0

ប្រទេស​កម្ពុជា​ទទួល​ចំណាត់ថ្នាក់​ទី​១៦១​ស្តី​ពី​អំពើ​ពុករលួយ​ក្នុងចំណោម​១៨០​ប្រទេស​

ភ្នំពេញ​ ៖ បើ​យោង​តាម​ស​ន្ទ​ស្សន៍​សកល​មួយ ស្តី​ពី​អំពើ​ពុក  រលួយ​បានដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ទៅក្នុង​ចំណា​ត់ទី  ១៦១ ក្នុងចំណោម​ប្រទេស ១៨០  ខណៈ​របាយការណ៍​នេះ​បាន​ចង្អុ​រ បង្ហាញ​ជាក់លាក់​អំពី​សេរីភាព សារព័ត៌មាន​ទន់ខ្សោយ និង​រដ្ឋា  ភិបាល​ទន់ខ្សោយ​លើ​ការ ការពារ​សុវត្ថិភាព ហើយ​ក្រុម​អ្នក  អត្ថាធិប្បាយ​បាន​លើកឡើង​ជា ដដែលៗ​ថា​“​ជា​ក្តីបារម្ភ​នៅក្នុង ប្រទេស​កម្ពុជា​”​។​

​យោង​តាម​ស​ន្ទ​ស្សន៍ Corruption Perception Index ត្រូវបាន​ចេញ​ដោយ​អង្គការ​តម្លា ភាព​អន្តរជាតិ និង​ដាក់​ចំណាត់  ថ្នាក់​ប្រទេស​នានា ផ្អែកទៅលើ សកម្មភាព​នៃ​អំពើពុករលួយ ក្នុង វិស័យ​សាធារណៈ ហើយ​ប្រទេស កម្ពុជា បាន​ធ្លាក់ចុះ​ចំនួន ០៥ ចំណាត់​ថ្នាក់​ត្រឹម​តែ​រយៈពេល   ២​ឆ្នាំ​មក​ចុង​ក្រោយ​ដល់​ចំណាត់ ថ្នាក់​ជិត​ដល់​បាត​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ ហើយ​កម្ពុជា​ក៏​ត្រូវ  បានដាក់​ចំណាត់ថ្នាក់ នៅ​បាត  ក្រោម​ប្រទេស​សមាជិក​អាស៊ាន ទាំង​អស់​ត្រឹម​តែ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ស្ទើរតែ​មិន​អាច​ជឿ​បាន ។​

​មិន​តែ​ប៉ុណ្ណោះ​ដូចជា ប្រទេស​សិង្ហ​បុរី​ជា​ប្រទេស​ដែល​ត្រូវ បានដាក់​ចំណាត់ថ្នាក់​កំពូល​លើ ប្រទេស​សមាជិក​អាស៊ាន​ទាំង អស់ ស្តីពី​អំពើពុករលួយ​តិចជាង  គេ​និង​នៅ​ចំណាត់ថ្នាក់​ទី ៦ ទូទាំង​ពិភពលោក​ដែល​គួរ​ឱ្យ​ស្ញើច សរសើរ ។​

​ជាង​នេះ​ទៅទៀត​នៅ​ពីលើ  ប្រទេស​កម្ពុជា​គឺ​ប្រទេស​មី​យ៉ាន់ ម៉ា​ដែល​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី  ១៣០ និង​ប្រទេស​ឡាវ ស្ថិតនៅ  ក្នុង​ចំណាត់ថ្នាក់​ទី​១៣៥ នៅក្នុង  ប្លុក​តំបន់​អាស៊ាន ។​

​តាម​ការវិភាគ​របាយ​ការណ៍  នេះ​ដោយ​អ្នកវាយតម្លៃ​ស​ន្ទ​ស្សន៍ បានបង្ហាញ​ថា ការបរាជ័យ  របស់​ប្រទេស​ទាំងនោះ ក្នុងការ ការពារ​អ្នកកាសែត​និង​ការរារាំង អង្គការក្រៅរដ្ឋាភិបាល​មានន័យ ថា ពួកគេ​ងាយ​រងគ្រោះ ។​

​ភាពមិនប្រក្រតី​នៃ​របាយ  ការណ៍​នេះ​សរសេរថាៈ​“​ការ  វិភាគ​បន្ថែមទៀត ទៅលើ​លទ្ធផល​បង្ហាញ​ថា ប្រទេស​ដែល  មាន​ការការពារ​សារព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល​តិច តួច​បំផុត ក៏​មាន​និន្នាការ​មាន  អត្រា​ពុករលួយ​អាក្រក់​បំផុត​ផង ដែរ​” ។ បានន័យថា​រឹតតែ​ធ្ងន់ធ្ងរ  នឹង​គាបសង្កត់​សិទ្ធិសេរីភាព​ការ បញ្ចោ​ញ​មតិ​ខ្លាំង ។​

​ដូចជា​ប្រទេស​កម្ពុជា បាន  ចាប់ផ្តើម​បង្ក្រាប​ក្នុង​រយៈពេល  ៦​ខែ​ចុងក្រោយ​នេះ ដែល​មិន  ត្រឹមតែ​មាន​ការរំលាយ​គណបក្ស  សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស  ប្រឆាំង​ដ៏​ធំ​បំផុត​នោះទេ ថែម  ទាំង​មាន​ការដាក់​សម្ពាធ​យ៉ាង ខ្លាំងក្លា​ទៅលើ​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល និង​ការបិទ​ប្រព័ន្ធ​ផ្សព្វ  ផ្សាយ​ឯករាជ្យ​ជាច្រើន​ទៀត ផង​ជា​ការពិត ។​

​គួររំលឹកថា កាលពី​ឆ្នាំមុន  អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ២​នាក់  និង​អ្នក​ផលិត​ខ្សែភាពយន្ត​ឯករាជ្យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ “​ចារ​កម្ម​” ខណៈ​កាសែត​ឌឹ​ខេម  បូឌា​ដេលី ដែល​ជា​កាសែត​ឯក  រាជ្យ​មួយ ក៏​ត្រូវ​បាន​បង្ខំចិត្ត​បិទ  ទ្វារ បន្ទាប់ពី​មាន​បញ្ហា​បង្ខំ​ឱ្យ  បង់​បំណុល​ពន្ធ​ដ៏​ច្រើន​លើសលប់ ដល់​ទៅ​ចំនួន ៦,៣​លាន​ដុល្លារ  ហើយ​នឹង​ស្ថានីយ៎​វិ៍ទ្យុ​ឯករាជ្យ  ជាច្រើន​ទៀត ក៏​ត្រូវ​បាន​បិទ​មិន ឱ្យ​ផ្សាយ​រលកធាតុអាកាសរ​បស់ ខ្លួន​ផង​ដែរ ។​

​ផ្ទុយទៅវិញ របាយការណ៍ របស់​អង្គការ​លើកលែងទោស អន្តរជាតិ​ក៏​បាន​ហៅ​ការ​វាយ  ប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង  និង​អង្គការ​ក្រៅ​រដ្ឋា​បាល​ថា​ជា “​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌ ព្រហ្មទណ្ឌ​ក្នុង​លក្ខណៈ​ខុសឆ្គង​”  ដើម្បី​រារាំង​សកម្មភាព​ផ្សេងៗ​ពី មុន​ការបោះឆ្នោត​ជាតិ​ខែកក្កដា  និង​បាន​ចង្អុល​ទៅ​ការ​បំបិទ​សំឡេង​នៃ​ហ្វ្រេ​កង់​វិទ្យុ​និង​ការបិទ ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ផ្សេងៗ​ទៀត ដែល​គេ​គិត​ថា​មិន  គាំទ្រ​រដ្ឋាភិបាល ។​

​បញ្ហា​នេះ​ដែរ បើ​តាម​លោក   ព្រាប កុល នាយក នៃ​អង្គការ  តម្លាភាព​កម្ពុជា​បាន​ថ្លែងថា វា  មិន​ជា​ការ​ល្អ​ទេ ដែល​កម្ពុជា​នៅ  ពី​ក្រោយ​គេ​ក្នុង​តំបន់​អាស៊ាន អស់​រយៈពេល ៣​ឆ្នាំ​យ៉ាង​ជាប់​គ្នា  ហើយ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ នៅ​ក្នុង​សេវា​សាធារណៈ​គឺមាន ភាព​រីកចម្រើន​តែ​តិចតួច​នោះ ។​

​លោក ព្រាប កុសល ថ្លែង ថា ខណៈ​រដ្ឋាភិបាល​ហាក់បីដូច  ជា​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង ការដោះស្រាយ​អំពី​អំពើពុករលួយ  បន្ទាប់​ពី​លទ្ធផល​ការបោះឆ្នោត ឆ្នាំ ២០១៣ គួរឱ្យភ្ញាក់ផ្អើល  សកម្មភាព​កម្ចាត់​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ទេ ហើយ​ដោយ​លោក​បាន​ថ្លែង  តាម​អ៊ីមែល​បន្តថា​ ៖“​ប៉ុន្តែ​ភាព ល្អប្រសើរ​ទាំងនេះ គឺ​ក្រោម​ការ  រំពឹង​ទុក​ខ្លាំង​របស់​សាធារណជន ជាពិសេស​នៅពេល​អំពើ​ពុក  រលួយ​ធំៗ​មិន​ត្រូវបាន​ដោះស្រាយ ឱ្យមាន​ប្រសិទ្ធភាព​នៅឡើយ​”​។

​លោក​ក៏​យល់ស្រប​ផងដែរ  ថា ការវាយប្រហារ​ជាប់ៗ​គ្នា  ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង អង្គការក្រៅរដ្ឋាភិបាល ខណៈ​ដូច​ឃើញ​ក្នុង​អំឡុង​ការបង្ក្រាប ឆ្នាំមុន គឺ​មាន​ការគ្រោះថ្នាក់  ចំពោះ​ការបង្ហាញ​អំពី​អំពើ​ពុក រលួយ ។​

​ជុំវិញ​របាយការណ៍​នេះ​ផង ដែរ បាន​លើកឡើង​នូវ​ទិន្នន័យ​ពី គណៈកម្មាធិការ​ការពា​រ​អ្នក កាសែត​ដែល​បង្ហាញ​ថា ពី​ឆ្នាំ  ២០១២​ក្នុងចំណោម​អ្នកកា​-​សែ​ត​៣៦៨​នាក់​ដែល​បាន​ស្លាប់ ដោយសារ​ស្វែងរក​ព័ត៌មាន​អំពី  អំពើពុករលួយ​៩៦​ភាគរយ​គឺ​មក ពី​ប្រទេស​ដែល​មាន​វិស័យ​សា​ធា រណៈ​ពុករលួយ​យ៉ាង​ក្តៅគគុក នោះ ។​

​ផ្ទុយទៅវិញ អ្នកនាំពាក្យ គណបក្សកាន់អំណាច​លោក សុខ ឥសាន បាន​ច្រានចោល ចំពោះ​ការដាក់​ចំណាត់​ថ្នាក់​នេះ ដោយ​លោក​បាន​ថ្លែងថាៈ​“​ខ្ញុំ​មិន ខ្វល់​ទេ អំពី​ចំណាត់ថ្នាក់​លេខ ១  លេខ ២ លេខ ៣ ។ អ្វីដែល  សំខាន់​គឺ​ថា សង្គម​កម្ពុជា​កំពុង អភិវឌ្ឍ​ឆ្ពោះទៅរក​វិបុលភាព   ហើយ​ជីវភាព​របស់​ប្រជាពលរដ្ឋ ប្រសើរ​ឡើង​ពី​មួយថ្ងៃ​ទៅមួយ ថ្ងៃ ។

​នេះ​ឆ្លុះបញ្ចាំង​ថា​គ្មាន​អំពើ  ពុករលួយ​មិន​ដូច​អ្វី​ដែល​ពួកគេ និយាយ​ទេ​!”​។​ប៉ុន្តែ​សម្រាប់​ក្រុម ប្រជាពលរដ្ឋ​វិញ​មាន​ការបារម្ភ បំផុត ចំពោះ​អំពើ​ពុករលួយ នឹង  សិទ្ធិ​បញ្ច​ញ​មតិ និង​ជុំវិញ​ការ  បោះឆ្នោត​ខាងមុខ ដែល​គេ​គិត ថា​មិន​មាន​តម្លាភាព​ពេញលេញ​នោះ ៕
ដោយ វណ្ណៈ​ស​

hsus

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


2 × = fourteen

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!