0

​ការទទួលស្គាល់​ការពិត ៖​លោក ហ៊ុន​សែន ថ្លែង​គាំទ្រ​សារព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល​ថា​«​ប្រសើរ​ជាង​កាសែត​ទ្រពង​»!

​វា​គួរឲ្យភ្ញាក់ផ្អើល​កាលពី​ពេល​ថ្មីៗ​នេះ ដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា​៖ ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការពិត​និង​ហ៊ាន​រិះគន់​រូបលោក និង​រដ្ឋាភិបាល​របស់​លោក គី​ប្រសើរ​ជាង​សារព័ត៌មាន​ដែល​គាំទ្រ​លោក​ទាំង​ងងឹត​ងងុល ហើយ​ចេះ​ត្រឹមតែ​ផ្សាយ​ព័ត៌មាន​ទ្រពង​លោក​ឥត ប្រយោជន៏​។​

​ថ្លែង​តាម​សារលិខិត​មួយ​ផ្ញើ​ជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ចុះ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ថា​រដ្ឋាភិបាល​ត្រូវការ​ស្ថាប័ន​ព័ត៌មាន​ដែល​មាន​ថាមពល​ប្រកបដោយ​វិជ្ជា​ជី​វះ និង​ការទទួលខុសត្រូវ​ខ្ពស់​និង​មាន​ភាព​ស្មោះត្រង់​ចំពោះ​វិជ្ជាជីវៈ​ដែល​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ស្ដាប់​សំឡេង​គ្រប់ភាគី​ពាក់ព័ន្ធ ហ៊ាន​និយាយ​ការពិត ហ៊ាន​រិះគន់​ក្នុងន័យ​ស្ថាបនា ហើយ​និង​ហ៊ាន​ទទួលខុសត្រូវ ឫ​ទទួលយក​ការពិត​។​

​មិនតែប៉ុណ្ណោះ​លោក ហ៊ុន សែន បាន​ថ្លែង​ទៀតថា​៖ ស្ថាប័ន​ព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការពិត​ហ៊ាន​រិះគន់ នេះ បាន​ធ្វើ​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​គ្រប់​តថភាព​សង្គម​ចៀសវាង​ការផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ជ្រុង​ឮ ឬ​ព័ត៌​មានក្លែ​ក្លាយ​បំប៉ោង​សភាពការណ៍​ញុះញង់​ឱ្យមាន​ជម្លោះផ្ទៃក្នុង​រុញច្រាន​ប្រទេស​ធ្លាក់​ក្នុង​ភាពវឹកវរ​អសន្តិសុខ​ឬ​បង្ក​ឱ្យ​កើត​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជា​មួយ​ប្រទេស​ជិតខាង​ហើយ​ធ្វើឱ្យ​អន្តរាយ ដល់​ប្រទេស​ជាតិ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាងនេះទៅទៀត​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា ក៏បាន​លើកឡើង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​បំពេញ​បេសកកម្ម​លើ​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​យកចិត្ត​ទុក ដាក់​អនុវត្ត​ភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​សារព័ត៌មាន​និង​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត​ទាំង​សមត្ថ​ភាព​ផ្នែក​ជំនាញ​បច្ចេកទេស​ទាំង​ផលិត​ព័ត៌មាន​និង​ការវិភាគ​ព័ត៌មាន​ឱ្យបាន​ស៊ីជម្រៅ​កម្រិត​អន្តរជាតិ​។​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​និង​ការប្រកួតប្រជែង​ទីផ្សារ​ឱ្យ​កាន់តែ​មាន​សក្ដានុពល​ថែម​ទៀត​ព្រមទាំង​រិះរក​វិធានការ​ទប់ស្កាត់​បន្សាប​រាល់​ព័ត៌មាន​ក្លែងក្លាយ​ដែល​កំពុង​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​បុគ្គល​ឯកជន​សន្តិសុខ​ជាតិ និង​ស្ថិរភាព នយោបាយ​ក្នុង​កម្ពុជា​»​។​

​ពាក់​ពន្ធ័ និង​ការ​ថ្លែង​តប អំណរ សូម​អបអរសាទរ ពី​សំណាក់​យើងខ្ញុំ ខ្ញុំបាទ​ចាងហ្វាង​ការផ្សាយ​កាសែត និង​គេហទំព័រ « ដំ​ណឺង​ថ្ងៃត្រង់ /​ឥទ្ធិពល​ខ្មែរ / សម្លេង​ជន​គ្មាន​ព្រំដែន ក៏​ដូចជា​ក្រុម​អ្នក​សារព័ត៏មាន​ក្នុង​ស្រុក​ទាំងអស់​គ្នា ពី​ខ្ញុំបាទ​យើងខ្ញុំ សូម​សម្ដែង​ការគាំទ្រ​ទាំងស្រុង​ចំពោះ​សារលិខិត​លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​ដោយ​ថា​៖​ការផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​នេះ​ជា​ការឆ្លុះបញ្ចាំង​ពី​កា​ពិត វា​បង្ហាញ​ពី​ភាពមិនលំអៀង​របស់​ខ្លួន​ឱ្យ​សាធារណជន​បាន​ដឹង​ពី​ព័ត៌មាន​ពិត​ក្នង​សង្គម​បច្ចុប្បន្ន និង​ការវិវឌ្ឃន៏​។​

​ដោយឡែក​បើ​តាម​របាយការណ៍​របស់​អង្គការ​អ្នករាយ​ការណ៍​គ្មាន​ព្រំដែន ស្ដី​ពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០១៩ បាន​ចាត់ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លំដាប់​លេខ​១៤៣ លើ​១៨០ ដែល​បង្ហាញ​ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ ស្ទើរតែ​គ្មាន​ភាពសេរី​ទាល់តែសោះ និង​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ពី​១៤២​នៅ​ឆ្នាំ​២០១៨​និង​១៣៧​ក្នុង​ឆ្នាំ​២០១៧​។​ហើយ​ការធ្លាក់ចុះ​សេរីភាព​នេះ​ដោយសារតែ​ការ​អសមត្ថភាព​ពី​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន ព្រមទាំង​ការរំលោភ​បំពារបំពាន​សិទ្ធិ​ពី​សំណាក់​ក្រុមន្ត្រី​អ្នកមានអំណាច​ពុករលួយ និង​ក្រុមមន្ត្រី​ប្រដាប់អាវុធ​អសមត្ថភាព​មួយចំនួន​ជា​ហេតុនាំអោយ​សៅហ្មង​ប៉ះពាល់​ដល់​សិទ្ធិ​ការដឹកនាំ​របស់​រដ្ឋាភិបាល​មួយ​ភាគ​ធំ ។ ហើយ​មួយ​ភាគ​ធំ​នៃ​ការប៉ះពាល់​ផ្សេងទៀត​គឺ​កើតឡើង​មាន​ពី​សំណាក់​ក្រុម​អាជ្ញាធរ ទៅ​ប្រព្រឹត្ត​អំពើពុករលួយ កាង​អោយ​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់​កេង​កោរ​លើ​រដ្ឋាភិបាល ដូចជា​ព្រៃឈើ រ៉ែ ធ្យូង ថ្ម ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ​។​ល​។​និង​។​ល​។ ពេល​ដែល​បែកធ្លាយ ក្រុម​អ្នក​សារព័ត៏មាន​ដឹង ប្រឹង​ធ្វើព័ត៏មាន ប្រឹង​ទៅ​សួរនាំ ប្រឹង​ទៅ​ស៊ើបអង្កេត បែរជា​ត្រូវបាន​បំបិត​មាត់ សូកប៉ាន់​លុយ យក​កាំភ្លើង​ភ្ជុង គំរាមកំហែង​គ្រប់​រូបភាព ជាដើម នឹង​ជួនកាល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក៏​ចាត់ទុកថា ៖ វា​ជា​ផលប៉ះពាល់ ដែល​ធ្វើអោយ « កម្ពុជា​គ្មាន សេរីភាព​សារព័ត៌មាន » តែម្តង និង​ក្រុម​អ្នក​សារព័ត៏មាន​ឯករាជ ដែល​ហៅថា​ក្រុម​កាសែត​ប្រឆាំង​នោះ​មិន​ហ៊ាន​ចុះ​ផ្សាយ​ព័ត៏មាន​ការពិត​នោះ​តែម្ដង ៕
​ដោយ សរ សុជាតិ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment


seven − 5 =

© 6461 ស្មារតីជាតិ | National Spirit. All rights reserved. XHTML / CSS Valid.
error: Content is protected !!