0

​មេ​ឈ្មួញ​កូនជឹង ងារ​ជា​ឧកញ៉ា​ឈ្មោះ តាំង អៀង កំពុង​សម្រុក​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​ក្រោម​ស្លាក​យីហោ ឈ្មួញ​ឧកញ៉ា ទ្រី ភាព MDS យ៉ាង​ជិះសេះ​លែង​ដៃ !

មិនមែន​ជា​រឿង​ធម្មតា​ទេ ដែល​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បាន​ខ្សឹប​ទម្លាយ​ឲ្យដឹងថា ៖ រយៈពេល​ប្រមាណ​ជាង​២​ខែ​កន្លងមកនេះ គឺ​មេ​ឈ្មួញ​ឈ្មោះ តាំង អៀង ងារ​ជា​ឧកញ៉ា បាន​កំពង់តែ​សម្រុក​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​វាលវែង យ៉ាង​ពេញបន្ទុក ។​

​បញ្ហា​នោះ​ក្រុម​អាជ្ញារ​ធរ​ដែនដី​ខេត្ត​ពោធិសាត់​ក្រោម​ការដឹកនាំ​ដ៏​មាន​អំណាច របស់ លោក​អភិបាលខេត្ត ម៉ៅ ធនិន និង​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ត្រូវបាន​គេ​មើលឃើញថា ៖ មិន​ចាត់វិធានការ​ទប់ស្កាត់​អោយមាន​ប្រសិទ្ធិភាព​នោះទេ ហើយ​រហូត​ត្រូវ​បាន​គេ​សង្ស័យថា ៖ គឺជា​មេក្លោង​បើកភ្លើង​ខៀវ អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​ក្នុង​តំបន់​ព្រៃ​ហាមឃាត់ ជា​ដែន​ព្រៃ​អនុក្រឹត្យ  ឧ​ធ្យានុ​រក្ស ស្ទើរ​ក្លាយជា​វាល​រហោស្ថាន អស់​រាប់សឹប​ម៉ឺន​ហត្ដា ដោយ​គ្មាន​ការទប់ស្កាត់ ។

​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​ស៊ីឈ្នួល​ឈ្មួញ​រុកចូល​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ក្នុង​តំបន់​ហាមឃាត់​បានឲ្យដឹងថា ៖ ឈើ​ដែល​មេ​ឈ្មួញ​ស៊ី​ឡាក តាំង អៀង សម្រុក​កាប់​ផ្ដួល​រំលំ​អារច្រៀក និង​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​ពេញបន្ទុក​នោះ ភាគច្រើន​ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ និង​ឈើ រាជ​កុល ដែល​កំពុង​ត្រូវប៉ាន់​នៅ​ទីផ្សារ​ស្រុក​យួន ហើយ​កំពង់​ត្រូវបាន​កូនជឹង​មេ​ឈ្មួញ ឧគញ៉ា ទ្រី ភាព រូបនេះ ឃុប​ឃឹត​លប​លួច​ប្រើ​ឈ្មោះ ក្រុមហ៊ុន អស់​សុពលភាព MDS  ទៅ​កាប់​បំផ្លាញ​ដែន​ព្រៃ​ព្រះរាជក្រឹត្យ​ដឹកជញ្ជូន​ចេញ​ទៅ​លក់​នៅ​ស្រុក យួន ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​បំផុត ក្រោម​ការ​ដេកចាំ​ប្រមូល​យក​ផលប្រយោជន៏ ពី​សំណាក់​មន្ត្រី​ជំនាញ និង​មន្ត្រី​កំពូល​មាន​អំណាច​ជា​ថ្នាក់​បញ្ជាការ​ឯកភាពរ​បស់​ខេត្ត​នេះ​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​ដែល​បញ្ហា​នេះ​មិន​ដឹង​ថា តើ​ថ្នាក់​ណា ក្រសួងមហាផ្ទៃ ឫ​ក៏​ក្រសួង​កសិកម្ម ឫ​អាជ្ញាធរ​រដ្ឋបាល​ព្រៃឈើ ឫ​ក៏​អាវុធហត្ថ​ផ្ទៃ​ប្រទេស នោះ​ទេ​ជា​អ្នក​បង្ក្រាប បានជា​បណ្ដែតបណ្ដោយ​អោយ​ក្រុម​ឈ្មួញ ឧកញ៉ា​តាំង អ៊ាង កាប់​ដឹក​បំផ្លាញ​យ៉ាង​មហន្ដរាយ​បែបនេះ ។

​បើ​តាម​សេចក្ដីរាយការណ៍​ពី​សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏​បានឲ្យ​ដឹង​ផងដែរ​ថា ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កន្លងមកនេះ ក៏មាន រថយន្ត​យី​ឌុប​២​គ្រឿង ដឹកឈើ​រាជ​កុល ចេញពី​ចំណុច​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS) ក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ក្នុង​ចំណោម​រថយន្ដ​រាប់សឹប​រយ​គ្រឿង​ជាច្រើនទៀត ដែល​ក្រុម​ឈ្មួញ​បាន​ធ្វើ​សកម្មភាព​ដឹក​ចេញ​ក្រោម​ការ​បើកភ្លើង​ខៀវ​ជាប្រចាំ ពី​សំណាក់​នាយ​មន្ត្រី​ធំ​មាន​អំណាច ថ្នាក់​ខេត្ត ម៉ៅ ធនិន ។​

​ជា​ការ​តាម​សង្កេត​ទូរ​ទៅ​ត្រូវបាន​គេ​ដឹងថា ៖ គឺ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ពោធិ៍សាត់ ស្ទើរតែ​ទាំងអស់​សុទ្ធតែ​មាន​ការ​ពាក់ព័ន្ធ​ដេក​ចាំតែ​ទទួល​យក​ផលប្រ​ពីក្រុម​បក្ខពួក​បរវា​ឈ្មួញ​ក្រុមហ៊ុន MDS ឧកញ៉ា ទ្រី ភាព គឺ​មេ​ឈ្មួញ តាំង អៀង អស់ ។ ហើយ​ដោយសារ​តែ​អញ្ចឹង ទើបបាន​ជា​ក្រុម​មេ​ឈ្មួញ​ឧក្រឹដ្ឋ តាំង អៀង អាច​ធ្វើ​អ្វីៗ​ទៅ​បាន​តាម​អំពើ​ចិត្ត​គឺ​អាស្រ័យ​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​អាវុធហត្ថ​ផងដែរ ដូច្នេះហើយ​ទើប​បានជា​មេ​ឈ្មួញ តាំង អៀង មិន​ខ្លាច​នឹង​ប្រព្រឹត្ត​បទល្មើស កាប់បំផ្លាញ​ព្រៃ​ព្រះរាជក្រឹត្យ​នោះ ។ ហើយ​ដោយសារ​តែ​បញ្ហា​នោះ​ហើយ ទើបបាន​ជា​មកទល់ពេលនេះ​ក៏​មាន​ក្រុម​អាជ្ញាធរ  ប្រជាពលរដ្ឋ និង​ក្រុម NGO ជា​ដៃគូរ​ការពារ​ព្រៃឈើ​ជាមួយ​រដ្ឋាភិបាល​លើកឡើងថា ៖ មិនដឹងថា​តើ​ថ្នាក់​ណា​ជា​អ្នក​លូកដៃ​បង្ក្រាក​បទល្មើស​ព្រៃឈើ​ដែល​កពង់​តែ​រង​ការកាប់បំផ្លាញ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តពោធិសាត់​នោះទេ !  ។​

​ប្រភព​ដោយឡែក​វិញ​បាន​ទម្លាយ​ថា ៖ ក្រៅ​ពី​បទល្មើស​ឈើ​ធម្មតា​ទៅ ឈើ​រាជ​កុល​ក៏​កំពង់តែ​រង​ការ កាប់​ដឹក​បំផ្លាញ ។ ហើយ​ដែល​ជាក់ស្ដែង​រថយន្ត​យី​ឌុប​ដែល​មេ​ឈ្មួញ តាំង អៀង ដឹកជញ្ជូន​ចេញពី​ស្រុក​អន្លង់វែង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ គឺ​ដឹក​ត្រង់​ឆ្លង​ចូល​ទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​តែម្ដង​ព្រោះតែ​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ជា​ប្រព័ន្ធ​រួច​ទៅ​ហើយ ។

​ផ្ទុយ​ពី​លោក ម៉ៅ ធនិន ដែល​ជាគ​ណះ​អភិបាលខេត្ត​ពោធិ៍សាត់ វិញ​ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់​អាច​ជា​មេក្លោង​ចាំ​ទទួលយក​ផលប្រយោជន៏ ច្រើន​ជាង​គេ​ក៏​អាច​ថា បាន​ដែល​ប្រភព​មន្ត្រី NGO ប្រចាំ​តំបន់​បាន​ចង្អុលមុខ​រិះគន់​ខ្លាំងៗ​ជាង​គេ​ពី​ករណី​មិន​មិន​ព្រម​បង្ក្រាប​កូនជឹង ឧកញ៉ា ទ្រី ភាព មេ​ឈ្មួញ តាំង អៀង ដែល​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន MDS នោះ ។

​មិនតែប៉ុណ្ណោះ តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹង​ទៀតថា ៖ មេ​ឈ្មួញ តាំង អៀង តែងតែ​ប្រមូល​បញ្ជា​ឲ្យ​បក្ខពួក​របស់​ខ្លួនកេន​បញ្ចុះបញ្ចូល​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស​យកមក​លក់​ឲ្យ​ខ្លួន យ៉ាង​ពាលា​បំផុត​។
​ជាង​នេះ​ទៅ​ទៀយ​មេ​ឈ្មួញ តាំង អៀង ក៏​បាន​ចាត់តាំង​ឲ្យឈ្មោះ អា​ទី ដែល​ជា​កូនជឹង​ជំនាញ​កាប់បំផ្លាញ​ព្រៃឈើ​ប្រចាំ​ស្រុក​វាលវែង នោះ​ជា​អ្នកគ្រប់គ្រង​ឈើ និង​ឈ្មើ ហូ ជា​អ្នក​រត់ការ​បើក​ផ្លូវ​យ​កលុយ​សម្រាប់​ដឹក​ឈើ​ចេញពី​តំបន់​ដំណាក់​សុ​ក្រំ បិទមាត់ បិទ​ភ្នែក ។ ហើយ​ក៏​នូវ​មានឈ្មោះ លីម ម្នាក់ទៀត ជា​មេក្លោង​អ្នក​រត់ការ​ជាមួយ​សមត្ថកិច្ច​ធំៗ ផ្ទៃ​ប្រទេស និង​ថ្នាក់​ខេត្តពោធិសាត់​ទាំងមូល ។

​ព័ត៌មាន​ចុងក្រោយ​បង្ហើប​ទម្លាយ​ទៀតថា ៖ ជំនាញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន  និង​សមត្ថកិច្ច​ប្រដាប់អាវុធ ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្ត​ពោធិសាត់ ក៏ដូចជា​គណះបញ្ជាការ​ឯកភាព​ថ្នាក់​ខេត្ត សុទ្ធតែ​ត្រូវបាន​គេ​ដឹងថា ៖ ចាំ​ទទួលយក​ផលប្រយោជន៍​ពី​មេ​ឈ្មួញ តាំង អៀង ជា​ប្រចាំ​ទាំង​អស់ ។ ហេតុនេះហើយ​ទើប​រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​មេ​ឈ្មួញ តាំង អៀង តែងតែ​ទៅ​ដល់​គោលដៅ​យ៉ាង​សុខ​ស្រួល ។

​ដោយឡែក បញ្ហា​នេះ គេ​ពុំ​ដឹងថា ៖ តើ​លោក​នាយ​ឧត្តម​សរនី​យ៏ ហុង វិណុល ជា​តំណាង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ធនធានធម្មជាតិ ផ្ទៃ​ប្រទេស នោះ មាន​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​ព្រៃឈើ ក្នុង​ខេត្ត​ពោ​សាត់​ជាមួយ​និង​ក្រុម​អាជ្ញាធរ​ខេត្ត​ពោធិសាត់​ដែរ​ឫ​ទេ !  ហើយ​ដែល​បញ្ហា​នេះ គេ​សង្ឃឹមថា ៖ លោកនាយ​ឧត្តមសេនីយ៏ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​ផ្ទៃ​ប្រទេ ក៏ដូចជា​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម បច្ចុប្បន្ន​គួរពិនិត្យមើល​ឡើងវិញ ពី​មុខ​ជំនួញ​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​កូនជឹង​ស៊ី​ឡាក​ឧកញ៉ា ទ្រី ភាព  ឈ្មោះ​ឧកញ៉ា​តាំង អៀង ផង ។ ថា ៖ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ម្នាក់​នេះ ព្រមទាំង​បក្ខពួក​កំពុង​ធ្វើ​សកម្មភាព​លួច​កាប់ បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ យ៉ាង​ព្រហើន​ក្រអឺតក្រទម​បំផុត​ដោយ​គ្មាន​ញញើត ច្បាប់ ថែម​ទាំង​លួច​ឃុប​ឃឹត​គៃបំបាត់​ពន្ធរ​ដ្ឋ ជាមួយ​មន្រី្ដជំនាញ​រដ្ឋបាល​ព្រៃឈើ ដោយ​គ្មាន​ការបង់ពន្ធ​ចូល​រដ្ឋ​មួយ​បាត​មួយ​សេន​ណា​ទេ នូវពេល​ដែល​ពួកខ្លួន​ដឹក​ជំនួញ​បទល្មើស​ព្រៃឈើ​ឆ្លងដែន ក្នុង​មួយ​ជើងៗ រាប់​សឹប​លាន​ដូល្លារ​នោះ ។ ហើយ​មិនគួ​របើជំនាញ​ផ្ទែ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឧិ​ម យ៉ិនទៀង មើលរំលង​សកម្មភាព​លួច​គៃបំបាត់​ពន្ធ​ជាតិ​បែបនេះ​ទេ ! ៕
​ដោយ ស ថ្លា​=​ស្ទាំង ភ្នំ​

 

wood-posat wood-posat3 wood-posat2 wood-posat1

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− 5 = four

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!