0

​ក្រុម​អ្នក​រត់ការ ប្រជាពលរដ្ឋ ក្រុមហ៊ុន សង្គម​ស៊ីវិល​ស្នើសុំ​អោយ ACU ចុះ​អង្កេត​ទង្វើរ​អសកម្ម​របស់​ប្រធាន​សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ យ៉ឹក យូ រ​ជាបន្ទាន់​!

មិន​ត្រូវ​បណ្ដោយអោយ​បុគ្គល លោក យ៉ឹក យូ ជិះសេះ​លែងដៃ​លើ​ការប្រមូល​ពន្ធ យកមក​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​តាម​តែ​ទំនើងចិត្ត​នោះទេ !

​មន្ត្រី​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ចាប់​ទំនិញគេចពន្ធ​នៅ​កំពង់ផែ​ឡើង​ទំនិញ​ទំនប់រលក ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៧​។

​ថ្មីៗ តាម​មន្ត្រី​សង្គម​ស៊ីវិល​បាន​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ចុះ​អង្កេត​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់​លោក  ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ស្វ័យយ័​ត្ន​ក្រុងព្រះសីហនុ ដែល​ផ្ទៃក្នុង​គេ​បង្ហើប​ថា ៖ បាន​ប្រើ​អំណាច​លួច​បង្កើត​ការិយាធិបតេយ្យ យ៉ាង​អនាធិបតេយ្យ​ជាច្រើន​កន្លែង តាម​តុ​ឯកសារ​ពាក់ព័ន្ធ តាម​ជំនាញ តាម​ការរិយាល័យ តាម​មន្ត្រី​ពាក់ព័ន្ធ​ពិនិត្យ​ឯកសារ និង​តាម​ជំនួយការ ដើម្បី​ចាំ​កើប​ប្រមូល​យក​លុយ​ពុករលួយ​ពី​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ ឯកសារ​នាំ​ទំនិញ​ចេញ ចូល​ពី​កំពង់ផែ​ស្វ័យយ័​ត្ន យ៉ាង​អនាធិបតេយ្យ​បំផុត ជា​យូ​ឆ្នាំ​មកហើយ​តាំង​ពី​បុគ្គល​នេះ​ចូល​កាន់តំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ករគ​យ ផែ​ថ្ម​ក្រុងព្រះសីហនុ ម្ល៉េះ មិនគួរ​បើ​ថ្នាក់​លើ​មើលរម្លង​ពី​សកម្មភាព​របស់​គាត់​នោះទេ ! ។​

​មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ដាក់​ការចុះ​ស៊ើបអង្កេត នូវ​រាល់​សកម្មភាព​ការងារ​របស់​លោក យ៉ឹក យូរ ក្នុង​តួនាទី​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​ស្វ័យ​ត​អន្តរជាតិ​ក្រុងព្រះសីហនុ ដែល​គេ​សង្ស័យថា​៖ បានរួម​ដៃ​ឃុប​ឃឹត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ប្រព័ន្ធ​ផ្ទៃក្នុង​គយ នឹង​បង្កើត​ការិយាធិបតេយ្យ អនាធិបតេយ្យ​ជា​ច្រើន​កន្លែង​ទៀត ។ ហើយ​ដើម្បី​ងាយស្រួល​ក្ដោប​ប្រមូល​យក​លុយ​ផលប្រយោជន៏ ជ្រក​ពីក្រោម​អំពើពុករលួយ​លើ​ការប្រមូល​ពន្ធ មិនធម្មតា​ជាមួយ និង​ក្រុមហ៊ុន​ឯកជន និង​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញពី​កំពង់ផែ​នេះ​តាមរយះ​បបេរមាត់​អត្ថនោម័ត្ដ​បុគ្គល ប្រធាន យ៉ឹក យូរ ដើម្បី​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​យក​ទៅ​បែង​ផលប្រយោជន៏​ចែកគ្នា​ធ្វើ​មានបាន ជ្រក​ក្រោម​ការប្រមូល​ពន្ធ​យ៉ាង​ងងើល​បំផុត ដែល​គួរ​ណាស់ តែ​មាន​ការស៊ើបអង្កេត នឹង​មិន​ត្រូវ​មើលរំលង​នោះទេ !​។​

​តាម​មន្ត្រី​ឃ្លាំ​មើល​ផែនការ​អភិវឌ្ឍ​សង្គម​មួយ​ចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បានលើកឡើង នឹង​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អោយ​ចុះ​អង្កេត​ពី​ភាពមិនប្រក្រតី ដែល​បច្ចុប្បន្ន​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញចូល តាម​ច្រក​កំពង់​ផែ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការរិះគន់​យ៉ាង​ឥត​សំចៃ​ថែម​ទាំង​ចោទប្រកាន់​ទៅ​មេ​ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​ស្វ័យយ័ត​អន្តរជាតិ ក្រុងព្រះសីហនុ យ៉ឹក យូរ ថា ៖ ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ជា​ប្រព័ន្ធ ជា​ថ្នូរ​នឹង​ការសម្អាត​រាល់​ការ​កំហុសឆ្គង​ឯកសារ​ពាក់ព័ន្ធ​នានា ក៏​ដូច​ជា​ឯកសា​រ​មន្ទឹល​ខ្វះខាត​មួយចំនួន​ផង​ដែរ ដើម្បី​ឃ្លារ​លាងជម្រះ​ផ្ដល់​ភាព​ស្អាតស្អំ ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​នាំ​ទំនិញ​ឆ្លងកាត់ អោយ​ក្លាយ​ជា​ឯកសារ​នាំ​ទំនិញ​ស្របច្បាប់ ! ។​

​បើ​តាម​អ្វី​ជា​ការទទួលបាន​នូវ​ឯកសារ​ពុករលួយ​មួយចំនួន តាមរយះ​ឆ្លុះបញ្ចាំង និង​ប្ដល់​អោយ​រយៈ​ប្រភព​ផ្ទៃក្នុង និង​ប្រភព​ក្រុមហ៊ុន​គឺ​មាន​ភាពស្រដៀងគ្នា ហើយ​ឯ​អ្នកស្រី ជៀ​ប សុធា​រី ជា​អ្នកសម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ចំណោម​អង្គការក្រៅរដ្ឋាភិបាល ជាច្រើន​ទៀត​ដែល​បាន​លើកឡើង ក៏​បាន​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លោក​បណ្ឌឹត គុណ ញឹម ក៏ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ព្រមទាំង​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​មាន​វិធានការ បើក​ការស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី ឬ អំពើ​ពុករលួយ​ជា​បន្ទាន់​ផងដែរ​ទៅលើ​បុគ្គល យ៉ឹក យូរ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​កំពង់ផែ​ស្វយ័យ័​ត្ន​ក្រុងព្រះសីហនុ ដែល​វិស័យ​ឯកជន​បាន​ចោទថា ៖ កំពុងតែ​កើតមាន​អំពើពុករលួយ​ញាំញី​នៅក្នុង​ស្ថាប័ន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ យ៉ាង​ពេញបន្ទុក​នោះ​។​

​ពាក់ព័ន្ធ​ថ្មីៗ នឹង​កន្លង​មក​ក្រោយ​ការចូល​កាន់តំណែង​ជា​ប្រធាន​មេ​សាខាគយ កំពង់ផែ​អន្ត​រះ​ជាតិ​ខេត្ត​នេះ គឺ​តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មក តែងតែ​ធ្វ​ការរិះគន់ នឹង​បាន​ចោទ​លោក យ៉ឹក យូរ ប្រធាន​សាខាគយ និង​រដ្ឋាករ ប្រចាំ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ថា ៖ បាន​បង្កើត​ការិយាធិបតេយ្យ ក្រោម​តុ ជាច្រើន​កន្លែង ជាច្រើន​ទីតាំង តាម​ជំនាញ ដើម្បី​កោសរូស​គោះ​យក​លុយខ្មៅ ក្រោម​តុ ជា​ប្រចាំ​ផង​ដែរ បន្ថែម​ទាំង​ថ្លៃ​បាយ លើកទឹកចិត្ត ( overtime ) ជម្រឹត​ទារលុយ​យ៉ាង​ស្រស់ៗ ដោយ​តម្រូវ​ឲ្យ​ពួកគេ​ចំណាយ​លុយ​រាប់រយ​ដុល្លារ​សហរដ្ឋអាមេរិក បន្ថែម​ក្រោម​តុ សម្រាប់​ថ្លៃ​សេវា​ឯកសារ​បង់ពន្ធ​ស្របច្បាប់ នានា និង​ឯកសារ​ប្រតិវេទន៍​គយ​លើ​មុខទំនិញ និង​ចំណាយ​លើ​សេវា​ជាច្រើន​ទៀត ដែល​គេ​ថា ៖ ជា​កំហុសឆ្គង​របស់​ក្រុមហ៊ុន ដែល​គុណសម្បត្តិ​នោះ​គេ​ថា គេ​ឃ្លារ​ឯកសារ​អោយ តាមតែ​គេ​ថា ៖ ដូចជា​ការប្រើ​អា​រម្ម​ណ៏​បញ្ជារ​ទារពន្ធ អោយ​បង់ពន្ធ​តាម​តែ​អា​រម្ម​ណ៏​យល់មុខ មិន​យល់មុខ សប្បាយចិត្ត មិន​សប្បាយ​ចិត្ត​ពី​សំណាក់​លោក​មេ​គយ យ៉ឹក យូរ ដែល​បញ្ហា​បែប​នេះ​ប្រជាពលរដ្ឋ ឈ្មួញ​អ្នក​នាំ​ទំនិញ ក្រុមហ៊ុន​មួយចំនួន​សុទ្ធតែ​បាន​រងគ្រោះ​ឆ្លងកាត់​ឈឺចាប់ យ៉ាង​ញឹកញាប់​ជាមួយ នឹង​លោក យ៉ឹក យូ ទើបបានជា​កើត​មាន​ការប្ដឹងប្ដល់ និង​បាន​សំណូមពរ​អោយ​សា​ម៉ី​ក្រសួង​គយ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត និង​រក​តម្លាភាព​ជូន​ឈ្មួញ ប្រជាពលរដ្ឋ ក្រុមហ៊ុន ដែល​រកស៊ី​បង់ពន្ធ​ស្រប​ច្បាប់​ផង មិន​ត្រូវ​អោយ​បុគ្គល យ៉ឹក យូរ និង​បក្ខពួក​ជិះសេះ​លែងដៃ​លើ​ការប្រមូល​ពន្ធ​នោះទេ ! ។​

​មិនតែប៉ុណ្ណោះ ចំណែក​ក្រុម​អ្នក​រត់ការ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ក៏​បាន​ស្នើ​អោយ​មាន​ការ​ចុះ​អង្កេត​ពី​សកម្មភាព​របស់​លោក យ៉ឹក យូរ ប្រធាន​សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ថា​តើ​ធ្វើ​សកម្មភាព​ទាំងនោះ ស្របតាម​ច្បាប់​ដែរ​ឬទេ ? ហើយ​ដែល​កើប​ប្រមូលបាន​លុយ​ខ្មៅ មួយថ្ងៃៗ រាប់សឹ​បពាន់ ម៉ឺន​ដុល្លារ និង​លុយខ្មៅ​បង់​ក្រោម​តុ ពីក្រោយ​ការ​គោះ​ជម្រឹត កោសរូស​ទារ​ថ្លៃ​បាយ មួយខែៗ​រាប់សែន​ដុល្លារ​នោះ តើ​យក​ទៅ​បង់​កន្លែង​ណា ? អោយ​នរណា​ខ្លះ ? នឹង​យក​ទៅ​ណា​អស់ ? ឫ ក គ្រប់​ទឹក​សម្រាប់​ចែកចាយ​ធ្វើ​មាន​បានតែ​បក្ខពួក​ខ្លួន យ៉ឹក យូរ នោះ ? ។​

​ជាងនេះទៅទៀត ក្រុម​អ្នក​រត់​ឯកសារ នូវ​បាន​អះអាង​ទៀតថា ៖ ឯកសារ​ដែល​ត្រូវ​បង់​លុយ​ទៅ​ឲ្យ​មន្ត្រី​គយ តាម​ការិយាធិបតេយ្យ​ជាច្រើន​កន្លែង​នោះ គឺ​បាន​ចំណាយ​ទៅ​ផ្នែក ចុះ​លេខ ដាក់​ពណ៌​គិត​ពន្ធ ចារ​លើ​ឯកសារ​ថតចម្លង  (Scan)​ឯកសារ ជំនួយ​ការពិនិត្យ​ឯកសារ លេខា​ពិនិត្យ​ឯកសារ លេខា​កាន់​ត្រា និង​បង់លុយ​ឲ្យ​មន្ត្រី​គយ ដែល​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​ផ្នែក​ត្រួតពិនិត្យ​ឯកសារ  និង​ជា​ពិសេស​បង់​ជូន​ថ្នាក់ដឹកនាំ​នាំមុខ​ពិនិត្យ​ទំនិញ និង​បង់​អោយ​មេ​សាខាគយ និង​រដ្ឋាករ​ប្រចាំ​កំពង់ផែ នេះ​តែម្ដង ស៊ិក ។​

​ដោយឡែក តំណាង​ក្រុមហ៊ុន និង​អ្នក​រត់ការ​ទំនិញ​មួយចំនួន​នៅ​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ បាន​អះអាង​ត​ថា ៖ ពួកគេ​ពិតជា​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្សេងៗ​ជាច្រើន​ផ្នែក​ពិតមែន​។

​មាន​ការលើកឡើង​ថា ៖ ការចំណាយ​ទាំងនេះ គឺ​មាន​ទៅលើ​ឯកសារ​ប្រតិវេទន៍​គយ​ដោយ​ឯកសារ​នី​មួយៗ​ត្រូវ​ចំណាយ​លុយ​ជាង​១០០​ដុល្លារ​សហរដ្ឋអាមេរិក​។ ហើយ​ក្នុងនោះ ចំពោះ​តម្លៃ​ឯកសារ​ប្រតិវេទន៍​គយ​លើ​ទំនិញ​ដែល​ពន្ធអាករ​ត្រូវ​ចាត់ទុក​ជា​បន្ទុក​របស់​រដ្ឋ និង​ឯកសារ​ប្រតិវេទន៍​គយ​បង់ពន្ធ​ធម្មតា​ក៏​ត្រូវ​ចំណាយលុយ​ជិត ២០០​ដុល្លារ​ដែរ​ក្នុង​ឯកសារ​នីមួយៗ​។​

​ផ្ទុយទៅវិញ​ឆ្លើយតប និង​ការចោទប្រកាន់​នេះ លោក យ៉ឹក យូរ បាន​ឆ្លើយតប​តាម​បណ្ដាញ​ព័ត៌មាន​មួយ​ថា ៖   ស្ថាប័ន​ខ្លួន​មាន​ភាព​ស្អាតស្អំ និង​បាន​អនុវត្ត​ការងារ​ស្របតាម​ច្បាប់​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានកំណត់ ។​

​មន្ត្រី​រូប​នេះ បាន​បដិសេធថា សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ មិន​បាន​បង្កើត​ការិយាធិបតេយ្យ​ដើម្បី​ប្រមូល​លុយ​ច្រើន​កន្លែង​ពី​ក្រុមហ៊ុន និង​អ្នក​រត់ការ​ឯកសារ​នាំ​ទំនិញ​ចេញ​ចូល​ខុសច្បាប់​កំណត់​ដូច​ការចោទប្រកាន់​នោះទេ​។​

​ពាក់ព័ន្ធ នឹង​ការបកស្រាយ​បំភ្លឺ​របស់​លោក យ៉ឹក យូរ បែប​នេះ​ការិយាល័យ​របស់​យើង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ផងដែរ ក្នុង​ថ្ងៃ​នេះ​តែ​មិនអាច​ទាក់ទង​បាន ព្រោះ​មិន​លើក​ទូរស័ព្ទ ។ ហើយ​ទោះជា​មាន​ការបកស្រាយ​ពី​សំណាក់​បុគ្គល យ៉ឹក យូរ បែប​នេះ​ក្ដី តែ​សម្រាប់​ប្រជាពលរដ្ឋ ឈ្មួញ ក្រុមហ៊ុន អ្នក​រត់ការ​ឯកសារ រងគ្រោះ​វិញ បាន​ច្រានចោល និង​បដិសេធ​ន៏​ថា ៖ វា​ជាការ​ដោះសារ​យករួចខ្លួន​របស់​មេ​សាខាគយ យ៉ឹក យូរ ប៉ុណ្ណោះ ហើយក៏​បាន​អំពាវនាវ​អោយ​លោក​នាយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា លោក​បណ្ឌឹត គុណ ញឹម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​បើក​ការស៊ើបអង្កេត និង​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​បុគ្គល យ៉ឹក យូរ ជិះសេះ​លែងដៃ​លើ​ការប្រមូល​ពន្ធ​នោះទេ ៕
​ដោយ ស ថ្លា

 

hspm omyentieng_yoekyu goodillegal

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− four = 4

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!