0

​រឿង​អំពើពុករលួយ​របស់​លោក​វ៉ាន់​ថុល​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​ត្រូវបាន​បើក​កកាយ​គួរ​ណាស់​មាន​ការស៊ើបអង្កេត​!

បាត់ដំបង ៖ តាម​ប្រភព​ពី​មន្ត្រី រាជការ​នៅក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង​បានឱ្យដឹងថា ក្រោយ​ពេល​លោក វ៉ាន់ ថុល មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង ជំនួស​លោក សុខ វណ្ណ​អឿន ដែល​ចូល​និវត្តន៍​រួចមក គឺ​លោក វ៉ាន់ ថុល ប្រើ​តួនាទី​និង​អំណាច ប្រព្រឹត្ត​អំពើ​ពុករលួយ​កេង​ប្រ វ័ញ្ច​ថវិកា​រដ្ឋ​ដោយ​គ្មានញ​ញើ​ត អ្វី​ទាំងអស់ ។

​បើ​តាម​មន្ត្រី​រាជការ​ក្នុង មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បានឱ្យដឹង​ទៀត​ថា រយៈ ពេល​ប្រមាណ​១​ឆ្នាំ​កន្លងទៅនេះ លោក វ៉ាន់ ថុល បាន​ប្រើ​អំណាច និង​តួនាទី​កេងប្រវ័ញ្ច​ថវិការដ្ឋ សរុប​ប្រមាណ ២៨០០​លាន​រៀល​ឬ​ស្មើនឹង​៧០​ម៉ឺន​ដុល្លារ លើ​ទឹកប្រាក់​ចំណាយ ៣៩៩៥ លាន​រៀល ឬ​ស្មើ​ជិត ១​លាន​ដុល្លារ​អាមេរិក ។

​ប្រភព​បាន​ឱ្យដឹងទៀតថា ទឹកប្រាក់​ដែល​លោក វ៉ាន់ ថុល កេងប្រវ័ញ្ចោ​នាះ​គឺ​នៅក្នុង​គម្រោង ចំណាយ​ជួសជុល​ផ្លូវ​ក្រាល​កៅ ស៊ូ ឌ​ព្ស​ទ ដែល​មាន​បណ្តោយ ២៥៩៥​ម៉ែត្រ ទទឹង​៩​ម៉ែត្រ នៅ ខាងកើត​ប្រឡាយ​ខាំ​សន​ពី​រង្វង់ មូល​ពោធិ៍​ហ្ម​ស្រី រហូត​ដល់​ព្រំ ប្រទល់​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ និង​ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។

​ដោយឡែក បើ​តាម​ការ បញ្ជាក់​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បានឱ្យដឹងថា ចាប់តាំងពី​លោក វ៉ាន់ ថុល ចូលកាន់​តំណែង​ប្រមាណ​១​ឆ្នាំ​ប៉ុណ្ណោះ គឺ​មាន​វិធី អាច​កឹបកេង​ថវិកាជាតិ​បាន ប្រមាណ​៧០​ម៉ឺន​ដុល្លារ ដើម្បី ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ ប្រធាន​មន្ទីរ​មុនៗ​គ្មាន​នរណា មាន​សមត្ថភាព​បែបនេះ​ទេ​។

​ប្រភព​បាន​ឱ្យដឹងទៀតថា ការដែល​លោក វ៉ាន់ ថុល ហ៊ាន ប្រព្រឹត្ត​អំពើ​ពុករលួយ និង​មាន ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ មាន​ការឃុបឃិត​ពី​គណៈ​កម្ម ការ​លទ្ធកម្ម​ខេត្ត​បាត់ដំបង ។

​បញ្ហា​នេះ​ដែរ មន្ត្រីរាជការ ក្នុង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាត់ដំបង​បានឱ្យដឹង​ទៀត​ថា ផ្លូវ​១​ខ្សែ​ដែល​មាន​ប្រវែង​២៥៩៥ ម៉ែត្រ​នោះ ប្រសិនបើ​មាន​ការ ដាក់​ដេញថ្លៃ​ប្រកប​ដោយ​តម្លា ភាព​គឺ​ចំណាយ​មិន​លើសពី​៣០ ម៉ឺន​ដុល្លារ​នោះទេ ប៉ុន្តែ​ដោយ សារ​មាន​ការឃុបឃិត​ប្រព្រឹត្ត អំពើពុករលួយ​ទើប​គេ​ត្រូវ​ចំណាយ​អស់​៣៩៩៥​លាន​រៀល​ឬ ជិត​១​លាន​ដុល្លារ​អាមេរិក ។

​ទាក់ទង​នឹង​បញ្ហា​ខាងលើ នេះ​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​អភិវឌ្ឍ ន៍​ជនបទ​ខេត្ត​បាត់ដំបង​បាន​អំពា​វ នាវ​អោយ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ផ្លូវ​១​ខ្សែ​នោះ​ធ្វើឡើង​តាម របៀប​ចាក់​ស្តើង​ស៊ី​ក្រាស់​គ្មាន គុណភាព ប៉ុន្តែ​ត្រូវ​ចំណាយ ថវិការដ្ឋ​អស់យ៉ាង​ច្រើនសន្ធឹក សន្ធាប់​។​

​ជាង​នេះ​ទៅទៀត​គ្រាន់តែ នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​១ ខ្សែ​សោះ​លោក វ៉ាន់ ថុល និង បក្ខពួក​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច ថវិការដ្ឋ​រាប់សិប​ម៉ឺន​ដុល្លារ ក្នុង ខណៈ​ដែល​ផ្លូវ​គ្មាន​គុណភាព ស្រប​ទៅតាម​ការចំណាយ​ថវិកា នោះទេ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេ​ពុំ ដឹងថា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួង​អភិវឌ្ឍន៍ជនបទ​គួរ​ពិនិត្យ ឡើង​វិញ​ទៅ​លើ​បញ្ហា​នេះ ហើយ​មិន​គួរ​ទុក​ឱ្យ​ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង គឺ​លោក វ៉ាន់ ថុល ធ្វើ​អ្វីៗ​ស្រេច តែ​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ ។

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ​គួរ​បើកការ​ស៊ើប អង្កេត​ឱ្យបាន​ស៊ីជម្រៅ​ទៅលើ រឿងអាស្រូវ​ពុករលួយ​របស់ លោក វ៉ាន់ ថុល ប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង មិន​ត្រូវ​មើលរំលង​នោះទេ ! ៕

 

nguanratanak_ukrabun

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


6 + = twelve

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!