0

​បែកធ្លាយ​ជា​បន្តបន្ទាប់​មិន​ប្រក្រតី​របស់​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ រឿង​ឃុប​ឃឹតកាត់​ខ្វៀល​ដីរដ្ឋ គម្រប​ដីព្រៃ​ព្រះរាជក្រឹត្យ ខេត្ត​ព្រះសីហនុ ទៅ​អោយ​គ្រួសារ និង​បក្ខពួក​និយម !

តាម​ក្នុង​ឱកាស​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧ មករា លើក​ទី​៣៨ លោក​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​បញ្ជាក់ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ការអនុវត្ត​នូវ​យុទ្ធនាការ ដើម្បី​ប្រយុទ្ធ និង​បង្ក្រាប​ចោរកម្ម​, ឃាតកម្ម​,​ការ​ប្លន់​ប្រដាប់អាវុធ​,​គ្រឿងញៀន​, ការកាប់​ឈើ​ខុសច្បាប់​, ការ​ទន្ទ្រាន​យក​ដីធ្លី​ខុសច្បាប់​,​បទល្មើស​នេសាទ​ខុសច្បាប់​,​អាជីវកម្ម​រ៉ែ​ខុសច្បាប់​,​អាជីវកម្ម​ខ្សាច់​ខុសច្បាប់​និង​ការដាក់​កុងត្រូល​យកលុយ​ខុសច្បាប់​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​បទល្មើស​ត្រូវតែ​ទទួលទោស​តាម​ច្បាប់​»​។

​ដោយឡែក​វិញ​ភាពមិនប្រក្រតី​បាន​ទម្លាយ​អោយដឹងថា ៖ ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ខ្សឹប​ទម្លាយ​ថា ៖ ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដែល​លោក យន្ត មីន ស្នើសុំ​តាមរយះ​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​គឺ​ស្ថិតនៅក្នុង​ភូមិ​គគីរ ភូមិ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​គួររំលឹកថា ៖ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​លិខិត​លេខ ២៥/១៨ លស ដែល​ឃើញ​ចុះហត្ថលេខា​ដោយ​គ​ណះ​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន គោរព​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ សុំ​គោលការណ៍​កាត់​ខ្វៀល​ដី​ទំហំ ២៦ ហិកតា ៤៥០​អា ចេញពី​ផែនទី​គម្រប​ដី​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​បន្ត​នីតិវិធី​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ​។

​ទាក់ទិន​នឹង​បញ្ហា​នេះ​បើ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ៖ លោក យន្ត មីន បាន​ស្នើសុំ​កាត់​ខ្វៀល​ដី​ទំហំ​២៦​ហិកតា​៤៥០​អា នោះ​ដើម្បី​ជា​ផលប្រយោជន៍​បក្ខពួករ​បស់​គាត់​ទៅ​វិញ​ទេ​មិនមែន​ក្នុងនាម​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​នោះទេ ! ។​

​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ប្រជាពលរដ្ឋ​ទាំង​៤៨​គ្រួសារ​ដែល​មានឈ្មោះ ស៊ុយ គឹម​ហ៊ា និង​ឈ្មោះ មិញ ឡេង ជា​តំណាង​នោះ សុទ្ធតែ​ជា​បក្ខពួក​បរិ​វារ​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឲ្យ​បុគ្គល​ម្នាក់​ឈ្មោះ ទៀ ដែល​ត្រូវ​គេ​ដឹងថា​ជា​កូនប្រសា​របស់​លោក យន្ត មីន នោះ​តែម្តង​។​

​មិនតែប៉ុណ្ណោះ​ប្រភព​នូវ​បានឲ្យដឹង​ទៀត​ថា ៖ ស្ត្រី​ឈ្មោះ ស៊ុយ គឹម​ហ៊ា នោះ​គឺ​ត្រូវជា​ប្រពន្ធ​របស់​លោក​ផ្កាយ​២ កុយ ស៊ុន ដែល​ជា​មន្ត្រី​កង​អង្គរក្ស​ដ៏​ល្បី​ឈ្មោះ​ខាង​ប្រើ​អំណាច​បំពាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ឧកញ៉ា ញ៉ក់ គឹម​តុង ជា​បក្ខពួក ដែល​កំពុង​មាន​ដីកា​នាំខ្លួន​ពី​សំណាក់​តុលាការ​នូវឡើយ​នោះឯង ។ ពាក់ព័ន្ធ​ដូច​បញ្ហា​បែកធ្លាយ​លើកឡើង​ខាងលើនេះ ដូច្នេះ​រដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ គួរតែ​ពិនិត្យ​ឡើងវិញ​ឲ្យបាន​ច្បាស់លាស់​ពី​លិខិត​ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​ដែល​កំពង់តែ​ឈ្លក់​និង​អំណាច​បក្ខពួកនិយម​វៀត​ដណ្តើម​យក​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ទៅ​លក់​អោយ​ក្រុម​និគម​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ​។​

​តាម​ការអះអាង​របស់​មន្ត្រី​អាជ្ញាធរ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ៖ ដីធ្លី​មាន​ជម្លោះ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ បច្ចុប្បន្ន​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​អ្នកមាន​លុយ អ្នកមាន​អំណាច​លុយ និង​មន្ត្រី​ប្រដាប់អាវុធ​មួយ​ចំនួន​ដែល​មាន​អំណាច​ខ្លាំង​ព្រមទាំង​មាន​ខ្សែបណ្ដាញ​យ៉ាងរឹងមាំ​កំពូល​ពី​វិមាន​ទួល​ក្រសាំង​នៃ​ក្រុម​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ។​

​ជាក់ស្ដែង​មាន​ឈ្មោះ​ឈ្មោះ ទៀ គឺជា​ឈ្មោះ​ងារ​ហៅ​ក្រៅ (​ដែល​ការិយាល័យ​យើង​មិន​ទាន់​បញ្ចេញ​ឈ្មោះ​នេះ​)​ដែល​មាន​តួនាទី​ផ្កាយ​ពីរ ជា​អនុប្រធាន​អង្គរក្ស ផ្កាយ​២ បំរើការ​ក្នុង​កង​អង្គរក្ស របស់​លោក​នាយក​រដ្ឋ​ម​ន្ត្រ ហើយ​ត្រូវជា​កូនប្រសា​របស់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ។ ហើយក៏​ជា​ម្ចាស់​ដី​មួយផ្នែកធំ​នៅក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង នោះ​ផង​ដែរ ហើយ​ដែល​លិខិត​របស់​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដើម្បី​កាត់​ខ្វៀល​ដី​ទំហំ ២៦ ហិកតា ៤៥០​អា ចេញពី​ផែនទី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដើម្បី​ទុក​ចេញ​ប័ណ្ណ​ថ្មី​ឲ្យ​ពលរដ្ឋ​៤៨​គ្រួសារ ក្នុងភូមិ​គគីរ គឺ​គ្រាន់តែ​ជា​ល្បិច​ដើម្បី​ផលប្រយោជន៍​បក្ខពួក​ខ្លួន​តែប៉ុណ្ណោះ​។

​ភាពមិនប្រក្រតី​នៃ​បញ្ហា​នេះ​ដែល​មិនគួរ​បើ​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិនគួរ​និង​បំពាន​ឧត្តមគតិ​ជាតិ និង​រឿង​ដី​ឡើងថ្លៃ​ទៅ​បំភ័ន្ធ​ភាំង​ពាក់ព័ន្ធ​កាត់​ដីព្រៃ​គម្រប​ព្រៃឈើ​រាប់សឹប​រយ​ទីតាំង​ក្នុង​ខេត្តព្រះសីហនុ​នោះទេ គួរតែ​ត្រូវ​ពិនិត្យ​ឲ្យបាន​ច្បាស់លាស់​ឡើងវិញ លើ​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​កន្លង​ទៅ ។​

​ពាក់ព័ន្ធ​ពត៌មាន​ដ៏​រសើប​នេះ​ដែរ​ការិយាល័យ​របស់​មិនអាច​សុំ​ការ​នំ​នាក់​ទំនង​ពី​សំណាក់​

​លោក យន្ត មីន ជាគ​ណះ​អភិបាលខេត្ត​ព្រះសីហនុ​បានឡើយ ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។​ហើយ​ឯ​ចំណែក​ឈ្មោះ ទៀ ជា​មន្ត្រី​យោធា​ផ្កាយ​ពី ជា​អនុប្រធាន​ក្នងកង​អង្គរក្ស​របស់​លោ​កន​យក​រដ្ឋមន្ត្រី ហ៊ុន សែន ទូរស័ព្ទតេ​ចូល​បែរ​ជា​ឆ្លើយ​ថា ៖ ច្រឡំ​លេខ ។​ពាក់ព័ន្ធ​និង​រឿង​ដ៏​រសើប​ចេះតែធ្វើរ​បាយ​ការណ៏​បោក​ដើម្បី​ជា​ប្រយោជន៏​ធំ​ចែក​បក្ឃពួក​នេះ​លឺ​ល្បី​ថា ៖ គម្រោង​កាត់​ខ្វៀល​ដី​ដើម្បី​អភិវឌ្ឍរប​ស់​ក្រុម​វិនិយោគ​របស់​ឈ្មួញ​ចិន​នេះ ល​ឈ​ថា​បោះ​ទន់​អភិវឌ្ឍ​ប្រមាណ​ជាង​២​លាន​ដុល្លារ ប៉ុន្តែ​ជំនូន​តឹក​តែ​បាន​ធ្លាក់​ទៅលើ​ដី​ថ្នាក់លើ​តែ​៥០​លាន​ដុល្លារ​ប៉ូណ្ណោះ នូវ​បាត់​ជាង​១០០​លាន​ដុល្លារ​ទៀត​មិនដឹង​ជា​នូវ​ទើកន្លែង​ណា ? ហើយ​ដែល​មហាជន​មាន​ការសង្ស័យថា ៖ តើ​ថវិកា​ប្រមាណ​ជា​២​លាន​ដុល្លារ​នោះ​វា​ជា​ថវិកា​ទន់វិនិយោគ ជា​ថវិកា​ពន្ធ ឫ​ក៏​ជា​ថវិកា​សំណូក​ដែល​ត្រូវ​យក​មក​បែងចែក​គ្នា​មិន​ស្មើ​នោះ ទើប​ចុងក្រោយ​បែរ​ជា​បែក​ក្រឡា​សារ រហូត​ដល់​បែកធ្លាយ​រឿង​កាត់​ខ្វៀល​ដី​មិន​ប្រក្រតីដ​ល់​សា​ម៉ី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ផងដែរ ហើយ​ដែល​លេខ​ក្រោយ​យើង​និង​ប្រមូល​យក​ឯកសារ​ទាំងនេះ​មក​ផ្សព្វផ្សាយ​បន្ត ៕
​ដោយ នាយ​សាគរ​

poymachov12

 

 

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


eight + = 13

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!