0

ចូលកាន់​តំណែង​បាន​ពីរ​បី​ថ្ងៃ​លោក​វរសេនីយ៍ទោ ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាន់តែ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ស្រង់ដើម​យ៉ាង​ងងើល​មិន​ខ្លាច​ច្បាប់​ប្រាំង​អុះ​ពើ​ពុករលួយ !

ទើប​ហ្នឹង​ចូលកាន់​តំណែង​បាន​ពីរ​បី​ថ្ងៃ​លោក​វរសេនីយ៍ទោ ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​កាន់តែ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រង់ដើម​យ៉ាង​ងងើល​មិន​ខ្លាច​ច្បាប់​ប្រាំង​អុះ​ពើ​ពុករលួយ ! ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​។

​ប៉ុន្តែ​មក​ដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​យ៉ាង​គឃ្លើន​របស់លោក ខឹម ចិ​ត្រា នៅឡើយ​ទេ​។​

​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​លោក ខឹម ចិ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បានឲ្យដឹង​ទៀតថា ករណី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កោះហៅ​លោក ខឹម ចិ​ត្រា មក​បំភ្លឺ​កាលពីពេល​ថ្មីៗ​នេះ គឺ​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ព្រោះ​លោក ខឹម ចិ​ត្រា នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដដែល​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា និង​បក្ខពួក​ត្រូវបាន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ដែល​ឆ្លងដែន​ចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បង្ហាញ​ភស្ដុតាង​ច្បាស់ក្រឡែត​រួចទៅហើយ​។ ដូច្នេះ​ទោះបី​លោក ខឹម ចិ​ត្រា ខំ​ដោះសា​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាងណា​ក៏​មិន​អាច​ទៅរួច​ដែរ ហើយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្ហើប​ឲ្យដឹងថា រយៈពេល​ជាង​មួយ​ខែ​កន្លងទៅ​នេះ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល​ដូច​ដែល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​។

​ផ្ទុយទៅវិញ​អាច​មាន​អ្វី​ជា​អាថ៌កំបាំង​មួយ​ដែល​គួរឲ្យ​កត់សម្គាល់​នោះ គឺ​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅតែ​រក្សាទុក​ឲ្យ​បុគ្គលលោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត នៅតែ​បន្ត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដដែល​ទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ណា​ក៏​ដោយ​។

​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បង្ហើប​ឲ្យដឹងថា ខ្នងបង្អែក​រឹងមាំ​របស់​លោក ខឹម ចិ​ត្រា គឺ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខឹម ចិ​ត្រា បាន​បង្ហើប​ឲ្យដឹងថា​លោក ខឹម ចិ​ត្រា ប្រហែល​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ទើប​ពេល​ទទួលបាន​តំណែង​នេះ​ភ្លាម​ក៏​ចាប់ផ្ដើម​ប្រព្រឹត្ត​អំពើពុករលួយ​ភ្លាមៗ​តែម្តង​។

​ទោះជា​យ៉ាងណា​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​កោះហៅ​លោក ខឹម ចិ​ត្រា ឲ្យមក​បំភ្លឺ​រួច​ទៅ​ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ជាក់ស្ដែង​លោក ខឹម ចិ​ត្រា នៅ​តែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គួរតែ​ពិនិត្យ​ឡើងវិញ ក៏ដូចជា​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល និង​ក្រសួង​មហាផ្ទៃ​ជា​បន្ត​ទៀត​នោះ ៕
​ត្មាត​ព្រុំដែន​ថៃ​

khoechetra1 khoechetra2 khoechetra3

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


− 2 = five

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!