0

​បក្ខពួក​យោធា និង​លោក ហ៊ត់ ប៊ុន​គីម កូនប្រសា​រយាយ​៤៣ មាន​អំណាច​ដឹកឈើ ឆ្លងដែន​ទៅ​យួន​រាប់សឹប​ឆ្នាំ​ដុះ​ស្លែ គ្មាន​នរណា​ហ៊ាន​ប៉ះ​បង្ក្រាប​…​មិន​ធម្មតា !

ក្រចេះ ៖ តាម​ការសង្កេត ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ ជាច្រើន​ស្ថាប័ន ក្នុង​ខេត្ត​ក្រចេះ បាន​ឃុបឃិត ឲ្យមាន​ការ ដឹកជញ្ជូន​ឈើ ឆ្លង​ទៅ​ប្រទេស វៀតណាម តាម​ច្រករបៀង ង៉ាំ​ហុក​ពីរ ស្ថិតនៅ ចំណុច​ព្រំដែន បង្គោល​លេខ​៦៥ យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការបង្ក្រាប បន្ទាប់ពី​ក្រុម​ឈ្មួញ បាន​រត់ការ​បង់លុយ ហើយ​សមត្ថកិច្ច ក្នុង​ជួរ​កងកម្លាំង ប្រដាប់​ងាវុ​ធ មួយចំនួន បានរួម​ច​ណែ​ក បង្ក​ឲ្យមាន​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ តាមរបៀប កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ព្រងើយ​ដោយ​គ្មាន​ញញើត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះទេ ។

​ជាក់ស្តែង ដូចជា​កាលពី​យប់ ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៨ រថយន្ត​យី​ឌុប ៥​គ្រឿង របស់​ឈ្មួញ ហ៊ត់ ប៊ុន​គីម បានធ្វើ​សកម្មភាព ស្ទួច​ឈើ ជា​លក្ខណៈ​ចំហរ ដោយ​គ្រាន់តែ​ឲ្យ ម្តាយក្មេក យាយ​៤៣ និង​ឈ្មោះ កែវ សុថា ហៅ មាន ជា​មន្ត្រី​យោធា ក្នុង​អង្គភាព​កងពលធំ អន្តរាគមន៍​លេខ​២ និង​ឈ្មោះ តូ​ង នៅ​កា​៣ ជា​អ្នកចាត់ចែង ដើរតួ​ជំនួស​លោក ហ៊ត់ ប៊ុន​គីម ក្នុង​ការដឹកជញ្ជូន​ឈើ ឆ្លងទៅ ប្រទេស​វៀតណាម​។

​គួរបញ្ជាក់​ថា ៖ យប់នោះ លោក ហ៊ត់ ប៊ុន​គីម បាន​បញ្ជារ​ចេញ​ឈើ តាម​ច្រករបៀង ង៉ាំ​៦២ ឬ​ច្រក TTW នៃ​បង្គោលព្រំ​ដែល លេខ​៦៥ ដោយ​ប្រើ រថយន្ត​វៀតណាម ចំនួន ៥​គ្រឿង ដោយ​គ្មាន ខ្លាចញញើត​អ្វី​ឡើយ​។

​ប្រភព​ជា​ទម្លាប់ លោក ហ៊ត់ ប៊ុន​គីម បានឲ្យ​ដៃ​ជើង​របស់​ខ្លួន ប្រមូល​ទិញ​ឈើ នៅក្នុង​ខេត្ត​ក្រចេះ យក​មក​ស្តុក​ទុក ចំណុច​ភូមិ​ប៉ោ​ដើម​ចេក ស្រុក​ស្នួល ខេត្ត​ក្រចេះ រួច​ហើយ​យក រថយន្ត​យី​ឌុប របស់​យួន និង​ឡាន​ស្ទួច មក​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ដឹក​ចេញ​ទៅ​យួន​តែម្ដង​ដោយ​មិន​មាន​ការរំខាន​ជំនាញ​សូម្បី​បន្ដិច ឫ​គេ​បានរួម​ដៃ​ធ្វើ​ការងារ​ព្រៃឈើ​ខុសច្បាប់​នេះ​ជា​លក្ខណះ​ប្រព័ន្ធ​តែម្ដង ។

​មកទល់​នឹង​ថ្ងៃ​នេះ មេ​ឈ្មួញ ហ៊ត់ ប៊ុន​គីម បាន​ចេញ​ឈើ ទៅ​យួន តាម​ច្រករបៀង​ដាំ ឫ ង៉ាំ​៦២ នៃ​បង្គោល​ព្រំដែន លេខ​៦៥ ចំនួន ១៣​ថ្ងៃ​គត់ ដែល​ក្នុង​មួយ​យប់ យ៉ាងតិច​ចាប់ពី ៥​ឡាន​យី​ឌុប ឡើងទៅ គឹ​ត​ជា​រាប់សឹប​ម៉ឺន​មែត្រគី​ប មក​ទល់​ថ្ងៃនេះ​យ៉ាង​ក្រអឺតក្រទម​បំផុត ។ មិនតែប៉ុណ្ណោះ​តាម​ច្រករបៀង​នេះ ត្រូវបាន​គេ​ធ្វើការ ឈូសឆាយ និង​ដាក់​ថ្ម ដើម្បី​ឲ្យ​រថយន្ត​យី​ឌុប បើក​កាត់​ឆ្លង ទៅ​យួន​យ៉ាង​ងាយស្រួល​តាម​អូរ​ព្រំដែន បាន​យ៉ាង​រលូន​។

​ពាក់ព័ន្ធ​ទៅនឹង បទល្មើស​ឈើ ជា​ទ្រង់ទ្រាយ​ធំ របស់លោក ហ៊ត់ ប៊ុន​គីម នេះ ក៏​មាន​លេចឮ ដំណឹង​ថា ៖ សព្វថ្ងៃ​មាន​ឈ្មួញ​ឈើ ១​ក្រុម ដឹកនាំ​ដោយ​ឈ្មោះ កែវ សុធា ហៅ មាន ជា​យោធា ក្នុង​អង្គភាព កងពលធំ​លេខ​២ និង​ឈ្មោះ ជីប តារា ហៅ តូច យោធា​ក្នុង​អង្គភាព វរ​សេនា​តូច​ស៊ើបការណ៍ នៃ​យោធភូមិ​ភាគ​ទី​២ ក៏​ជា​មេក្លោង​ផងដែរ ។ ហើយ​គឺ​បុគ្គល​រូបនេះ​បាន​យក​លុយ​កេណ្ឌ​ប្រមូល ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិ​ស្រែ​ឈូក ភូមិ​អូរ​ព្រះ ភូមិ​អូរ​ផ្លាស់ និង​ភូមិ មួយចំនួនទៀត ក្នុង​ភូមិ​ស្រែ​ឈូក ស្រុក​កែវ​សីមា និង​ឃុំ​ស្រែ​ព្រះ ឲ្យចូល​ទៅ​កាប់​ឈើ នៅក្នុង​តំបន់ អភិរក្ស​កែវ​សីមា ដើម្បី​លក់​មក ឲ្យ​ពួកគេ​យ៉ាង​ព្រហើន​បំផុត​។

​មិនតែប៉ុណ្ណោះ​មាន​ឈ្មួញ​ម្នាក់​ទៀត ឈ្មោះ ឌុ​ក ជា​អ្នក​ធ្វើ​កិច្ចការ​នៅក្នុង​ព្រៃ ដោយ​ប្រើ​រថយន្ត​បា​កុង កែច្នៃ យ៉ាង​តិច​ជាង ៤០​គ្រឿង ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ចេញ ដើម្បី​យក​មក​លក់ ឲ្យឈ្មោះ ហ៊ត់ ប៊ុន​គីម ជា​កូនប្រសារ របស់​លោកយាយ​៤៣ យក​ឈើ​ទាំងនោះ មក​ទម្លាក់​នៅ ភូមិ​ប៉ោ​ដើម​ស្វាយ និង​ប៉ោ​ដើម​ចេក យ៉ាង​សុ​វត្ថ​ភាព ឥត​អ្នក​បង្ក្រាប​ទាល់តែសោះ មក​ទល់​ថ្ងៃនេះ មិនដឹងថា ៖ តើ​គណះបញ្ជាការ​ឯកភា​ព​អាវុធហត្ថ​ផ្ទៃ​ប្រទេស លោក ហុង វិណុល អ្នក​ប្ក្រាប​ផ្ទាល់ និង លោកនាយ​ឧត្តមសេនីយ៏ មេបញ្ជាការ​អាវុធហត្ថ​ផ្ទៃ​ប្រទេស សៅ សុខា បានដឹង ឫ ក៏​ទទួល​ផល​ធ្វើ​មិនដឹង​មិន​ឭ​ណោះ​ទេ​មកទល់ពេលនេះ បានជា​បណ្ដែតបណ្ដោយ អោយ​មេ​ឈ្មួញ​ពាក់​ស្បែក​យោធា ហ៊ត់ ប៊ុន​គីម ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដឹក​បទល្មើស​ព្រៃឈើ​តាមតែ​ទំនើងចិត្ដ​នោះ ៕
​ដោយ រំ​ពៃ​,​ស្នាយ ពល​

 

kratie-wood

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


four × 2 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!