0

បែកធ្លាយ​រឿង​លោក​មេ​គយ​ឆែ​សុធា​ធ្វើលិខិត​កុហក​នាយករដ្ឋមន្ត្រី​ថា​ចុះ​ពង្រឹង បក្ស​ដើម្បី​សុំ​ពន្យារ​ការចូលនិវត្តន៍​រយៈពេល​មួយ​ឆ្នាំ​ទៀតហើយ​…​អាង​តែ​មាន​បង្អែក​ធំ​!

បន្ទាយមានជ័យ​ ៖​ថ្មីៗ​លោក  ឆែ សុធា ប្រធាន​សាខាគយ​និង រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន សុំ​អន្តរាគមន៍ ពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ ពន្យារ​អាណត្តិ​បម្រើ​ការងារ រយៈពេល​១​ឆ្នាំ​ទៀត​ហើយ​លិខិត  របស់លោក ឆែ សុធា ទើបនឹង បែកធ្លាយ​ដល់​ក្រុមអ្នកកាសែត  ដោយសារ​តែ​មន្ត្រី​គយ​ក្រោម ឱវាត មិន​សប្បាយចិត្ត ។

​យោង​លិខិត​ចុះ​ថ្ងៃ​ទី​៣០  ខែតុលា ឆ្នាំ​២០១៧ មាន សេចក្តី​ថា ខ្ញុំបាទ​ឈ្មោះ ឆែ សុធា  ភេទ​ប្រុស មាន​ថ្ងៃខែ​ឆ្នាំ​កំណើត  ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​១៩៥៧ បច្ចុ​-  ប្បន្ន​ជា​ប្រធាន​សាខាគយ​និង  រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ នៃ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា សំណើសុំ​ពន្យារ​អាណត្តិ បម្រើ​ការងារ​រយៈពេល ១​ឆ្នាំ (​មួយឆ្នាំ​) ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃទី​១១ ខែ ធ្នូ ឆ្នាំ​២០១៨ ។

​តាម​សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​មាន កិត្តិយស សូម​គោរព​ជម្រាបជូន  សម្តេច​អគ្គមហាសេនាបតី​តេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា មេត្តា ទាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​ថា បច្ចុប្បន្ន ខ្ញុំបាទ​បាន​បម្រើ​ការងា​រ​ជា​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយ  មានជ័យ​និង​បាន​ខិតខំ​បម្រើ​ជាតិ មាតុភូមិ​ទទួល​បាន​សមិទ្ធផល សំខាន់ៗ ដូចខាងក្រោម​ ៖

​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ បាន​ខិតខំ​អនុវត្ត   យុទ្ធសាស្ត្រ​កៀងគរ​ចំណូល របស់​រាជរដ្ឋាភិបាល ដោយបាន ធ្វើឱ្យ​ចំណូល​ពន្ធគយ​នៅ​ខេត្ត បន្ទាយមានជ័យ​មាន​ការ​កើន ឡើង​គួរ​ជាទី​មោទនៈ និង​ថែម  ទាំង បាន​បង្ការ​និង​បង្ក្រាប​នូវ  រាល់​បាតុភាព​អ​សកម្មភាព​នានា  ដែល​ធ្លាប់​កើតមាន​កន្លង​មក  ដោយ​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​។

​មិនតែប៉ុណ្ណោះ​លិខិត​លោក  ឆែ សុធា ប្រធាន​សាខាគយ​និង  រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ​បាន ធ្លាក់​ដល់ដៃ សម្តេច​តេជោ ហ៊ុន  សែន ហើយ​សម្តេច​តេជោ បាន ចារ​ទៅ​មេ​គយ គុណ ញឹម នៅ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សម្តេច​ឱ្យ​រក្សា​ទុក​រហូត ដល់​ក្រោយ​បោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ដើម្បី​គ្រប់គ្រង​កិច្ចការ  ជា​ប្រធាន​គយ​ខេត្ត​បន្ទាយ​មាន ជ័យ ជា​ករណី​ពិសេស ។

​ជុំវិញ​ករណី​សូម​ពន្យា​រការ ងារ​របស់លោក ឆែ សុធា ខាង លើ​នេះ​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត បន្ទាយមានជ័យ មានការ​ថ្នើង ថ្នាក់​ចិត្ត​ជា​ខ្លាំង ខណៈ​ដែល  លោក ឆែ សុធា មក​កាន់​តំណែង  ជា​ប្រធាន​សាខាគយ​ខេត្ត​នេះ  មាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ  និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​នៅតែ កើតឡើង យ៉ាង​ពេញបន្ទុក ។

​រឿង​ពុករលួយ​ដដែល  លោក ឆែ សុធា បាន​បើកដៃ​ឱ្យ  កូនចៅ​ជិតស្និទ​ជាមួយ​ខ្លួន​មួយ ចំនួន​ជំរិត​យកលុយ​ពី​ឈ្មួញ​និង អាជីវករ​តាម​អំពើ​ចិត្ត បើ​ទោះ  បី​ឈ្មួញ និង​អាជីវករ ទាំងនោះ  បង់ពន្ធ​ត្រឹមត្រូវ នៅ​ច្រក​ព្រំដែន  យ៉ាងណាក៏ដោយ ។

​ក្រុម​មន្ត្រី​គយ​តូចតាច​បាន  បន្តទៀតថា លោក ឆែ សុធា  បាន​ធ្វើ​លិខិត​ខាងលើ​នេះ ហាក់ ដូចជា កុហក​នាយករដ្ឋមន្ត្រី​ថា  ខ្លួន​បាន​ខិតខំ​ចុះ​ពង្រឹង​ក្នុង​មូល ដ្ឋា​ល​ដែល​បាន​រៀបរាប់​ខាងលើ   តែ​ធាតុពិត លោក ឆែ សុធា មិន​បាន​ចុះ​មូលដ្ឋាន​ទេ គឺ​គ្រាន់ តែ​ផ្តល់​លុយកាក់​ទៅ​ឱ្យ​ក្រុមការងារ​តិច​តូច​ប៉ុណ្ណោះ ពោល​គឺ គាត់​អង្គុយតែ​ក្នុង​ប៊ុយ​រ៉ូ​ចាំ​យក លុយ​ក្រោម​តុ​ពី​ពួក​ឈ្មួញ​ធំៗ  ដែល​នាំ​ទំនិញ​គេច​ពន្ធ ដើម្បី  ប្រយោជន៍​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ បញ្ហា​នេះ​គួរតែ​លោក គុណ ញឹម  ដាក់​ការចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ផង ៕
​ដោយ​ ៖ ស​ថ្លា​

 

suanborvor_chhesothea

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


4 − = one

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!