0

​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ឱ្យ​ឈ្មួញ​សាងសង់​ស្ថានីយ៍​​ប្រេង​សាំង​និង​អគារ​ពាណិជ្ជកម្ម​លើ​ដី​សួនច្បារ​ក្រុង​សែន​មនោ​រម្យ​

មណ្ឌលគិរី​ ៖ ថ្មីៗ​នេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត មណ្ឌលគិរី​កំពុង​ត្រូវ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល គិរី​រិះគន់​ខ្លាំងៗ​ជុំវិញ​ករណី​ឃុប ឃិត​លក់​ដី​សួនច្បារ​កណ្តាល​ក្រុង សែន​មនោ​រម្យ​ឱ្យ​ឈ្មួញ​សាង សង់​ស្ថានីយ៍​ប្រេង​សាំង​និង​អគារ  ពាណិជ្ជកម្ម​ផ្សេងៗ​ដោយ​មិន គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​និង ផលប្រយោជន៍​ប្រជាពលរដ្ឋ ។

​បញ្ហា​នេះ​ហើយ ទើប​មាន  ការអំពាវនាវ​ឱ្យ​ថ្នា​ដាក់​ដឹកនាំ ក្រសួងមហាផ្ទៃ​និង​ក្រសួង​ពាក់ ព័ន្ធ​ផ្សេងៗ​ទៀត ចាត់វិធានការ ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​កុំឱ្យ លោក ស្វាយ សំ​អ៊ាង អភិបាល  ខេត្តមណ្ឌលគិរី​ប្រើ​អំណាច​និង  តួនាទី​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត របស់ខ្លួន ។ ដោយហេតុ​ថា  ទង្វើ​របស់​លោក ស្វាយ សំ​អ៊ាង  និង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​ធ្វើឱ្យ​ប៉ះ  ពាល់​យ៉ាងខ្លាំង​ដល់​ផលប្រយោ ជន៍ជាតិ​និង​ផលប្រយោជន៍​ប្រ​- ជា​ពលរដ្ឋ ។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី រាជការ​និង​ពលរដ្ឋ​ក្នុង​ក្រុង​សែន មនោ​រម្យ ខេត្ត​មណ្ឌលគិរី បាន ឱ្យដឹងថា ដី​សួនច្បារ​កណ្តាល ក្រុង​សែន​មនោ​រម្យ​ត្រូវបាន អាជ្ញាធរ​ខេត្ត​ឃុបឃិត​លក់​ឱ្យ ឈ្មួញ​ធ្វើជា​កម្មសិទ្ធិ​ឯកជន  ហើយ​ឈ្មួញ​កំពុង​សាងសង់ ស្ថានីយ៍​ប្រេងសាំង​និង​អគារ ពាណិជ្ជកម្ម​មួយ​ផ្នែក​ផងដែរ​។

​តាម​សេចក្តីរាយការណ៍ ផងដែរ​ថា​គឺជា​រឿង​ដែល​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើល រំលង​តទៅទៀត​ទេ ព្រោះ​លោក  ស្វាយ សំ​អ៊ាង អភិបាលខេត្ត មណ្ឌលគិរី​ជា​អ្នក​ឃុបឃិត​លក់​ដី ឱ្យ​ឈ្មួញ​សាងសង់​ស្ថានីយ៍​ប្រេង សាំង​និង​សាងសង់​អគា​រពាណិ ជ្ជកម្ម​ដោយ​គ្មាន​ញញើត​អ្វី​ទាំង អស់ ។

​រឿង​នេះ​ដែរ គួរតែ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ  ដែនដី​នគរូបនីយកម្ម​សំណង់​និង សុរិយោដី គួរ​ពិនិត្យមើល​បញ្ហា  ខាងលើ​នេះ​ផង​ដែរ ព្រោះ​ដី​សួន ច្បារ​ដែល​ជា​ដី​សាធារណៈ​របស់ រដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវបាន​គេ ឃុបឃិត​លក់​ឱ្យ​ឈ្មួញ​ជា​បន្ត បន្ទាប់ ។ ហើយ​ដែល​បញ្ហា​នេះ គេ​សួរ​ថា តើ​នរណា​ទទួលខុស ត្រូវ ។​

​បើ​តាម​ប្រភព​ពី​មន្ត្រីរាជការ  ក្នុង​សាលា​ខេត្តមណ្ឌលគិរី​មួយ ចំនួន​បាន​ឱ្យដឹងថា​តាម​គម្រោង ដី​សួនច្បារ​ធំ​ល្វឹងល្វើយ​កណ្តាល  ក្រុង​សែន​មនោ​រម្យ គឺ​ត្រូវ​សាង  សង់​សួនច្បារ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ  តែម្តង ។

​ជាក់ស្តែង​បច្ចុប្បន្ន​អាជ្ញាធរ  ខេត្ត​មណ្ឌលគិរី ដែល​មាន​លោក  ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត  ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​បាន​ឃុប  ឃិត​ជាមួយ​គណៈកម្មការ​សាង សង់​សួនច្បារ ហើយ​លក់​ដី​សួន  ច្បារ​មួយផ្នែក​ឱ្យ​ឈ្មួញ​សាងសង់ ស្ថានីយ៍​ប្រេងសាំង​និង​សាងសង់  អគារ​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​។

​ហើយ​បញ្ហា​នេះ​កំពុង​ធ្វើឱ្យ  មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​មណ្ឌលគិរី​មាន​ការចាប់  អារម្មណ៍ យ៉ាង​ខ្លាំង​ប៉ុន្តែ​លោក  ស្វាយ សំ​អ៊ាង អភិបាលខេត្ត  មណ្ឌលគិរី បែរ​ជា​រក្សា​ភាព  ស្ងៀមស្ងាត់​ដើម្បី​ទទួលផល ប្រយោជន៍​យ៉ាង​ត្រជាក់​ល្ហឹម ។​

​បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី  រាជការ​នៅក្នុង​សាលាខេត្ត  មណ្ឌលគិរី​បានឱ្យដឹងថា តាម រយៈ​ការឃុបឃិត​លក់​ដី​សួនច្បារ កណ្តាល​ក្រុង​សែន​មនោ​រម្យ​ឱ្យ ឈ្មួញ​សាងសង់​ស្ថានីយ៍​ប្រេង សាំង​និង​អគារ​ពាណិជ្ជកម្ម ប្រហែល​លោក ស្វាយ សំ​អ៊ាង  ទទួលបាន​ផលប្រយោជន៍​យ៉ាង ច្រើន ។
​    ​
​ដោយឡែក ប្រការ​នេះ​ដែល គួរតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត  ពិនិត្យមើល​ឡើងវិញ​ផងដែរ ព្រោះ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ គេ​កំពុង​អនុវត្តន៍​គម្រោង​ពង្រីក សួនច្បារ​ដើម្បី​បង្កើន​សោភ័ណ ភាព​ក្នុង​ក្រុង​ឱ្យ​កាន់តែ​ស្រស់ ត្រកាល ។ មិន​តែ​ប៉ុណ្ណោះ​ក្នុង  ខេត្ត​មណ្ឌលគិរី បែរ​ជា​លោក  ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត  ឃុបឃិត​លក់​ដី​សួនច្បារ​កណ្តាល ក្រុង​សែន​មនោ​រម្យ ឱ្យ​ឈ្មួញ  សាងសង់​ស្ថានីយ៍​ប្រេង​សាំង​និង អគារ​ពាណិជ្ជកម្ម​ដោយ​គ្មាន ញញើត​ទាំងអស់ ។ ហើយ​ដែល ធ្វើឱ្យ​ពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង ខេត្តមណ្ឌលគិរី​រិះគន់​យ៉ាងខ្លាំង ទៅលើ​លោក ស្វាយ សំ​អ៊ាង  ជា​អភិបាលខេត្ត ដែល​គិតតែ​ពី  ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង គឃ្លើន ហើយ​មិន​គិត​ពី​ផល   ប្រយោជន៍​ជាតិ​និង​ផលប្រយោ ជន៍​ប្រជាពលរដ្ឋ​ម្តង​ណា​នោះ​ទេ  បើ​តាម​ការកត់សម្គាល់ ៕
​ដោយ​ ៖ ជន​ចាំ​យាម​

 

omyentieng_svaysameang

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


three + = 8

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!