0

​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ល្បី​ខាង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​យ៉ាង​ពេញបន្ទុក​!

កំពង់ស្ពឺ​ ៖ ប្រភព​មន្ត្រីនគរបាល តូចតាច​នៅក្នុង​ស្នងការដ្ឋាន  នគរបាល​ខេត្ត​កំពង់ស្ពឺ​មួយចំនួន  បាន​អំពាវនាវ​អោយ​ថ្នាក់ដឹកនាំ  ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តម  សេនី​យ៍ នេ​ត សាវឿន អគ្គ​ស្នង  ការ​នគរបាលជាតិ​ចាត់វិធានការ ទប់ស្កាត់​អំពើ​ពុករលួយ​នឹង​បក្ខពួក និយម​របស់​លោក​ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការ​នគរ បាល​ខេត្ត​កំពង់ស្ពឺ​ជា​បន្ទាន់​ផង​។

​ដោយហេតុ​ថា ចាប់តាំងពី លោក សម សាមួន ចូលកាន់  តំណែង​ជា​ស្នងការ​នគរបាល ខេត្ត​កំពង់ស្ពឺ រហូតមកដល់​ពេល  នេះ​បាន​ប្រើប្រាស់​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូប ភាព ហើយ​ចាត់តាំង​មន្ត្រី​ដែល  ស្និទ្ធ​នឹង​ខ្លួន​អោយ​កាន់តំណែង សំខាន់ៗ ដើម្បី​ពង្រឹង​បណ្តាញ អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ។

​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ ស្ពឺ​បានឱ្យដឹង​ទៀត​ថា ទន្ទឹម​នឹង ការពង្រឹង​បណ្តាញ​ពុករលួយ និង​បក្ខពួក​និយម​យ៉ាងរឹងមាំ គឺ លោក សម សាមួន មិនសូវ​យក  ចិត្ត​ទុកដាក់​ក្នុង​ការបង្ក្រាប​ល្បែង ស៊ីសង​និង​បទល្មើស​ផ្សេងៗ  ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឱ្យ  ស្របទៅតាម​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង ៩ ចំណុច​នោះ​ទេ ។

​លើសពីនេះទៅទៀត​លោក  សម សាមួន ជួយ​ជ្រោមជ្រែង  ឱ្យ​មិត្តភក្តិ​ជិតស្និទ្ធ​របស់គាត់  ឈ្មោះ ម៉ាត់ ធុច នាយ​ការិយា  ល័យ​នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ឡើងជា​ស្នងការរង  ទទួលបន្ទុក​ផ្នែក​បទល្មើស​សេដ្ឋកិច្ច​ដើម្បី​ងាយស្រួល​ធ្វើការ​ជា  មួយ​គ្នា​ប្រមូល​ផលប្រយោជន៍ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ ស្រួល ។

​តាម​ប្រភព​បាន​ឱ្យដឹង​ទៀត  ថា លោក សម សាមួន បាន ដក​មន្ត្រី​នគរបាល​ដែល​ជា​ជំនួយ ការ​របស់​គាត់​ពី​មុន ហើយ​ដាក់  កូនប្រុស​របស់​គាត់​ជំនួស​វិញ  ដើម្បី​មាន​ទំនុកចិត្ត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ហើយ​បិទ បាំង​រឿងអាស្រូវ​ពុករលួយ​មិនឱ្យ បែកធ្លាយ​មក​ខាងក្រៅ ។​

​មិនតែប៉ុណ្ណោះ​ប្រភព ដែល  ស្និទ្ធ​នឹង​លោក សម សាមួន  ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ  បានឱ្យដឹងថា ថ្មីៗ​នេះ​លោក  សម សាមួន បានសម្រេច​ដោះ ដូរ​អធិការរង​នគរបាល​ក្រុង​ច្បារ មន​ទទួល​ផែន​ព្រហ្មទណ្ឌ​ដោយ គ្មាន​មូលហេតុ ហើយ​លើក​បន្តុប  សាច់ញាតិ​របស់​គាត់​ដាក់ជំនួស វិញ​។

​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ពី  ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ច្បារមន  ខេត្ត​កំពង់ស្ពឺ តាំង​ពី​លោក សម  សាមួន មក​កាន់​តំណែង​ជា​ស្នង  ការ​នគរបាល​ខេត្ត​កំពង់ស្ពឺ គឺ  បណ្តោយ​ឱ្យ​បទល្មើស​ផ្សេងៗ កើតឡើង​យ៉ាង​ពេញបន្ទុក ជា  ពិសេស​ល្បែង​កន្ទុយលេខ ល្បែង  បញ្ជល់មាន់​និង​ល្បែងភ្នាល់​តាម ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ផងដែរ ហើយ  ប្រការ​នេះ​ហើយ​ដែល​ធ្វើឱ្យ​បទ ល្មើស​ផ្សេងៗ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ដូចជា អំពើចោរកម្ម លួច​ឆក់ ប្លន់ អំពើ​ឃាតកម្ម​និង​បទល្មើស  គ្រឿងញៀន​កើតឡើង​យ៉ាង រាលដាល ។

​ជាងនេះទៅទៀត ប្រភពពី មន្ត្រីនគរបាល​ច្រើន​ផ្នែក​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ ស្ពឺ​បានឱ្យដឹងថា ករណី​ឈ្មួញ​ដឹក  ជញ្ជូន​ត្រី​រ៉​ស់ ត្រី​ឆ្តោ ត្រី​ចាប  ប្រេងសាំង​គេចពន្ធ និង​ទំនិញ  គេច​ពន្ធ​មក​ចែកចាយ​ក្នុង​ខេត្ត កំពង់ស្ពឺ​និង​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ខេត្ត​កំពង់ស្ពឺ គឺជា​ប្រភព  ចំណូល​ដ៏​សំខាន់​របស់​លោក  សម សាមួន និង​បក្ខពួក ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក ម៉ាត់ ធុច ស្នងការរង​នគរ  បាល​ខេត្ត​កំពង់ស្ពឺ ទទួលបន្ទុក ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល ជា​មិត្តភក្តិ​ជិតស្និទ្ធ​គឺជា​អ្នក​ប្រមូល​ចំណូល​ពី​ច្រើន​រូបភាព​មក ចែកចាយ​ជាមួយ​លោក សម សាមួន យ៉ាង​សុខ​ស្រួល ហើយ  ទើប​មាន​ការអំពាវនាវ​ឱ្យ​ថ្នាក់ ដឹកនាំ​ក្រសួង​មហាផ្ទៃ​ពិនិត្យ មើល​អំពើពុករលួយ​និង​បក្ខពួក និយម​របស់ លោក សម សាមួន ខ្លះ​ផង ព្រោះ​បច្ចុប្បន្ននេះ​លោក សម សាមួន និង​បក្ខពួ​កឃុប ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ។  ហើយ​ការ​ដែល​លោក សម  សាមួន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ ចិត្ត​គឺ​គេ​សង្ស័យថា ដោយសារ  តែ​អាង​មាន​ខ្នងបង្អែក​យ៉ាង​រឹង មាំ​នៅក្នុង​ក្រសួងមហាផ្ទៃ ៕
​ដោយ​ ៖ ស្ទាំង​ខ្មៅ​

 

netsavoeun_samsamuan

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


nine + = 17

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!