0

​នៅពេល​ដែល​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​រដ្ឋាភិបាល​យ៉ាង​ពេញបន្ទុក​បែរ​ជា​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ធ្វើ​ប្រហើ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​ច្បាប់ ទៅវិញ !

ថ្មីៗ​នៅពេល​ដែល​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​រដ្ឋាភិបាល​យ៉ាង​ពេញបន្ទុក​បែរ​ជា​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ ធ្វើ​ប្រហើ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​ច្បាប់ ទៅវិញ ! ហើយ​បើទោះជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ជាតិ បាន​ដាក់ចេញ​នូវ​វិធានកា​រឹតបន្តឹង​លើ​ការប្រមូល​ពន្ធ​អោយបាន​មួយរយ​ភាគរយ​នោះ ក៏ប៉ុន្តែ បុគ្គល កែវ វ​ន្នី ដែល​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្តតាកែវ នូវតែ​ពើងទ្រូង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ព្រហើន​បំផុត​ដោយ​គ្មាន​ញញើត​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​សូម្បី​បន្តិច​សោះ ។ ហើយ​ករណី​នេះ​ស​អោយឃើញ​ពី​ករណី​ផ្គើន​នឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នាយគយ​របៀបនេះ​ស្ថិត​នូវក្នុង​ជម្រើស​អស់​កែរ​ទុក​ក៏​មិន​ចំណេញ​ដក​ចេញ​ក៏​មិន​ខាត ។ ហើយ​វា​ក៏​ស្រប​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​ថ្លែង​ពេលមុន​ប៉ុន្មាន សប្តាហ៏​ថា « ដល់​ពេល​ប្រមូល​មន្ត្រី​កាកសំណល់​ទៅ​ទុក​មួយ​កន្លែង » ។​

​ពាក់ព័ន្ធ​និង​បញ្ហា​ព្រងើយកន្តើយ​និង​អនុ​សាស្ត្រ​កំណែទម្រង់​នេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​៖ លោក កែវ វ៉ា​ន្នី អាង​ខ្លួន​ជា​ប្រធាន​សាខាគយ​ខេត្តតាកែវ បាន​ប្រើ​អំណាច​ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​ជា​មួយ​ក្រុម​ឈ្មួញ អោយ​មាន​បទល្មើស​ទំនិញ​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​លោតឆ័ត្រ​ខុសច្បាប់​ដែល​មិន​គួរ​មើលរំលង​នោះទេ ។​

​ជាក់ស្ដែង​អំពើពុករលួយ​របស់​លោក កែវ វ៉ា​ន្នី និង​បក្ខពួក​ត្រូវបាន​មន្ត្រី​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់ ថា​៖ ជុំវិញ​បណ្ដាញ​ព័ត៌មាន​នានា​ក៏​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​នោះ អាច​ជា​ការពិត​ដែល​ដូច​ពាក្យ​ថា ត្រីងាត​ឆ្លៀត​ពង ហើយ​ដែល​បញ្ហា​នេះ គួរតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធានការ​ទប់ស្កាត់ រឺ​ហៅ​ថា ៖ មើលរំលង​នោះ !​។​

​ដោយសារ​តែ​បញ្ហា​នោះ​ហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ទេសរដ្ឋមន្ត្រី ឱម​
​យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ វ៉ា​ន្នី មេ​គយ​ខេត្តតាកែវ ឲ្យបាន​ស៊ីជម្រៅ និង​ជា​បន្ទាន់​ផង ។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្តតាកែវ បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ទើប​លោក កែវ វ៉ា​ន្នី បែរ​ជា​ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​តាម​ច្រករបៀង​ព្រំដែន​ជាច្រើន​កន្លែង​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ខេត្ត​តាកែវ​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ៖ ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិន តាម​ច្រក​បាក់ដៃ តាម​ច្រក​កំពង់​ក្រសាំង ជាដើម​គឺ​មាន​ភាគច្រើន​ឈ្មួញ​បង់ពន្ធ​មិន​គ្រប់ និយាយ​រួម​គឺ​បង់​ប្រមាណ​តែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ។

​ក្រៅពីនេះ​គឺ​មាន​ការឃុបឃិត​ជាមួយ​លោក កែវ វ៉ា​ន្នី ផ្ទាល់ ព្រមទាំង​បក្ខពួក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ទន្ទឹមនឹងនេះ​លោក កែវ វ៉ា​ន្នី ក៏​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​គយ​ក្រោម​ឱវាទ​មិន​ឲ្យ​តវ៉ា​ដោយ​យក​លេស​ថា ខ្លួន​ប្រមូល​លុយ​យក​ទៅ​ជួយ​ដល់​គណបក្ស​។​ហើយ​យក​លេស​ក្រោមលេស​នេះហើយ​ទើប​លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ​បន្ត​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​បន្ថែម​ជា​មួយ​ក្រុម​ឈ្មួញ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។​

​តាម​ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ព្រំដែន​ខ្មែរ​-​យួន ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​២ ក្នុង​ខេត្ត​តាកែវ បានឲ្យ​ដឹង​ដែរថា​៖ លោក កែវ វ៉ា​ន្នី បាន​បើកដៃ​ឲ្យ​មេគយ​ចល័ត​ខេត្តតាកែ​វ បង្កើត​កុងត្រូលជជុះ​២​កន្លែង​ជំរិត​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​គុណ​យ៉ាង​គឃ្លើន​បំផុត​ដោយ​គ្មាន​នរណា​ធ្វើ​ដឹង​ធ្វើ​ឭ​ទេ ។​

​មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​និង​អាជីវករ​បានឲ្យដឹង​ទៀតថា ៖ បើ​ទោះ​បី​ពួក​គាត់​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ ក៏​លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ប្រើ​អំណាច​ជំរិត​យក​លុយ​ពី​ពួក​គាត់​តាម​អំពើ​ចិត្ត​ដែរ ព្រោះតេ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែវ វ៉ា​ន្នី មេ​គយ​ខេត្តតាកែវ នោះឯង ។​

​ផ្ទុយ​ទៅ​វិញ​រហូត​មក​ទល់​ពេល​នេះ​គេ​នូវតែ​ឃើញ​លោក កែវ វ៉ា​ន្នី និង​លោក លាង ម៉ុង បាន​នូវតែ​ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​ចូល​មក​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ជុំវិញ​បញ្ហា​នេះដែរ គួរតែ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​នឹង​ព្រងើយកន្ដើយ​សម្ងំស្ងៀម​ធ្វើជា​មិនដឹង​មិន​ឮ​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​ក្នង​ខេត្ត​តាកែវ​ជា​បន្ត​នោះទេ ព្រោះថា​ការព្រងើយកន្តើយ​នេះ​អាច​ធ្វើអោយ​ជ្រុះ​បាត់បង់​ច​ណូល​ពន្ធរ​ដ្ត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​រាប់សឹ​បសែន លាន​ដុល្លារ​ក្រោម​ការគ្រប់គ្រង​រប​ស់បុ​គ្គល កែវ វ​ន្នី ដែល​ជា​ប្រធា​សាខាគយ​ខេត្តតាកែវ នោះ ៕
​ដោយ ស ថ្លា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


5 − = one

© 3226 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!