0

​ជំនួញ​ឈើ​គ្រញូង​ខុសច្បាប់​ក្នុង​ខេត្ត ឧត្តរមានជ័យ​កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក​!

​ឧត្តរមានជ័យ​ ៖ ប្រជាពលរដ្ឋ រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ភូមិ ទំនប់​អភិវឌ្ឍន៍ ឃុំ​អូរ​ស្វាយ ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ  មានជ័យ បានឱ្យដឹងថា បច្ចុប្បន្ន  នៅតែ​មាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន  ចូល​កាប់​ឈើ​គ្រញូង​យកមក  លក់​ឱ្យ​ឈ្មួញ​ដែល​រង់ចាំ​ទិញ តាម​ព្រំដែន​យ៉ាង​ពេញបន្ទុក ដដែល ។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា  លោក អ៊ឹម សា​វ​រិទ្ធ នាយខ​ណ្ឌ  រដ្ឋបាល​ព្រៃឈើ​ខេត្តឧ​ត្ត​រមាន​- ជ័យ ក៏ដូចជា លោក ស ថា​វី   អភិបាលខេត្ត​ឧត្តរមានជ័​យ​មិន យកចិត្តទុកដាក់​បង្ក្រាប​ឈ្មួញ ឈើ​គ្រញូង​ឈ្មោះ គឹម ប្រុស និង​ឈ្មោះ ហង្ស ដែល​នៅតែ កៀងគរ​ប្រជាពលរដ្ឋ​អោយ ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី សៀម​យកមក​លក់​ឱ្យ​ពួកគេ​នោះ ទេ ។

​ប្រភព​ខ្លះ​បានអោយដឹងថា  ទាល់តែ​មាន​ការឃុបឃិត​ពី​មន្ត្រី ជំនាញ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ពាក់ព័ន្ធ ទើប​ជំនួញ​ឈើ​គ្រញូង  ខុស​ច្បាប់​នៅ​តែ​កើតឡើង​យ៉ាង រាលដាល​ក្នុង​ខេត្ត​ឧត្តរមានជ័យ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង  ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រា​-​សាទ ខេត្ត​ឧត្តរមានជ័យ បានឱ្យ ដឹងថា ឈ្មួញ​ឈើ​វ័យក្មេង ២ នាក់ ឈ្មោះ គឹម ប្រុស និង ឈ្មោះ ហង្ស នៅ​តែ​ធ្វើ​សកម្ម​-  ភាព​កៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង ដែន​ខុសច្បាប់​ចូល​កាប់​ឈើ  គ្រញូង​លើ​ទឹកដី​សៀម​យកមក លក់​អោយ​ពួក​គេ​ដូច​កាលពី​មុន ដដែល ។

​សមត្ថកិច្ច​ការពារ​ព្រំដែន  ទាំង​នគរបាល ទាំង​យោធា មិន ចាត់វិធានការ​សកម្ម​ភាព​យ៉ាង គឃ្លើន​របស់​ឈ្មួញ​ឈ្មោះ គឹម  ប្រុស និង​ឈ្មួញ​ឈ្មោះ ហង្ស  នោះទេ​ហើយ​ពួកគេ​រង់ចាំ​ទទួល ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល  ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ព្រោះ  មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថ​-  កិច្ច​ក្នុង ខេត្ត​ឧត្តរមានជ័យ មិន ចាត់វិធានការ​ទប់ស្កាត់​ជំនួញ ឈើ​គ្រញូង​ខុស​ច្បាប់​តាម​ព្រំដែន ក្នុងស្រុក​ត្រពាំង​ប្រាសាទ​នោះ  ឡើយ ។​

​សេចក្តីរាយការណ៍​ពី​ប្រជា  ពលរដ្ឋ​នៅ​ភូមិ​ទំនប់​អភិវឌ្ឍន៍ ឃុំ អូរ​ស្វាយ​ស្រុក​ត្រពាំង​ប្រាសាទ  បានឱ្យដឹង​ទៀត​ថា ឈ្មួញ​ឈ្មោះ  គឹម ប្រុស គឺជា​អ្នករត់​ការបង់  លុយកាក់​ជាមួយ​មន្ត្រី​រដ្ឋបាល ព្រៃឈើ​និង​សមត្ថកិច្ច​នគរបាល  សមត្ថកិច្ច​យោធា​ដែល​ឈរជើង  តាម​ព្រំដែន ។ ចំណែក​ឈ្មួញ ឈ្មោះ ហង្ស ជា​អ្នក​ប្រមូល​ប្រជា  ពលរដ្ឋ​ឱ្យ​ឆ្លងដែន​ខុសច្បាប់​ចូល ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី  សៀម​យកមក​លក់​អោយ​ពួកគេ  ហើយ​ឈ្មួញ​ទាំង​២​នាក់​នេះ រស់   នៅក្នុង​ភូមិ​ទំនប់​អភិវឌ្ឍន៍​ឃុំ​អូរ ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច  មូលដ្ឋាន​ក្នុង​ឃុំ​អូរ​ស្វាយ​បាន​អះ អាង​ថា ឈ្មួញ​វ័យក្មេង​ឈ្មោះ  គឹម ប្រុស និង​ឈ្មោះ ហង្ស នៅ  តែ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង យ៉ាង​ពេញបន្ទុក​ដដែល ហើយ  មិនទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ  និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់​វិធាន  ការបង្ក្រាប​ឡើយ ។

​ប្រភព​បាន​ឱ្យដឹងទៀតថា  ការ​ដែល​ឈ្មួញ​ទាំង​២​នាក់​នេះ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយ សារ​ពួកគេ​មាន​ខ្នងបង្អែក​រឹងមាំ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា ទើប​ពួកគេ​អាច​បន្ត​ជួញដូរ​ឈើ គ្រញូង​យ៉ាង​រលូន​គ្មាន​ញញើត អ្វី​ទាំងអស់ ៕
​ដោយ​ ៖ រំពេ​រ​

 

chhengkimsun

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− two = 5

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!