្តោ​ប្រវេ​ស​ន៏ នោះ ក៏​ត្រឹមកេរ៏​ឈ្មោះ​របស់​គាត់ឭ​ដល់​ឈ្មួញ​ក៏​ធ្វើអោយ​ពួក​នោះ​ខ្លបខ្លាច​ត្រូវតែ​ចូល​មក​បង់លុយ​អោយ​ក្រុម​គាត់​ដែរ ។​
​សូម​រំលឹក​ថា ៖ បើ​យោង​តាម​សេចក្តីប្រកាស លេខ​៣៥៨០ ប្រក ចុះ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ របស់​ក្រសួង​មហាផ្ទៃ លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណា​រ័ត្ន អត្ថ​លេខ ១៩៩៩៩ ពីមុន​ជា នាយរង​ប៉ុស្តិ៍ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ត្រពាំង​ស្រែ ត្រូវ​តែងតាំង​ជា ជា​នាយ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ព្រែក​ចាក ជំនួស​លោក វរសេនីយ៍ឯក ណុប សារឹម កាលពី​រសៀល ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧​ដែល​ត្រូវបាន​ដកចេញ​ពី​តួនាទី​កន្លងទៅ ។​

​ពាក់ព័ន្ធ និង​រឿង​ដ៏​រសើប​ខាងលើនេះ​ការរិយាល័យ​របស់​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ក្នុង​ថ្ងៃនេះ ប៉ុន្ដែ​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ ឈ្មួញ ឧកញ៉ា និង​អ្នក​ឧកញ៉ា​រកស៊ី​ឆ្លងដែន​វិញ​ក៏​បាន​ទទូច​សុំ​អំពាវនាវ​ហើយ អំពាវនាវ​ទៀត​អោយ​ក្រសួង​មហាផ្ទៃ​គួរតែ​ដាក់​ការស៊ើបអង្កេត​នូវ​ច្រកទ្វារ​អន្ដ​រះ​ជាតិ​ព្រែក​ចាក​ណេះ​ជាបន្ទាន់​៕
​ដោយ ស​ថ្លា៎​= រំ ពៃ​

 

sorkheng_sokphal1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


six × = 42

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!