0

​ក្រសួង​មហាផ្ទៃ​ហាក់​មាន​ចេតនា​មិន​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​របស់​លោក យន្ដ មីន រឿង​បណ្ដោយអោយ​ក្រុម​ជន​អនាធិបតេយ្យ និង​រឿង​ធ្វើរ​បាយ​ការណ៏​បោក​ឃុបឃឹត​ខ្វៀ​លកាត់​យកដី គម្រប​ព្រៃ​រដ្ឋ​ទៅអោយ​កូនប្រសារ​ខ្លួន និង​បក្ខពួក​អ្នកមាន​អំណាច​ក្នុង​ខេត្ត​នេះ !

ខេត្ត​ព្រះសីហនុ ៖ តាំង​ពី​ចូលកាន់​តំណែង​លោក យន្ត មីន ជាគ​ណះ​អភិបាលខេត្ត​ព្រះសីហនុ តែងតែ​ប្រើ​ស្ទ៊ី​ល​ធ្វើ​របាយការណ៍​កុហក​រដ្ឋាភិបាល បោក​ក្រសួង​កសិកម្ម​ឃុប​ឃឹ​ត​ខ្វៀ​លយកដី​គម្រប​ព្រៃឈើ​ជា​បន្តបន្ទាប់ និង​ថ្មីៗ​នេះ ជាង​25​ហិច​តា​ទៅអោយ​កូនប្រសារ និង​បក្ខពួក​ដោយ​គ្មាន​ញញើត​ច្បាប់ បែបនេះ គេ​ពុំ​ដឹងថា ៖ តើ​ករណី​នេះ ជាការ​បើកភ្លើង​ខៀវ ពី​សំណាក់​លោក វ៉េង សុខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ដែរ ឫ​អត់ ។​

​អ្វី​ជា​ការចម្លែក​នោះ មិន​ត្រឹមតែ​រឿង​បែកធ្លាយ​រំលោភ​យក​ដី​រដ្ឋ​សម្រាប់​ខ្លួន​លោក យន្ត មីន កូនប្រសារ និង​បក្ខពួក​ក្រុមមន្ត្រី អ្នកមុខអ្នកការ ឧកញ៉ា​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុណ្ណោះ​ទេ ថ្មីៗ​នេះ ក៏​មាន​ករណី​លេច​ធ្លាយ​ចេញ​នូវរ​បាយ​កាណ៏​ឃុប​ឃឹត​លួចកាត់​ខ្វៀ​លយកដី​គម្រប​ព្រៃ អនុក្រឹត្យ និង​ដី​ព្រៃ​ព្រះរាជក្រឹត្យ​រាប់រយ​ហិច​តា​ទៅ​ក្រុម​ដដែល​នោះ​ថ្មី​ទៀត​ហើយ ។ ហើយ​ដែល​បញ្ហា​នេះ​គេ​មិនដឹងថា ៖ តើ​ឧបក្រ​ឡា​ហោម មហាផ្ទៃ ដឹង​ដែរ ឫ​អត់ ? ឫ​ក៏​ចេះ​តែ​បណ្តែតបណ្តោយ​អោយ​លោក យន្ត មីន ឃុប​ឃឹត​ចេះតែធ្វើ​របាយ​កាណ៏បោក​កាត់​ខ្វៀល​យក​ដី​ព្រៃរ​ដ្ឋ​តាម​តែ​អំពើ​ចិត្ត​ទៅ​បម្រើ​ផលប្រយោជន៏​ជា​បក្ខពួ​កកូនប្រសា​ររបស់ខ្លួន​នោះ​ឫ ? ។​

​តាម​មន្ត្រី​ធំ និង​ក្រុម​ឧកញ៉ា​ជា​មន្ត្រី​គ​ណះ​បក្ខ​ប្រជាជន​ក្នុង​ខេត្ត​ពីរ បី នាក់​បាន​ថ្លែង​លើកឡើង​ក្នុង​ហាង​កាហ្វេ​ទំនើប​មួយ​ដោយ​ក្នុង​បុព្វហេតុ​បញ្ជាក់ថា ៖ ប្រសិន​ជា​ក្នុង​ក្របខ័ណ្ឌ​បម្រើ​ជាតិ សម្រាប់​ប្រជាពលរដ្ឋ ជួយ​ប្រជា​ពលរដ្ខ​នោះ​មិនថាទេ ! ក៏ប៉ុន្តែ រឿង​ល្បែង​ឃុប​ឃឹត​គ្នា​ជាមួយ​ក្រសួង​កសិកម្ម ក្រសួង​បរិ​សា្ថន ចេះ​តែ​មាន​ស្ទីល​ជា​បន្តបន្ទាប់​លួច​កាត់​យក​ដី​រដ្ឋ​ទៅ​បែក​ចែក​អោយ​បក្ខពួក​ខ្លួន​បែបនេះ មិនមែន​បម្រើ​អោយ​ផលប្រយោជន៏ជាតិ​នោះទេ គឺជា​ការ​ឆ្លៀត​ឧិ​កាសកា​ត់​អោយ​បក្ខ​ខ្លួន ដើម្បី​យកទៅ​លក់​អោយ​ក្រុម​ឈ្មួញ​ចិន​យួន​តម្រូវ​តាម​ទីផ្សារ​កំពង់មាន​ហាងឆេង​ខ្ពស់ នូវពេល​ក្រុម​អនិកជន ចិន យួន​កំពង់តែ​សម្រុក​មក​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ យ៉ាង​ដូច​ព្យុះ​នោះ ។​

​ពាក់ព័ន្ធ នឹង​បញ្ហា​អំពើពុករលួយ រឿង​ទំនាស់​រំលោភ​ដីធ្លី​ចេះ​តែ​កើតមាន​ជា​បន្តបន្ទាប់​នោះ​ហើយ ទើប​មន្ត្រី​ធំ​ក្នុង​ខេត្ត​នេះ​ក៏​បាន​ទម្លាយ​លើកឡើង​តាមរយះ​ទំព័រ​ការិយាល័យ​ព័ត៌មាន​របស់​យើង អោយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ដឹង ហើយក៏​បាន​សំណូមពរ អោយ​ក្រសួង​មហាផ្ទៃ ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រូវ​មើល​រលង​ពី​សកម្មភាព​ពុករលួយ​របស់​អភិបាលខេត្ត​ព្រះសីហនុ យន្ត មីន និង​បក្ខពួក​កូនប្រសា​នោះទេ !

​ភាពមិនប្រក្រតី​មិនធម្មតា ចាប់​តាំងតែ​ពី​លោក យន្ត មីន បាន​ផ្លះចេញ​ពីនាយ​សឹក​រង​ខេត្ត​កោះកុង​មក​ធ្វើ​ជាគ​ណះ​អភិបាលខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​គេ​បាន​ឃើញ​ពី​សកម្មភាព​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ និង​ករណី​រំលោភ​កាប់​រុករាន​យក​ដី​រដ្ឋ​កំពង់តែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​បំផុត​ក្រោម​ការគ្រប់គ្រង​យ៉ាង​អសមត្ថភាព​បំផុត ដែល​មិនគួរបើ​ក្រសួងមហាផ្ទៃ​មើលរំលង​ទង្វើ និង​ចេតនា​គាត់​នោះទេ ! ។​

​បើ​តាម​មន្ត្រី​ធំ​របស់​គ​ណះ​បក្ខ​ប្រជាជន​ដដែល​បាន​លើកឡើង​ទៀតថា ៖ ចាប់​តាំងតែ​ពី​ខេត្ត​ព្រះសីហនុ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក យន្ត មីន កាលណា​មក សកម្មភាព​ល្មើសច្បាប់ នៃ​ការរំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ពី​សំណាក់​អ្នកមានអំណាច និង​អសន្តិសុខ​នៃ​ការរំលោភ​យក​ដី​ព្រៃ​រដ្ឋ បាន​កំពង់តែ​កើតមាន​យ៉ាង​ផុលផុះ​បំផុត ដោយ​គ្មាន​ការបង្ក្រាប ពី​សំណាក់​ជំនាញ មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​សូម្បី​បន្តិច ព្រោះថា​បើ​តាម​ការអង្កេត កាលណា​មាន​ជំលោះ​រឿង​បទល្មើស​ដីធ្លី​ព្រៃឈើ​ដី​រដ្ឋ​ទាំងនោះ គេ​បាន​ឃើញ​សកម្មជន​អនាធិបតេយ្យ​រំលោភបំពាន​យក​ដី​ព្រៃ​រដ្ឋ យក​ដី​កម្មសិទ្ធិឯកជន​ទាំងនោះ មុខ​ដដែលៗ ។ ហើយ​ក្រោយ​មាន​ដំណោះស្រាយ ស្រាប់តែ​បាត់​មុខ​ក្រុម​ជន​អនាធិបតេយ្យ​នោះ​អស់ បែរ​ជា​ក្លាយទៅជា​ប្រយោជន៏​កម្មសិទ្ធរប​ស់​បក្ខពួក​បុគ្គល​ក្រុម​ឈ្មួញ អ្នកមាន​អំណាច​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទៅវិញ ។ ហើយ​ជន​ទាំងនោះ មានមុខ​ដូចជា​ក្រុម​ឧកញ៉ា​អ្នកមាន​លុយ​អ្នកមាន​អំណាច​បី​បួន​នាក់ ជា​អភិ​រង​ខេត្ត ជា​ប្រធាន​មន្ទីរ​ក្នុង​ខេត្ត ដែល​គេ​សុទ្ធ​តែ​ស្គាល់​មុខ ជា​បក្ខពួក​របស់​ក្រុមមន្ត្រី​ប្រដាប់អាវុធ ហើយ​នឹង​មួយក្រុម​ទៀត គឺជា​បក្ខពួក ខ្សែ​ហ​អភិបាលរង​ខេត្ត និង​បក្ខពួក​ស្រ​ឡាយ​ជា​កូនប្រសារ​របស់​លោក​មេ​ខេត្ត​ព្រះសីហនុ យន្ដ មីន នោះឯង ។​

samdechsorkhengyunmin machov1 machov2 machov3 machov4

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


three × 5 =

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!