0

ឧត្តមសេនីយ៏​ត្រីពិត បញ្ញា ស្នងកា​រង​រាជធានី​ភ្នំពេញ កំពុងតែ​ជញ្ជក់​ឈាម​អាជីវករ​យ៉ាង​ពេញបន្ទុក​ដើម្បី​ផ្គាប់ចិត្ត​ជូន​លោក ស ថេត !

រាជធានី​ភ្នំពេញ ៖ ថ្មីៗ​មាន​ផ្ទៃក្នុង​ប្រភព​បាន​ខ្សឹប​លើកឡើងថា ៖ ឧត្តមសេនីយ៏ត្រី ពិត បញ្ញា ស្នងកា​រង​រាជធានី​ភ្នំពេញ កំពុងតែ​ជញ្ជក់​ឈាម​អាជីវករ​យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​ចំណូល​ខ្មៅ យក​ទៅ​ផ្គាប់ចិត្ត​ជូន​លោក​ស្នងការ​ថ្មី លោក ស ថេត ! ហើយ​ប្រសិន​ជា​មាន​រឿង​នេះ​មែន វា​ជា​ករណី​អសមត្ថភាព នឹង​គឺជា​រឿង​ដ៏​គួរអោយ​ភ្ញាក់ផ្អើល​បំផុត​សម្រាប់​មហាជន​ក្នុង​រាជធានី​ភ្នំពេញ ។​

​បើ​តាម​ការ​ប្រត្តិកម្ម​ពី​មហាជន ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹក​ឥ​វ៉ាន់​ជាច្រើន​នាក់​ដែល​ធ្លាប់​តែ​រកស៊ី​ដោយ​សុខ​សាន​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​នោះ​?​ពេលនេះ​បាន​នាំគ្នា​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​និង​ធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​សកម្មភាព​របស់​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរង​នគរបាល​ទទួល​ផែនកា​រងារ​សេដ្ឋកិច្ច ដោយសារ​ពួកគេ​បាន បញ្ចេញ​យុទ្ធនាការ​ចុះ​ចាប់​រថយន្ត​ដឹកទំនិញ​និង​ចុះ​ឆែក​តាម​ឃ្លាំង​ស្តុក​ទំនិញ​ជា​ដើម​បើសិន​ម្ចាស់​រថយន្ត​និង​ម្ចាស់​ទីតាំង​ទាំង​នោះ​មិន​បាន​បង់លុយ​ជូន​តាម​ការកំណត់​របស់​ពួកគេ​ទា​ទេនោះ ! ។​

​តាម​ប្រភព​បានឲ្យដឹង​ទៀត​ថា ៖ លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ហាក់​មិន​មាន​សកម្មភាព​នោះឡើយ ។ ប៉ុន្តែ​ចាប់តាំងពី​មាន​ការផ្លាស់ប្តូរ​ស្នងការ​នគរបាល​ថ្មី​មក​គឺ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ជំនួស​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្រាប់តែ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​ការដឹកនាំ​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា បាន​បែងចែក​ជា​ក្រុមៗ​ដើម្បី​ចុះ​ទៅ​តាម​ឃ្លាំង​ស្តុក​ទំនិញ​ទាំងអស់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មិន​លើកលែង​ឲ្យ​មួយនោះ​ឡើយ ។ ហើយ​ដោយ​តម្រូវឲ្យ​ម្ចាស់ ឃ្លាំង ឬ​ម្ចាស់​ទំនិញ​ទាំងនោះ​បង់លុយ​ជូន​ពួកគេ​ប្រចាំខែ ឬ​ប្រចាំថ្ងៃ បើ​មិន​បង់​ជូន​ទេនោះ​ពួក​គេ​សហការ​ជាមួយ​តំណាង​អយ្យ​ការចុះ​ចាប់​តែម្តង មិន​ថា​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​នោះ​ឡើយ ពោល​ឲ្យតែ​មិន​បាន​បង់​ជូន​តាម​ដូច​បំណង​របស់​ពួក​គេ​ចង់​បាន​មិន​ខុស​ពី​អាក​ខ្យង​យក​ឈាម​នោះ​ទេ​។​

​ផ្ទៃ​ក្នុង​ប្រភព​ដដែល​បាន​បន្តថា​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទាំងនេះ​ក្រៅពី​ការចុះទៅ​បង្ក្រាប​តាម​ឃ្លាំង​ស្តុក​ទំនិញ​ខ្លះទៀត​បាន​ចុះ​ទៅ​ចាប់​រថយន្ត​ដឹកទំនិញ ដោយ​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ទាំងនោះ​ត្រូវ​បង់​តាម​ការកំណត់​ប្រចាំថ្ងៃ ឬ​ប្រចាំខែ​ជូន​ពួកគេ ឬ​មួយ​បង់​តាម​ក្បាល​រថយន្ត​តែម្តង​ក្រោយ​មាន​ការក្តៅក្រហាយ​និង​សកម្មភាព​របស់​ក្រុម​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា យ៉ាងខ្លាំង ហើយ​ពួកគេ​គ្រោង​ដាក់​ពាក្យ​ប្តឹង​ដោយផ្ទាល់​ទៅកាន់​លោក ស្នងការ ឫ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ឫ​ដាក់​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៀតផង ។

​មិនតែប៉ុណ្ណោះ​ប្រភព​មន្ត្រី​ធំ និង​ឧកញ៉ា​ស្និទ្ធ និង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ពីរ បី នាក់ នូវបាន​ខ្សឹប​ប្រាប់​អោយដឹង​ផង​ដែរ​ថា ៖ ការរកស៊ី​នា​ពេល​កន្ល​ង​ទៅ ពោល​តាំងពី​មិនទាន់​ផ្លាស់ប្តូរ​ស្នងការ​មក​នោះ គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ បើ​ទោះ​គាត់​ត្រូវ​ឧបត្ថម្ភ​ខ្លះ​ជូន​សមត្ថកិច្ច​ដើម្បី​យកទៅ​ចាត់ចែង​កងកម្លាំង​លើ​កិច្ច​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សា​ធា​រណះ ប៉ុន្តែ​ចាប់ពី​តាំងពី​មាន​ការផ្លាស់ប្តូរ​ស្នងការ​មក​នោះ ស្រាប់តែ​កើតមាន​ក្រុម​កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ទាំងនេះ ឡើង​ហើយ​បានចាប់ផ្តើម​បញ្ចេញ​សកម្មភាព​ចុះ​ទៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គ្រប់​តាម​កន្លែង តាម​ឃ្លាំង​ស្តុក​ទំនិញ​របស់​លោក ដែល​នាំចូល​ស្របច្បាប់​ហើយ​បានកំណត់​ឲ្យ​បង់លុយ​មួយ​ក្បាល​រថយន្ដ​ដឹកទំនិញ ១០០​ទៅ ៣០០ ដុល្លារ​បើ​មិន​បង់​ជូន​ទេ​នឹង​ចាប់​ឃាត់​តែម្តង​គ្មាន​ការ​លើកលែងឲ្យ​នោះឡើយ ។​

​ប្រភព​ជា​មន្ត្រី​កងកម្លាំង​១​រូប​ទៀត ក៏បាន​លើកឡើង​នូវ​បញ្ហា​ទាំងនេះ​ផងដែរ ថា ៖ ដោយសារតែ​ក្រុមគ្រួសារ​របស់​លោក ជា​អ្នក​រកស៊ី​នាំចូល​ទំនិញ ស្រប​ខ្លះ​មិន​ស្រប​ខ្លះ​យក​មក​ចែកចាយ​ស្រាប់តែ​ត្រូវ​ក្រុម​កម្លាំង នគរបាល​របស់​លោក ពិត បញ្ញា ទាំងនេះ បាន​មក​គាប​ជ​ម្រឹត កំណត់​ឲ្យ​បង់​លុយ​ដោយ​មួយ​ក្បាល​រថយន្ត ៣០០​ដុល្លារ បើ​មិន​បង់​ជូន​ទេ នឹង​ចាប់​ឃាត់​តែម្តង​ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា ។ ហើយ​តាម​ព័ត៌មាន​មួយ​ចំនួន​ពី​មន្ត្រី​នគរបាល​នៅក្នុង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មួយចំនួន​ក៏​បាន​លួច​បង្ហើប​ថា ៖ កម្លាំង​នគរបាល​របស់​អង្គភាព​ត្រូវតែ​ធ្វើ​យ៉ាង​ដូច្នេះ​បើ​មិន​ធ្វើ​ដូច្នុះ​ទេ​តើ​បាន​លុយ​ឯណា​បង់​ជូន​មេ និង​ទុក​សម្រាប់​ខ្លួនឯង​ពេល​យប់​នាំ​ប្រពន្ធ​កូន​ស៊ី​ស៊ប់​នោះ ។​ពីព្រោះ​តែ​មួយ​ខែៗ​ត្រូវ​បង់​ជូន​មេ និង​ថ្នាក់ដឹកនាំ​ថ្មី​មិន​តិច​ជាង​១៥ ម៉ឺន​ដុល្លារ​ទេ ក្នុង​មួយ​ខែៗ ។ ហេតុនេះហើយ​ទើប​ត្រូវ​តែ​ខិតខំ​រក​លុយ​ឲ្យបាន​លើសពី ១៥​ម៉ឺន​ដុល្លារ ដើម្បី​ទុក​ចែក​គ្នា​តែ​នៅ​ទីបំផុត​គឺជា​អ្នកវ័​ន្តករ​ជាមួយ​ក្រុម​អាជីវករ ប្រឈម​ប្ដឹង​ពី​អាជីវករ និង​អ្នករកស៊ី​វិញ​។​

​ជុំវិញ​បញ្ហា​នោះដែរ តាម​ក្រុម​អជីវ​ករ​អ្នករកស៊ី​ក៏​បាន​ទទូច​លើកឡើង​ផង​ដែរ​ថា ៖ គួរតែ​លោក នេ​ត សាវឿន ដែល​ជា​នាយ​អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ពិនិត្យ​ពីលើ​លោកស្នងការ​រាជធានី​ភ្នំពេញ ស ថេត ផង ។ ព្រោះថា បញ្ហា​នេះ​បើ​តាម​ការអំពាវនាវរ​បស់​មហាជន​ហាក់ដូចជា​ក្រុមមន្ត្រី​កំពង់តែ​ប្រឹង គាប​ជម្រឹត​ប្រជាពលរដ្ឋ ឈ្មួញ ក្រុមហ៊ុន អ្នករកស៊ី ដើម្បី​យក​ទៅ​ផ្គាប់ចិត្ត​ស្នងការ​រាជធានី​ភ្នំពេញ​ថ្មី ដែល​គាត់​ទើបតែ​ចូល​កាន់តំណែង ខ្លាច​លោ​គាត់​អសមត្ថភាព​ដូចជា​ផ្ទៃក្នុង​ទម្លាយ​មែន ។​

​បញ្ហា​នោះ​ដែរ​ព្រោះ​ការរកស៊ី​ទូទៅ​បើ​មានការ​គៀប សង្កត់​យ៉ាង​ដូច្នេះ​គ្មាន​ការយោគយល់​នោះ​ទោះបីជា​ទំនិញ  ស្របច្បាប់​តើ​ឲ្យ​ពួកគេ​រកស៊ី​ចំណេញ​ម្តេច​កើត ហើយ​ការជួយឧបត្ថម្ភ​ជូន​ដល់​កម្លាំង​នគរបាល​ជា​រឿង​ធម្មតា ជា​ការលើកទឹកចិត្ត ដើម្បី​ចូលរួម​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ តែបើ​មាន​ការកំណត់​បែបនេះ នោះ​ពួកគេ​មិន​អាច​ទទួលយក​បាន​ទេ ត្រូវតែ​ងើប​តវ៉ា​ប្រឆាំង​ជា​ដាច់ខាត​។​

​ករណីនេះ ដែរ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនគួរ នឹង​មើលរំលង​ពី​ភាព​អសកម្ម​ការងារ​របស់​លោក ពិត បញ្ញា នោះទេ ក្រែងលោ​ថា ៖ លោកស្នងការ ស ថេត ជាប់​ត្រគៀក​ចូល​មក​អង្គុយ​ថ្មីៗ ត្រូវការ​ស្រង់ដើម​ដូច​គេ​ថា​មែន ក៏​អាច​ថា​បាន ហើយ​គួរតែមាន​វិធានការ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​លោក​ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ផង ដែល​កំពង់តែ​ភ្លេចខ្លួន នឹង​ជិះសេះ​លែងដៃ​ប្រព្រឹត្ព​អំពើពុករលួយ ធ្វើ​មាន​បាន​សម្រាប់​ខ្លួនឯង និង​ចែក​បក្ខពួក ដែល​លោក ពិត បញ្ញា ថា​មួយ​ភាគ​ធំ​ទៀត ទុក​ក្បៀស​សម្រាប់​បង់​អោយ​ថ្នាក់លើ ។​

​ពាក់ព័ន្ធ និង​ប្រភព​សំណូមពរ​អោយ​មាន​ការលើកឡើង​ខាងលើនេះ ការរិយាល័យ​របស់​យើង​បាន​ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ ទៅ​លោក ឧត្តមសេនីយ៏ឯក ស ថេត ស្នងការ​រាជធានី ភ្នំពេញ និង​ឧត្តមសេនីយ៏ត្រី ពិត បញ្ញា ផងដែរ ដើម្បី​បានការ​ប្រត្តិកម្ម​ឆ្លើយតប​ក្នុងថ្ងៃនេះ ប៉ុន្តែ​មិន​អាច​ទំនាក់ទំនង​បាន​ដោយ​ភាគី​ម្ខាង​ទៀត​មិន​លើក​ទូរស័ព្ទ ៕
​ដោយ ត្មាត​រាជធានី​ភ្នំពេញ​

 

pitpanha1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× two = 8

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!