0

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ព្រមាន​បិទ​ហ្វេ​សប៊ុក​លែងឱ្យ​មាន​នៅ​ស្រុក​ខ្មែរ​

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ព្រមាន​បិទ​ហ្វេ​សប៊ុក (Facebook) លែងឱ្យ​មាន​ដំណើរការ​នៅ​ស្រុក​ខ្មែរ​បាន បើសិន​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ត្រូវ​បាន​បិទ​។​ ​លោក ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ថា​៖ «​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់​ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅ​វិញ​ថា បើ​អ្នកឯង (​ហ្វេ​សប៊ុក​) ហ៊ាន​បិទ​ហ្វេ​សប៊ុក​របស់ខ្ញុំ (​ហ៊ុន សែន​) ខ្ញុំ​នឹង​បិទ​លែង​ឱ្យ​ប្រើ​ហ្វេ​សប៊ុក​នៅ​ស្រុក​ខ្មែរ​»​។​

​សារ​លើ​ហ្វេ​សប៊ុក (Facebook) របស់លោក ហ៊ុន សែន ដែល​បង្ហោះ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

​ក្រោយពី​លោក ហ៊ុន សែន បង្ហោះ​ព្រមាន​បិទ​ហ្វេ​សប៊ុក​លែងឱ្យ​មាន​ដំណើរការ​នៅ​ស្រុក​ខ្មែរ បាន​ប្រមាណ​២០​នាទី លោក​ក៏​បង្ហោះ​សារ​មួយ​ទៀត​ថា មាន​ក្រុម​ឧក្រិដ្ឋជន​បច្ចេកវិទ្យា (Hacker) បាន​ចូល​លួច​គណនី​ហ្វេ​សប៊ុក​លោក និង​លួច​លុប​ទិន្នន័យ​ព័ត៌មាន​មួយចំនួនធំ​។ លោក​បន្តថា ពេល​នេះ​ខាង​ក្រុមហ៊ុន​ហ្វេ​សប៊ុក កំពុង​ស៊ើបអង្កេត​រក​ជន​ដែល​លោក​ចោទថា ជា​ជន​អគតិ​មាន​ចេតនា​អាក្រក់​បំពុល​និង​បំផ្លាញ​ព័ត៌មាន​នៅ​ក្នុង​សង្គម​ហ្វេ​សប៊ុក​របស់លោក​។​

pmhunsen2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


× 6 = thirty six

© 2019 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!