0

​ប្រជា​សហគម ជនជាតិដើម​បាន​ចោទ​ហៅ វិនាសកម្ម​ព្រៃឈើ និង​ធនធាន​ធាន​រ៉ែ ក្នុង​តំបន់​កន្ទុយ​នា​គ​ដែល​កំពុង​រង​ការបំផ្លាញ​យ៉ាង​រង្គាល​ជា​ឆ្នាំងបាយ ស៊ី​ឡាក​ធ្វើ​មានបាន ក្លាយ​ជា​សេដ្ឋី សម្រាប់​បក្ខពួក ក្រុម​លោក ថង សាវុន និង គឹម រស្មី នោះឯង !

​ថ្មីៗ​នេះ ក្រុម​ប្រជា​សហគម ជនជាតិដើម​បាន​ចោទប្រកាន់​រិះគន់ នឹង​ហៅ វិនាសកម្ម​ព្រៃឈើ និង​ធនធាន​ធាន​រ៉ែ ក្នុង​តំបន់​កន្ទុយ​នា​គ​ដែល​កំពុង​រង​ការបំផ្លាញ​យ៉ាង​រង្គាល នោះ ថា ៖ ជា​ឆ្នាំងបាយ តំណែង​ស៊ី​ឡាក​ពី​រដ្ឋាភិបាល ក្នុងការ​ធ្វើ​មានបាន ក្លាយ​ជា​សេដ្ឋី សម្រាប់​បក្ខពួក ក្រុម​លោក ថង សាវុន និង គឹម រស្មី នោះឯង មិន​ដែល​ខ្វល់ ពី​ធនធានធម្មជាតិ នឹង​ប្រយោជន៏ នោះទេ !

​ថ្មីៗ​នេះ​ភាពល្បីល្បាញ​ស្ដីពី វិនាសកម្ម​ព្រៃឈើ ក្រោម​ការគ្រប់គ្រង របស់​គ​ណះ​អភិបាលខេត្ត លោក ថង សាវុន និង​បុគ្គល គឹម រស្មី ក្នុង​តួនាទី​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ជាតិ ខេត្ត​រតនគិរី ដែល​មាន​អំណាច​ដ៏​មហិមា​កាង​នូវ​ពីក្រោយ ជា​សែស្រឡាយ​សាច់​សារ​លោ​ហឹត របស់​លោកនាយ​ឧត្តមសេនីយ៏ គន់ គីម អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេ​មរះ​ភូមិន្ទ ពិតជា​មិន​ធម្មតា​មែន  ។ ហើយ​ដែល​មកទល់ពេលនេះ កម្មវត្ថុ​ស្ដីពី​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនះគិរី​ទាំងមូល ក្នុងនាម​ជា​ប្រធាន​អាជ្ញាធរ  វិញ គឺ​បុគ្គល​លោក ថង សាវុន មិនដែល​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយមាន​ប្រសិទ្ទិភាព​នោះទេ !

​តាម​ការ តាម​សង្កេត គេ​បាន​ឃើញ​ក្បួន ក្រុម​ឡាន​ប្រកុង​រាប់រយ​គ្រឿង បានចាប់ផ្ដើម​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ កាប់​ទុក​ចាស់ និង​កាប់​ថ្មី ទាំងចាស់​ទាំងថ្មី ដឹក​ចេញ​តាម​ឡានធំ តូច ស្ទើរ​គ្រប់​ប្រភេទ ចេញពី​ត​បន់​កន្ទុយ​នាគ ទៅកាន់​ព្រំដែន ខេត្ត​កន្ទុម​ប្រទេស​យួន​ជា​រៀងរាល់ថ្ងៃ យ៉ាង​សកម្ម​បំផុត ។ ហើយ​នូវ​ក្រោម​ការការពា​រយ៉ា​ង​អាថ៌កំបាំង​បំផុត ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ និង​ក្រុម​អាវុធហត្ថ​ជាតិ ខេត្ត​រតនគិរី ក្រោម​ការបញ្ជា​ក្ដោប​ក្ដាប់​បទល្មើស​ព្រៃឈើ​យ៉ាង​ស្ទាត់​ជំនាញ​បំផុត​របស់​ឧត្តមសេនីយ៏ គឹម រស្មី ដែល​រៀបចំ​អោយ​ដោយ​បុគ្គ​ល​អតីតះ​ឈ្មួញ​មេ​បទល្មើស​ព្រៃឈើ ឈ្មោះ ណុប ណាក់ (​ហៅ​ណាក់​ក្បាល​ធំ ) ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី និង​ជា​មនុស្ស​ជំនិត​បំផុត ជា​ដៃស្ដាំ​រក​ចំណូល​បទល្មើស​ព្រៃឈើ​របស់លោក គឹម រស្មី និង​លោក ប៊ុត ទី​លី ដែលជា​មេបញ្ជាការ​នគរបាល​ការ ពារ​ព្រំដែន​វរៈ​លេខ​២០៣ ក្នុង​តំបន់​កន្ទុយ​នាគ នោះ​។​

​តាម​មន្ត្រី​ក្នុង​ខេត្ត​រតនគិរី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានលើកឡើង និង​បាន​រាយការណ៍​អោយ​ការិយាល័យ​របស់​យើង​ដឹង​ថា ៖ បច្ចុប្បន្ន នៅ​តំបន់​កន្ទុយ​នាគ ក្នុង​ដែន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ជា​តំបន់​គ្រប់គ្រង និង​ការពារ​ដោយ​ព្រះរាជក្រិត្យ ត្រូវបាន​ជនជាតិ​យួន​រាប់រយ​នាក់ ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ខ្មែរ យ៉ាង​រង្គាល ក្រោម​ការ​ធ្វើ​មិនដឹង​មិន​ឭ​យ៉ាង​អសមត្ថភាព​បំផុត​របស់​ក្រុម​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ ។ ហើយ តាមរយះ​ក្រុមហ៊ុន ឈ្មួញ ដែ​លឃុប​ឃឹត​បើកភ្លើង​ខៀវ​ពី សំណាក់​មេបញ្ជាការ​ប៉េអឹម ខេត្តរ​តនះ​គិរី គឹម រស្មី និង​វ​រះ​នគ​បាល​ការពារ​ព្រំដែន លេខ ២០៣ ក្រោម​ការបញ្ជា របស់លោក ប៊ុត ទី​លី ក្រៅពី​ចាំ​ស៊ី​ឡាក និង​ធ្វើ​មាន​បាន​លើ​ជំនាញ​រដ្ឋាភិបាល​នោះ គឺ​ប្រភព​ឈ្មួញ​បាន​លួចខ្សឹប​ទម្លាយ​ទៀតថា ៖ គាត់​បាន​ទទួលយក​ប្រយោជន៏​ផ្ទាល់ខ្លួន​ក្នុង​មួយ​ខែៗ មិនតិច​ជាង ៤,៥ សែន​ដុល្លារ​នោះទេ ! ក្រៅ​ពី​គាត់​គឺ​ជា​មេ​ចំណែក និង​ជា​អ្នក​បោះ​មេ​បែងចែក​ផល​បទល្មើស ដែល​ទទួលយក​ពី​មេ​ឈ្មួញ បទល្មើស​ព្រៃឈើ និង​មេ​ឈ្មួញ  រ៉ែ ត្បូង ធន់​ធាន​ធម្មជាតិ ក្រោម​ដី រាប់សឹប​រណ្ដៅ ក្នុង​តំបន់​កន្ទុយ​នាគ មក​បឹតមាត់​ក្រុម​មន្ត្រី​ជំនាញ ក្នុង​ខេត្ត​រតនគិរី ទាំងមូល ។

​មិនតែប៉ុណ្ណោះ នៅ​ពីក្រោយ​ភាពអនាធិបតេយ្យ ក្រោម​ការឃុបឃិត​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​រតនគិរី និង​មន្ត្រី​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​គឺ​មន្ត្រី​ឧទ្យានុ​រក្សប​រិស្ថា​ន​តែម្តង ដែល​ពួក​នោះ ត្រូវបាន​ក្រុម​ឈ្មួញ​សុទ្ធតែ​បាន​ចង្អុលមុខ ថា ៖ មាន​មុខ​ទទួល​យក​ផលប្រយោជន៏​ប្រចាំខែទាំ​ង​អស់ រយះពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ ដែល​គ្រប់គ្រង​ដោយ​គណះបញ្ជាការ​ឯកភាព ជា​ប្រធាន​អាជ្ញាធរ លោក ថង សាវុន និង​អនុគណះ​ក​ម្មាការ ឫ សា​មា​ជឹក​ជា​ជំនាញ​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ ។ ហើយ​ដែល​មក​ដល់ពេលនេះ​គ្រាន់តែ​បញ្ជីរ​ឈ្មោះ​ទាំងនោះ​ក្រុម​ឈ្មួញ មិនទាន់​ដល់ក និង​ជាប់​លក្ខ័ន​មិន​ទាន់​ត្រូវទ​ម្លាយ​ឈ្មោះ​តែប៉ុណ្ណោះ ហើយ​ដែល​ខាង​ការិយាល័យ​យើង​ទទួលបាន ។​

​បើ​តាម​សេចក្តីរាយការណ៍​ឯកសារ​ដដែល​បានឲ្យដឹងតថា ៖ ឈើ​ស្ទើរ​គ្រប់​ប្រភេទ​ជិត​ផុត​ពូជ​ដូចជា ឈើទាល គគីរ ផ្ចឹក សុ​ក្រំ ក​កោះ ស្រឡៅ ឈ្លី​ក រាប់សឹប​ម៉ឺន​ម៉ែត្រគូប ត្រូវបាន​គេ​កាត់​ចុង​កាត់​គល់ ស្ដុក​ទុក​រយះពេល​ពី​បី​ឆ្នាំង​ចុងក្រោយ​នេះ ក៏ដូចជា​កាប់បំផ្លាញ​ថ្មីៗ​មួយចំនួន ក្រៅពី​ឈើមូល ឈើ​មួយ​ចំនួន​ទៀត​ត្រូវបាន​គេ ច្រៀក អារ​ឡាំង ជា​បួន​ជ្រុង​រួចជាស្រេច ត្រៀម នឹង​ដឹក​ចេញ និង​កំពង់តែ​ដឹក​ចេញ​ឡើង​ភ្លូកទឹកភ្លូកដី ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្មាន​ការទប់ស្កាត់​សូម្បី​បន្តិច ហើយ​ដែល​និយាយ​ដល់​ពាក្យ​ថា ៖ « បង្ក្រាប » គឺ​ពួកគេ​ភិលាត់មាត់​ថា ៖ « បង្ក្រាប​ខ្មោចយ៎ អី គិតតែ​ពី​រាយ​ការណ៏ បោក​ថ្នាក់លើ​ទៅ ស្ងាត់ៗ​ដល់​ខែ​ទទួលយក​របប​ស្រោម​កញ្ចប់​ខ្មៅ​ធ្វើ​មាន បាន​ទៅ ទៅ​ខ្វល់​អី ! ពី​បី​ឆ្នាំ​ទៀត​វា​ពឹត​ជា​រលាយ​ហើយ បើ​មិន​ទទួល ក៏​គេ​អោយ​ទៅ​ថ្នាក់លើ​បន្ដ …​ហើយ​គេ​ស្អប់​ដៀល​ថា​យើង​ឆ្គួត​ទៀត »​។

​ជាងនេះទៅទៀត មកទល់ពេលនេះ ដើមឈើ​ជា​ជម្រើស​ចុងក្រោយ​កំពង់​ត្រូវបាន​គេ​សម្រុក​ផ្ដួលរំលំ អម​ជាមួយ​ឈើ​ចាស់ៗ​ទៀត ក៏ដូចជា និង​កំពុង​កាប់​ថ្មី​បន្ថែមទៀត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ត្រង់សឺន័រ​រាប់រយ​គ្រឿង ឭ​តែ​សម្លេង​អោយ​កងរំបង​ពេញ​ព្រៃ ដែល​កម្មករ​កាប់​ភាគច្រើន​ជា​ជនជាតិ​យួន ។​

​ដោយឡែក បើ​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា ៖ ទីតាំង​ដែល​ជនជាតិ​យួន​លួច​ចូល​មក​កាប់​បំផ្លាញ​ព្រៃឈើ​ទាំងយប់​ទាំង​ថ្ងៃ​នោះ គឺ​នៅ​តំបន់​កន្ទុយ​នាគ​បច្ចុប្បន្ន នៅ​ចំណុច ( ភ្នំ​យ៉ាក់​គឹម ភ្នំ​យ៉ាក់​គ្រា​ក់ ) ចុង​អូរ​ដំបូក អូរ​ក្រសា និង អូរ​កា​ផា​។ ក្នុង​ស្រុក​តា​វែង និង​អណ្ដូង​មាស ផងដែរ ។​ល​។ ហើយ​ដោយ​ពួកគេ​មាន​អំណាច​ប្រើ​ឡាន​ប្រកុង​រាប់រយ​គ្រឿង ជា​របស់​យួន​ដឹក​ចេញ​តាម​ប៉ុស្តិ៍​ដូន​ញ៉ាសា​ន និង​ប៉ុស្តិ៍​អូរ​ហ្គើល ក្នុង​ចន្លោះ​បង្គោល​ឡាក់​លេខ​១ រហូត​ដល់​បង្គោល​ឡាក់​លេខ​១០​ព្រំដែន​កម្ពុជា យួន ហើយ​ថែមទាំង​មាន​គ្រឿងចក្រ​ជា​អ្នក​ឈរ​បញ្ជា​ធ្វើ​ផ្លូវ​ដឹកជញ្ជូន លើក​ស្ទូច​ឈើ​ដាក់ចុះ​លើ​ឡាន​យ៉ាង​សកម្ម​បំផុត ដូចជា​ទឹកដី​បរទេស​ផង​ដែរ ហើយ​បើ​មាន​ការចុះ​ស៊ើបអង្កេត​រកមុខ​ឈ្មួញ និង​បទល្មើស​ព្រៃឈើ​នោះ​ពិតជា​មិន​ពិបាក​ទេ គួរតែ​សាកសួរ​ទៅ​បុគ្គល គឹម រស្មី និង​លោក​អភិបាល ថង សាវុន ទៅ ហើយ​ក៏​កុំ​ជឿថា ៖ ពួក​នោះ​អត់​ស្គាល់​ព្រៃ​បទល្មើស​ឈ្មួញ ណុង ណាក់ ( អា​ណាក់ ក្បាល​ធំ ) ជា​មេក្លោង​ឈ្មួញ​ឈើ​ធំ ប៉េអឹម​កូនជឹង លោក គឹម រស្មី​អោយសោះ ។​

​ជា​ការឆ្លើយ​តាប​នូវ​អ្វី​ជា​ស្មារតី ដូចដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជា​ច្រើនលើក​ច្រើនសារ នឹង​ការផ្ដេជ្ញាចិត្ត ជាមួយ នឹង​ប្រទេស​ផ្ដល់​ជំនួយ​ថា ៖ និង​លប់បំបាត់​បង្ក្រាប​អោយបាន ក៏​ប៉ុន្ដែ​ទោះជា មិនមែន​ជា​ចេតនា​ក្ដី ក៏​គេ​សម្លឹង​ឃើញ​ថា ៖ គឺ​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ រួម​ទាំង​គ​ណះ​អភិបាលខេត្ត​រតនះគិរី ថង សាវុន និង បុគ្គល គឹម រស្មី  នោះឯង ដែលជា​អ្នក​ជាន់ឈ្លី​អនុ​សាស​ន៏​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អោយ​ធ្លាក់​ទឹក​ប្រឈម និង​ប្រទេស​អ្នកប្ដល់​ជំនួយ​អស់នោះ ហើយ​ដែល​បញ្ហា​នេះ មិនគួរ​បើ​គេ​យល់យោគ​លើកលែង​ពី​ទោសកំហុស​បុគ្គល​អសមត្ថភាព ដូច​ក្រុម​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មេ​ជំនាញ​ប្រដាប់អាវុធ លោក គឹម រស្មី និង​គ​ណះ​អភិបាលខេត្ត​រតនះគិរី ថង សាវុន នោះទេ !

​ក្រៅ​ពី​បទល្មើស​ព្រៃឈើ​ទៅ ប្រភព​ឯកសារ​ជា​មន្ត្ដី​បាន​ខ្សឹប​បន្តថា ៖ ក្រៅ​ពី​ការ​លួច​កាប់​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​វរៈជ័យ  ក៍មាន​ការ​លួច​ជីក​កកាយ​រ៉ែ​ចម្រាញ់​យក​មាស ដោយ​ប្រើ​គ្រឿងចក្រ និង​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ ពី​សំណាក់​ជនជាតិ​យួន ដែល​មាន​មន្ត្រី​ប្រដាប់អាវុធ​ចាំ​ការពារ​សុវត្ថិភាព​ឲ្យ​ពួកគេ​នោះ​ទៀត​ផង ។​

​លើសពីនេះទៅទៀត ក៏​មាន​ផង​ដែរ​ការ​លួច​ដឹក​ជញ្ជូន​ឈើ​ពី​ទឹកដី​ប្រទេស​ឡាវ ចូល​មក​កាន់​ដី​ខ្មែរ តាម​បង្គោល​ឡាក់​ចន្លោះ​លេខ​១១៦ ដល់​បង្គោល​ឡាក់​លេខ​១១៩ រួច​ដឹក​បន្ត​ចូល​ព្រំដែន​យួន​តាម​ប៉ុស្តិ៍​ច្រករបៀង​ដដែល ហើយ​ដែល​បញ្ហា​ពុករលួយ​នឹង​អសមត្ថភាព​បែបនេះ គួរតែ​ថ្នាក់ដឹកនាំ​ខាងលើ​ធ្វើ​ជា​ភ្ញាក់រឭក ដឹង​ខ្លួន​ខ្លះៗ​ផង​កុំ​អោយ​ពួក​គេ​ចេះតែ​ជិះសេះ​លែងដៃ​ជាន់ឈ្លី​ច្បាប់​ប្រទេស​កម្ពុជា​តាមតែ​អំពើ​ចិត្តនិ​ជាន់ឈ្លី​អនុសាសន៏​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាមតែ​អំពើ​ចិត្ត​បែបនេះ ទៀត​។​

​ជា​ពិសេស​បញ្ហា​នេះ​វា​ជា​ការ​ទទួលខុស​របស់​ក្រសួង​ពាក់ព័ន្ធ  មាន​មហាផ្ទៃ និង​ក្រសួង​ជំនាញ កសិកម្ម  រដ្ឋបាល​ព្រៃឈើ បរិស្ថាន អភិបាលខេត្ត​ដែនដី គ​ណះ​កម្មា​ការបង្ក្រាប​បទល្មើ​ស​ព្រៃឈើ និង​ធនធានធម្មជាតិ​ថ្នាក់ជាតិ អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​គណះបញ្ជាការ​ឯកភាព​ខេត្ត​ជា​អ្នកទទួលខុសត្រូវ និង​ដែល​មិន​គួរ​លោក​នាយ​ឪ​ត្ត​ម​សេនីយ៏​អាវុធហត្ថ​ផ្ទៃ​ប្រទេស សៅ សុខា មើលរំលង​ពី​សកម្មភាព​អសកម្ម​របស់លោក គឹម រស្មី ប្រើប្រាស់​អំណាច​ប្រដាប់អាវុធ​ទៅ​កាង​ការពារ​ផលប្រយោជន៏​ឈ្មួញ​បទល្មើស​ព្រៃឈើ យួន និង​មេ​ឈ្មួញ​ប៉េអឹម ណុង ណាក់ ហៅ​អា​ណាក់​ក្បាល​ធំ​នោះទេ ៕
​ដោយ ស ថ្លា =​ស្ទាំង ស​

 

powerleader woodnak (2) woodnak (3) woodnak (4) woodnak (5) woodnak (6) woodnak (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− two = 1

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!