0

​អ្នកនាំពាក្យ​លោក សុខ ឥសាន ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ករណី មន្ត្រីជាន់ខ្ពស់​ពន្ធដារ ដែល​បែកធ្លាយ​អំពើពុករលួយ​លាង​លុយខ្មៅ​រាប់​សឹប​លាន​ដុល្លារ ពី​ប្រទេស​អូស្ត្រាលី !

​អគ្គនាយកដ្ឋាន​ពន្ធដា​រ លោក គង់​វិបុល កំពង់តែ​ជល់​កែវ នឹង​ជជែក​ជាមួយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រាង​សម្រាប់​ការអភិវឌ្ឍ​ន៏​អណ្ដូង​ប្រេងកាត​នៅ​ប្លុក​( A ) នា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧

​តាម​មន្ត្រីជាន់ខ្ពស់​នៃ​របប​ក្រុងភ្នំពេញ​បាន​ជំរុញ​ឲ្យមាន​ការ​ស៊ើប អង្កេត​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​លោក​ហ៊ុន សែន ទាំងឡាយណា​ដែល​បាន​ប្រព្រឹត្ត​អំពី​ពុករលួយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​បើ​តាម​មន្ត្រី​ការលើកឡើង​នេះ គឺ​នៅ​បន្ទាប់​ពី​ទូរទស្សន៍ Aljazeera បាន​រកឃើញថា ៖  លោក គង់ វិបុល ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​លាង​លុយកខ្វក់ ក្នុង​ប្រទេស​ទេស​អូស្ត្រាលី​រាប់​សឹប​លាន​ដុល្លារ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ ទាមទារ​ឲ្យ​ទូរទស្សន៍ Aljazeera និង​ដាក់​ភស្តុតាង​បន្ថែម​ទៅកាន់​សមត្ថកិច្ច​ដើម្បី​បើក​ការស៊ើបអង្កេត​លើ បញ្ហា​នេះ​៖ «​ប្រសិនបើ​មាន​ភស្តុតាង​អោយគេ​បញ្ជូន​មក​អោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៅ​។ ហើយ​សម្ដេច​តេជោ ហ៊ុន សែន លោក​នឹង​មិន​កាន់ជើង​ជនខិលខូច​នោះទេ​»​។​

​គេ​នូវ​ចាំបាន​ថា ៖ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ទូរទស្សន៍​បរទេសមួយ​ឈ្មោះ Aljazeera រាយការណ៍​ថា លោក គង់ វិបុល មាន​ក្រុមហ៊ុន​មួយចំនួន​ក្នុង​ទីក្រុង​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី ក្នុងតម្លៃ​លុយ​រាប់​សឹប​លាន​ដុល្លារ សហរដ្ឋអាមេរិក ទោះបីជា លោក គង់ វិបុល មាន​ប្រាក់ខែ​នៅក្នុង​របប​លោក ហ៊ុន សែន ប្រមាណ​មួយ​ពាន់​ដុល្លារ​តែប៉ុណ្ណោះ តែ​បែរជា​សល់​លុយ​រាប់​សឹប​លាន​ដុល្លារ ទៅ​បើក​ក្រុមហ៊ុន​ក្នុង​ប្រទេស អូស្ត្រាលី មាន​ក្រុមហ៊ុន​យ៉ាង​មាំមួន ហើយ​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​ជា​ជន​ក្លែងបន្លំ នូវពេល​ដែល​ខ្លួន​លោក គង់ វិបុល វិញ​បែរ​ជា​សម្ងំ​លាក់​ខ្លួន​ធ្វើ​ជា​មេ​ពន្ធដារ​នៅក្នុង​ប្រទេស​កម្ពុជា យ៉ាង​សល់​លុយ​ស្ដុកស្ដម្ភ​បំផុត ដែល​គួរ​ណាស់​តែ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ។​

​គួររំលឹកថា ៖ ទូរទស្សន៍​បរទេស Aljazeera បាន​រកឃើញថា ក្រុមហ៊ុន​របស់ លោក គង់ វិបុល ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ដាក់ឈ្មោះថា ផា​ណា​រិទ្ធិ ភី​ធី​វ៉ា​យ (Phanhariddh PTY) ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ កំពុងតែ​រំលោភ​ច្បាប់​ពាណិជ្ជកម្មរ​បស់​ប្រទេស​អូស្ត្រាលី ដោយសារតែ ម្ចាស់​ក្រុមហ៊ុន​នេះ​មិន​បាន​រស់នៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​អូស្ត្រាលី តាម​ច្បាប់​កំណត់ ហើយ​បែរជា​រស់​យ៉ាង​សុខសាន្ត ធ្វើ​ជា​មន្ត្រីជាន់ខ្ពស់ របស់​របប​ក្រុងភ្នំពេញ​ថែម​ទៀត​។ ហើយ​ដែល​បញ្ហា​នេះ​បាន​ស្ដែង​អោយឃើញ​ពី​អំពើ​ពុករលួយ​យ៉ាង​ពេញ​បន្ទុក​របស់​បុគ្គល គង់ វិបុល ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ត្រូវ​អោយ​ពាក់ព័ន្ធ​និង​មើលរំលង​បញ្ហា​របស់​គាត់​ណោះ​ទេ ! ។

​ផ្ទុយទៅវិញ ប៉ុន្តែ​លោក គង់ វិបុល បាន​បដិសេធ ថា​៖ ក្រុមហ៊ុន​នោះ​គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ទៀត​នោះ​ទេ ក្រោយពី​លោក​បាន​លក់​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​មនុស្ស​ផ្សេង​ទៀត​ជា​យូរ​មក​ហើយ ។ ហើយ​លោក​ក៏​មិនដឹង​ថា ៖ ហេតុអ្វី​បានជា​ម្ចាស់​ក្រុមហ៊ុន​ថ្មី ប្រើប្រាស់​អាសយដ្ឋាន​រប​ស់លោក​ទៀត​នោះ​ដែរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក ម៉ាក ហ្ស៊ឺ​ន​ហ្សាក់ ដែល​ជា​អ្នកជំនាញ​ខាង​ការប្រឆាំង​ការ​លាងលុយកខ្វក់​ក្នុងប្រទេស​អូស្ត្រាលី បាន​ថ្លែង​លើក​ឡើង​ប្រាប់​ទូរទស្សន៍ Aljazeera ដោយ​អះអាង​ថា ៖ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី គឺជា​ទិន្នន័យ​ច្បាស់​ការ ដែល​បង្ហាញ​ថា ៖ លោក គង់ វិបុល ជា​នាយក និង​ជា​ម្ចាស់​ក្រុមហ៊ុន​PhanhariddhPTY នោះ​ពិតប្រាកដ​មែន ដោយ​គ្មាន​ការបន្លំ ឫ​ព្រាលៗ​នោះទេ ។

​លោក​បន្តថា ៖ ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​នេះ បន្ត​ដំណើរការ បាន​លុះត្រាតែ​មាន​ខ្ទង់​នៃ​ការចំណាយ និង​ចំណូល​ជា​ប្រចាំ​ថ្ងៃ ទើប​ក្រុមហ៊ុន​អាច​ដំណើរការ​មក​ទល់​ថ្ងៃនេះ​បាន មិនមែន​ចេះតែ​ថា ទេ !​។​

​ជុំវិញ​ការផ្សាយ​របស់​ទូរទស្សន៍​បរទេស​មួយ​នេះ ក៏​បាន​សម្ភាសន៍​ជាមួយ សមាគម​ពាណិជ្ជកម្ម របស់​ប្រទេស​អូស្ត្រាលី ហើយ​ឃើញ​ថា ៖ ចាប់តាំងពី​ឆ្នាំ​២០០៦​មក លោក គង់ វិបុល បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគទុន​ចំនួន​ពីរ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ឈ្មោះ​ថា មហា​លាភ ភី​ធី​វ៉ា​យ (Mohaleap PTY) និង​សម្បត្តិ ឃេ អេ​ល អ៊ិន​វេស​មែន ភី​ធី​វ៉ា​យ (Sambath KL Investment PTY) ជាមួយ​ប្តី​ប្រពន្ធ​ខ្មែរ​-​អូស្ត្រាលី​មួយគូរ ដែល​ក្រោយមក​ពួកគេ​ត្រូវបាន​តុលាការ​កាត់ទោស​ជាប់ពន្ធនាគារ ពី​បទ​បោកប្រាស់ និង​កេង​បន្លំ​ពន្ធដារ របស់​ប្រទេស​នេះ​ចំនួន​ជាង ១​លាន ៨​សែន ដុល្លារ​អូស្ត្រាលី និង​ពី​បទ​សង្ស័យ​ថា បាន​លាង​លុយ និង​លាក់​លុយ ទុច្ចរិត​ចំនួន​ជិត ១៥​លាន​ដុល្លារ​អូស្ត្រាលី​ថែមទៀត​ផង ។ ហើយ​ដែល​មកទល់ពេលនេះ​ការសង្ស័យ​នេះ​នូវ​មិនទាន់​លាងជម្រះ​បំបាត់​ភាព​មន្ទឹល​នូវឡើយ ។​

​រហូតមកទល់​ពេលនេះ តុលាការ​អូស្ត្រាលី​បង្ហាញថា ៖ លោក គង់ វិបុល បាន​ផ្ទេរ​លុយ​ចំនួន ១.២​លាន​ដុល្លារ​អូស្ត្រាលី ទៅកាន់​ក្រុមហ៊ុន​វិនិយោគ ដែល​ពួកគេ បាន​បង្កើត​នេះ​ថែមទៀត​ផង ។ ប៉ុន្តែ​លោក គង់ វិបុល វិញ​នូវតែ​អះអាងថា លោក​មិន​បាន​ចាំ​អំពី​បញ្ហា​នេះ​ទេ ឬ​មួយ​មាន​អ្នកដទៃ​យកឈ្មោះ​លោក​ទៅ​ប្រើប្រាស់ ។ ហើយ​ដែល​បញ្ហា​ដោះសារ​បែប​នេះ​របស់​លោក គង់ វិបុល ដូចជា​មិន​ទំនង​សោះ​មកទល់ពេលនេះ នូវពេលដែល​គេ​បាន​រក​ឃើញ​ពី​កំហុសឆ្គង​ថា​មានការ​ចរាចរ​លាង​លុយខ្មៅ​ទៅកាន់​ក្រុមហ៊ុន​របស់​ខ្លួន លោក គង់ វិបុល ជាប្រចាំ​ទៅកាន់​ក្រុមហ៊ុន​ជា​របស់​ខ្លួន​ពីរ​នៅ អូ​ស្ត្រលី នោះ ។​

​ផ្ទុយទៅវិញ មកទល់ពេលនេះ ក្រុម​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី កន្លងមក​បាន​ជំរុញ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ គួរតែ​បើក​ការស៊ើបអង្កេត​ករណី​មិន​ប្រក្រតី​នៃ​ការធ្វើ​ពាណិជ្ជកម្ម​របស់​មន្ត្រី និង​គ្រួសារ​បក្ខពួក​លោក គង់ វិបុល​ដែល​កំពុង​រកស៊ី និង​រស់នៅ​យ៉ាង​សុខសាន្ត​ក្នុងប្រទេស​អូស្ត្រាលី​។​

​អ្នកស្រី គី កល្យាន អះអាង​ថា​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅ​ផ្លូវការ​នោះ គឺ​ការលក់ដូរ​ទំនិញ​ក្នុង​ផ្សារងងឹត​ជាដើម​ដូចជា ឥ​វ៉ាន់​ដែល​មាន​តម្លៃ​ថ្លៃៗ សាច់​ប្រាក់សុទ្ធ និង​ពាក់ព័ន្ធ​គ្រឿងញៀន​ផង​ដែរ ដែល​កំពុង​រកស៊ី​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ចំណោម​មន្ត្រី​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​នោះ​។​

​ពាក់ព័ន្ធ​វិញ​លោក គង់ វិបុល អតីត​រដ្ឋលេខាធិការ​ទី​១​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប៉ុន្តែ​ដែល​មាន​ភាព​ជិតដឹត​ជាមួយ​និងឧ​កញ៉ា ហ៊ុន តូ ក្រោយមក​បាន​ផ្តាច់ខ្លួន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មច្ឆដ្ឋាន​មហាជន​គេហៅ​បុគ្គល គង់ វិបុល​ជា​ជន​លក់​ក្បាល ឫល​ក់រឿង​ផ្ទៃក្នុង​ហែកហួរ​ទៅអោយ​ខាងក្រៅ​ក្បត់បក្ស​នោះ ហើយ​បែរ​ត្រូវបាន​ដំឡើង​តំណែង​ជា អគ្គនាយក​ពន្ធដារ រហូតមក​ទល់​សព្វថ្ងៃ និង​មាន​ករណី​បែកធ្លាយ​ថា​មាន​ចរន្ត​លាង​លុយខ្មៅ​រាប់​សឹប​លាន​ដុល្លារ និង​ករណី​លួចលាក់​បើក​ក្រុមហ៊ុន​ក្នុង​ប្រទស​អូស្ត្រាលី ដល់​ទៅ​ពីរ​បី​ទៀត បង្កើតអោយមាន​ជា​ចម្ងល់​មិន​គួរ​អោយ​ជឿ​សោះ ។

​មិន​តែ​ប៉ុណ្ណោះ​បុគ្គល​លោក គង់ វិបុល ក៏​ត្រូវ​បាន​ជាប់​សង្ស័យ​ថា ៖ ជា​អ្នកដឹកនាំ​ធ្វើ​សវនកម្ម​កាសែត Cambodia Daily ដោយ​អះអាង​ថា កាសែត​នេះ​បាន ជំពាក់​ប្រាក់​ពន្ធ​រដ្ឋ ៦​លាន ៣​សែន ដុល្លារ និង​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ពីរ​ផ្សេង​ទៀត​ផង​ដែរ ។ ប៉ុន្តែ កាសែត Cambodia Daily អះអាងថា ៖ ការ​រក​ឃើញ​របស់ លោក គង់ វិបុល ជា​រឿង​នយោបាយ ចង់​បិទ​កាសែត​មួយ​នេះ​ប៉ុណ្ណោះ​។ ហើយ​ដែល ជា​ចុងក្រោយ​កាសែត Cambodia Daily ក៏បាន​សម្រេច​បិទ កាសែត ដោយ​ការគំរាមកំហែង​ទារពន្ធ​របស់លោក គង់ វិបុល ដោយ​ខ្លួនឯង​តែម្ដងទៅ ។ ដោយឡែក​វិញ​ពាក់​ពន្ធ័​និង​ភាពមិនប្រក្រតី​បែកធ្លា​យ​រឿង​មិន​ប្រក្រតី ទាំង​ក្នុងស្រុក ក្រៅ​ស្រុក ជុំវិញ​រឿង​ដែល​កំពង់តែ​រសើប​នាំអោយ​ប្រទេស​កម្ពុជា ជាប់​ពាក់ព័ន្ធ​អាប់ឧិន​ដោយសារតែ​ខ្លួន​នេះ លោក​អគ្គនាយកដ្ឋាន​ពន្ធដារ គង់ វិបុល ថ្ងៃនេះ​ដែរ​អង្គភាព​ការិយាល័យ​កាសែត និង​គេហទំព័រ​របស់​យើង​មិន​អាច​សុំ​ការទំនាក់ទំនង​បានទេ ! ម្ដង​ទូរស័ព្ច​ល​ចូល ឆ្លើយថា​៖ ជាប់រវលល់ និង​លើក​ទី​ពីរ​ទូរស័ព្ទ​រោទ៏​ជាច្រើន​លើក​តែ​មិនលើក​ទូរស័ព្ទ ៕     ​    ​
​ដោយ ស ថ្លា

 

kongv

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 5 = twenty

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!