0

លំហូរ​បទល្មើស​ទំនិញ​គេច​ពន្ធ​ពី​តាម​ច្រករបៀង យ៉ាង​ពេញបន្ទុក​ក្រោម​ការគ្រប់គ្រង​របស់​លោក ឧត្តមសេនីយ៏ទោ អាត់ ខែម​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ !

​តាម​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​រាយ​ការ​ណ៏មកថា​បច្ចុប្បន្ននេះថា ៖ ភាពអនាធិបតេយ្យ​ពី​តាម​ច្រករបៀង​អូរ​បី​ជាន់ កំពុងបើក​ដំណើរការបាន​យ៉ាង​គគ្រឹកគគ្រេង​ហើយ​មក​នេះ គេ​មិនឃើញ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ជា​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក  សួន បវរ គ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ​ចាត់វិធានការ​បង្ក្រា​ប​នោះ​ទេ  ! និយាយ​រួម​ហាក់​មាន​ចេតនា​ស៊ុមគ្រលំ​ពី​សំណាក់​ក្រុម​អាជ្ញាធរ​បណ្ដែតបណ្ដោយ​អោយ​មាន​ភាព​អសកម្ម​នៃ​បទល្មើស​ទំនិញគេចពន្ធ ទំនង​រួម​ដៃ​ជាមួយ​ក្រុម​ឈ្មួញ និង​ក្រុម​ជំនាញ​ដើម្បី​លួច​ឃុបឃិត​គៃបំបាត់​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​ប៉ុណ្ណោះ ។

​បើ​តាម​ប្រភព​ផ្ទៃក្នុង​មន្ត្រី​បាន​ខ្សឹប​អោយដឹងទៀតថា ៖ មួយ​ផ្នែក​ធំ​ទៀត​នៃ​ច្រករបៀង​តាម​តំបន់​ព្រំដែន​ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ ទាំងមូល​ដែល​គ្រប់គ្រង​ដោយ​លោកស្នងការ អាត់ ខែម ផ្ទាល់ ក៏​កំពង់តែ​កើត​មាន​ការឃុបឃឹត​បង្ហូ​រចូ​ល​បទល្មើស​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក ស្ទើរតែ​គ្រប់​រូបភាព​ដើម្បី​កើប​ប្រមូល​យក​លុយ​បទល្មើស ( ក្រោមរូបភាព​ស៊ី​ឡាក​កើប​យក​លុយ​សម្រាប់​ការបោះឆ្នោត​ខាង​មុខ ) ប៉ុន្តែ​ធាតុ​ពឹត​គឺជា​ការ​កេណ្ឌ​ប្រមូល​ក្ដោប​ឧិ​កាសសម្រាប់​ធ្វើ​មានបាន​បក្ខពួក​គ្រួសារនិយម​របស់លោក អាត់ ខែម ក្នុង​អំណាច​ជា​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ប៉ុណ្ណោះ ។​

​ភាពមិនប្រក្រតី​មួយទៀត​ចេញ​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​មួយចំនួន​ផងដែរ​បាន​បកអាក្រាត​រឿង​គ្រួសារនិយម​យ៉ាង​ពេញបន្ទុក​របស់លោក អាត់ ខែម ឲ្យដឹងថា ៖ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម​នោះទេ​! គឺ​មិន​ជឿថា ច្រករបៀង​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ សៀម ជាច្រើន​កន្លែង​នោះ ដូចជា​ច្រក ស្រុក​ម៉ាឡៃ​ប៉ោយ​ប៉ែត ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក អាច​ដំណើរការ​បទល្មើស​ទំនិញ​គេច​ពន្ធ​បាន​យ៉ាង​អនាធិបតេយ្យ​យ៉ាង​រលូន​ដល់​សព្វថ្ងៃ​នេះ​ឡើយ​។

​ផ្ទៃ​ក្នុង​ប្រភព ដដែល​បាន​លើកឡើង​រិះគន់​ទៀតថា ៖ ទាល់តែ​មាន​ការឃុបឃិត ឫ​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏ដូចជា​លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិ​ភាគ​៥ និង​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ជា​ប្រព័ន្ធ​ផងដែរ ទើប​ច្រករបៀង​ជាច្រើន​កន្លែង​អាច​ដំណើរការ​បាន​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​។​

​ដោយសារ​តែ​បញ្ហា​នេះ​ហើយ​បានជា​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី ជាច្រើន​ទៀត​របស់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ ទាំង​គ្រួសារនិយម បក្ខពួកនិយម​ក្ដោប​សេដ្ឋកិច្ច អញ​និយម​ស៊ុមគ្រលំ ធ្វើ​មាន​បានតែ​ខ្សែ​ហ​របស់ខ្លួន​ប៉ុណ្ណោះ ដែល​មាន​ជំនាញ​ថ្នាក់​ដល់​ទៅ​ស្នងការរង​ទទួលបន្ទុក​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ផ្ទាល់​ក៏​ទទួលស្គាល់​ថា​អត់​ការងារ​ធ្វើ និង​ក៏​គ្មាន​សិទ្ធិ​អំណាច​អ្វី​ធំ​ជាង​មន្ត្រី​ខាងក្រោម​ជា​កូន​របស់​លោក​ឧត្តមសេនីយ៏ទោ អាត់ ខែម ជា​ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នោះទេ ។​

​មិនតែប៉ុណ្ណោះ រហូតមកទល់​ពេលនេះ ទំនង​បរាជ័យ​ក្នុង​ការបំពេញ​មហិច្ឆតា​តណ្ដើម​យក​កៅអី​ជា​អភិបាលខេត្ត​បន្ទាយមានជ័​យ ក្នុង​ស្រុក​កំណើត​មិនបាន ៖ ដែល​តាម​ប្រភព​បាន​ព្រលះ​ថា គាត់​បែរជា​ងាក​មក​ប្រើ​អំណាច​ក្ដោប​ប្រមូល​យក​សេដ្ឋកិច្ច​ចែក​ធ្វើ​មាន​បាន​តែ​ក្រុម គ្រួសារ​និង​បក្ខពួក​និយម​វិញ សូម្បី​តែ​ត្រូវ​ប្រឈម​រិះគន់​បែបណា​ពី​សំណាក់​មន្ត្រី​ចំណុះ​ក្នុង​ស្នងការដ្ឋាន​យ៉ាងណា ? ក៏​គាត់៎​ឥត​ខ្វល់​ខ្លាច​ប្រឈម​ជាមួយ​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ស្ថាបនិក​បក្ស​គ​ណះ​បក្ខ​ប្រជាជន និង​មន្ត្រី​សកម្ម​ការងារ​ល្អ ជា​ស្នងការរង​សូម្បី​បន្តិច ។​

​អ្វី​ជា​ការរិះគន់​ដល់​ក្រសួង​មហាផ្ទៃ​ថា​អ​សមត្ថ បក្ខពួកនិយម​ផង​ដែរ​នោះ ៖ ដែល​មន្ត្រី​សកម្ម និង​មន្ត្រីនគរបាល​ចំណុះ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ដែល​កំពង់តែ​បើក​កកាយ​នូវ​រឿងអាស្រូវ​ក្ដោ​បក្ដា​ប់យក​សេដ្ឋកិច្ច​គ្រួសារនិយម​របស់គាត់ ជា​បន្តបន្ទាប់ ហើយក៏​បាន​ស្នើសុំ​អោយ​ក្រសួងមហាផ្ទៃ មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​បែប​នេះ​ទៀត​ទេ​។​មាន​ការលើកឡើង​ថា​ព្រោះថា ៖ ពេល​នេះ​ក្រុមមន្ត្រី​មួយចំនួន​កំពង់តែ​ដល់ក ប្រយ្ន័ត​ប្រឈម​ប្ដឹង​អោយ​ដកតំណែង​ខ្មាស​គេ​ពី​សំណាក់​មន្ត្រី​ចំណុះ​ស្នងការ មុន​ចូល​និវត្ត​ន៏​ទៅ​មិន​ល្អ​មុខ​ទេ !​។​

​ផ្ទុយទៅវិញ​ក៏​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​គេ​មិនដឹងថា ៖ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ សម្ដេចឧ​ប និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ធ្វើ​ជា​មិនដឹងមិនឮ​នោះទេ ? បែរជា​បណ្ដោយ​ឲ្យ​លោក អាត់ ខែម ប្រព្រឹត្តល្មើ​សឃុប​ឃឹត​ជាមួយ​ឈ្មួញ​បទល្មើ​សទំ​និ​ញ​គេច​ពន្ធ​ជា​ដដែលៗ និង​យ៉ាង​ដដែល​ក្ដោប​សេដ្ឋកិច្ច​គ្រួសារនិយម ធ្វើ​មាន​បានតែ​បក្ខពួក​ខ្លួន​បែប​នេះ​។​

​គួរ​រំ​ឮ​កថា​៖ ឧបក្រ​ឡា​ហោម​មហាផ្ទៃ ស ខេង ធ្លាប់បាន​គំរាម​បញ្ជាក់ថា ៖ បើ​ការ​ហ៊ាន​លួច​បើក​ច្រករបៀង​ខុស​ច្បាប់​នៅ​បន្ត​កើត​មាន​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ទៀត គឺ​កម្លាំង យោធា និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​ដែល​មាន​ឈរជើង​គឺជា​អ្នកទទួលខុសត្រូវ​លើ​ការលួចបើក​ច្រករបៀង​ខុស​ច្បាប់​ទាំងនោះ​ដាច់ខាត ។

​គេ​នូវ​ចាំបាន​ថា ៖ ជាមួយ​ប្រសាសន៍​ដ៏​ធ្ងន់ៗ​បែបនេះ​គឺ​មាន​អត្ថន័យ​ថា ៖ ច្រករបៀង​ខុសច្បាប់​តាម​បន្ទាត់​ព្រំដែន​ត្រូវ​តែ​លុបបំបាត់​អោយ​អស់​មិន​ត្រូវអោយ ស្ថាប័នរឺកង​ម្លាំង​ណាមួយ​លួច​បើក​ច្រករបៀង​ល្មើស​និង​ច្បាប់​ជា​បន្ត​ទៀត​នោះ​ទេ ! ។​

​រហូតមកដល់​ពេលនេះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ក៏​បានឲ្យដឹងថា ៖ បច្ចុប្បន្ន​មាន​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ចំណីអាហារ​ខូច​គុណភាព​ពី​ទឹកដី​សៀម​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាង​រលូន ដោយ​មិន​ឃើញ​កម្លាំង​ប្រឆាំង និង​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​របស់​លោក អាត់ ខែម
​កម្រើក​សកម្មភាព​ទប់​ស្កាត់​សូម្បី​បន្ដិច ។

​ដូចជា​ទន្ទឹម​នឹង​នេះ​ក៏​ចលនា​មាន​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​អូរ​បី​ជាន់ យ៉ាង​រលូន​ផងដែរ ហើយ​មន្ត្រី​យោធា​ប្រចាំ​ច្រករបៀង​នេះ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ដែល​គេ​ពុំ​ដឹង​ថា តើ​លោក សួន បរ​វរ ដែល​ជាគ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ​នោះ​ដឹង ឫ​ក៏​ធ្វើ​ជា​មិនដឹងមិនឮ​នោះទេ ។

​ជា​ពិសេស​តាម​សេចក្ដីរាយការណ៍​ថ្មីៗ​ពី​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹងថា ៖ នៅ​តាម​ច្រករបៀង​អូរ​បី​ជាន់​សព្វថ្ងៃនេះ​មាន​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​
​ពន្ធ​ទំនិញ​ខុស​ច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ដែល​គេ​បាន​ត្រូវរ៉ូវ​គ្នា​ជាពិសេស​ជាមួយ​មន្ត្រី​តម្រូវ​អោយ​ចេញ​តាម​ច្រក​ទ្វារ​របៀង​ងាយស្រួល​យក​លុយ​ចែក​គ្នា​ធ្វើ​មានបាន​ផ្ទាល់ខ្លួន ។ ហើយ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​រាប់​សឹប​លាន​ដុល្លារ​។​សូម្បី​តែ  មាន់ ទា​រស់​គោ ក្របី ជ្រូក​ក្រហម និង​ពពែ ក៏​ឈ្មួញ​អាច​នាំ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​នេះ​បាន​យ៉ាង​រលូន​ផងដែរ ។ ហើយ​ព្រោះតែ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ អាជ្ញាធរ​និង​មន្ត្រី​យោធា​ប្រចាំ​តំបន់ ជំនាញ​ស្នងការ ច្រក​នេះ​ដែល​កំពុងតែ​សប្បាយ​ដៃ​មមាញឹក​កើប​ប្រមូល​យក​លុយ​ដើម្បី​ប្រយោជន៏​ផ្ទាល់ខ្លួន​យ៉ាង​សប្បាយ​ដៃ ជាន់ឈ្លី​ពីលើ​កំណែរ​ទម្រង់​ច្បាប់​រដ្ឋ​យ៉ាង​ពេញបន្ទុក​។ ហើយ​ដែល​បញ្ហា​នេះ មិនគួរ​បើ​ក្រសួង​មហាផ្ទៃ​ប្រហើរ​តាមតែ​របាយ​ការណ៏​មន្ត្រី​ពុករលួយ​នោះ​ទេ ! ។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​អសមត្ថភាព បទល្មើស​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​ពី​តាម​ច្រករបៀង​ក្រោម​ការគ្រប់គ្រង​របស់​ស្នងការ​ខេត្ត​បន្ទាយ​មានជ័យ​នោះ ភាគី​ពាក់ព័ន្ធ ព្រមទាំង​លោក​ឧត្តមសេនីយ៏ទោ អាត់ ខែម ការិយាល័យ​មិនអាច​សុំ​ការទំនាក់ទំនង​បានទេ ដោយ​ទូរស័ព្ទ​ចូល​ជាប់រវល់ ហើយ​ក៏​បិទ​ទូរស័ព្ទ ៕ ស្ទាំង ខ្មៅ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


three × 8 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!