0

​ថ្មីៗ​អង្គការសហប្រជាជាតិ ចេញ​ឯកសារ​សម្តែង​ការបារម្ភ​ពី​ស្ថានភាព​នយោបាយ​កំពង់​ឡើង​កំដៅ​នៅ​កម្ពុជា !

រាជធានី​ភ្នំពេញៈ ថ្មីៗ​នេះ​ការិយាល័យ​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​ចេញ​ឯកសារ​មួយចំនួន​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ចាប់តាំងពី​ខែ​មិថុនា​ឆ្នាំ​មុន​ដោយ​បង្ហាញ​ថា​ការិយាល័យ​បាន​លើកឡើង​នូវ​ក្តីបារម្ភ​របស់​ខ្លួន​អំពី​បញ្ហា​ជាច្រើន​ដែល​មាន​តាំងពី​ការចាប់ខ្លួន​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបណ្តេញ​ប្រជាពលរដ្ឋ​ចេញពី ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ និង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ករណី​ទៀត ដែល​កំពង់តែ​កើតមាន​នូវ​កម្ពុជា ។​

​តាម​លោក​ស្រី​តំណាង នូវ​បានសរសេរថា ៖ កាលពី​ថ្ងៃ​ទី​៨​ខែកញ្ញា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Rhona Smith បាន​លើកឡើង​នូវ​មន្ទិលសង្ស័យ​អំពី​ភាពស្របច្បាប់​នៃ​ការចាប់ខ្លួន​លោក កឹម សុខា ៥ ថ្ងៃ​ជា​មុន ដែល «​ទំនង​ជា​ផ្ទុយ នឹង​សិទ្ធិ​ទទួលបាន​សេរីភាព និង សន្តិសុខ និង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​»​។​

​គួររំលឹកថា ៖ គ្រាន់តែ ២ ថ្ងៃមុន គឺ​លោកស្រី Smith និង​លោក David Kaye អ្នករាយការណ៍​ពិសេស​ស្តីពី​សេរីភាព​នៃ​ការបញ្ចេញមតិ ក៏​បាន​សុំឲ្យ​មាន​ការពន្យល់​ចំពោះ​បញ្ហា​បំណុល​ពន្ធ​ដែល​ដាក់​ទៅលើ​កាសែត​ឌឹ​ខេម​បូឌា​ដេលី និង​មូលដ្ឋាន​ច្បាប់​ចំពោះ​ការដក​អាជ្ញាប័ណ្ណ​ផ្សព្វផ្សាយ​នៃ​ស្ថានីយ​វិទ្យុ ជាច្រើន​ទៀត​បែបផែន​ក្រោម​មន្ទឹលសង្ស័យ ។ ហើយ​បើ​ផ្អែក​តាម​មន្ទឹល ជាច្រើន​ទៀត​ទំនង កាសែត​ឌឹ​ខេម​បូឌា​ដេលី ក៏​បាន​បិទ​ការផ្សាយ​ក្នុង​លេស​ណាមួយ​ជាមួយ​ហេតុផល​ដោយ​នយោបាយ ហើយ​ស្របគ្នា នូវពេល​ដែល​កាសែត​នេះ​មាន​បញ្ហា​បំណុល​ថា មិន​បាន​បង់ពន្ធ​ដល់​ទៅ​ចំនួន ៦,៣ លាន​ដុល្លារ​កាលពី​ខែ​សីហា​ឆ្នាំ​កន្លងមកនេះ ។​

​ទោះ​យ៉ាងណា​ជាង​មួយ​ខែ​កន្លះ​ក្រោយ​មក​ដូចជា​នៅ​ថ្ងៃ​ទី ៣០ ខែតុលា បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការស​ហ​ប្រជាជាតិ​បាន​ឆ្លើយតប​ដោយ​អះអាង​ថា ៖ អ្នក​គ្រប់គ្រង​របស់​កា​សែត​នេះ​ត្រូវបាន​ចោទប្រកាន់​ថា មិន​សហការ​ជាមួយ​នីតិវិធី​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ តម្រូវ ។​

​បើ​តាម​បេសកកម្ម​អចិន្រៃ្តយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការស​ហ​ប្រជាជាតិ​បានសរសេរថា​៖ ការិយាល័យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បា​ន​ផ្ញើរ​លិខិត​អញ្ជើញ​មួយចំនួន​ដោយ​អញ្ជើញ​ពួកគេ​ឲ្យមក​ការិយាល័យអ​គ្គ​នាយក​ដ្ឋា​ន​ពន្ធដារ​ដើម្បី​ធ្វើ​ការពិភាក្សា​អំពី​បញ្ហា​មិន​អនុលោមភាព​ពន្ធដារ​ដើម្បី​ដោះស្រាយ​កាតព្វកិច្ច​ពន្ធដារ​របស់​ពួកគេ ។​ហើយ​លិខិត​ទាំងអស់​នោះ​មិន​ត្រូវបាន​អើពើ​ដោយ​កាសែត​ឌឹ​ខេម​បូឌា​ដេលី​ដោយ​ចេតនា ។​

​មិនតែប៉ុណ្ណោះ​អ្នករាយការណ៍​ពិសេស​ជា​ច្រើន​របស់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា​បាន​សម្ដែង « ក្តី​បារម្ភ​ធ្ងន់ធ្ងរ » ចំពោះ​ការដាក់​ពន្ធនាគារ « មន្ត្រី​អាដហុក ៥ នាក់ » ព្រមទាំង​ការឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​ដីធ្លី​ជាច្រើន​នាក់​ទៀត ដូចជា​អ្នកស្រី ទេព វ​ន្នី ជាដើម​។ ហើយ​ក្នុង​ខែ​ជាមួយ​គ្នា​នោះ « មន្ត្រី​អាដហុក ៥ នាក់ » ដែល ៤ នាក់​ជា​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អាដ​ហុក និង​ម្នាក់​ទៀត​ជា​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​។​

​ដោយឡែក តាម​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​លោក ឌឿ​ម គុន​ឌី និង លោក ហ៊ុន វណ្ណៈ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការថតរូប​នាវា​ដឹក​ខ្សាច់​នៅ​ខេត្ត​កោះកុង ក៏​ជា​បញ្ហា​មួយ​នៃ​ក្តី​បារម្ភ​ផង​ដែរ ហើយ​បាន​លេចឡើង​នៅ​ក្នុង​លិខិត​ប្រាស្រ័យ​ទាក់ទង​ថ្ងៃទី ៦ ខែតុលា ទាំង​មិន​ទំនង ។ ហើយ​ដែល​មាន​ចាប់តាំងពី​ពេល​ពួកគេ​ត្រូវបាន​កាត់ទោស​ព្យួរទោស​មួយផ្នែក​និង​ត្រូវបាន​ដោះលែង​កាលពីដើម​ខែ​មកនេះ​។​ហើយ​មិនតែប៉ុណ្ណោះ​តាម​លិខិត​ប្រាស្រ័យ​ទាក់ទង​ខែ​កក្កដា​បាន​បង្ហាញ « ពី​ក្តីបារម្ភ​ធ្ងន់ធ្ងរ​អំពី​របៀប​ដែល​គម្រោង ទំនប់​វា​រី​អគ្គិសនី​២ សេស​ដំណើរការ​មក​ម្លេះ » ។​ហើយ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​បង្ខំចិត្ត​បោះបង់​ផ្ទះ​របស់​ខ្លួន​ដើម្បី​បើកផ្លូវ​គម្រោង​វា​រី​អគ្គិសនី​នេះ​។ ហើយ​ការឆ្លើយតប​របស់​ខ្លួន​កាលពី​ខែ​កញ្ញា​បេសកកម្ម​នេះ​បាន​ធ្វើ​ទឡ្ហីករណ៍​ថា ទំនប់​នេះ​បម្រើ «​ប្រជាជន​ខ្មែរ​» ទាំងអស់​រួម​ទាំង​ក្រុម​ជនជាតិភាគតិច​ដែល​ទទួលរង​ការប៉ះពាល់​។​ដូចគ្នា​ក្រុម​បេសកកម្ម​បាន​សរសេរថា​៖ « យើង មាន​ឈាមជ័រ​ជា​ខ្មែរ​មិន​មាន​ជាតិ​សាសន៍​ដទៃ​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​ខ្លួន​យើង​នោះទេ​»​។​

​ឯ​លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី​បាន​ថ្លែងថា លិខិត​ប្រាស្រ័យ​ទាក់ទង​ទាំងនេះ​គឺ «​សំខាន់​ណាស់​» ចំពោះ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​។​ហើយ​លោក​បាន​ថ្លែងថា​៖ «[​ឯកសារ​ទាំងនេះ​គឺជា​ការបង្ហាញ​ដោយ​សុក្រឹត​អំពី​ក្តី​បារម្ភ​ពី​អ្នកជំនាញ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​អំពី​ការរំលោភ​បំពាន​សិទិ្ធមនុស្ស​ហើយឯ​កសារ​ទាំងអស់​នេះ​គឺជា​មូលដ្ឋាន​ដើម្បី​ឲ្យមាន​ចំណាត់ការ​បន្ថែម​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​»​។​

​ផ្ទុយទៅវិញ លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងថា ៖  ដៃ​របស់​កម្ពុជា​ត្រូវបាន​ចង​ដោយ​នីតិរដ្ឋ​របស់ខ្លួន ។

​លោក​បន្តថា​៖ «​យើង​យល់​ថា ៖ ពួក​គេ​លើក​អំពី​ក្តីបារម្ភ​របស់​ពួកគេ ប៉ុន្តែ​យើង​ត្រូវតែ​គោរព​ច្បាប់ » «​ស្ថិរភាព​គឺជា​ច្បាប់ ៕

 

phaisiphan-rhonasmith

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


3 × = eighteen

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!