0

​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ហាក់ សារិន កំពង់តែ​ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើពុករលួយ​ជំរឹត​ទារ​លុយ​ប្រជាពលរដ្ឋ​តាមតែ​ទំនើងចិត្ត !

​បាត់ដំបង​៖ យោង​ថ្មីៗ​នេះ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ និង​មន្ត្រី​នៅ​តាម​ច្រក​អន្តរជាតិ និង​តាម​ច្រករបៀង​ជាច្រើន​ទៀត​នៅ​ខេត្ត​បាត់ដំបង  បានឱ្យដឹង​ថា​លោក ហាក់ សារិន ដែល​ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាត់ដំបង​បាន​កំពង់តែ​ធ្វើ​សកម្មភាព​បើកដៃ​ឱ្យ​បក្សពួក​ជំនិតៗ​របស់​ខ្លួន​ធ្វើ​សកម្មភាព​គំរាមកំហែង​ដាក់​កំហិត​ជំរិត​គៀប​ទារ​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​ខ្មែរ​ដែល​គាត់​រកស៊ី​ទទួលទាន​បន្តិចបន្តួច​នៅ​តាម​មាត់​ច្រកទ្វារ​អន្តរជាតិ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ក្នុង​អាណាចក្រ​ខេត្តបាត់ដំបង​ដោយ​គ្មាន​ការយោគយល់​ដល់​អ្នករ​ក​ស៊ី​តូចតាច​នោះ​ឡើយ​។​

​មិនតែប៉ុណ្ណោះ​តាម​ការកត់សម្គាល់​ពីស​កម្ម​ភាព​មកដល់ពេលនេះ ពោល​គឺ​គាត់​ជាន់ក​ដកស្លាប​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការយោគយល់​តែម្តង ហើយ​បែរជា​រក្សាទុក​តែ​បក្ខពួក​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ខុសច្បាប់​នោះ​ទុក​បំប៉ន​ហោប៉ៅ​របស់​ខ្លួន​និង​បក្សពួក​យ៉ាង​ត្រេកត្រអាល​បំផុត មិនគួ​របើ​លោក​អគ្គនាយកដ្ឋាន​កាំកុងត្រូល​មើលរំលង​ពី​ទង្វើ​សកម្មភាព​ជិះសេះ​លែងដៃ​របស់គាត់​នោះទេ ។​

​ព័ត៌មាន​ប្រភព​ខាងលើ​បាន​ឱ្យដឹងទៀតថា ៖ ក្នុងតួនាទី លោក ហាក់ សារិន ជា​ប្រធាន​កាំកុងត្រូល​ខេត្តបាត់ដំបង ពុំ​បាន​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​អោយមាន​ប្រសិទ្ធភាព​នោះទេ ផ្ទុយទៅវិញ​បែរជា​យក​តួនាទី​ទៅ​ឃុបឃិត​គ្នា​ជាមួយនិង​បក្សពួក​របស់​ខ្លួន​មិន​ចេញ​វិក័យប័ត្រ​នៅ​ពេល​ចាប់​ទំនិញ​ម្ដងៗ​ដែល​នាំចូល​មកពី​ប្រទេស​ថៃ យ៉ាង​រំភើយ​ដោយ​មិន​គិត​ពី​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​សា​ធា​រណះ​នោះឡើយ ។​

​តាម​ប្រភព​បាន​លើកឡើង​ថា ៖  ទោះបីជា​ដឹងថា​ទំនិញ​ជា​ច្រើន​ខូច​គុណភាព និង​ហួស​ដឺ​ឡេក៍​ដោយ​ក៏​ប្រភព​ខាង​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា គឺ​លោក ហាក់ សារិន ប្រធាន​កាំកុងត្រូល​ខេត្ត​បាត់ដំបង​និង​បក្សពួក ឥត​ខ្វល់ នឹង​បែរជា​បាន​បណ្ដែតបណ្ដោយ​ឃុបឃិត​គ្នា​យ៉ាង​រលូន​ដោយ​បើកភ្លើង​ខៀវ​អោយ​ក្រុម​ឈ្មួញ​ធំៗ​នាំ​ទំនិញ​គេ​ចព​ន្ឋ​ពី​ប្រទេស​ថៃ ចូល​ទឹកដី​កម្ពុជា​ទាំង​កុងតឺន័រៗ ក្រោមរូបភាព​មិន​ចេញ​វិក័យប័ត្រ​ឫ​បង់ពន្ធ​ក្នុង​រូបភាព​១០%​ទៅ​២០%​ប៉ុណ្ណោះ​សម្រាប់​ចូល​កិះ​ថវិការរដ្ឋ ។​

​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មួញ​វិញ​បាន​ឱ្យ​ការិយាល័យ​យើង​ដឹង​ផង​ដែរ​ថា ៖ រាល់​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ​ដែល​ក្រុម​មេ​ឈ្មួញ​កំពង់តែ​សម្រុក​នាំចូល​ពី​តាម​ច្រក​អន្តរជាតិ និង​តាម​ច្រករបៀង​មួយចំនួន​រួមមាន ណែ​ម សាច់ មាន់ ប្រហិត​សាច់​មាន់ ប្រហិត​សាច់​គោ ជ្រូក ជង្គន់​មាន់ ស្លាបមាន់​ត្រូវ​មីន និង​គ្រឿងទេស គ្រឿង​កំប៉ុង គ្រឿង​ហូបចុក និង​បន្លែ បង្ការ​ផ្សេងៗ​ទៀត​ជាច្រើន​។​ល​។​និង​។​ល​។ ហើយ​ដែល​ក្រុម​មេ​ឈ្មួញ​ទាំងនោះ​កំពង់​សម្រុក​ដឹកនាំ​ចូល​យ៉ាង​សកម្ម​ទាំងយប់​ទាំង​ថ្ងៃ​មក​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការបើក​ភ្លើង​ខៀវ​ដេកចាំ​ប្រមូល​យក​លុយ​ពី​សំណាក់​ប្រធាន​សាខា​កាំកុងត្រូល ហាក់ សារិន យ៉ាង​សកម្ម​បំផុត​មិនគួរ​បើ​គេ​មើលរំលង​នោះទេ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​យ៉ាង​អសមត្ថភាព​របស់​បុគ្គ​ល ហាក់ សារិន ព្រោះ​តែ​គាត់​បាន​ចាត់ទុក​រាល់​ទំនិញ​បទល្មើស​ដែល​ក្រុម​ឈ្មួញ​កំពង់តែ​សម្រុក​នាំចូល​ទាំងនោះ​ចាត់ទុកជា​ឆ្នាំងបាយ​មាស​ឆ្នាំងបាយ​ប្រាក់​របស់​លោក​ហាក់ សារិន និង​បក្សពួក​សម្រាប់ធ្វើ​មានបាន ដូច្នេះហើយ​បានជា​បុគ្គល ហាក់​សារិន និង​បក្ខពួក​កំពុងតែ​ធ្វើ​សកម្មភាព​បណ្ដោយអោយ​ទំនិញ​បទល្មើស ឬ​ទំនិញ​ច្បាប់​ហាមឃាត់​ហូរ​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា តាមតែ​អំពើ​ចិត្ត​របស់​ក្រុម​ឈ្មួញ​នោះ ។​

​ដោយឡែក​ពាក់ព័ន្ធ​និង​ការ​អ​សមត្ថ​របស់​បុគ្គល ហាក់ សារិន នេះ គេ​ពុំ​ដឹងថា ៖ តើ​ថ្នាក់លើ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្នាក់ជាតិ​ក្រោម​ការដឹកនាំ​របស់​លោក ម៉ក់ ពេជ្ជ​រិ​ទ្ធតើ​គួរតែ​មាន​វិធានការ​បែប​ណា​ទៅ​លើ​ភាព​អសកម្ម​របស់​បូគ្គ​ល​នេះ​ដែល​កំពង់តែ​បណ្ដោយ​អោយ​រាល់​ទំនិញ​បទល្មើស​ហូ​ចូល​មក​បំផ្លាញ​សុខភាព​សាធារណ​ប្រជាពលរដ្ឋ​តាម​តែ​ទំនើងចិត្ត ហើយ​សម្ងំ​កើប​លុយ​ធ្វើ​មាន​ធ្វើ​បាន​ជាមួយ​ក្រុម​ឈ្មួញ​យ៉ាង​ត្រេកត្រអាល​ណោះ ៕
​ដោយ ប្រទក្ស័​ណ្ណ​

omyentiengmorkpicrith kamcoltrolpp

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


five − 1 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!